News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • អាជ្ញាធរជាតិអប្សរា កំពុងបន្តសិក្សាកំណាយស្រាវជ្រាវរចនាសម្ព័ន្ធសំណង់ជាបន្តទៀតនៅបរិវេណប្រាសាទតាព្រហ្មកិល

    បន្ទាប់ពីបានបញ្ចប់ការងារជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិលជាស្ថាពរ នាចុងឆ្នាំ២០២៣កន្លងទៅ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងបន្តការធ្វើកំណាយស្រាវជ្រាវ នៅបរិវេណប្រាសាទតាព្រហ្មកិលបន្តទៀត ដើម្បីធ្វើឱ្យសំណង់ប្រាសាទ ដែលមានតួនាទីជាកន្លែងសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំមួយនេះ មានគ្រប់រចនាសម្ព័ន្ធទាំងខ្លោងទ្វារ កំពែង និងស្រះទឹកជាដើម។ លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាបានឱ្យដឹងថា នៅពេលបញ្ចប់ការជួសជុលប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្មកិល ក្រុមអ្នកជំនាញមិនបានបញ្ឈប់សកម្មភាពនៅទីនេះឡើយ ពោលគឺកំពុងសិក្សាទៅលើគម្រោងជួសជុលពង្រឹងខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្មកិលបន្តទៀត ជួសជុលពង្រឹងខឿនបណ្ណាល័យ ផ្នែកខាងត្បួង នៃជ្រុងអាគ្នេយ៍ និងរៀបចំស្រះទឹកនៅជ្រុងឦសានឱ្យមានរូបរាងឡើងវិញ។ បន្ទាប់ពីផែនការជួសជុល និងរៀបចំ នៅតាមផ្នែកនីមួយៗរួចរាល់ហើយ អ្នកជំនាញរំពឹងថា នឹងមានភ្ញៀវទេសចរចូលមកទស្សនាប្រាសាទតាព្រហ្មកិលកាន់តែច្រើន ព្រោះទីនេះមានទីតាំងមិនឆ្ងាយប៉ុន្មានពីប្រាសាទអង្គរវត្តឡើយ៕ អត្ថបទ៖នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖លោក ភោគ ជា

  • ក្រសួងវប្បធម៌និងវិចិត្រសិល្ប:ត្រៀមរៀបចំកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ នៅខែកុម្ភ: ឆ្នាំ២០២៤ ខាងមុខនេះ

    ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំលើកទីមួយ នៃក្រុមការងារពាក់ព័ន្ធផ្សេងៗ ដើម្បីត្រៀមរៀបចំនូវកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ ខាងមុខ។ ដោយមើលឃើញអំពីគុណតម្លៃនៃសំពត់បត់ខ្មែរ និងដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ ដែលជាកេរដំណែលដូនតាខ្មែរយើង ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានត្រៀមរៀបចំនូវកម្មវិធីដ៏មានសារ:សំខាន់នេះ ដោយរួមចំណែកអភិរក្ស លើកតម្កើងតម្លៃនៃសំពត់បត់ខ្មែរយើង ឱ្យកាន់តែមានប្រជាប្រិយភាព ពេញនិយមក្នុងកម្រិតជាតិ និងឆ្ពោះទៅអន្តរជាតិ។ គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះទៀតសោត គឺជាការបង្ហាញឱ្យឃើញអំពីអត្ថប្រយោជន៍នៃសំពត់បត់ខ្មែរ ដែលអាចប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់សម័យកាល គ្រប់វ័យ និងគ្រប់កម្មវិធី រួមមានស្លៀកធ្វើស្រែចំការ នៅផ្ទះ ទៅធ្វើការ ទៅវត្តអារាម កម្មវិធីធំៗរបស់ជាតិ ពិធីបុណ្យផ្សេងៗ ពិធីមង្គលការនិងរាត្រីសមោសរជាដើម។ ម្យ៉ាងទៀតតាមរយ:កម្មវិធីនេះ ក៏ដើម្បីជួយជំរុញឱ្យកូនខ្មែរមួយចំនួន ដែលនិយមសម្លៀកបំពាក់បរទេសភ្លេចសំពត់បត់ខ្មែរដ៏ល្អផូរផង់នៃយើង ឱ្យងាកមករកអ្វីដែលជារបស់ខ្មែរ៕

  • វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា (Cambodia Film Lap 2023) រៀបចំដោយនាយកដ្ឋានសិល្បភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្ត, Cine-Hub និង Cine-Studio

    វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា បានផ្តល់ឱកាស និងចំណេះដឹងជាមូលដ្នានលើជំនាញបច្ចេកទេសនៃការផលិតភាពយន្ត ជូនដល់យុវជនរបស់យើង ហើយសកម្មភាពនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ពិសេសជួយជំរុញលើកស្ទួយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ។ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា (Cambodia Film Lap 2023) នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅរោងភាពយន្ត Legend សាខា Noro Mall ឯកឧត្ដម សុីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានថ្លែងថា វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា បានផ្តល់ឱកាស និងចំណេះដឹងជាមូលដ្នានលើជំនាញបច្ចេកទេសនៃការផលិតភាពយន្ត ជូនដល់យុវជនរបស់យើង ហើយសកម្មភាពនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ពិសេសជួយជំរុញលើកស្ទួយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ។ វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា (Cambodia Film Lap 2023) រៀបចំដោយនាយកដ្ឋានសិល្បភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ…

  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងអាជ្ញាធររាជធានីខេត្ត ព្រមទាំងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សរុបចំនួន៦២០នាក់

    សន្និបាតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងឆ្នាំនេះ គឺបានរៀបចំក្នុងកាល:ទេស:នៃការតភ្ជាប់នូវសកម្មភាពការងារកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការរៀបចំសន្និបាតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងឆ្នាំនេះ គឺស្ថិតក្នុងកាលៈទេសៈដ៏ពិសេសនៃការតភ្ជាប់នូវសកម្មភាពការងារកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីសំណាក់…

  • កម្មវិធីបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យទេសចរណ៍និងកសិកម្ម

    ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ អង្គភាពអនុវត្តគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ក្រោយវិបត្តិកូវីដ-១៩ ប្រចាំខេត្តព្រះវិហារ បានសម្របសម្រួលរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យទេសចរណ៍និងកសិកម្ម ដល់សមាជិកគណៈកម្មការគ្រប់គ្រងសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ ប្រធានភូមិ និងសមាជិក ក្រុមប្រឹក្សាឃុំស្រអែម ដែលមានអ្នកចូលរួមសរុប ២១នាក់(ស្រី ៨នាក់)។ កម្មវិធីបណ្តុះបណ្តាលនេះ ដឹកនាំដោយ ឯកឧត្តម ង៉ោ សិទ្ធិគុណ មន្រ្តីទទួលបន្ទុកយេនឌ័រគម្រោង និងឯកឧត្តម ឃូ អៀងហួត នាយកអនុវត្តគម្រោងប្រចាំខេត្តព្រះវិហារ និងបង្រៀនដោយ លោក ប៉ិច ស៊ីថន ទីប្រឹក្សាជាតិផ្នែកយេនឌ័រ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង។ កម្មវិធីបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងចំណែករំលែកចំណេះដឹងអំពីយេនឌ័រ និងលើកកម្ពស់កាចូលរួមរបស់បុរសនិងស្រ្តីក្នុងវិស័យទេសចរណ៍និងគម្រោង ។

  • ការចុះពិនិត្យ តាមដាន និងពិភាក្សា​លេីការងារគម្រោងអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

    នៅថ្ងៃ២១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយ ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៅប្រចាំការក្នុងរមណីយដ្ឋានប្រាសាទកោះកេរ បានអញ្ជើញចុះពិនិត្យ តាមដាន និងពិភាក្សាគម្រោងការងារក្នុងផែនការអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ មានដូចខាងក្រោម៖ – ផែនការអភិរក្សប្រាសាទបាក់ – ផែនការរៀបចំផ្លូវវង់ទស្សនានៅត្រពាំងអង្គខ្នារ – ការងារអភិរក្សនៅប្រាសាទបន្ទាយពីរជាន់ – ផែនការអភិរក្សនៅប្រាសាទក្រចាប់ – ពិនិត្យការដ្ឋានធ្វើជណ្តើរឡើងប្រាសាទប្រាង្គ – ពិនិត្យមើលទីតាំងសមរម្យដែលអាចធ្វើសមាធិនិងយូហ្គាសម្រាប់ភ្ញៀវទេសចរណ៍ – ពិនិត្យមើលការងាររៀបចំសាងសង់ចំណតនៅជិតប្រាសាទធំ – ពិនិត្យមើលការងារសាងសង់ជណ្តើរឡើងប្រាសាទប្រាង្គ។ អត្ថបទ និងរូបភាព ៖ ថាច់ ផានិត