

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Sambor Prei Kuk Trail 2024) នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Sambor Prei Kuk Trail 2024) មានចម្ងាយ៥គីឡូម៉ែត្រ ១២គីឡូម៉ែត្រ និង២៤គីឡូម៉ែត្រ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាឧបសគ្គកម្ពុជា។ ព្រឹត្តិការណ៍កីឡានេះមានការចូលរួមពីសិស្សានុសិស្ស មន្រ្តីរាជការ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ សរុបប្រមាណ៣០០នាក់។ កម្មវិធីនេះរៀបចំឡើងវេលាម៉ោង ៦ព្រឹក ក្នុងគោលបំណងដើម្បីបំផុសឱ្យប្រជាពលរដ្ឋចូលរួមលេងកីឡាដើម្បីសុខភាព ផ្សារភ្ជាប់នឹងការស្រឡាញ់បរិស្ថានធម្មជាតិ ទេសចរណ៍ មិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គ។ ក្រោយបញ្ចប់ការរត់ប្រណាំង កម្មវិធីក៏មានការផ្តល់ជាមេដាយកិត្តិយស ទុកជាវត្ថុអនុស្សាវរីយ៍សម្រាប់កីឡាករ កីឡាការិនីដែលបានចូលរួមទាំងអស់គ្នា។
-
គណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោកកម្ពុជាសូមជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិឱ្យបានជ្រាបថា យើងខ្ញុំនឹងរៀបចំបាឋកថាក្រោមប្រធានបទ “អនុសញ្ញាឆ្នាំ១៩៧២ និងការរៀបចំត្រៀមដាក់តំបន់ប្រាសាទបន្ទាយឆ្មារជាសម្បត្តិបេតិកភណ្ឌពិភពលោក” នាថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ នៅអាគារគណៈកម្មការជាតិយូណេស្កូកម្ពុជា វេលាម៉ោង៨: ៣០ នាទី ដល់ម៉ោង ១១:០០ ព្រឹក
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោកកម្ពុជាសូមជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិឱ្យបានជ្រាបថា យើងខ្ញុំនឹងរៀបចំបាឋកថាក្រោមប្រធានបទ “អនុសញ្ញាឆ្នាំ១៩៧២ និងការរៀបចំត្រៀមដាក់តំបន់ប្រាសាទបន្ទាយឆ្មារជាសម្បត្តិបេតិកភណ្ឌពិភពលោក” នាថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ នៅអាគារគណៈកម្មការជាតិយូណេស្កូកម្ពុជា វេលាម៉ោង៨: ៣០ នាទី ដល់ម៉ោង ១១:០០ ព្រឹក។ បាឋកថាសាធារណៈនេះមានប្រធានបទបីសំខាន់ៗដូចជា៖ ១. «អនុសញ្ញាឆ្នាំ១៩៧២ស្ដីអំពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ» បទបង្ហាញដោយ៖ Mr. Jinnai Teruo។ ២. «ដំណើរការអភិរក្ស និងការរៀបចំប្រាសាទបន្ទាយឆ្មារ» បទង្ហាញដោយ៖ លោកស្រី អ៊ំុ ស៊ីណែត។ ៣. «តម្លៃលេចធ្លោជាសកលនៃចម្លាក់នៅប្រាសាទបន្ទាយឆ្មារ» បទង្ហាញដោយ៖ ឯកឧត្ដម ឈុំ ម៉េងហុង៕ ៚សូមអញ្ជើញចូលរួមស្ដាប់ដោយសេរី គណ:កម្មាធិការជាតិបេតិកភណ្ឌពិភពលោកកម្ពុជា
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់កិត្តិយសចូលទស្សនាពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី«ហូលពិតាន ការវិវឌ្ឍ និងបញ្ហាប្រឈម»
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលទស្សនា ពិព័រណ៍មិនអចិន្ត្រៃយ៍ ស្តីពី «ហូលពិតាន ការវិវឌ្ឍ និងបញ្ហាប្រឈម» នៅសារមន្ទីរជាតិ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ។ ហូលពិតាន គឺជាហូលមានលក្ខណៈពិសេសជាងហូលដទៃទៀត ក៏ព្រោះតែអ្នកតម្បាញ បានត្បាញរំលេចជាខ្សែរឿងព្រះពុទ្ធសាសនា ដោយមានគោមក្បាច់លម្អពិសេសៗ។ ភ្ជាប់ដោយរូបភាពអញ្ជើញទស្សនា និងពិនិត្យហូលពិតាន បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវសាធារណជន ចូលរួមទស្សនាការតាំងពិព័រណ៍ហូលពិតាននៅសារមន្ទីរជាតិ និងបានគូសបញ្ជាក់ក្នុងន័យដើមថា «យេីងរួមគ្នាជួយថែរក្សាប្រពៃណីនិងវប្បធម៌ខ្មែរយេីង »។ ពិព័រណ៍មិនអចិន្ត្រៃយ៍ខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកព័ត៌មានបន្ថែមស្ដីពីសមុច្ច័យតម្បាញហូលពិតានរបស់សារមន្ទីរជាតិ និងផ្តល់សារជូនសាធារណជន អំពីការព្រួយបារម្ភរបស់សិប្បករតម្បាញលើហានិភ័យនៃការបាត់បង់ការផលិតហូលពិតានតាមបែបប្រពៃណីខ្មែរ និងក៏បង្ហាញពីបរិបទនៃការផ្លាស់ប្តូរក្នុងសង្គមខ្មែរលើតម្រូវការហូលពិតាន ព្រមទាំងចរន្តនៃការផលិតហូលពិតានប្រើប្រាស់នានាពេលបច្ចុប្បន្ន។ សូមបញ្ជាក់ថា ពិព័រណ៍ហូលពិតានលើកនេះ គឺជាលើកទី៤ ហើយ។ ពិព័រណ៍ហូលពិតានលើកទី១បានរៀបចំឡើងនៅឆ្នាំ២០១០ លើកទី២នៅឆ្នាំ២០១២…
-
ពិធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី ហូលពិតាន៖ ការវិវឌ្ឍ និង បញ្ហាប្រឈម ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី ហូលពិតាន៖ ការវិវឌ្ឍ និង បញ្ហាប្រឈម នៅសារមន្ទីរជាតិកម្ពុជា។ ហូលពិតានជាហូលដែលមានលក្ខណៈពិសេសជាងហូលដទៃទៀត ព្រោះអ្នកតម្បាញត្បាញជាខ្សែរឿងអំពីព្រះពុទ្ធសាសនា និង ជាគោមក្បាច់លម្អពិសេសៗ។ ពិព័រណ៍នេះមានគោលបំណង៖ ចែករំលែកព័ត៌មានបន្ថែមពីសមុច្ច័យតម្បាញហូលពិតានរបស់សារមន្ទីរ ផ្តល់សារនៃការព្រួយបារម្ភរបស់សិប្បករតម្បាញលើហានិភ័យនៃការបាត់បង់ការផលិតហូលពិតានតាមបែបប្រពៃណីខ្មែរ បង្ហាញពីបរិបទនៃការផ្លាស់ប្តូរក្នុងសង្គមខ្មែរលើតម្រូវការហូលពិតាន និងចរន្តនៃការផលិតហូលពិតានដើម្បីប្រើប្រាស់នាពេលបច្ចុប្បន្ន។ បន្ថែមពីនេះទៀត ពិព័រណ៍នេះធ្វើឡើងក៏ដើម្បីចូលរួមអបអរសាទរខួបលើកទី១០៤ឆ្នាំនៃការបង្កើតសារមន្ទីរជាតិកម្ពុជា។ ទន្ទឹមនឹងនោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបាននិងកំពុងបណ្តុះបណ្តាលជំនាញដូនតាជំហានទី១ដល់យុវជចំនួន៣០០នាក់នៅតាមបណ្តារាជធានីខេត្តទាំង៨ ជាមួយនឹង១២ជំនាញ ដោយរាប់បញ្ចូលទាំងតម្បាញសូត្រផងដែរ។ បន្ថែមពីនេះ ក្រសួងក៏បានរៀបចំផ្តល់គោរមងារជាអាទិ៍ជូនលោកយាយ ម៉ក់ ជាង ជា ទេពសោភ័ណ ម៉ក់ ជាង ទៅលើផ្នែកតម្បាញហូលជាដើម។ ក្នុងនោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមាននាយកដ្ឋានសារមន្ទីរជាសេនាធិការ ក៏បានធ្វើការអំពាវនាវដល់សប្បុរសជនជាតិនិងអន្តរជាតិក្នុងការជួយបន្តឧបត្ថម្ភសមុច្ច័យអំពីសូត្រមកកាន់សារមន្ទីរបន្ថែមទៀត។ សូមបញ្ជាក់ផងដែរថា ពិព័រណ៍ហូលពិតានលើកនេះជាលើកទី៤ដែលពិព័រណ៍ហូលពិតានលើកទី១នៅក្នុងឆ្នាំ២០១០ លើកទី២ក្នុងឆ្នាំ២០១២ លើកទី៣ក្នុងឆ្នាំ២០១៦។ ក្នុងពិព័រណ៍លើកនេះ ក្រុមការងារនៃនាយកដ្ឋានសារមន្ទីរបានជ្រើសរើសហូលពិតានចំនួន ១៧វត្ថុមកតាំងបង្ហាញ។ ការតាំងបង្ហាញចាប់ផ្តើមពីថ្ងៃទី២១…
-
អាជ្ញាធរជាតិអប្សរា ពង្រីកសួនរុក្ខជាតិអង្គរ ពីទំហំ១៥ហិកតា ទៅ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប
សួនរុក្ខជាតិអង្គរមានទំហំផ្ទៃដីប្រមាណ១៥ហិកតា ដែលបានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២កន្លងមក ឥឡូវនេះ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំពង្រីកឱ្យធំជាងមុន ពីទំហំ១៥ហិកតា ទៅ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប។ អនុប្រធាននាយកដ្ឋានគ្រប់គ្រង ទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក ឡៃ ប៉ូទី មានប្រសាសន៍កាលពីរសៀលថ្ងៃទី២១ ខែមីនា ថ អាជ្ញាធរជាតិអប្សរាមានគម្រោងពង្រីក សួនរុក្ខជាតិអង្គរពីទំហំ១៥ហិកតារទៅ១៥០ហិកតា ដោយធ្វើរបងសម្រាប់ដោះលែងសត្វព្រៃ និងការពារព្រៃឈើ រៀបចំផ្លូវដើរ ស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តក្នុងព្រៃធម្មជាតិ។ នៅក្នុងគម្រោងពង្រីកផ្ទៃដីសួនរុក្ខជាតិអង្គរនេះ គឺអាជ្ញាធរជាតិអប្សរា បានដាំបង្គោលស៊ីម៉ង់ត៍ និងព័ទ្ធលួសសំណាញ់ប្រវែង៥៤៦៨ម៉ែត្រជុំវិញព្រៃ ចាប់ពីសួនរុក្ខជាតិអង្គរ រហូតទៅដល់កសិន្ធុអង្គរភាគខាងត្បូង បំណងធ្វើជាទីធ្លាសម្រាប់ព្រលែងសត្វព្រៃជាច្រើនប្រភេទឱ្យរស់នៅតាមលក្ខណៈធម្មជាតិរបស់វា ដែលទេសចរក៏អាចទស្សនាសត្វព្រៃទាំងនេះដោយផ្ទាល់ តាមរយៈផ្លូវថ្មើរជើងក្នុងព្រៃ។ ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរា ស្នើបញ្ឈប់ការផ្សព្វផ្សាយក្នុងបណ្តាញសង្គមដែលផ្ទុយពីការពិត ដែលបង្កជាការបំផ្លើសព័ត៌មានក្នុងន័យអវិជ្ជមាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នជាតិ និងកិច្ចខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរមកទស្សនានៅរមណីយដ្ឋានអង្គរ៕ អត្ថបទ: លោក យី សុថា រូបភាព: លោក ឡៃ ប៉ូទី និងលោក…
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចុះសួរសុខទុក្ខលោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ
ក្រោយទទួលបានព័ត៌មានស្តីពីការចូលសម្រាកព្យាបាលជំងឺរបស់លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: អមដំណើរដោយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈលោកជំទាវរដ្ឋលេខាធិការ កំពុងមានបញ្ហាសុខភាព ដែលសកម្មភាពនេះគឺបញ្ជាក់ពីការគោរពស្រឡាញ់ ការរួមចំណែកជួយគ្នាទៅវិញទៅមក ក្នុងកាលៈទេសៈនៃការជួបនូវបញ្ហាប្រឈមនានា ពិសេសបញ្ហាសុខភាព៕ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤



