

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជួបសំណេះសំណាលជាមួយមន្រ្តីរាជការខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ
នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដោយអមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវ អនុរដ្ឋលេខាធិការ ។ ក្នុងឱកាសនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈទាំងពីរខេត្ត ដែលបានចូលរួមចំណែកក្នុងការអនុវត្តនូវការងារតាមផែនការរបស់ក្រសួង ក៏ដូចជាមន្ទីរ និងសំណូមពរឱ្យគ្រប់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា ជាពិសេសពាក់ព័ន្ធនឹងវិស័យវប្បធម៌៕
-
សារលិខិតរំលែកទុក្ខ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមរណភាពរបស់ ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ សម្តេចរដ្ឋសភាធិបតី
សារលិខិតរំលែកទុក្ខ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមរណភាពរបស់ ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ សម្តេចរដ្ឋសភាធិបតី កាលពីថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០ នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ទទួលជួបឯកឧត្តម CHANG Won Sam នាយក KOICA ដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការវិស័យវប្បធម៌ និងបេតិកភណ្ឌ
ឆ្លៀតឱកាសនៅក្រៅកិច្ចប្រជុំពេញអង្គ លើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក នៅខេត្តសៀមរាប នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានទទួលជួបជាមួយឯកឧត្តម CHANG Won Sam នាយកអង្គការKOICAនៃសាធារណរដ្ឋកូរ៉េ និងសហការី ដើម្បីពង្រឹងទៅលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងបេតិកភណ្ឌ ជាពិសេសកិច្ចការងារជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ សូមបញ្ជាក់ថា នាពេលកាលពីថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (The Cultural Heritage Administration of the Republic of Korea) ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាន នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ (២០២៤-២០២៦)៕…
-
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរៀបចំសិក្ខាសាលាស្តីពី “របកគំហើញថ្មីៗក្នុងវិស័យបុរាណវិទ្យា”
ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលា ស្តីពី “របកគំហើញថ្មីៗក្នុងវិស័យបុរាណវិទ្យា” ដែលរៀបចំឡើងដោយនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសា្ថប័ន ដៃគូរពាក់ព័ន្ធ ជាតិនិងអន្តជាតិ មន្រ្តីរាជការមកពីបណ្តាមន្ទីររាជធានី-ខេត្ត សិស្សានុសិស្ស សរុប៨៨នាក់ និងបានលើកយកប្រធានបទសំខាន់ៗចំនួន៤មកធ្វើការផ្សព្វផ្សាយ៖ ទី១ បទបង្ហាញស្ដីពី ការប្រើប្រាស់បច្ចេកវិទ្យាបរមាណូ ក្នុងវិស័យបេតិកភណ្ឌ ដោយលោកស្រី LENA BASSEL អនុប្រធានគម្រោងវិទ្យាសាស្រ្ដបេតិកភណ្ឌនៃស្ថាប័នទីភ្នាក់ងារបរមាណូ អន្តរជាតិ(IAEA) ទី២ បទបង្ហាញស្ដីពីលោហកម្មសម័យបុរាណនៅតំបន់ឆែប ខេត្តព្រះវិហារដោយលោក BRICE VINCENT ប្រធានសាលាបារាំងចុងបូព៌ាប្រទេស(EFEO) ប្រចាំកម្ពុជា ទី៣ បទបង្ហាញស្ដីពី បទពិសោធនិងវិធីសាស្រ្ដ ក្នុងការវិភាគ គំនូរបុរាណនៅវត្តកំពង់ត្រឡាចលើដោយលោក ឡា សុហេង មន្រ្ដីនាយកដ្ឋានសារមន្ទីរ ទី៤ បទបង្ហាញស្ដីពី…
-
ការបណ្តុះបណ្តាលលើការប្រើប្រាស់ឧបករណ៍វិទ្យាសាស្ត្រ X-ray fluorescence ពីអ្នកជំនាញមកពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (International Atomic Energy Agency)
អគ្គនាយកដ្ឋានបេតិភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការដឹកនាំនិងសម្របសម្រួលរបស់នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា បានរៀបចំវគ្គបណ្តុះបណ្តាលអំពី ការប្រើប្រាស់ឧបករណ៍វិទ្យាសាស្ត្រ X-ray fluorescence (XRF) ដែលទទួលបានពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ជូនដល់មន្រ្តីជំនាញចំនួន៥រូប មកពីនាយកដ្ឋានក្រោមចំណុះ អគ្គនាយកដ្ឋានបេតិកភណ្ឌ ដែលមានលោកស្រី Lena BASSEL អ្នកជំនាញមកពី(IAEA) ជាគ្រូឧទ្ទេស។ ការបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិសំបូរព្រៃគុក សិក្ខាកាមបានចុះអនុវត្តផ្ទាល់នៅលើទីតាំងប្រាសាទចំនួនពីរ គឺ ប្រាសាទតោ និង ប្រាសាទយាយព័ន្ធ ក្នុងតំបន់រមណីដ្ឋានប្រាសាទសំបូរព្រៃគុក បន្ទាប់មកយកទិន្នន័យមកធ្វើការវិភាគនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ឧបករណ៍វិទ្យាសាស្ត្រ X-ray fluorescence (XRF) ជាឧបករណ៍មួយក្នុងការសិក្សាសមាសធាតុ (Composition) នៃវត្ថុអសរីរាង្គ (inorganic materials) រួមមានដូចជា ថ្ម បាយអ ឥដ្ឋ កុលាលភាជន៍ ប្រភេទពណ៌ដីលែង និងពពួកលោហៈផ្សេងជាដើម។ សូមជម្រាបថា អគ្គនាយកដ្ឋានបេតិកភណ្ឌ…
-
គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុកបើកកិច្ចប្រជុំពេញអង្គ លើកទី៣០ នៅខេត្តសៀមរាប
គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គ លើកទី៣០នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ។ កិច្ចប្រជុំពេញអង្គនេះ ដឹកនាំដោយសហប្រធាន ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិតិ្តយស ដោយលោក KOMURA Masahiro អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ស្ថិតក្រោមអធិបតីភាពលោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា៕ អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖ លោក ហាប់ គឹមអាន , លោករដ្ឋ ផល្លីន,លោក ភោគ ជា,លោកស៊ុម សុមេធ



