News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • តារាហូលីវូដលោក MATT DILLON កំពុងតែមានវត្តមាននៅខេត្តកំពតរបស់យើងហើយ!

    ក្រោយពីទទួលបានភាពជោគជ័យនៃការចាក់បញ្ចាំងនូវខ្សែភាពយន្តរឿង “ទីក្រុងខ្មោច” នៅរាជធានីភ្នំពេញជាមួយនឹងសមិទ្ធករ និងតារាសម្តែងហូលីវូដ លោក MATT DILLON ឥឡូវនេះលោកនឹងនាំខ្សែភាពយន្តមួយនេះទៅខេត្តកំពតដែលជាទីតាំងនៃការផលិតទស្សនីយភាពនានាក្នុងខ្សែភាពយន្តរបស់លោកកន្លងមក។ នៅថ្ងៃពុធ ទី១២ ខែកក្កដានេះ រឿង“ទីក្រុងខ្មោច”នឹងត្រូវបានយកទៅចាក់បញ្ចាំងម្តងទៀតក្រោមវត្តមានរបស់លោកMATTDILLONផ្ទាល់ រួមជាមួយនឹងការពិភាក្សាអំពីខ្សែភាពយន្តបន្ថែមទៀត ដែលមានវត្តមានរបស់តារាសម្តែងកញ្ញា រ៉េតសារីតាផងដែរ។ កុំអោយឱកាសនេះកន្លងផុតទៅអោយសោះ!!! ជួបគ្នាឆាប់ៗណា៎!!! ចំណាំ៖ ការចាក់បញ្ចាំងរបស់ពួកយើងគឺនឹងប្រព្រឹត្តឡើងនៅទីវាល នោះក៏មានន័យថាចំនួនកន្លែងមានកំណត់។ យ៉ាងណាមិញ អ្នកនៅតែអាចចូលរួមបានដោយគ្រាន់តែយក កន្ទេល ឬកម្រាលអង្គុយផ្ទាល់ខ្លួនមក។ កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី១២ ខែកក្កដា វេលាម៉ោង 6:00ល្ងាច ទីតាំង៖ មាត់ទន្លេកំពត( ទល់មុខនឹង The Moon Kampot Boutique) ព័ត៌មានបន្ថែម៖ Mr. Chandara So (+855 89 971 411) Google Map link:…

  • លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមជំរុញឧស្សាហកម្មកម្ពុជា-ចិន

    នាព្រឹកថ្ងៃពុធ ១០ រោច ខែបឋមសាឍ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតំណាងដោយលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ ជាមួយនឹងសមាគមជំរុញឧស្សាហកម្មកម្ពុជា-ចិន តំណាងដោយលោកឧកញ៉ា តឹង ភីពីង ប្រធានសមាគមជំរុញឧស្សាហកម្មកម្ពុជា-ចិន។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអោយកាន់តែជិតសិ្នទ្ធបន្ថែមទៀតរវាងដៃគូរដ្ឋ និងឯកជន ក្នុងការជំរុញការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរតាមរយៈការបង្កើតព្រឹត្តការណ៍សិល្បៈ ការរៀបចំតាំងពិព័រណ៌គំនូរវិចិត្រកម្ម ការរៀបចំសិក្ខាសាលាដើម្បីចែករំលែកបទពិសោធន៍ ជំរុញការអភិវឌ្ឍសិល្បៈវប្បធម៌ ដើម្បីឲ្យស្របតាមបរិបទឧស្សាហកម្មទេសចរណ៍ វប្បធម៌ និងការបង្កើតថ្មី៕ អត្ថបទ៖នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន រូបភាព៖លោក ត្រឡុង បូរិន

  • លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន១៥០នាក់ធ្វើទស្សនកិច្ចសិក្សា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ ក្នុងក្រុងសៀមរាប

    នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១៥០នាក់ មកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តសៀមរាប មាន៖ វិទ្យាល័យអង្គរ វិទ្យាល័យ១០មករា និងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង បានមកធ្វើទស្សនកិច្ចសិក្សា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ (ហៅវត្តចេតិយ) ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានប្រសាសន៍ក្នុងឱកាសនោះថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយដៃគូរអន្តរជាតិ មន្ទីរអប់រំយុវជននិងកីឡា បានបង្កើតឱ្យមានកម្មវិធីអប់រំបេតិកភណ្ឌ ជូនដល់សិស្សានុសិស្សនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួន ដែលមានទីតាំងក្នុងតំបន់បេតិកភណ្ឌ ចាប់តាំងពីអំឡុងឆ្នាំ២០០៧មក ក្នុងនោះមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ធំ និងខេត្តសៀមរាប។ លោកបន្តថា កម្មវិធីអប់រំបេតិកភណ្ឌ សម្រាប់ខេត្តសៀមរាប ត្រូវជ្រើសរើសតំបន់ពីរផ្សេងគ្នា…

  • កំណាយស្រាវជ្រាវក្នុងកំពែងប្រាសាទអង្គរវត្ត ទិសនិរតី សិក្សាទីតាំងមនុស្សរស់នៅសម័យអង្គរ និងការផ្លាស់ប្ដូរសាសនាពីព្រហ្មញ្ញមកជាពុទ្ធសាសនាថេរវាទ

    អាជ្ញាធរជាតិអប្សរា សាកលវិទ្យាល័យហាវ៉ៃ រួមនិងសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក បានសហការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវរួមគ្នាមួយនៅទីទួលវិហារបុរាណស្ថិតនៅទិសនិរតីមិនឆ្ងាយប៉ុន្មានពីប្រាង្គប្រាសាទអង្គរវត្ត។ ការស្រាវជ្រាវនេះ ធ្វើឡើងដើម្បីសិក្សាអំពីទួលមនុស្សរស់នៅក្នុងទីក្រុងអង្គរផង ព្រមទាំងចង់ដឹងថា តើមានការផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងសហគមន៍ទីក្រុងនៅពេលមានការផ្លាស់ប្ដូរសាសនា និងការប្តូរទីក្រុងពីតំបន់អង្គរទៅភាគខាងត្បូងផង។ លោកបណ្ឌិត ហេង ពិភាល់ បុរាណវិទូនៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវបានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវពេលនេះ គឺធ្វើឡើងនៅលើរចនាសម្ពន្ធនៃខឿនព្រះវិហារបុរាណ។ រចនាបថសន្លឹកសីមាអាចឱ្យយេីងកំណត់អាយុកាលទួលវិហារនេះទៅអំឡុងសតវត្សរ៍ទី១៤ ដល់ទី១៦ ដូច្នេះ ព្រះវិហារពុទ្ធសាសនាថេរវាទបុរាណនេះ គេកសាងនៅក្នុងបរិវេណប្រាសាទដែលឧទ្ទិសទៅដល់អាទិទេពធំនៃព្រហ្មញ្ញសានា គឺព្រះវិស្ណុ ឬព្រះនារាយណ៍។ បណ្ឌិតរូបនេះបញ្ជាក់ទៀតថា តាមការស្រាវជ្រាវពីមុនបង្ហាញថា នៅក្នុងបរិវេណប្រាសាទអង្គរវត្ត គឺជាកូនក្រុងមួយរបស់រាជធានីអង្គរ ដូច្នេះហើយទើបខ្មែរយើងអ្នកសៀមរាបហៅថា «អង្គរតូច»។ កូនក្រុងនេះ មានប្រព័ន្ធទួល ស្រះ និងផ្លូវខ្វាត់ខ្វែងជាក្រឡាចត្រង្គនៅក្នុងបរិវេណប្រាសាទអង្គរវត្ត។ ប្រសិនជាមើលតាមស្នាមក្រឡាចត្រង្គរបស់ក្រុងនេះ យើងឃើញថា ទួលព្រះវិហារធ្វើនៅលើទួលដែលធ្លាប់ជាទួលផ្ទះមានមនុស្សរស់នៅតាំងពីសតវត្សរ៍ទី១២មកម៉្លេះ។ ដូច្នេះហើយ អ្នកស្រាវជ្រាវចម្រុះស្ថាប័នចង់ដឹងថា តើទីតាំងមនុស្សរស់នៅកន្លែងនេះ អាចបន្សល់នូវភស្តុតាងអ្វីខ្លះទាក់ទងជាមួយនិងការផ្លាស់ប្តូរសាសនាពីព្រហ្មញ្ញ និងពុទ្ធសាសនាមហាយានទៅជាពុទ្ធសាសនាថេរវាទនៅចុងសម័យអង្គរ ដែលស្រុកខ្មែរកំពុងតែប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ? គេដឹងថា ជាយូរមកហើយអ្នកភូមិ អ្នកក្រុងអង្គរ ធ្លាប់គោរពបូជាលទ្ធិព្រហ្មញ្ញសាសនា ដូច្នេះ សំណួរពីក្រុមអ្នកស្រាវជ្រាវគឺថា…

  • សត្វសំពោចក្រអូបមួយគូ គ្រោងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

    នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការ​រវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដឹកជញ្ជូន​សត្វ​សំពោចក្រអូប(Common palm civets) មួយគូ(ញី១ និងឈ្មោល១) ពីមជ្ឈមណ្ឌលសង្រ្គោះ​សត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារគម្រោង​នឹង​ ដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។ កន្លងមកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ(Pileated gibbon) ចំនួន១៥ក្បាល​(កើតកូនបានចំនួន៧ក្បាល) សត្វឈ្លូស(Red muntjac) ចំនួន៦ក្បាល សត្វស្វាព្រាម​(Silvered langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប(Common palm civets) ចំនួន៥ក្បាល សត្វភេខ្លួនរលោង(Smooth-coated otter) ចំនួន៨ក្បាល​(កើតកូនបានចំនួន៥ក្បាល) សត្វឆ្មារដាវ(Leopard Cat) ចំនួន២ក្បាល កេងកងតូច(Oriental Pied Hornbill) ចំនួន៧ក្បាល កេងកងធំ(Great Hornbill) ចំនួន៦ក្បាល ព្វាំង(Wreathed Hornbill)…

  • អាជ្ញាធរជាតិព្រះវិហារបានប្រារព្ធពិធីរុក្ខទិវា នៅរមណីយដ្ឋានប្រាសាទកោះកេរ

    ថ្ងៃអាទិត្យ ៧ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ទទួលបន្ទុករមណីយដ្ឋានប្រាសាទកោះកេរ បានដឹកនាំ លោកអនុប្រធាននាយកដ្ឋាន មន្ត្រី ភ្នាក់ងារអភិរក្សព្រៃឈើ ពលករអនាម័យ ឆ្មាំ ភ្នាក់ងារទេសចរណ៍ សន្តិសុខអភិរក្ស នៃអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីនគរបាលទេសចរណ៍ នគរបាលបេតិកភណ្ឌ មេភូមិ និងប្រជាជនភូមិកោះកេរ សរុបចំនួន ៦៥នាក់ បានប្រារព្ធពិធីរុក្ខទិវា ដោយដាំកូនឈើ ១០ប្រភេទ សរុបចំនួន ៥០០កូន តាមដងផ្លូវចូលរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីលើកកម្ពស់សោភ័ណភាពបៃតងតាមដងផ្លូវ និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃឈើ បណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ ការពារបរិស្ថាន និងចេះថែរក្សាព្រៃឈើ។