

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
សេចក្ដីជូនដំណឹង ស្ដីពីការបិទជាបណ្ដោះអាសន្នផ្លូវទស្សនាក្នុងរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចនៃប្រាសាទបាយ័ន
សេចក្ដីជូនដំណឹង ស្ដីពីការបិទជាបណ្ដោះអាសន្នផ្លូវទស្សនាក្នុងរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចនៃប្រាសាទបាយ័ន
-
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចូលរួមពិធីបុណ្យសពលោក ឈឿន រិទ្ធី ហៅនាយស្វិត ជាតារាកំប្លែង
នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមពិធីបុណ្យសពលោក ឈឿន រិទ្ធី ហៅនាយស្វិត ដែលជាតារាកំប្លែងជើងចាស់មួយរូបបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ២ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដោយរោគាពាធ។ មរណភាពរបស់លោក ឈឿន រិទ្ធី គឺជាការបាត់បង់នូវធនធានសិល្បករដ៏ល្អមួយរូបរបស់ព្រះរាជាណាចក្រកម្ពុជាដែលលោកតែងតែយកចិត្តទុកដាក់ លះបង់ទាំងកម្លាំងកាយចិត្តជួយថែរក្សា អភិរក្ស លើកស្ទួយសិល្បៈវប្បធម៌ជាតិខ្មែរ និងតែងតែបង្កនូវបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋបានរំសាយអស់នូវទុក្ខកង្វល់ ភាពនឿយហត់ពីការងារ ដោយវោហារស័ព្ទប៉ិនប្រសប់ ពាក្យពេចន៍កំប្លុកកំប្លែងរបស់លោក។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានពាំនាំនូវសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកថវិការបស់លោកជំទាវបណ្ឌិតសភាចារ្យចំនួន១,០០០,០០០រៀល ជូនដល់ក្រុមគ្រួសារនៃសព។ សូមគោរពបួងសួងដល់គុណបុណ្យនៃព្រះរតនត្រ័យ ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ លោក ឈឿន…
-
ខឿនរួតទី៣ ជ្រុងនិរតីប្រាសាទបាយ័នបានបញ្ចប់ការជួសជុលជាស្ថាពរហើយ
ក្រុមការងារជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យលើការងារជួសជុលខឿនជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន ជាស្ថាពរហើយនៅដើមឆ្នាំ២០២៤នេះ។ ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី៣ ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា ការងារជួសជុលសម្រេចបានដោយជោគជ័យនៅខឿនជ្រុងនិរតីនៃប្រាសាទបាយ័ន មានដូចជា រៀបចំថ្មខឿនដែលរំកិលហែកក្រៀកឱ្យចូលទីតាំងដើមវិញ បុកបង្ហាប់ដីគ្រឹះ រៀបថ្មកម្រាល រំដោះទឹកហូរតាមប្រព័ន្ធទឹកបុរាណឡើងវិញ ជួសជុលបង្កាន់ដៃនាគប្រវែងប្រហែល១២ម៉ែត្រ ដែលក្នុងការងារទាំងនេះកន្លែងខ្លះត្រូវបន្ថែមថ្មថ្មីដែលចាំបាច់។ ការងារនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣មកនោះ បានឈានដល់ការសម្រេចជាស្ថាពរហើយ គឺនៅសល់តែការងារតិចតួច ដូចជា ការដាប់សម្អាតថ្មថ្មី និងបិទបាយអបំពេញនៅតាមមុខតំណថ្មតែប៉ុណ្ណោះ។ កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងទៀតថា ខឿនជ្រុងខាងត្បូងផ្នែកខាងលិចរបស់រួតទី៣នៃប្រាសាទបាយ័ន ដែលរងខូចខាតខ្លាំងដោយសារតែមូលហេតុដូចជា ឫសឈើបានដុះចាក់ចូលទៅក្នុងរចនាសម្ព័ន្ធធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើម និងបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម។ ទឹកហូរច្រោះចូលទៅតាមប្រហោងថ្មដោយនាំល្បាយដីខ្សាច់ចេញមកក្រៅបណ្ដាលឱ្យខឿននេះហែកក្រៀកមួយចំនួន។ ម្យ៉ាងទៀត បារាំងធ្លាប់បានជួសជុលដោយប្រើបាយអស៊ីម៉ង់ទៅបិទបំពេញនៅតាមចន្លោះថ្មកម្រាល។ ប៉ុន្តែ មកដល់បច្ចុប្បន្នបាយអនោះអស់គុណភាព ហើយបានធ្វើឱ្យខឿនរួតទី៣របស់ប្រាសាទបាយ័ននៅតែប្រឈម និងហានិភ័យជាថ្មី៕ អត្ថបទ: លោក យី សុថា រូបភាព: លោក…
-
សាមគ្គីភាព មិត្តភាព ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជននៅតាមក្រសួង និងស្ថាប័នរដ្ឋទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា
ល្ងាចថ្ងៃទី២៩ មករា ឆ្នាំ២០២៤ « សាមគ្គីភាព មិត្តភាព ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជននៅតាមក្រសួង និងស្ថាប័នរដ្ឋទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា » ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៩ ឆ្នាំ២០២៤” -ប្រកួតរវាង: ក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងក្រសួងអប់រំយុវជន និងកីឡា -ជួបគ្នាល្ងាចនេះ វេលាម៉ោង ១៧:២០ នៅទីលានវិទ្យាល័យបឹងត្របែក សូមអញ្ជេីញចូលរួមទស្សនា និងគាំទ្រឱ្យបានច្រេីនកុះករដេីម្បីលេីកទឹកចិត្តដល់ក្រុមកីឡាករយេីង៕ #កីឡារស់ក្នុងសន្តិភាព !
-
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានធ្វើទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានធ្វើទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្ត ការសិក្សាស្រាវជ្រាវ និងកិច្ចការងារអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រទូទៅ និងការអភិរក្សនៅតាមប្រាសាទមួយចំនួនដូចជា ប្រាសាទប្រាំ ប្រាសាទដំរី ក្រុមប្រាសាទធំ និងប្រាសាទចិន។ អត្ថបទ និងរូបភាព : លោក ថាច់ ផានិត
-
អង្គការមូលនិធិប្រាសាទពិភពលោកបានប្រគល់ការដ្ឋានអភិរក្ស និងជួសជុលចំនួន៣ ក្នុងរមណីយដ្ឋានជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ បន្ទាប់ពីជួសជុលរួចរាល់
អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund)របស់សហរដ្ឋអាម៉េរិក បានធ្វើពិធីរំលឹកខួបលើកទី៣៥ឆ្នាំ នៃបេសកកម្មរបស់ខ្លួនព្រមទាំងពិធីប្រគល់ និងទទួលជួសជុលការដ្ឋានប្រាសាទចំនួន៣ ក្នុងរមណីយដ្ឋានជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ កាលពីរសៀលថ្ងៃទី២៦ ខែមករាឆ្នាំ២០២៤។ ពិធីប្រគល់ការដ្ឋានជួសជុលចំនួន៣នោះ មាន ប្រាសាទតាសោម ប្រាសាទព្រះខ័ន និងរោងទងនៃចម្លាក់សមុទ្រកូរទឹកដោះរបស់ប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីជាច្រើនរូប ព្រមទាំងដៃគូនៃកិច្ចសហប្រតិបត្តិការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណជាច្រើនស្ថាប័នទៀត។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនៅក្នុងពិធីប្រគល់ការដ្ឋានជួសជុលចំនួន៣មកឱ្យអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញនោះថា អាជ្ញាធរជាតិអប្សរានឹងបន្តថែរក្សាប្រាសាទទាំង៣នេះ ហើយកម្ពុជានឹងចងចាំជារៀងរហូតចំពោះការរួមចំណែករបស់មូលនិធិប្រាសាទពិភពលោក(World Monument Fund)ក្នុងការជួយការពារបេតិកភណ្ឌជាតិរបស់កម្ពុជា ហើយកម្ពុជាក៏រង់ចាំបន្តធ្វើការជាមួយអង្គការមូលនិធិប្រាសាទពិភពលោកក្នុងវិស័យទូលំទូលាយដូចជា ការផ្លាស់ប្តូរជំនាញស្តីពី ការអភិរក្ស វេទិកាយុវជនសម្រាប់ការគ្រប់គ្រងបេតិកភណ្ឌ ការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងសិក្ខាសាលារួមគ្នាដើម្បីចែករំលែកបទពិសោធន៍ជាដើម។ ចំណែកប្រធាន និងជានាយកប្រតិបត្តិរបស់អង្គការមូលនិធិប្រាសាទពិភពលោករបស់សហរដ្ឋអាមេរិក អ្នកស្រី Benedicte…



