

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ព្រះសង្ឃដឹកនាំដាំកូនឈើ២០០០ដើមនៅក្នុងបរិវេណវត្តមរតកតេជោបុរីស្វរៈ
នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ព្រះសង្ឃព្រះចៅអធិការវត្តមរតកតេជោបុរីស្វរ: អាជ្ញាធរជាតិព្រះវិហារ បញ្ជាការដ្ឋានអង្គរក្ស វរសេនាតូច៣៧១ អាជ្ញាធរ និងសហគមន៍មូលដ្ឋាន លោកគ្រូ/អ្នកគ្រូ និងសិស្សានុសិស្សមកពីបឋមសិក្សា សម្តេចតេជោស្រះក្តុល អនុវិទ្យាល័យហ៊ុន សែន ស្រះក្តុល ប្រមាណ ៤៥៦នាក់ បានរួមគ្នាដាំកូនកូនឈើចំនួន២០០០ដើម នៅក្នុងបរិវេណវត្តតេជោបុរីស្វរៈ រួមមានប្រភេទដើមត្របែកព្រៃ គ្រញូង ធ្នង់ ក្ងោក និងដើមឥន្ធនេល ក្នុងគោលបំណងបង្កើនសោភ័ណភាព បរិស្ថាន លេីកកម្ពស់ការយល់ដឹងអំពីសារសំខាន់ព្រៃឈេី និងសម្រាប់ជាម្លប់ដល់សាធារណ:ជន។
-
សកម្មភាពដាំឈើក្នុងតំបន់អភិរក្សជាមួយសិស្សានុសិស្សក្នុងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ពិភពលោកប្រាសាទព្រះវិហារ
នៅព្រឹកថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារបានរៀបចំព្រឹត្តិការណ៍ដាំឈើក្នុងតំបន់អភិរក្ស នៃរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងនោះមានកូនឈើសរុប៧០០ដើម រួមមាន ក្រញូង ធ្នង់ បេង និងត្របែកព្រៃ ដែលជាប្រភេទឈើរងការគំរាមកំហែង និងឈើលម្អ។ ព្រឹត្តិការណ៍ដាំឈើនេះ ចូលរួមដោយ ឯកឧត្តម ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ សិស្សានុសិស្សចំនួន ៥០នាក់ រួមជាមួយលោកនាយកសាលា មកពីអនុវិទ្យាល័យ ហ៊ុន សែន ស្រះក្តុល។ កម្មវិធីនេះជាផ្នែកមួយនៃការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សក្នុងតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ឱ្យចេះស្រឡាញ់ទេសភាពធម្មជាតិនិងវប្បធម៌ និងចូលរួមថែរក្សាការពារព្រៃឈើទាំងអស់គ្នា ក្រោមពាក្យស្លោក ប្រាសាទ និងព្រៃឈើ គឺជាធនធានទេសចរណ៍វប្បធម៌ប្រវត្ដិសាស្រ្ដ និងធម្មជាតិ។ ថ្លៃងក្នុងពេលសំណេះសំណាលជាមួយសិស្សានុសិស្ស ឯកឧត្តម ឃូ អៀងហួត…
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា
-
បេក្ខភាពជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មុននឹងចេញទៅសិក្សានៅប្រទេសជប៉ុន
កាលពីថ្ងៃអង្គារ ៨កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យបេក្ខភាពជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន ដែលហៅកាត់ថា JDS ចំនួន២៦រូប ដែលមកពី១៥ស្ថាប័ន ចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍ណែនាំមុននឹងចេញទៅសិក្សានៅប្រទេសជប៉ុននាខែសីហាខាងមុខនេះ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានធ្វើការកើតសរសើរ និងអបអរសាទរដល់បេក្ខភាពជ័យលាភីទាំង២៦រូប ដែលមានចំណេះដឹងនិងសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែងរហូតទទួលបានអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុនដើម្បីទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតលើមុខវិជ្ជាចំនួន៨ផ្សេងៗគ្នា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៦។ បន្ថែមពីនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់បេក្ខភាពជ័យលាភីទាំងអស់ឱ្យប្រឹងប្រែងតស៊ូរៀនសូត្រ រៀនសម្របខ្លួនក្នុងមជ្ឈដ្ឋានរស់នៅថ្មី និងយកចំណេះដឹង បទពិសោធន៍ដែលទទួលបានពីការសិក្សានៅប្រទេសជប៉ុនមកចែករំលែកដល់យុវជនកម្ពុជាជំនាន់ក្រោយឱ្យបានដឹងនិងស្វែងយល់បន្ថែម៕
-
ជំនាញជាអ្នកអភិរក្ស និងជួសជុល ព្យាបាលថ្មប្រាសាទបុរាណ ទាមទារការអត់ធ្មត់ទឹកចិត្តតស៊ូខ្ពស់
ជំនាញអភិរក្ស និងជួសជុល ព្យាបាលថ្ម គឺជាការងារយ៉ាងច្បាស់លាស់មួយផ្សេងទៀត ក្នុងចំណោមជំនាញជាច្រើនដែលកំពុងតែធ្វើជាប្រចាំថ្ងៃ ក្នុងការជួយថែទាំ ជួសជុល និងការពារប្រាសាទបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ អ្នកជំនាញវ័យក្មេងម្នាក់គឺ លោក សៅ រតនៈ ដែលកំពុងបំពេញការងារជួសជុលថ្មចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែ បានចាត់ទុកថាជំនាញអភិរក្ស និងជួសជុល ព្យាបាលថ្មនេះ គឺទាមទារការអត់ធ្មត់យកចិត្តទុកដាក់ខ្ពស់បំផុត ប្រសិនបើគ្មានការអត់ធ្មត់ គឺវាមិនត្រឹមតែមិនអាចអភិរក្ស និងជួសជុលថ្មបុរាណដែលខូចខាតបានទេ ហើយវាប្រែក្លាយទៅជាការបំផ្លាញថ្ម ឬរូបចម្លាក់បុរាណនោះទៅវិញ។ លោក សៅ រតនៈ អាយុ២៩ឆ្នាំ ជាអតីតសិក្ខាកាមដែលធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាល «ជំនាញអភិរក្សថ្ម» ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយក្រុមអភិរក្សថ្ម និងអង្គការ GIZ ចាប់ពីឆ្នាំ២០១៣ ដល់២០១៥ ហើយមានដើមកំណើតជាអ្នកសៀមរាប មានប្រសាសន៍ថា ការងារអភិរក្ស និងជួសជុល ព្យាបាលថ្ម ជួបនូវការលំបាកជាច្រើន ទាំងការផ្គុំថ្ម ការព្យាបាលថ្ម ការលាងសម្អាតថ្ម ព្រោះថ្មខ្លះមានការពុកផុយលើក្បាច់ ដោយវាទាមទារឱ្យចិត្តទុកដាក់ខ្លាំង។ ប្រសិនបើសម្អាតមិនត្រឹមត្រូវ គឺវាអាចធ្វើឱ្យបាត់បង់នូវក្បូរក្បាច់ដើម ហើយបានប្រែក្លាយទៅជាបំផ្លាញរបស់ទាំងនោះទៅវិញ។ បន្ថែមលើនេះ…
-
ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព និមន្តទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បាននិមន្តទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីទស្សនាស្វែងយល់ពីសារមន្ទីរដែលមានតាំងពិព័រណ៍បង្ហាញពីកុលាលភាជន៍ ផ្នូរសពបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យយុគសំរិទ្ធ និងយុគដែក ពុទ្ធបដិមា រួមទាំងវត្ថុសិល្បៈផ្សេងកម្រៗជាច្រើនទៀត ដែលបានពីកំណាយស្រាវជ្រាវនៅក្នុងរមណីយដ្ឋានអង្គរ និងទទួលបានពីប្រជាពលរដ្ឋប្រគល់ជូនសារមន្ទីរ ជាកន្លែងដែលផ្តុំនូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងបម្រែបម្រួលនៃសាសនាខ្មែរនាអតីតកាល។ ក្រៅពីទស្សនានៅតាមសាលពិព័រណ៍នីមួយៗ ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព បាននិមន្តទស្សនារោងជាងជួសជុលលោហៈ ដែលមានវត្ថុសិល្បៈចំនួន១០៥៥សមុច្ច័យ ភាគច្រើនជារូបចម្លាក់ព្រះពុទ្ធស្ថិតក្នុងសតវត្សរ៍ទី១២ និងទី១៣នៃគ្រឹស្តរាជ និងសម័យក្រោយអង្គរ ដែលបច្ចុប្បន្នក្រុមការងារកំពុងធ្វើការសម្អាត និងអភិរក្ស។ ក្រោយពីបាននិមន្តទស្សនា ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព បានសម្តែងនូវទឹកព្រះទ័យរីករាយ និងកោតសរសើរចំពោះការរៀបចំបានស្អាត សមស្របតាមបច្ចេកទេស តម្កល់នូវវត្ថុសិល្បៈដ៏មានតម្លៃ។ នេះជាលើកទីមួយ ក្នុងការនមន្តទស្សនានៅទីនេះ…



