

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី អញ្ជើញចូលរួមក្នុងកម្មវិធីសង្រ្កាន្តគូព្រេងព្រឹទ្ធ
កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក ពេជ្រ ចិត្រា និងលោកស្រី ច័ន្ទ ដាវី ស្ថាបនិក កោះស្លាកែត លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមនៅក្នុងកម្មវិធី សង្រ្កាន្តគូព្រេងព្រឹទ្ធ ដែលរៀបចំឡើង មានល្បែងរបាំប្រជាប្រិយ ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ។ លោកជំទាវរដ្ឋលេខាធិការបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានទស្សនកិច្ចជុំវិញបរិវេណរមណីយដ្ឋានកោះស្លាកែត ដែលពោរពេញទៅដោយហេដ្ឋារចនាសម្ព័ន្ធតាមបែបស្ថាបត្យកម្មរចនាបថបុរាណ ជាតំបន់ឧស្សាហកម្មវប្បធម៌គ្មានផ្សែងដែលបានផ្ដល់ការងារជាច្រើន និងបានបង្ហាញពីការអភិរក្សនិងអភិវឌ្ឍ ទៅតាមអត្តសញ្ញាណខ្មែរ ។ នៅក្នុងសុន្ទរកថាមុននឹងចែកលិខិតថ្លែងអំណរគុណជូនដល់គូព្រេងព្រឹទ្ធ ទាំង១៥គូ លោកជំទាវបានប្រកាសគាំទ្រនិងសន្យាថាជួយផ្នែកបច្ចេកទេសវប្បធម៌ ទៅតាមអ្វីដែលម្ចាស់ស្ថាបនិកទីនេះចង់បាន។ លោកជំទាវបានបញ្ជាក់យ៉ាងច្បាស់ៗថា ក្រសួងវប្បធម៌ រីករាយស្វាគមន៍ និងគាំទ្រលើកទឹកចិត្តជានិច្ច ចំពោះបងប្អូនដែលមានបំណងចង់ជួយ បំផុសការកសាងច្នៃប្រឌិតស្នាដៃ ទៅតាមរចនាបថ និងអត្តសញ្ញាណរបស់យើង ពោលគឺការចូលរួមថែរក្សាមរតកវប្បធម៌ជាតិ គឺជាតួនាទី…
-
ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ ត្រូវបានប្រារព្ធធ្វើឡើង ដោយជោគជ័យលើទឹកដីនៃខេត្តកំពង់ស្ពឺ
ដោយបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ស្ដីពីការប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿន បានប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរស្រុកសំរោងទង អាជ្ញាធរឃុំត្រពាំងគង សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋ។ បើតាមការសិក្សា អំពីប្រវត្តិនៃពិធីនេះ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍បុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗតែប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្ដួចផ្ដើមគំនិតបង្កើតជាពិធីប្រណាំងរទេះសាឡីគោលឿននេះ នៅតាមភូមិ សហគមន៍រហូតដល់ទីប្រជុំជន ដើម្បីអបអរសាទរមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ចំនួនរទេះសាឡីគោក្នុងឆ្នាំ២០២៤នេះ…
-
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានរៀបចំពិព័រណ៍ទេពកោសល្យនិងស្នាដៃនិស្សិតលើកទី៧ ប្រកបដោយជោគជ័យ
ព្រឹត្តិការណ៍នេះ ប្រារព្ធធ្វើឡើងក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ «មរតកទាំង៥ ឆ្នាំ២០២៤» ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការបង្ហាញពីស្នាដៃរបស់និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងនិស្សិតទាំង៥មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏ដើម្បីឱ្យមហាជនទូទៅបានឃើញនូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់។ នៅថ្ងែទី១ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់កិត្តិយសជាអធិបតីក្នុងកម្មវិធីសម្តែងសិល្បៈទស្សនីយភាពចម្រុះ និងផ្តល់មតិសំណេះសំណាល ប្រកបដោយខ្លឹមសារដ៏ជ្រាលជ្រៅក្នុងការលើកទឹកចិត្ត និងកោតសរសើរនិស្សិត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃសាកលវិទ្យាល័យ។ នាថ្ងៃទី២ ក៏មានការប្រគំតន្ត្រីកំដរបរិយាកាស ការលេងល្បែងប្រជាប្រិយ ដូចជាចោលឈូង ចាប់កូនខ្លែង បោះអង្គញ់ ទាញព្រ័ត្រ ការរាំកម្សាន្តចង្វាក់ប្រជាប្រិយខ្មែរ ព្រមទាំងការសម្តែងទស្សនីយភាពនានាដូចជា របាំបុរាណ របាំសហសម័យ ល្ខោនខោល គុណល្បុក្កតោ ចម្រៀងអាយ៉ៃ ល្ខោនស្រមោលស្បែកធំផងដែរ។ ក្រៅពីការសម្ដែងទស្សនីយភាពសិល្បៈចម្រុះដោយនិស្សិត ក៏មានការចូលរួមពីសំណាក់សិល្បករក្រៅប្រព័ន្ធ និងតារាចម្រៀងល្បីៗនៃព្រះរាជាណាចក្រកម្ពុជាដែលបានស្ម័គ្រចិត្តចូលរួមជំរុញនិងបង្កើនភាពសប្បាយរីករាយដល់មហាជនទូទៅបានទស្សនាកម្សាន្ត។ ថ្ងៃទី៣ជាថ្ងៃចុងក្រោយ ពេលព្រឹកថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងនិស្សិតជាច្រើនបានចូលរួមស្រង់ទឹកថ្វាយរូបព្រះបាទជ័យវ័រ្មនទី៧ក្នុងពិធីស្រង់ព្រះរំលឹកគុណគ្រូក្នុងទីធ្លាសាកលវិទ្យាល័យ ពេលល្ងាចសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងចូលរួមកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ…
-
កិច្ចប្រជុំពិនិត្យនិងវាយតម្លៃលើកទី២ លើគម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២
ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅសារមន្ទីរទួលស្លែង មានរៀបចំកិច្ចប្រជុំរវាងក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដោយឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជាមួយលោក Sardar Umar Alam ប្រធានការិយាល័យអង្គការយូណេស្កូភ្នំពេញ និងឣ្នកជំនាញកូរ៉េ ដឹកនាំដោយលោក Song Yungjun តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើការសិក្សាវាយតម្លៃលើគម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២ ដែលបានដាក់ស្នើសុំហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តតាមរយៈអង្គការ KOICA។ គម្រោងជំហានទី២នេះ ផ្ដោតបន្តលើការអភិរក្សបណ្ណសារសារមន្ទីរ និង ការអប់រំផ្សព្វផ្សាយ ដើម្បីសន្តិភាព។ កន្លងមក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយការិយាល័យអង្គការយូណេស្កូភ្នំពេញ បានអនុវត្តគម្រោងអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែង ប្រកបដោយជោគជ័យ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA។ អ្នកជំនាញ រួមទាំងមន្ត្រីអង្គការយូណេស្កូ និងទីភ្នាក់ងារ KOICA បានវាយតម្លៃខ្ពស់លើការឣនុវត្តកិច្ចការនានារបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងការងារអភិរក្សបណ្ណសារមន្ទីរនិងសមុច្ច័យ ការឣភិរក្សទីតាំងប្រវត្តិសាស្ត្រខ្មែរក្រហម និងការឣប់រំដើម្បីសន្តិភាព។ #UNESCO#KOICA#MCFA#TSGM
-
អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន សៀមរាប បើកយុទ្ធនាការសម្អាតសំរាមក្នុងរមណីយដ្ឋានអង្គរ
ជាការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់អាជ្ញាធរជាតិអប្សរាដល់ភ្ញៀវទេសចរ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមឱ្យបានល្អនៅក្នុងរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋប្រមាណ៣០០នាក់ បានចុះយុទ្ធនាការសម្អាតសំរាមនៅភូមិត្រពាំងសេស និងនៅតាមដងផ្លូវពីមុខប្រាសាទអង្គរវត្តទៅព្រលានយន្តហោះចាស់។ សកម្មភាពដ៏ល្អនេះ ពិតជាគំរូ និងបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកយ៉ាងថ្លៃថ្លាពីមហាជនក្នុងការកាត់បន្ថយសំរាម ការទុកដាក់សំរាម និងការគ្រប់គ្រងសំរាមបានល្អ ដែលធ្វើឱ្យរមណីយដ្ឋានអង្គរ និងក្រុងសៀមរាបទាំងមូលកាន់តែស្អាត និងមានភាពទាក់ទាញបន្ថែមទៀត ហើយលើកកម្ពស់សុខភាពឱ្យកាន់តែល្អប្រសើរ។ អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណដល់សាលាក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសកម្មភាពសម្អាតសំរាមនៅក្នុងរមណីយដ្ឋានអង្គរ និងរួមចំណែកថែរក្សា លើកតម្លៃដល់សម្បត្តិបេតិកភណ្ឌជាតិ និងបង្ហាញពីការរស់នៅប្រកបដោយភាពថ្លៃថ្នូរនៃសង្គមជាតិយើង៕ អត្ថបទ៖ ឆាយ ផាន់នី
-
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ទទួលជួប ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងសហការី។
នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ទទួលជួបឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជារួមជាមួយសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌។ នៅក្នុងជំនួបនេះឯកឧត្តមប្រធានសមាគមបានជម្រាបជូនពីការបើកការិយាល័យសមាគមជប៉ុន-កម្ពុជានៅរាជធានីភំ្នពេញ ហើយដែលបានសម្ពោធនាពេលថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថា សមាគមនេះ ដើរតួនាទីជាមជ្ឍមណ្ឌលកណ្តាលក្នុងការសម្របសម្រួលនឹងផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាសធុនតូច និងមធ្យមជប៉ុន-កម្ពុជា។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានបានស្វាគមន៍ចំពោះការបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ។



