News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុល និងដំឡើងកាំជណ្ដើរថ្មីនៅច្រកខាងកើត ប្រាសាទមេបុណ្យខាងកើត

    ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុល និងដំឡើងកាំជណ្ដើរថ្មីនៅច្រកខាងកើត ប្រាសាទមេបុណ្យខាងកើត ដើម្បីលើកតម្លៃ និងសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ​ចូលទស្សនា​ប្រាសាទនេះកាន់តែប្រសើរ។ ជាមួយនេះដែរ ដើម្បីសម្រួលកុំឱ្យ​អាក់ខាន​ចូលទស្សនាប្រាសាទ ក្រុមភ្នាក់ងារទេសចរណ៍ សហការជាមួយក្រុមការងារ​សម្អាតបរិស្ថាន HCC Angkor បានសម្អាតរុក្ខជាតិនិងកាត់ស្មៅ ត្រង់ចំណុច​ ច្រកខាងត្បូងជាន់ទីមួយ​នៃប្រាសាទមេបុណ្យខាងកើត ខណៈដែលជណ្ដើរច្រកចូលខាងកើត កំពុងជួសជុល កែលម្អ និងលើកតម្លៃឡើងវិញ។ អត្ថបទ និងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងវប្បធម៌

  • សិក្ខាសាលាស្តីពី ការងារអភិរក្ស និងបច្ចេកទេសជួសជុលថ្ម នៅរមណីយដ្ឋានប្រាសាទកោះកេរ

    នៅថ្ងៃទី០៣-០៤ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំសិក្ខាសាលាស្តីអំពី ”ការងារអភិរក្ស និងបច្ចេកទេសជួសជុលថ្ម នៅរមណីយដ្ឋានប្រាសាទកោះកេរ” ក្រោមអធិបតីភាពឯកឧត្តម ហែម ស៊ីណាត អគ្គនាយករង តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមជាកិត្តិយសពីសំណាក់ លោកសាស្ត្រាចារ្យ Dr. Hans Leisen ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងអ្នកជំនាញជាតិ អន្តរជាតិ មកពីអជ្ញាធរជាតិសំបូរព្រៃគុក សារមន្ទីរជាតិភ្នំពេញ អភិរក្សដ្ឋានអង្គរ ស្ថាប័ន World Monument Fund និងស្ថានប័ន GIZ។ សិក្ខាកាមចូលរួមក្នុងសិក្ខាសាលានេះមានចំនួនសរុប ៣៥នាក់ ដែលមានការសម្របសម្រួលកម្មវិធីដោយ ឯកឧត្តម ផេង សំអឿន អគ្គនាយរងអាជ្ញាធរជាតិព្រះវិហារ។ ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងដើម្បីប្រមូលធាតុចូល ពីអ្នកជំនាញជាតិ និងអន្តរជាតិ លើវិធីសាស្រ្តក្នុងការងារអភិរក្ស…

  • ការសាងសង់វិទ្យាស្ថានស្រាវជ្រាវ និងអប់រំសិល្បៈ និងវប្បធម៌ នៅទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តាមរយៈមូលនិធិពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ

    គម្រោងដេញថ្លៃ ការសាងសង់វិទ្យាស្ថានស្រាវជ្រាវ និងអប់រំសិល្បៈ និងវប្បធម៌ នៅទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តាមរយៈមូលនិធិពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។ INVITATION FOR BIDS The Korean Foundation for International Cultural Exchange (KOFICE) intends to invite foreign and local eligible Bidders for the Project for the “Proposals Competition for design service and supervision the Establishment of the Arts and Culture Education Research Institute, Cambodia.”…

  • អាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត

    ក្រុមការងារបច្ចេកទេសជួសជុលនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា កំពុងជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ក្នុងបំណងជួយលើកតម្លៃសំណង់បុរាណនេះ ឱ្យប្រសើរឡើងវិញ។ បុរាណវិទូលោកស្រី ភិន វិជ្ជាសច្ចរ៉ា ឱ្យដឹងថា ការជួសជុលនេះ ក្នុងបំណងដើម្បីពង្រឹងខឿនជណ្ដើរឱ្យរឹងមាំឡើងវិញ ដោយសារតែស្ថានភាពកម្រាលថ្មភក់ខឿនជណ្តើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តនេះ មានការហែកញែកចេញពីគ្នា សសរទ្រេត ថ្មខ្លះបានធ្លាក់ចុះ និងខ្លះទៀតក៏បម្រុងនឹងធ្លាក់ ហើយក្រុមការងារនឹងរៀបចំរុញថ្មទាំងនោះឱ្យទៅចូលទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត។ លោកស្រី វិជ្ជាសច្ចរ៉ា មានប្រសាសន៍ទៀតថា កត្តាដែលបណ្ដាលឱ្យខឿនជណ្ដើរនេះរងការខូចខាត គឺដោយសារអាយុកាល និងធម្មជាតិដែលធ្វើឱ្យរលុះរចនាសម្ពន្ធគ្រឹះខូចរូបរាង។ ក្រុមការងារបានចាប់ផ្ដើមកិច្ចការដំបូង គឺសិក្សាទៅលើសម្រង់ប្លង់ ចុះបញ្ជីលេខ ស្វែងរកថ្ម ការផ្គុំថ្ម ថាតើថ្មចេញពីប្រភពណា? បន្ទាប់ពីផ្គុំចេញរូបរាងរួចហើយ ទើបក្រុមការងារសិក្សាទៅលើគ្រឹះ ថាតើគួរជុសជុស ឬគួររើ គួរពង្រឹងដើម្បីយកទៅដាក់កន្លែងដើមវិញឬក៏យ៉ាងណា? ក្រៅពីនេះក្រុមការងារបានធ្វើការទល់ទ្រដំបូលកណ្ដាលកុំឱ្យរលុះធ្លាក់ថែមទៀតផង៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ ហាប់ គឹមអាន/ លោកស្រី ភិន វិជ្ជាសច្ច

  • ក្រុមការងារបច្ចេកទេស និងអភិរក្សកំពុងប្រឹងប្រែងជួយខ្លោងទ្វារខាងជើងនៅរួតទី២ប្រាសាទមេបុណ្យខាងកើត

    ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមារញឹកជួសជុលខ្លោងទ្វារខាងជើងនៅរួតទី២នៃប្រាសាទមេបុណ្យខាងកើត ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង។ លោក សូរ ប៉ោត ជាបុរាណវិទូ និងជាស្ថាបត្យករ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថា ដោយសារកត្តាអាយុកាលធ្វើឱ្យរចនាសម្ពន្ធឥដ្ឋផ្នែកខ្លះនៃខ្លោងទ្វារខាងជើងនៅរួតទី២នៃប្រាសាទមេបុណ្យខាងកើតប្រឈមនឹងបញ្ហាជ្រុះធ្លាក់ និងដួលរលំ។ ដោយមើលឃើញនូវស្ថានភាពបែបនេះ អាជ្ញាធរជាតិអប្សរា បានទល់ទ្រជញ្ជាំងឥដ្ឋដែលនៅសេសសល់សងខាង ដើម្បីទប់លំនឹងនៃតួខ្លោងទ្វារទាំងមូល ដែលកំពុងតែមានសភាពស្រុតផ្អៀងខ្លាំងប្រឈមនឹងការដួលរលំ ព្រមទាំងបិទបាយអបំពេញតាមចន្លោះស្នាមឥដ្ឋប្រេះបែកនិងញែកចេញពីគ្នា ដើម្បីការពារទឹកកុំឱ្យជ្រាបចូលបន្តទៀត។ លោកលោក សូរ ប៉ោត ឱ្យដឹងទៀតថា កត្តាដែលធ្វើឱ្យខ្លោងទ្វារនេះខូចខាតខ្លាំង គឺដោយសារទឹកភ្លៀងជ្រាបចូល។ បញ្ហាសំណើមក៏ធ្វើឱ្យជញ្ជាំងពុកផុយខ្លាំង និងរុក្ខជាតិដែលដុះនៅពីលើក៏ធ្វើឱ្យគ្រឹះស្រុតបណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង និងផ្នែកខ្លះមានឫសឈើចាក់ចូលជញ្ជាំងបណ្តាលឱ្យស្នាមប្រេះកាន់តែរីកធំឡើង។ ក្នុងពេលដែលខ្លោងទ្វារខាងកើតរបស់ប្រាសាទមេបុណ្យខាងកើតកំពុងមានហានិភ័យនៃតួប៉មនេះ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានសម្រង់ប្លង់ កំណត់សម្គាល់ទីតាំងដែលមានហានិភ័យ និងពង្រឹងគ្រឹះ គ្រឹបខ្សែកាប ធ្វើរន្ទាខាងក្នុងដើម្បីជួយអបលំនឹង។ មកដល់ពេលនេះ ការសង្គ្រោះពង្រឹងខ្លោងទ្វារខាងជើងរបស់ប្រាសាទមេបុណ្យខាងកើតសម្រេចបាន៥០ភាគរយហើយ។ សូមបញ្ជាក់ថា គម្រោងជួសជុលខ្លោងទ្វារខាងជើងប្រាសាទមេបុណ្យខាងកើត បានឆ្លងយោបល់ពីគណៈកម្មាធិការអាយស៊ីស៊ី-អង្គរផងដែរ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក…

  • លិខិតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏សែនមហានក្ខតឬក្សចម្រើនជន្មាយុគម្រប់ ៧១ ឈានចូល ៧២ឆ្នាំ ។

    លិខិតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏សែនមហានក្ខតឬក្សចម្រើនជន្មាយុគម្រប់ ៧១ ឈានចូល ៧២ឆ្នាំ ។