News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

juin 2026
L M M J V S D
1234567
891011121314
15161718192021
22232425262728
2930  
  • លោកគ្រូ និងសិស្សានុសិស្ស ចំនួន២០នាក់ មកពីវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង បានចូលមកទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

    នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ លោកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១០ សរុបចំនួន២០នាក់ មកពីវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង បានចូលមកទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា បន្ទាប់ពីបានសិក្សាអំពីមូលដ្ឋានគ្រឹះស្តីពី៖ ការអប់រំបេតិកភណ្ឌរួចមក។ លោក ប្រន ប្រេន នាយកវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ក្នុងឱកាសដឹកនាំសិស្សានុសិស្សចូលមកទស្សនកិច្ចសិក្សាបានឱ្យដឹងថា លោកគ្រូពិតជាសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយអាជ្ញាធរជាតិអប្សរាបានបណ្តុះបណ្តាលសិស្សនៅសាលារៀនលោកគ្រូ អំពីកម្មវិធីអប់រំបេតិកភណ្ឌ។ ជាក់ស្តែងកម្មវិធីចុះទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនាពេលនេះ គឺជាលើកទីមួយ សម្រាប់លោកគ្រូ និងសិស្សានុសិស្ស។ ក្រោយពេលបានឃើញការរក្សាទុកបុរាណវត្ថុមានតម្លៃមិនអាចកាត់ថ្លៃជាច្រើនរាប់រយប្រភេទ លោកគ្រូ បានកោតសសើរអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងថែរក្សាមរតកទាំងនេះ ទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយបានឃើញ បានស្គាល់ និងសិក្សាស្វែងយល់ អំពីមរតកវប្បធម៌របស់ជាតិខ្លួន។ យុវតី យាន យ៉ាន់ សិស្សថ្នាក់ទី១០Bនៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង បានឱ្យដឹងថា ការសិក្សាកម្មវិធីអប់រំបេតិកភណ្ឌដែលអាជ្ញាធរជាតិអប្សរាបានរៀបចំនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រោះថាប្អូនគឺប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌផ្ទាល់តែម្តង។ ក្រោយពេលសិក្សាចប់ ប្អូនទទួលបានចំណេះដឹងអំពីការចូលរួមថែរក្សា…

  • ប្រតិភូសិល្ប:នៃព្រះរាជាណាចក្រកម្ពុជាចូលរួមសម្តែងក្នុងព្រឹត្តិការណ៍អបអរសាទរខួបអនុស្សាវរីយ៍ទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន

    ឆ្នាំ២០២៣នេះគឺជាឆ្នាំគម្រប់ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជានិងចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជា-ចិន។ ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតជាផ្លូវការមក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានបង្កើនមិត្តភាពយ៉ាងពិសេស និងយ៉ាងជិតស្និទ្ធជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ន។ ជាកិត្តិយសសម្រាប់ប្រតិភូសិល្ប:នៃព្រះរាជាណាចក្រកម្ពុជា គឺបាននាំយកផ្ទាំងទស្សនីយភាពរបាំអប្សរា របាំសុវណ្ណមច្ឆា របាំមណីមេខាលា និងរបាំផ្លិត សម្តែងជូនថ្នាក់ដឹកនាំជាន់ខ្ពស់ក៏ដូចជាភ្ញៀវកិត្តិយសនៅសណ្ឋាគារ Legendale នៃរដ្ឋធានីប៉េកាំង នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមានការសហការរវាងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន និងសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស។ សូមបញ្ជាក់ថាព្រឹត្តិការណ៍ដ៏មានសារ:សំខាន់ខាងលើនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសប្រមាណ៣០០នាក់៕ អត្ថបទនិងរូបភាព:នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិនិងកិច្ចការអាស៊ាន

  • លិខិតរំលែកមរណទុក្ខរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនលោកស្រី គង់ ពន្លឺ ចំពោះមរណភាពរបស់លោក ទុយ សុវណ្ណារ៉ា អនុប្រធានសាលាតូរ្យតន្ត្រី

    លិខិតរំលែកមរណទុក្ខរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនលោកស្រី គង់ ពន្លឺ ចំពោះមរណភាពរបស់លោក ទុយ សុវណ្ណារ៉ា អនុប្រធានសាលាតូរ្យតន្ត្រី ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៦:១៥នាទីព្រឹក ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគាពាធ។

  • លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រួមជាមួយឯកឧត្តម Jacques Pellet បានអញ្ជើញចូលរួមពិធីប្រុងពាលី ត្រៀមសម្ពោធវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ ១៩១៨

    នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីប្រុងពាលីតាមប្រពៃណីសាសនា ដើម្បីត្រៀមសម្ពោធវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ ១៩១៨ នៅសួនច្បារមុខស្ថានទូតបារាំង។ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ ១៩១៨ ត្រូវអនុញ្ញាតឲ្យរៀបចំសាងសង់ដោយសម្តេចតេជោនាយករដ្ឋមន្រ្តីតាមសំណើរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដឹកនាំសាងសង់ដោយ ឯកឧត្តមបណ្ឌិត លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ចាប់ខែមករា ឆ្នាំ២០២៣ កន្លងមក។ វិមាននេះ នឹងត្រូវសម្ពោធជាផ្លូវការនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃបុណ្យជាតិបារាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

  • ពិធីបួងសួងថ្លែងអំណរគុណទសបារមី​ ដែលបានជួយបីបាច់ថែរក្សា​ លោកគ្រូ​ អ្នកគ្រូ​ សិល្បករ​ សិល្បការិនី​ និងនាយទាហានស្ម័គ្រចិត្ត​ ចូលរួមសម្ដែងសិល្បៈទស្សនីយភាព​ ក្នុងពិធីបេីកបិទ​ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍​លេីកទី៣២​

    ពិធីបួងសួងថ្លែងអំណរគុណទសបារមី​ ដែលបានជួយបីបាច់ថែរក្សា​ លោកគ្រូ​ អ្នកគ្រូ​ សិល្បករ​ សិល្បការិនី​ និងនាយទាហានស្ម័គ្រចិត្ត​ ចូលរួមសម្ដែងសិល្បៈទស្សនីយភាព​ ក្នុងពិធីបេីកបិទ​ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍​លេីកទី៣២​ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលេីកទី១២​ ឆ្នាំ២០២៣។ ព្រឹកថ្ងៃព្រហស្បតិ៍​ ១១រោច ខែបឋមាសាឍ​ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥១៣​ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំពិធីបួងសួងថ្លែងអំណរគុណទសបារមី​ ដែលបានជួយបីបាច់ថែរក្សា​ លោកគ្រូ​ អ្នកគ្រូ​ សិល្បករ​ សិល្បការិនី​ និងនាយទាហានស្ម័គ្រចិត្ត​ ចូលរួមសម្ដែងសិល្បៈទស្សនីយភាព​ ក្នុងពិធីបេីកបិទ​ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍​លេីកទី៣២​ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលេីកទី១២​ ឆ្នាំ២០២៣​ កន្លងទៅ​ ទទួលបាននូវជោគជ័យ​ និងសេចក្ដីសុខ​​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់សម្ដេច​ពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការពារជាតិ​ និងជាប្រធានគណ:កម្មាធិការ​ជាតិ CAMSOC នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ពិធីនេះក៏មានការចូលរួមផងដែរពីលោកគ្រូ​ អ្នកគ្រូ​…

  • កិច្ចប្រជុំពិភាក្សាស្ដីពីគម្រោង ការការពារបណ្ណសារបេតិកភណ្ឌពិភពលោកនៅអាស៊ីអាគ្នេយ៍ “Safeguarding World Heritage Site Archives in South-East Asia”

    ថ្ងៃអង្គារ ៩ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងថ្នាក់ដឹកនាំមានកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោង “Safeguarding World Heritage Site Archives in South-East Asia” ជាមួយលោក Andrew Henderson (International Documentary Heritage Expert) នៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារ។ គម្រោងនេះពិភាក្សាពីការបង្កើតបណ្ដាញគ្រប់គ្រងឯកសារ រក្សាទុកទិន្នន័យ និងគ្រប់គ្រងបណ្ណសារនៅតំបន់បេតិកភណ្ឌពិភពលោក។ លើសពីនេះ បានពិភាក្សាពីការគ្រប់គ្រងឯកសារគម្រោង ប្លង់ រូបថត​ វីដេអូឯកសារ​ កំណត់ហេតុប្រចាំថ្ងៃ និងរបាយការណ៍បច្ចេកទេសតាមនាយកដ្ឋាននីមួយៗ ដើម្បីរក្សាទុកក្នុងបណ្ណសារដែលគ្រោងរៀបចំនៅពេលខាងមុខ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ស្វែងរកឯកសារ។ ក្រោយពីកិច្ចប្រជុំរួចលោក Andrew Henderson បានចុះត្រួតពិនិត្យទីតាំងរក្សាទុកឯកសារតាមនាយកដ្ឋានមួយចំនួនដូចជានាយកដ្ឋានអភិរក្ស…