News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ថ្ងៃបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ដូនតាស្តីពីតម្បាញក្រមាត្រុំ

    កាលពីថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤ សហគមន៍ត្រុំអង្គរបាន បានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលជំនាញដូនតាស្តីពីតម្បាញក្រមាត្រុំ ដែលជាទីតាំងនៅក្នុងសហគមន៍ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ កម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៤ រៀបចំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើមុខជំនាញចំនួន១១មុខ នៅទីតាំងចំនួន ១៣ នៃ៨រាជធានី-ខេត្ត ។ ត្រុំអង្គរបាន Trom Angkor Ban

  • សកម្មភាពបើកវគ្គបណ្ដុះបណ្ដាលជំនាញដូនតា ស្ដីពីការផលិតមុខខ្មុកស្មាច់

    កាលពីថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៤ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្ដាល បានបើកវគ្គបណ្ដុះបណ្ដាលជំនាញដូនតា ស្ដីពីការផលិតមុខខ្មុកស្មាច់ នៅវត្តស្វាយអណ្ដែត ស្រុកល្វាឯម ខេត្តកណ្ដាល។ កម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៤ រៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើមុខជំនាញមួយចំនួន១១មុខ នៅទីតាំងចំនួន ១៣ នៃ៨រាជធានី-ខេត្ត ។

  • សកម្មភាពបើកវគ្គបណ្ដុះបណ្ដាលជំនាញដូនតា ស្ដីពីជំនាញចម្លាក់ស្បែក

    កាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៤ សហការរៀបចំដោយក្រុមល្ខោនស្បែកធំលោកតា ទី ជៀន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបើកវគ្គបណ្ដុះបណ្ដាលជំនាញដូនតា ស្ដីពីជំនាញចម្លាក់ស្បែក ស្ថិតនៅផ្ទះ៧៦១ ផ្លូវលំក្រុមទី២ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានសិស្សចូលរួមចំនួន១៥នាក់ បង្រៀនដោយ ចម្មការភិរក្ស ជៀន សុផាន។ កម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៤ រៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើមុខជំនាញចំនួន១១ជំនាញ នៅទីតាំងចំនួន ១៣ នៃ៨រាជធានី-ខេត្ត ។

  • សារលិខិតអបអរសាទរសូមគោរពជូនឧកញ៉ា មហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅក្រសួងអមព្រះបរមរាជវាំង

    តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ យើងខ្ញុំសូមចូលរួមអបអរសាទរជូនចំពោះ ឧកញ៉ា មហាមន្ត្រី ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន គោរមងារជា ឧកញ៉ា មហាមន្ត្រី តាមព្រះរាជក្រឹត្យលេខ នស/រកត ០២២៤/១៤៨ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។ យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្រជូនចំពោះ ឧកញ៉ា មហាមន្ត្រី ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើឧត្តមប្រយោជន៍ជូនជាតិ សាសនា ព្រះមហាក្សត្រ រួមចំណែកដឹកនាំក្រសួងព្រះបរមរាជវាំង ក្រោមការដឹកនាំ របស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ សម្រេចបានលទ្ធផលល្អប្រពៃគួរជាទីមោទនៈ ប្រកបដោយ ស្វាមីភក្តិ និងភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។

  • កំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម បានរកឃើញថ្មជាបន្តបន្ទាប់ និង កំណត់អត្តសញ្ញាណស្ថានភាពគ្រឹះខាងក្រោមរបស់ខ្លោងទ្វារ

    អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នASI របស់ឥណ្ឌា កំពុងធ្វើកំណាយជួសជុលឡើងវិញខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដើម្បីលើកតម្លៃសំណង់បុរាណឱ្យមានរូបរាងឡើងវិញ។ លោកស្រី នេត ស៊ីមន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មុនពេលចាប់ផ្តើមការងារជួសជុល ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ( ASI )ក៏បានសិក្សា ប្រមូលព័ត៌មាន មុននិងឈានទៅដល់ការរុះរើជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម។ លោកស្រីថា នេះគឺជាដំណាក់កាលនៃការជួសជុលហើយ ដូច្នេះក្រុមការងារបានរើថ្មនៅផ្ទៃខាងលើទាំងអស់ ដើម្បីចុះបញ្ជីថ្ម ត្រៀមជួសជុលពង្រឹងឡើងវិញ។ លោកស្រីថា ការងារកំណាយស្រាវជ្រាវ មានគោលបំណងសំខាន់ៗដូចជា៖ ១. ស្វែងរកថ្មដែលបានបាត់បង់ ២.សិក្សាអំពីស្ថានភាពគ្រឹះខ្លោងទ្វារ ស្វែងរកមូលហេតុដែលធ្វើឱ្យខ្លោងទ្វារបាក់រលុះទ្រុឌទ្រោម និង៣. ដើម្បីសិក្សាអំពីបច្ចេកទេសនៃការសាងសង់របស់ចាស់បុរាណ ពីរចនាសម្ពន្ធគ្រឹះខាងក្រោមរបស់ខ្លោងទ្វារ។ លោកស្រី នេត ស៊ីមន បុរាណវិទូបន្តថា ការងារធ្វើកំណាយស្រាវជ្រាវ បានចាប់ផ្តើមតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ មកដល់រយពេលជិតពីរខែមកនេះ ក្រុមការងារជីករណ្តៅបានចំនួន៥នៅជុំវិញខឿនរបស់ខ្លោងទ្វារ។ ដោយបានជីករណ្តៅខ្លះមានជម្រៅចន្លោះពី៦០ទៅ៧០សង់ទីម៉ែត្រដើម្បីស្វែងរកថ្ម។ លទ្ធផលនៃកំណាយបានរកឃើញថ្មបាយក្រៀមជិត១០០ដុំហើយ។ ប៉ុន្តែអ្នកជំនាញនៅមិនទាន់សន្និដ្ឋានអំពីចំនួនថ្មពិតប្រាកដបាននៅឡើយ ដោយត្រូវរង់ចាំការធ្វើកំណាយឱ្យរួចរាល់សិន…

  • ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលនិងតម្រូវការបណ្តុះបណ្តាលពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល

    នៅព្រឹកថ្ងៃ៥ ខែកុម្ភ: ឆ្នាំ២០២៤ នាទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុសហការនឹងវិទ្យាស្ថានអភិបាលកិច្ចនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលនិងតម្រូវការបណ្តុះបណ្តាលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វិន ឡៃជួ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ជាអគ្គនាយករង ប្រធាននាយកដ្ឋាន នាយកស្តីទី ប្រធានការិយាល័យនិងមន្រ្តីជំនាញសរុប ៦៧រូប (ស្រ្តី ១២រូប)។ កិច្ចប្រជុំខាងលើ ក៏មានការធ្វើបទបង្ហាញដែលដឹកនាំដោយលោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានិងសហការីដោយផ្តោតលើកម្មវិធីបណ្តុះបណ្តាលនិងតម្រូវការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:។