News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយអនុប្រធាន រដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ

    នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយលោក YI Kyunghoon អនុប្រធាន រដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ (The Cultural Heritage Administration of the Republic of Korea) នាមជ្ឈមណ្ឌលរបស់អាជ្ញាធរជាតិអប្សរា។ ក្រៅពីជំនួបសម្តែងការគួរសម ក៏បានពិភាក្សាការងារទៅលើ គម្រោងសហប្រតិបត្តិការទៅថ្ងៃអនាគត ជាពិសេសគម្រោងជួសជុលពង្រឹងគ្រឹះរួតបាកាន្តនៃប្រាសាទអង្គរ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដែលបាននឹងត្រូវអនុវត្តនៅក្នុងខ្លឹមសារ ដែលបានចុះអនុស្សរណៈយោគយល់ជាមួយគ្នានាពេលកន្លងមក។ សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (The Cultural Heritage Administration of the Republic of Korea) ទៅលើកិច្ចការងារអភិរក្ស…

  • ព្រឹត្តិការណ៍សមរាត្រី ( Equinox ) ដ៏អស្ចារ្យ ដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត រៀងរាល់ឆ្នាំព្រឹត្តិការណ៍សមរាត្រី តែងតែកើតមាន ២ដង គឺនៅចន្លោះថ្ងៃទី២០-២២ ខែមីនា និងចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា

    ព្រឹត្តិការណ៍សមរាត្រី ( Equinox ) ដ៏អស្ចារ្យ ដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត រៀងរាល់ឆ្នាំព្រឹត្តិការណ៍សមរាត្រី តែងតែកើតមាន ២ដង គឺនៅចន្លោះថ្ងៃទី២០-២២ ខែមីនា និងចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា។ ខេត្តសៀមរាប, ថ្ងៃទី២១ មីនា ២០២៤ ប្រភព ផេកសម្តេចនាយករដ្ឋមន្ត្រី

  • ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

    នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍សមរាត្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង១ម៉ឺននាក់ បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។ ដោយសារអាកាសធាតុនាព្រឹកព្រលឹមនេះ មានអំណោយផលល្អ ទេសចរអាចទស្សនា និងផ្តិតយកទិដ្ឋភាពថ្ងៃរះ គួរទីជាគយគន់បានយ៉ាងរីករាយ។ សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

  • ផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ”ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:

    រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: មានរៀបចំពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ក្រោមអធិបតីភាព ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការតំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:។ ការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកនៅក្នុងបន្ទុកសមាជិកជាមន្ត្រីសាធារណៈ នាពេលនេះ ជាការបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅច្បាស់លាស់ទៅលើអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់អ្នកក្នុងបន្ទុកមន្ត្រីសាធារណៈ រួមមាន៖ សហព័ទ្ធ និងកូន របស់មន្ត្រីសាធារណៈ ដែលពួកគាត់អាចទៅប្រើប្រាស់សេវាព្យាបាលថែទាំវេជ្ជសាស្ត្រនៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូជាមួយ ប.ស.ស. តាមរយៈការប្រើប្រាស់ប័ណ្ណ ប.ស.ស.។ តាមរយៈពិធីផ្សព្វផ្សាយនេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានធ្វើបទបង្ហាញ និងពន្យល់លម្អិត ព្រមទាំងឆ្លើយតបទៅនឹងសំណួរសំខាន់ៗមួយចំនួនទាក់ទងទៅនឹងច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តរបបសន្តិសុខសង្គម ជាពិសេសពាក់ព័ន្ធនឹងការផ្តល់អត្ថប្រយោជន៍ជូនសមាជិករបស់ខ្លួន៕

  • ស្ថានទូតអាម៉េរិកអញ្ជើញទស្សនកិច្ចសារមន្ទីរធម្មជាតិសកលសម្តេចតេជោ និងពិនិត្យវឌ្ឍនភាពការងារអភិរក្សជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ

    មន្រ្តីជាន់ខ្ពស់ស្ថានទូតអាម៉េរិក ប្រចាំនៅកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ និងពិនិត្យវឌ្ឍនភាពការងារការអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលជាគម្រោងជំនួយមូលនិធិរបស់ ស្ថានទូតអាមេរិក។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ដឹកនាំដោយMs. Katherine Diop Public Affairs Officer និងMs. Soreimeas Norn Program Management Specialist ដោយមានការសម្របសម្រួល ពីឯកឧត្តម ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារមួយចំនួនទៀត។ មុននឹងបន្តដំណើរឡើងទៅកាន់កំពូលភ្នំប្រាសាទព្រះវិហារ ប្រតិភូស្ថានទូតអាមេរិក ក៏បានធ្វើទស្សនកិច្ចសិក្សា ស្វែងយល់អំពីវត្ថុបុរាណ និងសម្បត្តិវប្បធម៌ខ្មែរ ដែលបានដាក់តាំងបង្ហាញនៅសារមន្ទីរ ធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន…

  • ក្រុមអ្នកជំនាញការ Adhoc ICC-Preah Vihear ចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ

    ក្រុមអ្នកជំនាញការ Adhoc ICC-Preah Vihear ចំនួន៤រូប បានអញ្ជើញទស្សនកិច្ច ពិនិត្យ និងតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។ ដំណើរទស្សនកិច្ចពេញមួយថ្ងៃ នៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៤នេះ ដឹកនាំដោយឯកឧត្តម ផេង សំអឿន អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារជាច្រើនរូបទៀត។ ក្រោយពីបានពិនិត្យនៅលើទីតាំងមួយចំនួនរួចមក ក្រុមអ្នកជំនាញការ Adhoc ICC-Preah Vihear បានផ្តល់អនុសាសន៍ត្រឡប់មកវិញរួមមាន÷ ការអភិរក្សប្រាសាទបន្ទាយពីរជាន់, ប្រាសាទក្រចាប់, ប្រាសាទក្រហម, ប្រាសាទប្រាំ, ពិនិត្យស្ថានភាពខ្នងទំនប់បុរាណ និងទីតាំងកំណាយបុរាណវិទ្យាលើខ្នងទំនប់ ខាងជើងភូមិកោះកេរ្តិ៍ ទីតាំងកំណាយបុរាណវិទ្យានៅចំណុចព្រះរាជវាំង ខាងលិចអណ្តូងព្រេង ដើម្បីរៀបចំផ្លូវវង់ទស្សនាថ្មី និងការរៀបចំចំណតរថយន្តសម្រាប់ភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានប្រាសាទកោះកេរ។