

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
លិខិតជូនពរ របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
លិខិតជូនពរ របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
-
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវុឌ្ឍ
នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានអញ្ជើញចុះជួប និងនាំប្រសាសន៍សួរសុខទុក្ខ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវុឌ្ឍ អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ និងជាអតីតវីរសិល្បករឆ្នើមក្នុងទសវត្សឆ្នាំ១៩៦០ និងឆ្នាំ១៩៧០។ ជានិច្ចកាល លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី តែងតែគិតគូរ យកចិត្តទុកដាក់ចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់ រួមទាំងមន្ត្រីចូលនិវត្តន៍ វីរសិល្បករជើងចាស់ ព្រឹទ្ធាចារ្យមានជំនាញក្នុងវិស័យសិល្បៈគ្រប់ទម្រង់ ដោយលះបង់ពេលវេលា ជម្នះភាពនឿយហត់ និងចំណាយធនធានថវិកាអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ លើកទឹកចិត្ត និងរកគ្រប់វិធីសាស្ត្រដោះស្រាយនូវបញ្ហាដែលជាការលំបាកនានាជូនដល់មន្ត្រីចាស់ៗ និងសិល្បករសិល្បការិនីជំនាន់មុនជាដើម។ សូមបញ្ជាក់ជូនដែរថា ក្នុងតួនាទីជារដ្ឋមន្ត្រី អ្នកអង្គម្ចាស់បានលះបង់កម្លាំងកាយចិត្ត បញ្ញាញាណ ស្មារតីស្រឡាញ់និងបម្រើប្រទេសជាតិ ជាពិសេសក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដែលរក្សាបាននូវដួងព្រលឹងរបស់បុព្វបុរសខ្មែរ អត្តសញ្ញាណជាតិដ៏ល្អផូរផង់ និងបានថែរក្សា អភិរក្ស អភិវឌ្ឍវិស័យសិល្បៈឱ្យមានការរីកចម្រើន។ អ្នកអង្គម្ចាស់ក៏ជាអ្នកចម្រៀងដែលមានឈ្មោះបោះសំឡេង…
-
កម្មវិធីបណ្តុះបណ្តាលបំណិនជីវិតស្តីពី ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ
ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារអភិវឌ្ឍន៍សហគមន៍នៃអាជ្ញាធរជាតិព្រះវិហារ បានចុះផ្សព្វផ្សាយពីបច្ចេកទេសចិញ្ចឹមមាន់លើកទី១ ដល់ប្រជាជននៅភូមិកោះកេរចំនួន១៨នាក់។ កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមមាន់ដែលធន់នឹងអាកាសធាតុប្រែប្រួលមានដូចជា ការសាងសង់ទ្រុងមាន់ ការជ្រើសរើសពូជ ការផ្តល់ទឹកចំណី ការដាំចកអាសូឡា ការចាក់វ៉ាក់សាំងការពារ ការប្រើថ្នាំការពារជំងឺ និងការថែទាំអនាម័យជាដើម។ បន្ថែមពីនេះ ក៏មានការចែកឯកសារបច្ចេកទេសចិញ្ចឹមមាន់ និងការអនុវត្តធ្វើថ្នាំការពារ និងថ្នាំព្យាបាលជំងឺផ្សំពីធម្មជាតិផងដែរ។ ក្រោយពីបណ្តុះបណ្តាលរួចប្រជាកសិករទទួលបានមូលដ្ឋានចំណេះដឹង វិធានការការពារមាន់ឈឺ និងប្តេជ្ញាចិត្តអនុវត្តទៅតាមបច្ចេកទេសដើម្បីបង្កើនផលិតកម្មមាន់ឱ្យប្រសើរឡើងសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងលក់ចេញទៅទីផ្សារក្នុងស្រុក។ អត្ថបទ និងរូបភាព៖ ឃន់ វិច្ឆិកា
-
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តទទួលអំណរសាទរឆ្នាំថ្មី
ក្នុងឱកាសត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ គ.ស២០២៤ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បាននិមន្តព្រះសង្ឃ ដើម្បីសូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គលពីទេវតាឆ្នាំថ្មី។ ពិធីសូត្រមន្តចម្រើនព្រះបរិត្តបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីជាកិច្ចទទួលអំណរសាទរទេវតាឆ្នាំថ្មី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣-១៥-១៦ និង១៧ ខែមេសា ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ។ ជាងនេះទៀត ពិធីសូត្រមន្តចម្រើនព្រះបរិត្ត គឺប្រារព្ធធ្វើឡើង ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្ប:ទាំងអស់ ឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ចជូនស្ថាប័ន ឱ្យទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ លោកជំទាវបណ្ឌិតសភាចារ្យ…
-
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញបើកជាផ្លូវការកម្មវិធីសង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច
កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញបើកជាផ្លូវការកម្មវិធីសង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ដោយមានការចូលរួមអមដំណើរពី ឯកឧត្តម លោក លោកស្រី នៃក្រុមការងារ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើនរូប។ ក្នុងកម្មវិធីសង្ក្រាន្តថ្ងៃទី១ នេះមានកម្មវិធីសប្បាយៗជាច្រើនដូចជា លេងល្បែងកម្សាន្តប្រជាប្រិយ បោះអង្គុញ ដណ្តើមស្លឹកឈើ លាក់កន្សែង ការបង្ហាញទស្សនីយភាពក្បាច់គុនល្បុក្កតោ របាំត្រុដិ និងកម្មវិធីប្រឡងរាំ ដោយមានការអញ្ជើញចូលរួមពីសិស្សវិទ្យាល័យទាំងបីក្នុងស្រុកកំពង់ត្រឡាចចំនួន ២៣គូ រួមមាន÷ វិទ្យាល័យជាស៊ីម កំពង់ត្រឡាច ចំនួន ៧គូ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំនួន ៦គូ និងវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាចចំនួន ១០គូ។ កម្មវិធីប្រកួតរាំនេះ មានការដាក់ពិន្ទុពីសំណាក់ លោកជំទាវ សុទ្ធ…
-
អាជ្ញាធរជាតិអប្សរា បន្តរៀបចំកៅអីឈើនៅក្រោមម្លប់ឈើតាមបរិវេណប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ
ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំ បានឱ្យដឹងថា ដោយកំណើនភ្ញៀវទេសចរចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែមក្រោមម្លប់ឈើត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទនានា ក្នុងគោលបំណងជួយសម្រួលឱ្យភ្ញៀវទេសចរ ដែលដើរចេញ ឬចូលទស្សនា អាចអង្គុយសម្រាកពីការនឿយហត់។ លោក ប៊ូ ផានេត បន្តថា ទេសចរអាចអង្គុយគយគន់ទេសភាពប្រាសាទនៅក្រោមម្លប់ឈើ ពិសេសជួយសម្រួលដល់ភ្ញៀវទេសចរដែលមានវ័យចំណាស់។ មានកន្លែងអង្គុយសម្រាកនៅពេលរដូវក្ដៅ អាចកាត់បន្ថយជំងឺខ្យល់គរ និងជំងឺផ្លូវដង្ហើម។ កាត់បន្ថយការឈប់សម្រាកនៅក្នុងប្រាសាទដែលនាំឱ្យកកស្ទះ ឬអង្គុយលើថ្មជាដើម។ ជាពិសេសនៅពេលចូលឆ្នាំខាងមុខមានភ្ញៀវជាតិ និងអន្តរជាតិច្រើន មានកន្លែងអង្គុយសម្រាកសម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ៕ អត្ថបទ: លោក យី សុថា រូបភាព: ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍



