

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
អាជ្ញាធរជាតិព្រះវិហារបានជួសជុលវង់ទស្សនាចម្ងាយ៨២០០ម៉ែត្រ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ
អាជ្ញាធរជាតិព្រះវិហារបានជួសជុលវង់ទស្សនាចម្ងាយ៨២០០ម៉ែត្រ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរចូលមើលប្រាសាទនានា និងគយគន់ទេសភាពធម្មជាតិក្នុងរមណីយដ្ឋាននេះដោយក្តីរីករាយ។ សូមជូនពរភ្លៀវដែលមកទស្សនារមណីយដ្ឋានប្រាសាទកោះកេរធ្វេីដំណេីរប្រកបដោយសុវត្ថិភាព។
-
អាជ្ញាធរជាតិអប្សរាកំពុងបន្តការងារជួសជួលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ
មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងធ្វើការជួសជុលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ បន្ទាប់ពីបានធ្វើការងារជួសជុលតួប៉មផ្នែកខាងត្បួង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងបានបញ្ចប់ការជួសជុលក្នុងខែមីនា ឆ្នាំ២០២៣កន្លងមក។ លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទត្រពាំងល្ពៅ មានតួប៉មចំនួន៣ដែលនៅឈរ មានរូបរាង។ ដូច្នេះក្រុមអ្នកជំនាញបានចំណាយពេលវេលាប្រមាណ៥ខែ ដើម្បីជួសជុលតួប៉មផ្នែកខាងត្បួងរួចរាល់។ បន្ទាប់មកក្នុងខែមេសា ឆ្នាំ២០២៣ក៏បន្តការងារជួសជុលតួប៉មផ្នែកខាងជើងវិញម្តង ដើម្បីពង្រឹងរចនាសម្ព័នប្រាសាទឱ្យរឹងមាំឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា រចនាសម្ព័ន្ធនៃប្រាសាទបានបែកបាក់ ហែកចេញពីគ្នា ស្ទើរតែមិនសល់រូបរាងដើម ដោយសារកត្តាជាច្រើន។ ក្នុងដំណើរការជួសជុលប្រាសាទឥដ្ឋមួយនេះ អ្នកជំនាញបានចាប់ផ្តើម ធ្វើការសិក្សាសម្រង់ប្លង់នៃប្រាសាទ និងធ្វើការពង្រឹងខឿនជញ្ជាំង ឱ្យមានលំនឹង ទប់ស្កាត់ការរលុះធ្លាក់ ធ្វើឱ្យបាត់បង់រូបរាងដើមរបស់ប្រាសាទ។ បន្ទាប់មកធ្វើការសម្អាត បិទបាយអ ភ្ជាប់តាមស្រទាប់រហែក ដើម្បីការពារជ្រាបទឹក ធ្វើយ៉ាងណាឱ្យតួប៉មនៃប្រាសាទនេះ មានភាពរឹងមាំឡើងវិញ។ លោកស្រី ឈុន រតនា អ្នកជំនាញជួសជុលប្រាសាទត្រពាំងល្ពៅ បញ្ជាក់ទៀតថា មកដល់ដើមខែសីហា…
-
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា
លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គោរពអបអរសាទរ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
-
លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអាស៊ាន លើកទី៥៦
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអាស៊ាន លើកទី៥៦ (The 56th ASEAN Day Celebration)។ ពិធីនេះមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ/អន្តរជាតិ និងបណ្តាអង្គទូត ក៏ដូចជាសិស្ស និស្សិតជាច្រើនរូបផងដែរ។ លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងថា លោកជំទាវពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានស្វាគមន៍ចំពោះការចូលរួមអបអរសាទរទិវាអាស៊ានលើកទី៥៦។ លោកជំទាវបណ្ឌិតសភាចារ្យ បានបន្តថ្លែងថា «អាស៊ាន គឺជាសក្តានុពលដ៏អស្ចារ្យនៃវប្បធម៌ ភាសា និងប្រពៃណី ហើយការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងអនាគតដ៏ល្អប្រសើរសម្រាប់តំបន់របស់យើង គឺជាការរួបរួមគ្នារបស់យើង»។ លោកជំទាវណ្ឌិតសភាចារ្យ បានថ្លែងទៀតថា យើងរួមគ្នាបង្កើតសហគមន៍រឹងមាំ និងធន់ ដែលត្រូវបានដឹកនាំដោយគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក សាមគ្គីភាព និងការទទួលខុសត្រូវរួមគ្នា។ ក្នុងក្របខណ្ឌដ៏ទូលំទូលាយ និងប្រកបដោយចក្ខុវិស័យសម្រាប់អនាគតរបស់យើង៖ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ គឺបង្ហាញពីសេចក្តីប្រាថ្នារបស់យើងក្នុងការសម្រេចបាននូវសហគមន៍នយោបាយស្អិតរមួត សមាហរណកម្មសេដ្ឋកិច្ច និងសង្គមដែលមានទំនួលខុសត្រូវ ដោយផ្តោតលើប្រជាជន។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងវប្បធម៌…
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អនុញ្ញាតឲ្យលោកជំទាវ LU JING សមាជិកាអចិន្រ្តៃយ៍គណៈកម្មាធិការបក្សទីក្រុងហ្វូចៀន ខេត្តហ្វូចូវ នៃសាធារណរដ្ឋប្រជាមាននិតចិន ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម
នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអនុញ្ញាតឲ្យលោកជំទាវ LU JING សមាជិកាអចិន្រ្តៃយ៍គណៈកម្មាធិការបក្សទីក្រុងហ្វូចៀន ខេត្តហ្វូចូវ នៃសាធារណរដ្ឋប្រជាមាននិតចិន ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជាចិន ឆ្នាំ២០២៣។ លោកជំទាវរដ្ឋមន្រ្តីបានថ្លែងថា ទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរ មានតាំងពីសម័យកាលយូរលង់មកហើយ។ ឈរលើមូលដ្ឋាននៃទំនាក់ទំនងជាប្រវត្តិសាស្រ្តនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានរួមគ្នាប្រឹងប្រែងពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀតជាលំដាប់ រហូតឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោងជ្រោយ។ ទន្ទឹមនេះ ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវ ប្រទេសយើងទាំងពីរបានប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក្នុងនោះ វិស័យវប្បធម៌ ក៏ត្រូវបានលើកកម្ពស់ ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងសហគមន៍វាសនារួម ដោយការរួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។ ជាក់ស្តែង ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងផ្នែកវប្បធម៌ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រោមក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបត្តិការលើវិស័យវប្បធម៌…
-
សប្ដាហ៍ផ្លាស់ប្ដូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ឆ្នាំ២០២៣ បានប្រព្រឹត្តទៅស្របពេលខួបលើកទី៦៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជាចិន
នារសៀលទី៧ ខែសីហា ឆ្នាំ២០២៣ នៅរោងភាពយន្ត Legend សាខា Olympia មានរៀបចំកម្មវិធីសប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ Lu Jing សមាជិកាអចិន្រ្តៃយ៍គណ:កម្មាធិការបក្ស ក្រុង ហ្វូចូវ សាធារណៈរដ្ឋប្រជាមានិតចិន។ ចូលរួមក្នុងឱកាសនេះ មានវត្តមានឯកឧត្ដមទីប្រឹក្សាស្ថាទូតចិនប្រចាំនៅកម្ពុជា ផលិតករភាពយន្ត កម្ពុជា ចិន ព្រមទាំងសិល្បករសិល្បការិនី ភ្ញៀវកិត្តយសជាតិ អន្តរជាតិជាច្រើនរូប។ ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យបានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណ:ប្រតិភូចិនដែលអញ្ជើញមកចូលរួមកម្មវិធីសប្ដាហ៍ផ្លាស់ប្ដូរវប្បធម៌ និងភាពយន្តកម្ពុជាចិន នាពេលនេះ។ ការរៀបចំព្រឹត្តិការណ៍សប្តាហ៍ភាពយន្ត និងវប្បធម៌កម្ពុជា-ចិននាពេលនេះ គឺជាការរួមចំណែក ដ៏សំខាន់ មួយ ក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៅ ស្រប ពេល ដែល ប្រទេស យើងទាំងពីរ…



