

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
កម្មវិធីផ្លាស់ប្តូរវប្បធម៌នៃសហគមន៍ទាញព្រ័ត្រនៅសាធារណរដ្ឋកូរ៉េ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការជាមួយក្រុង Dangjin សមាគមអភិរក្សល្បែងទាញព្រ័ត្រ និងអង្គការ ICHCAP នៃសាធារណរដ្ឋកូរ៉េរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌នៃសហគមន៍ទាញព្រ័ត្រចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងយន្តការអភិរក្សល្បែងទាញព្រ័ត្រដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីឆ្នាំ២០១៥កន្លងទៅ។ ក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌នេះ ក្រសួងវប្បធម៌បានដឹកនាំប្រតិភូដែលជាតំណាងសហគមន៍ទាញព្រ័ត្រទៅចូលរួមកម្មវិធីទាញព្រ័ត្រនៅកូរ៉េ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៥។ ចំណែកភាគីកូរ៉េ ក៏ដឹកនាំប្រតិភូមកកម្ពុជាវិញកាលពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែមេសាឆ្នាំ២០២៤វិញដែរ។ កម្មវិធីផ្លាស់ប្តូរវប្បធម៌នៅសាធារណរដ្ឋកូរ៉េគឺ ទី១ សិក្ខាសាលាអំពីស្ថានភាពល្បែងទាញព្រ័ត្របច្ចុប្បន្ន។ ទី២ គឺការលេងបង្ហាញល្បែងទាញព្រ័ត្រដោយសហគមន៍ទាញព្រ័ត្រកម្ពុជា វៀតណាម ហ្វីលីពីន និងកូរ៉េ ដែលប្រទេសទាំងបួននេះបានរួមគ្នាដាក់ល្បែងទាញព្រ័ត្រចូលក្នុងបញ្ជីយូណេស្កូ។ ទី៣ គឺកម្មវិធីទាញព្រ័ត្រប្រពៃណីកូរ៉េ។ កម្មវិធីផ្លាស់ប្តូរនៅកម្ពុជាគឺ ភាគីកូរ៉េបានទៅទស្សនាតំបន់អង្គរពិសេសប្រាសាទដែលមានចម្លាក់ទាញព្រ័ត្រ (ចម្លាក់កូរសមុទ្រទឹកដោះ) សិក្សាតាមសហគមន៍ទាញព្រ័ត្រ ហើយជាពិសេសបានទៅចូលរួមកម្មវិធីទាញព្រ័ត្រនៅកំពង់កុង ក្នុងស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងឱកាសនោះ សហគមន៍ទាញព្រ័ត្រកូរ៉េបានចូលរួមទាញព្រ័ត្រជាមួយសហគមន៍ទាញព្រ័ត្រកម្ពុជា ក៏ដូចជាបង្ហាញអំពីការទាញព្រ័ត្រកូរ៉េដល់អ្នកចូលរួមកម្មវិធីដែរ។
-
ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អញ្ជើញចូលរួមជាអធិបតីក្នុង “កិច្ចពិធីសំពះគ្រូល្ខោនខោលវត្តស្វាយអណ្តែត ឆ្នាំ២០២៤” នៅវត្តស្វាយអណ្តែត ខេត្តកណ្តាល
នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកបច្ចេកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង លោក ចាន់ កឿយ អភិបាលរង តំណាងលោកអភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ បានអញ្ជើញចូលរួមជាអធិបតីក្នុង “កិច្ចពិធីសំពះគ្រូល្ខោនខោលវត្តស្វាយអណ្តែត ឆ្នាំ២០២៤” នៅវត្តស្វាយអណ្តែត ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុងនោះក៏មានវត្តមានចូលរួមដូចជា ព្រះចៅអធិការនៃវត្តស្វាយអណ្តែត និងព្រះថេរានុថេរៈ លោកប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព លោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា រដ្ឋបាលក្រុងអរិយក្សត្រ និងចាស់ព្រឹទ្ធាចារ្យ លោកគ្រូ កូនល្ខោននៃក្រុមល្ខោនខោលវត្តស្វាយអណ្តែតជាច្រើនរូបទៀត។
-
ប្រជាពលរដ្ឋមកពីស្រុកព្រៃកប្បាស ខេត្តតាកែវ សប្បាយរីករាយ ក្រោយបានឃើញសារមន្ទីរតាំងបង្ហាញផលិតផលជាស្នាដៃរបស់គាត់បានបរិច្ចាគមក
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរពីស្រុកព្រៃកប្បាស ខេត្តតាកែវមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសនោះពួកគាត់ក៏បានចូលមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប ដើម្បីទស្សនាសំពត់ហូលជាស្នាដៃរបស់ខ្លួន ដែលធ្លាប់បានបរិច្ចាគជូនមកកាន់សារមន្ទីរ។ អ្នកស្រី លី ណៃស្រ៊ីម និងអ្នកស្រី លី ស្រីមុំ ជាបងប្អូនបង្កើតនិងគ្នា រួមទាំងក្រុមគ្រួសារ មានទីលំនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើដំណើរមកកាន់ខេត្តសៀមរាប គោលបំណងសំខាន់ចង់ឃើញការដាក់តាំងបង្ហាញរបស់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នូវស្នាដៃសំពត់ហូល ផាមួង ជាស្នាដៃរបស់គាត់បានត្បាញដោយផ្ទាល់ដៃ ដោយទឹកចិត្តស្រឡាញ់ ចង់ថែរក្សាស្នាដៃកម្រទាំងនោះកុំឱ្យបាត់បង់ ទើបអ្នកស្រីសម្រេចចិត្តប្រគល់សមុច្ច័យទាំងនោះ មកកាន់សារមន្ទីរដើម្បីថែរក្សា និងអភិរក្សបន្តទុកឱ្យកូនចៅជំនាន់ក្រោយ។ អ្នកស្រី លី ណៃស្រ៊ីម បានបង្ហាញអារម្មណ៍រំភើបយ៉ាងក្រៃលែង ក្រោយពេលបានចូលមកទស្សនាសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឃើញសំពត់ហូលរបស់អ្នកស្រីធ្លាប់ត្បាញដោយផ្ទាល់ដៃ ក្នុងសម័យលន់ ណុល ជាហូលក្បាច់គោមបាត់ដំបង ដោយប្រថុយជីវិតលាក់ទុកក្នុងខ្នើយកើយកាលពីសម័យប៉ុលពត មកដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជូនភ្ញៀវជាតិ អន្តរជាតិ ជាពិសេសកូនខ្មែរជំនាន់ក្រោយ បានឃើញ និងសិក្សាឈ្វេងយល់បន្ត។ សូមជម្រាបថា កាលពីឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋចំនួន២១គ្រួសារ…
-
ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត សុំសេចក្តីសុខសេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤
នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បាននិមន្តព្រះសង្ឃសូត្រមន្ត ចម្រើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ។ នាឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានប្រគេនទ័យ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន សម្រាប់ចូលរួមកសាងវត្តមរតកតេជោបុរីស្វរៈ ឋិតក្នុងភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បន្ទាប់ពីបញ្ចប់ពិធីរួច ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ ក៏បានរៀបចំលេងល្បែងប្រជាប្រិយកម្សាន្ត និងពិសារអាហារសាមគ្គី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ពលករអនាម័យ និងបុគ្គលិកអាជ្ញាធរជាតិព្រះវិហារទាំងអស់ ប្រកបដោយបរិយាកាសរីករាយ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ។
-
លិខិតជូនពររបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
លិខិតជូនពររបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
-
បើទោះបីជារដូវប្រាំងក៏ស្មៅនៅមុខប្រាសាទអង្គរវត្តនៅតែមានពណ៌បៃតង
រដូវប្រាំងចូលមកដល់ បានធ្វើឱ្យស្មៅនិងរុក្ខជាតិមួយចំនួនក្រៀមស្វិតស្រពោននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែទោះជាយ៉ាងណា ក៏អាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងថែទាំស្រោចស្រពស្មៅនៅតាមសួនកសិន្ធុប្រាសាទអង្គរវត្តឱ្យនៅតែមានពណ៌បៃតង។ ក្នុងនោះដែរ ចំពោះវាលស្មៅនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ក៏អាជ្ញាធរជាតិអប្សរា បានរៀបចំប្រព័ន្ធស្រោចស្រពវាលស្មៅទាំងនោះផងដែរ។ សូមបញ្ជាក់ថា សកម្មភាពដាំ និងថែទាំស្មៅមិនត្រឹមតែរៀបចំធ្វើនៅបរិវេណមុខប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែសកម្មភាពទាំងនេះ បានធ្វើនៅតាមប្រាសាទមួយចំនួនទៀតដូចជា ព្រះលានជល់ដំរី ប្រាសាទបាយ័ន្ត ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម និងទីកន្លែងជាច្រើនទៀតធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរមានភាពបៃតងស្រស់ស្អាតទាំងខួបប្រាំង និងវស្សា៕ អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖ លោក ភោគ ជា



