News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • សារលិខិតជូនពរសូមគោរពជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិ នារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

    ក្នុងឱកាសដ៏បវរសួស្តី វិសេសវិសាលនៃពិធីចម្រើនជន្មាយុគម្រប់៤៣ ឈានចូល៤៤ឆ្នាំ នាថ្ងៃទី២២ ខែ មករា ឆ្នាំ២០២៤ នេះរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគម កាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមឧទ្ទិសបួងសួង ដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គលគ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន និងសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ដែល ជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ។

  • អ្នកសារព័ត៌មានជាង២០រូបអញ្ជើញមកពីរាជធានីភ្នំពេញធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរចំនួនពីរក្នុងខេត្តសៀមរាប

    នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ អ្នកសារព័ត៌មានចំនួន២២រូប មកពីស្ថាប័នផ្សេងៗបានធ្វើដំណើរពីរាជធានីភ្នំពេញ ធ្វើទស្សនកិច្ចសិក្សានៅក្នុងសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីសិក្សាស្វែងយល់ការងារអភិរក្សនៅក្នុងសារមន្ទីរ និងធ្វើការផ្សព្វផ្សាយបន្ត។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមអគ្គនាយករង បានអញ្ជើញទទួលស្វាគមន៍ និងឆ្លៀតផ្តល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន អំពីកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ៕ អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖លោកសឿន ប៊ុនស៊រ

  • នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ កាត់ក្រីមែកឈើដែលប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្តតាំងតុ

    ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានរៀបចំដំឡើងរន្ទាសម្រាប់កាត់ក្រីមែកឈើមួយចំនួននៅក្នុងបរិវេណវត្តតាំងតុ កាលពីថ្ងៃថ្ងៃទី១៧ ខែមករាឆ្នាំ២០២៤ ប្រយោជន៍ដើម្បីការពារកុំឱ្យប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្ត ព្រមទាំងការពារគ្រោះថ្នាក់នានាផង។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ លោក គង់ សុវណ្ណារិទ្ធ ឱ្យដឹងថា ដើមឈើទាល ដើមពង្រ និងដើមស្លែង ដែលដុះជាប់នឹងបរិវេណវត្តតាំងតុ មានអាយុកាលច្រើនឆ្នាំមកហើយ កំពុងតែមានសភាពពុកផុយដោយអន្លើ។ ក្រុមការងារគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងរន្ទាដែកដើម្បីកាត់ក្រីមែកឈើទាំងនោះមួយចំនួនចេញ ដើម្បីបញ្ចៀសការបាក់ធ្លាក់ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់និងការប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្ត។ លោក គង់ សុវណ្ណារិទ្ធ បញ្ជាក់ទៀតថា ថ្វីដ្បិតតែមានការព្រួយបារម្ភអំពីគ្រោះថ្នាក់ដែលអាចបង្កឡើងពីមែកឈើបាក់ធ្លាក់ ក៏ប៉ុន្តែព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ជារបាំងសម្រាប់ការពារខ្យល់បក់ បាំងប្រាសាទ ជាម្លប់ ជាប្រភពទាក់ទាញទឹកភ្លៀង និងជាសោភ័ណភាពទាក់ទាញភ្ញៀវទេសចរដែរ។ ដូច្នេះ ដើមឈើដែលក្រុមការងារកាត់ក្រីមែកចេញលុះត្រាតែដើមឈើនោះងាប់ ពុកគល់ ឬក៏ពុកមែក។ ក្រៅពីការងារជួសជុលថែរក្សាប្រាសាទ ការងារគ្រប់គ្រងព្រៃឈើក្នុងរមណីយដ្ឋានអង្គរ ក៏ជាកិច្ចការចាំបាច់របស់អាជ្ញាធរជាតិអប្សរាដែរ។ អាជ្ញាធរជាតិអប្សរា តែងបន្តធ្វើការកាត់ក្រីមែកឈើនៅតំបន់រមណីយដ្ឋានអង្គរជាប្រចាំ ដើម្បីការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រាសាទនិងថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរ៕…

  • សារលិខិតអបអរសាទរសូមគោរពជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

    តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្នុងនាមខ្ញុំ ផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរជូនចំពោះ ឯកឧត្តម ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។ យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តម ដែលបាន ខិតខំប្រឹងប្រែងរួមចំណែកដឹកនាំប្រទេសជាតិមាតុភូមិដ៏បវរនៃយើង ឱ្យទទួលបានភាពសម្បូរសប្បាយរុងរឿង ប្រកបដោយភាពថ្លៃថ្នូរក្នុងសុខសន្តិភាព និងស្ថិរភាពសង្គម។ ឆ្លៀតឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ ឯកឧត្តម សូមមានជន្មាយុ យឺនយូរ សុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តនិរន្តរភាពក្នុងការបំពេញបេសកកម្មដើម្បីបុព្វហេតុ ជាតិមាតុភូមិ ឱ្យទទួលបាននូវជោគជ័យត្រចះត្រចង់ថ្មីៗបន្ថែមទៀត ដែលជាឧត្តមប្រយោជន៍សម្រាប់សង្គម ជាតិទាំងមូល ឈានឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។

  • អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍»

    រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍» ដែលជាគម្រោងដាំកូនឈើចំនួនជាង១០ ០០០ដើម មានដូចជា ដើមធ្នង់ គគីរ និងដើមបេង លើផ្ទៃដី៥.៥ហិកតា ដែលមានការអញ្ជើញចូលរួមជាអធិបតីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នៅទីតាំងខាងជើងបរិវេណប្រាសាទបន្ទាយប្រី ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាប មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសិស្សានុសិស្សប្រមាណ៣០០នាក់។ ថ្លែងក្នុងពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ដើមឈើរាប់លានដើម ទាំងក្នុងគម្រោងរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ រួមទាំងវិស័យឯកជននានា ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំដុះជាបន្តបន្ទាប់នៅក្នុងឧទ្យានអង្គរ។ នេះជាភារកិច្ចថ្មីមួយទៀត បន្ថែមលើកិច្ចការដែលយើងជាកូនខ្មែរត្រូវថែរក្សាបរិស្ថាន។ ហេតុអ្វី? ដោយសារនៅលើទឹកដីនេះ មានប្រាសាទរាប់រយ…

  • បេក្ខជនជាង៧០០អង្គ/នាក់ ចូលរួមប្រឡងសរសេរតាមអាន «សំណេរអង្គរ» លើកទីមួយ

    លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានចូលរួមជាអធិបតីភាព កម្មវិធីប្រឡងសរសេរតាមអាន «សំណេរអង្គរ» លើកទីមួយ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដែលមានបេក្ខជនចូលរួមជាង៧០០ អង្គ/នាក់។ ពិធីខាងលើនេះ​ដែរក៏មានការចូលរួម​ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្រ្តីរាជការជាច្រើនរូបទៀត។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអានអត្ថបទប្រឡងទៅកាន់បេក្ខជនក្នុងរយៈពេលមួយម៉ោង ដែលអត្ថបទទាក់ទងនឹងរមណីយដ្ឋានអង្គរ ជាការរៀបចំសម្រិតសម្រាំងទុកដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមចំណងជើងថា «អង្គរ អាណាចក្រនៃអរិយធម៌ខ្មែរ»។ សូមបញ្ជាក់ថា កម្មវិធីសំណេរអង្គរ ជាកម្មវិធីថ្មីដែលបង្កើតឡើងក្នុងបំណងលើកកម្ពស់អក្សរសាស្រ្តខ្មែរ តាមរយៈការប្រឡងប្រជែងសរសេរតាមអាន។ កម្មវិធីនេះក៏អាចនឹងក្លាយជាព្រឹត្តិការណ៍ថ្នាក់ជាតិ​ជាប្រចាំឆ្នាំផងដែរនាពេលអនាគត៕ អត្ថបទ៖ នាង សំណាង រូបភាព៖ ហាប់ គឹមអាន, ភោគ…