News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • អាជ្ញាធរជាតិអប្សរាបន្តជួសជុលនិងផ្គុំឡើងវិញចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ

    ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលចម្លាក់បង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ ស្ថិតនៅខាងជើង ឈៀងខាងកើតនៃប្រាសាទបន្ទាយសំរែ ដែលធ្លាក់បាក់ជាច្រើនកំណាត់រយៈពេលជាយូរមកហើយនោះឱ្យប្រសើរឡើងវិញ។ កិច្ចការងារជួសជុលនេះ ធ្វើឡើងដើម្បីលើកតម្លៃឡើងវិញនូវប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជា ធ្វើឱ្យមាននិរន្តរភាពសម្រាប់ការអភិរក្សប្រាសាទខ្មែរ។ ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាលោក ឡុង ណារី ពន្យល់ថា ការងារជួសជុលចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែនេះ បានចាប់ផ្តើមរយៈពេលជិត២ខែមកហើយ។ ក្រុមការងារបានប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ ដោយកំពុងតែខំប្រឹងប្រែងស្វែងរកបំណែកចម្លាក់ទាំងនេះមកពីទីផ្សេងៗតាមដែលអាចស្វែងរកបាន។ ក្រុមអ្នកបច្ចេកទេសពន្យល់ថា ការប្រើបំណែកថ្មថ្មីទៅប៉ះជាមួយនិងបង្កាន់ដៃនាគនោះ អាចធ្វើឡើងនៅត្រង់តែចំណុចណាដែលសំខាន់ខ្វះមិនបាន ហើយលុះណាតែពុំអាចស្វែងរកបំណែកដើមឃើញប៉ុណ្ណោះ។ ជាច្រើនឆ្នាំមកហើយ បង្កាន់ដៃនាគរបស់ប្រាសាទបន្ទាយសំរែ មានបញ្ហាប្រឈមខ្លាំង បណ្តាលមកពីកម្សោយរចនាសម្ពន្ធគ្រឹះមិនអាចទ្រទម្ងន់សង្កត់ ការបំផ្លាញដោយបរិស្ថានធម្មជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ និងកង្វះការថែទាំជាដើម។ លោក ឡុង ណារី ទៀតថា ការជួសជុលថ្ម ព្យាបាលថ្ម តភ្ជាប់បំណែកថ្មឡើងវិញនោះ គឺប្រើប្រាស់ការស្វានដាក់ស្នួលតភ្ជាប់បំណែកដងខ្លួននាគ។ ការជួសជុលនេះ ផ្តោតសំខាន់ទៅលើការដាប់ជើងទម្រចាស់ៗជាច្រើនបំណែក និងដងខ្លួននាគដែលបានប្រេះបែកទាំងស្រុងចេញពីគ្នាប្រឈមនឹងការរលំបាក់។ បន្ទាប់មក ក្រុមការងារបានពង្រឹងផ្ទៃថ្មដែលពុកផុយឱ្យរឹងមាំឡើងវិញ ចាក់បំពេញបាយអចូលក្នុងប្រហោង និងតំណបិទភ្ជិតរន្ធតូចឆ្មារស្នាមប្រេះ…

  • ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ កំពុងរៀបចំវង់ទស្សនានៅក្រុងអង្គរធំ

    ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាបន្ថែមទៀត នៅក្រុងអង្គរធំ ក្នុងន័យសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ។ កញ្ញា ឡាយ ស្រីពេញ បុគ្គលិកនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងជាក្រុមការងាររៀបចំវង់ទស្សនា បានឱ្យដឹងថា នេះជាខ្សែទស្សនាទី៣ ក្នុងក្រុងអង្គរធំ ដែលចាប់ផ្តើមពីទីសក្ការៈព្រះអង្គងោក និងបញ្ចប់នៅប្រាសាទទេពប្រណម្យ។ កញ្ញាពន្យល់ថា នេះជាខ្សែទស្សនាភ្ជាប់ពីប្រាសាទបាយ័ន្ត​ដែលភ្ញៀវទេសចរអាចចូលទស្សនាចាប់ពីព្រះអង្គងោក រួចបន្តតាមផ្លូវថ្មបាយក្រៀមឆ្ពោះចូលតាមច្រក​ខាងមុខ​ប្រាសាទបាភួន។ បន្ទាប់មកទេសចរអាចបន្តទស្សនាក្នុងព្រះបរមរាជវាំង នៃប្រាសាទភិមានអាកាស ទស្សនាស្រះស្រីស្រះប្រុស ព្រះលានជល់ដំរី សេ្ដចគំលង់ ប្រាសាទបាលិលេយ្យ និងបញ្ចប់ការទស្សនានៅ ប្រាសាទទេពប្រណម្យ។ តាមការបញ្ជាក់ពីកញ្ញា ឡាយ ស្រីពេញ កន្លងមកក្រុមការងាររបស់ខ្លួនក៏បានរៀបចំវង់ទស្សនារួចហើយ​នៅក្នុងប្រាសាទបាយ័ន្ត ដែលបង្កើតជា៣ជម្រើសដល់ទេសចរ គឺមានខ្សែទស្សនាវែង ខ្សែទស្សនាមធ្យម និងខ្សែទស្សនាខ្លី ដែលចំណុចចាប់ផ្តើមនៅច្រកខាងកើត និងបញ្ចប់នៅច្រកខាងជើង។ ចំណែកវង់ឬខ្សែទស្សនាទី២ នៅកំពែងក្រុងអង្គរធំ ដែលចាប់ផ្តើមពីខ្លោងទ្វារទន្លេអុំ បន្តទៅរន្ធត្រដេវបឹងធំ ប្រាសាទជ្រុងនិរតី ខ្លោងទ្វារតាកាវ និងបញ្ចប់ការទស្សនានៅប្រាសាទតុបខាងលិច។ ក្រុមការងាររៀបចំខ្សែទស្សនាតាមប្រាសាទ កញ្ញា ឡាយ…

  • នៅពាក់កណ្ដាលឆ្នាំ២០២៤ ខ្មែរនឹងមានអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណកើនចំនួនឡើងថែមទៀត

    ក្រុមអ្នកជំនាញមកពីស្ថានប័នGIZ នៃប្រទេសអាល្លឺមង់កំពុងខិតខំយ៉ាងខ្លាំង ក្នុងការជួយបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមខ្មែរចំនួន២០រូប ដើម្បីឱ្យក្លាយទៅជាអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នៅពេលអនាគតខាងមុខ។ គ្រូបង្រៀនជនជាតិអាល្លឺម៉ង់ កញ្ញា Helen Jacobsen មានប្រសាសន៍ក្នុងពេលដែលនាំសិក្ខាកាមចុះអនុវត្តន៍ផ្ទាល់នៅការដ្ឋានថា កញ្ញាកំពុងប្រឹងប្រែងបង្រៀនកូនខ្មែរឱ្យចេះលាងសម្អាតថ្មប្រាសាទបុរាណ ចេះបន្សាបជាតិអំបិលចេញពីថ្ម ព្រមទាំងចេះជំនាញពង្រឹងថ្មប្រាសាទបុរាណឱ្យរឹងមាំឡើងវិញផង។ កញ្ញា Helen Jacobsen មានប្រសាសន៍ទៀតថា ជំនាញអភិរក្សថ្មប្រាសាទបុរាណនេះ មានដូចជា ការលាងសម្អាតថ្មដោយប្រើទឹក និងការលាងដោយប្រើសារជាតិគីមីជាដើម។ សិក្ខាកាមខ្មែរចំនួន២០រូប ដែលជ្រើសរើសចេញពីបុគ្គលិក និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរាមកពីតាមបណ្ដាផ្នែកនានានោះ កំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់លើជំនាញអភិរក្សថ្មនេះ រយៈពេលជាង១ឆ្នាំមកហើយ។ ស្ថាប័ន GIZ អាល្លឺម៉ងឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២នេះ មានកម្មវិធីដែលត្រូវសិក្សាទាំងអស់ចំនួន១៣។ បច្ចុប្បន្ននេះ ក្រុមសិក្ខាកាមបានសិក្សាដល់កម្មវិធីទី៧ហើយ។ ស្ថាប័ន GIZ អាល្លឺម៉ង់រំពឹងថា នៅអំឡុងពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២អាចនឹងបញ្ចប់ ហើយនៅពេលអនាគតខ្មែរនឹងមានអ្នកជំនាញផ្នែកអភិរក្សថ្ម ប្រាសាទបុរាណបានកើនឡើងមួយចំនួនថែមទៀត។ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក រីក រ៉េត ឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណ…

  • សេចក្តីជូនដំណឹងស្តីពី “មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣”​ ក្រោមប្រធានបទ​ “វប្បធម៌សន្តិភាព”

    ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ មានកិត្តិយស សូមជម្រាបជូនដំណឹង សិល្បករ-សិល្បការិនី និងសាធារណជន ដែលមានទេពកោសល្យ និងជំនាញផ្នែកចាប៉ីដងវែង​ ចង់ចូលរួមប្រឡងប្រជែងក្នុងមហោស្រពនេះ​ សូមអាននូវសេចក្តីជូនដំណឹងខាងក្រោមដើម្បីស្វែងយល់ព័ត៌មានលម្អិត។ សូមទាញយកពាក្យស្នើសុំចូលរួមប្រឡងតាមតំណភ្ជាប់ខាងក្រោម។ https://drive.google.com/…/1Fz40H2WcKsqp2DZ1cV5…/view…

  • វិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) ប្រគល់វត្ថុបុរាណជូនអាជ្ញាធរជាតិអប្សរា

    នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សាលាបារាំងចុងបូព៌ា (EFEO) ដែលជាដៃគូកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបំពេញការងារអភិរក្ស និងស្រាវជ្រាវនៅរមណីយដ្ឋានអង្គរ បានប្រគល់វត្ថុបុរាណចំនួន៣១កេស បដិមាព្រះពុទ្ធចំនួន០១ និងបំណែកសន្លឹកសីមាចំនួន០១ ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកបន្ទាប់ពីបានសិក្សាស្រាវជ្រាវ និងរៀបចំបញ្ជីសារពើភណ្ឌរួចរាល់។ លោក ទិន ទីណា ជាអនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា វត្ថុបុរាណទាំងអស់ដែលវិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) ប្រគល់មកអាជ្ញាធរជាតិអប្សរា បានរកឃើញដោយការធ្វើកំណាយនៅតាមការដ្ឋានស្រាវជ្រាវមួយចំនួននៅក្នុងរមណីយដ្ឋានអង្គរ ដូចជា គោកតាសៀម បឹងដូនប៉ា ប្រាសាទអ៊ុងម៉ុង ប្រាសាទបាភួន និងប្រាសាទព្រៃមន្ទីរ។ លោកបានបញ្ជាក់ទៀតថា វត្ថុទាំងនេះរួមមាន ទី១ កុលាលភាជន៍មកពីប្រាសាទបាភួនចំនួន២៧កេស ដែលក្នុងនោះ មានប្រភេទកុលាលភាជន៍រឹង កុលាលភាជន៍ផុយជារបស់ខ្មែរ និងកុលាលភាជន៍ចិន សៀម យួនជាដើម។ ទី២ ថ្មភក់ចំនួន២កេស ដែលមកពីគោកតាសៀម។ ទី៣ បំណែកថ្មភក់មានក្បាច់លម្អខ្លះៗចំនួន២កេស មកពីបឹងដូនប៉ា និងគោកតាសៀម…

  • សេចក្តីជូនដំណឹងស្តីពីខ្សែទស្សនាថ្មីនៅប្រាសាទអង្គរ ។