Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026

| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤ តាងនាមឱ្យថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ យើងខ្ញុំសូមជូនពរ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤ តាងនាមឱ្យថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ យើងខ្ញុំសូមជូនពរ បវរមហាប្រសើរដល់មន្ត្រី រាជការ ទីប្រឹក្សា ជំនួយការ មរតកមនុស្សរស់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករសិល្បការិនី សិស្ស និស្សិត ទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានី-ខេត្ត អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គណៈកម្មការជាតិយូណេស្កូកម្ពុជា និងគណៈកម្មការជាតិបេតិកភណ្ឌពិភពលោក សូមជួបប្រទះនូវសិរីសួស្តីជ័យមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ។
-
អាជ្ញាធរជាតិអប្សរាប្រារព្ធពិធីសូត្រមន្តចម្រើនសិរីសួស្តីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីសូត្រមន្ត បង្សុកូល និងប្រគេនទេយ្យទានដល់ព្រះសង្ឃ។ ពិធីនេះបានរៀបចំឡើង នាពេលរសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះអធិបតីភាព សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រី បុគ្គលិកទាំងអស់នៃអាជ្ញាធរជាតិអប្សរា។ ពិធីដ៏មង្គលនេះ បានប្រារព្ធធ្វើឡើងដើម្បីលើកសិរីសួស្តីដល់ថ្នាក់ដឹកនាំ រួមទាំងមន្ត្រី បុគ្គលិក នៃអាជ្ញាធរជាតិអប្សរា និងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤…
-
ក្នុងសប្ដាហ៍ទី១ នៃខែមេសា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យទីតាំងស្នើសុំជួសជុល និងសាងសង់តូចតាចរបស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរ សរុបចំនួន៤៩ករណី
កំឡុងសប្ដាហ៍ទី១(ថ្ងៃទី០១ ដល់ ថ្ងៃទី០៥) នៃខែមេសា ក្រុមការងារសហគមន៍ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ បានបន្តចុះពិនិត្យទីតាំងស្នើសុំជួសជុលនិងសាងសង់តូចតាចរបស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរ រស់នៅតាមក្រុង/ស្រុកទាំង៥ សរុបចំនួន៤៩ ករណី។ ដោយក្រុមការងារបានសម្រេចអនុញ្ញាតជួសជុល ដូចជា ប្ដូរដំបូលផ្ទះ ប្ដូរសសរពុកផុយមួយចំនួន ប្ដូរជញ្ជាំងធ្លុះធ្លាយ និងសាងសង់តូចតាចដូចជា ទ្រុងមាន់ រោងគោ បង្គន់អនាម័យ និងទ្រុងជ្រូកជាដើម ព្រោះថាជាទីតាំងដែល មានមនុស្សរស់នៅជាប្រចាំថ្ងៃ និងមានតម្រូវការចាំបាច់។ – ស្រុកពួកអនុញ្ញាតបាន ចំនួន ១២ករណី ១.លោក ឃួន ដារាវី មានអាសយដ្ឋាននៅ ភូមិកំភេម ឃុំកែវពណ៌ ២.លោក តាត សំផែន មានអាសយដ្ឋាននៅ ភូមិជ្រលង ឃុំខ្នាត ៣.លោក លួស ឡេះ មានអាសយដ្ឋាននៅ ភូមិគោកស្នូល ឃុំខ្នាត ៤.អ្នកស្រី…
-
សារលិខិតថ្វាយព្រះពររបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យ សោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨

សារលិខិតថ្វាយព្រះពររបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨

លិខិតជូនពររបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨