

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញពិនិត្យការហាត់សមរបស់សិល្បករ សិល្បការិនី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដោយថ្នាក់ដឹកនាំ និងប្រធានអង្គភាពក្រោមឱវាទ បានអញ្ជើញពិនិត្យការហាត់សមនូវរបាំបុរាណ របាំសហសម័យ ដើម្បីត្រៀមសម្ដែងក្នុងកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ នាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានណែនាំបន្ថែម និងកោតសរសើរដល់អ្នកដឹកនាំការសម្ដែងនិងសិល្បករ សិល្បការិនី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការហាត់សម្រាប់សម្ដែងក្នុងកម្មវិធី ពិសារអាហារសាមគ្គីដ៏មានអត្ថន័យនេះ៕ រូបភាព៖ លោក ស៊ុន រតនៈ
-
ការសម្ដែងក្បាច់គុនសាវលីញ និងក្បាច់គុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor) នៃយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤” បានរៀបចំឡើងនៅបរិវេណខាងជើងប្រាសាទបាយ័ន កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤
ការសម្ដែងក្បាច់គុនសាវលីញ និងក្បាច់គុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor) នៃយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤” បានរៀបចំឡើងនៅបរិវេណខាងជើងប្រាសាទបាយ័ន កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ ប្រភពរូបភាព៖ Meas (Sorphan Meas) និង Phallin Rath – រដ្ឋ ផល្លីន
-
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្រ្តបង្រៀននិងគ្រប់គ្រងថ្នាក់រៀន ជំហាន២
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្រ្តបង្រៀននិងគ្រប់គ្រងថ្នាក់រៀន ជំហាន២ ក្រុម១ ក្រោមអធិបតីភាពឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី អមដោយឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងសិក្ខាកាមជាលោកគ្រូអ្នកគ្រូសាលាមធ្យមវិចិត្រសិល្បៈចូលរួមចំនួន៨៥រូប។ ចំពោះវគ្គបណ្តុះបណ្តាលនេះគឺជ្រើសរើសយកលោកគ្រូ អ្នកគ្រូ ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលនូវជំហាន១ មកបណ្តុះបណ្តាលនូវជំហាន២បន្ត ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពនៃការបង្រៀន ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈគ្រូបង្រៀន ក្នុងបរិបទថ្មីបែបឌីជីថល ពោលគឺផ្តោតលើបំណិននៃការគ្រប់គ្រងថ្នាក់រៀននិងវិធីសាស្រ្តក្នុងការគ្រប់គ្រងសិស្សជាដើម។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលនេះគឺក្រសួងមានបំណងចង់ផ្តល់ទស្សនទានក្នុងវិស័យរដ្ឋបាលអប់រំនាពេលបច្ចុប្បន្ន និងទៅអនាគត ឱ្យមន្រ្តីរាជការ លោកគ្រូអ្នកគ្រូនៃសាលាមធ្យមវិចិត្រសិល្បៈបន្តរៀនសូត្រ ពង្រឹងសមត្ថភាពនិងធ្វើទំនើបកម្ម ផ្នែករដ្ឋបាលសិក្សានិងផ្លាស់ប្តូរផ្នត់គំនិត ពីការបង្រៀនតាមរបៀប «គ្រូមជ្ឈមណ្ឌល» មកបង្កើតវិធីសាស្រ្តថ្មីដែលហៅថា«សិស្សមជ្ឈមណ្ឌល»ដោយអនុញ្ញាតឱ្យសិស្ស អនុវត្តន៍កិច្ចការសាលាឱ្យបានច្រើន និងលោកគ្រូអ្នកគ្រូ ត្រូវបង្រៀនទៅតាមប្លង់មេរៀនច្បាស់លាស់ ស្របតាមប្រភេទនៃកិច្ចតែងការ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំផងនិងរក្សាបានតម្លៃនៃជំនាញវិជ្ជាជីវៈមរតកដូនតាខ្មែរផង។ ម្យ៉ាងវិញទៀតនៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្តកំណត់យកនយោបាយអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពក្នុងចំណោមអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ…
-
គណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ព្រឹក ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ទ្បងឌី សាន់ណារ៉ា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម ដាក់កម្រងផ្ការំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម សាស្ត្រាចា្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤០នាទីព្រឹក ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់…
-
សិល្បករ សិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព សម្ដែងសាកល្បងទស្សនីយភាពរបាំសហសម័យ “ម៉ែ ” ជូនថ្នាក់ដឹកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ សិល្បករ សិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព សម្ដែងសាកល្បងនូវទស្សនីយភាពរបាំសហសម័យ មានចំណងជើងថា ” ម៉ែ” នៅនាយកដ្ឋានសិល្បៈទស្សនីយភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងវត្តមាន ឯកឧត្ដម លោកជំទាវ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីរាជការជាច្រេីនរូបទៀត ។ ជាចុងក្រោយ លោកជំទាវបណ្ឌិត សភាចារ្យ រដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះ លោកគ្រូ អ្នកគ្រូ និងសិល្បករទាំងអស់ សម្រាប់ការដំឡើងស្នាដៃថ្មី និង ការខិតខំប្រឹងប្រែងហាត់សមយ៉ាងយកចិត្តទុកដាក់បំផុតធ្វើឱ្យកើតនូវវណ្ណកម្មថ្មីនេះឡើង។ ទស្សនីយភាពរបាំសហសម័យនេះ នឹងសម្តែងក្នុងកម្មវិធី “ពិសាអាហារសាមគ្គី និង បំពាក់គ្រឿងឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ និង…
-
លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយតំណាងអង្គការ មជ្ឈមណ្ឌលខេមរសិក្សា
នាព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការគាំទ្រការអភិវឌ្ឍលើវិស័យអប់រំថ្នាក់ឧត្តមសិក្សា និងការស្រាវជ្រាវផ្នែកសង្គមសាស្រ្ត មនុស្សសាស្ត្រ និងសិល្បៈនៅប្រទេសកម្ពុជា និងតំបន់មេគង្គជាមួយតំណាងអង្គការមជ្ឈមណ្ឌលខេមរសិក្សា។ គោលដៅនៃកិច្ចសហប្រតិបត្តិការនៅក្នុងគម្រោងមាន៖ ១. ជំរុញឱ្យមានការស្រាវជ្រាវ និងកម្មវិធីផ្លាស់ប្តូរបញ្ញវន្តបរទេស តាមរយៈកម្មវិធីពហុវិស័យ ដែលលើកកម្ពស់ការសិក្សាពីប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ ២. ពង្រឹងរចនាសម្ព័ន្ធអប់រំ និងវប្បធម៌កម្ពុជា តាមរយៈការបង្រៀនថ្នាក់ជាតិ និងជំនាញសិក្សា និងការបញ្ចូលបញ្ញវន្តខ្មែរ និងអ្នកជំនាញចូលទៅក្នុងកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិ ៣.ជួយសហគមន៍ក្នុងស្រុក តាមរយៈការផ្តល់សេវាកម្មបណ្ណាល័យ សន្និសីទ បាឋកថា ការបញ្ចាំងភាពយន្ត និងសិក្ខាសាលា ទៅដល់ស្ថាប័នជាដៃគូជាតិ និងអន្តរជាតិ ៤.ជួយបង្កើតឱ្យមានទម្លាប់នៃការអានក្នុងចំណោមនិស្សិតខ្មែរ និងកុមារ តាមរយៈកម្មវិធីបកប្រែ និងបោះពុម្ភ បណ្ណាល័យកុមារ និងសកម្មភាពផ្សេងៗជាច្រើនទៀត។



