News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • អាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ រួមគ្នាដាំស្មៅ និងដើមឈើ

    អាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ រួមគ្នាដាំស្មៅ និងដើមឈើ នៅបរិវេណខាងត្បូងឆៀងខាងលិចនៃប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ីស៊ីអង្គរ (ICC-Angkor) បានរួមគ្នាដាំស្មៅចំនួន៤០០ម៉ែត្រការ៉េ និងកូនដើមឈើចម្រុះចំនួនជិត៥០០ដើម ស្ថិតនៅបរិវេណខាងត្បូង ឆៀងខាងលិចប្រាសាទអង្គរវត្ត ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ក្រុមអ្នកជំនាញការ អាយ ស៊ីស៊ី-អង្គរ (ICC-Angkor) លេខាធិការដ្ឋាន អាយ ស៊ី ស៊ី-អង្គរ ឯកឧត្តមបណ្ឌិតហង់ ពៅ អគ្គនាយក អគ្គនាយករង ព្រមទាំងមន្រ្តី និងបុគ្គលិក អាជ្ញាធរជាតិអប្សរាជាច្រើនរូប។ សូមបញ្ជាក់ថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន…

  • អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមុនកិច្ចប្រជុំផ្លូវការនៅ​សប្ដាហ៍ក្រោយ

    [playht_player width=”100%” height=”90px” voice=”km-KH-PisethNeural”] នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃទីមួយនៃដំណើរទស្សនកិច្ចរបស់ក្រុមអ្នកជំនាញការ អាដហុក អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់ រមណីយដ្ឋានអង្គរ។ ការងារនេះធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាម អនុសាសន៍ដែលដាក់ដោយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ។ នៅថ្ងៃនេះក្រុមអ្នកជំនាញការអន្ដរជាតិដែលមានគ្នាសរុប៦នាក់ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារនៅប្រាសាទ គោកពោធិ៍ មុនបន្តទៅខ្លោងទ្វារតាកាវក្រុងអង្គរធំ ការដ្ឋានជួសជុលព្រះលានជល់ដំរី និងក្រុមប្រាសាទ ព្រះពិធូរ។ នៅថ្ងៃដដែល ក្រុមអ្នកជំនាញការដែលមានផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍន៍ បានចុះទៅមើល ការដ្ឋាននៅស្ពានហាលអង្គរវត្ត ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ប្រាសាទរមាស់ ឬប្រាសាទដូនម៉ៅ និងប្រាសាទប្រែរូប។ សូមបញ្ជាក់ថា ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនៅពេលនេះ មានរយៈពេល​ប្រមាណ​​មួយសប្ដាហ៍ ដែលធ្វើនៅតាមការដ្ឋានជួសជុលប្រាសាទជាច្រើនក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះជាការងារដែលក្រុមអ្នកជំនាញការអាដហុក តែងធ្វើមុននឹងមានកិច្ចប្រជុំធំ​របស់គណៈកម្មាធិការ​អន្ដរជាតិ​អាយស៊ីស៊ី-អង្គរ ដែលធ្វើឡើងរយៈពេលពីរដងក្នុងមួយឆ្នាំ។ កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការនេះគ្រោងធ្វើនៅថ្ងៃទី១២-១៣…

  • សេចក្ដីជូនដំណឹងដល់បេក្ខជនជាសិស្ស និស្សិត និងមន្រ្តីរាជការស៊ីវិលដែលបានដាក់ពាក្យស្នើសុំប្រឡងចូលក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣

    [playht_listen_button inline=”yes” tag=”p”] សេចក្ដីជូនដំណឹងដល់បេក្ខជនជាសិស្ស និស្សិត និងមន្រ្តីរាជការស៊ីវិលដែលបានដាក់ពាក្យស្នើសុំប្រឡងចូលក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣ ស្តីពីកាលបរិច្ឆេទ មណ្ឌលប្រឡង និងការប្រព្រឹត្តទៅនៃវិញ្ញាសា។ ឆាណែលតេលេក្រាម: https://t.me/mcfanews

  • សេចក្ដីជូនដំណឹងស្តីពីកាលបរិច្ឆេទ និងបញ្ជីឈ្មោះបេក្ខជន ប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣

    កាលបរិច្ឆេទប្រឡង ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ មណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ជាប់សារមន្ទីរជាតិ)។ ឆាណែលតេលេក្រាម: https://t.me/mcfanews

  • សិក្ខាសាលាស្តីពី «សុខភាពជាចម្បង ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍វប្បធម៌ក្នុងយុគសម័យ ឌីជីថល» ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    នាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «សុខភាពជាចម្បង ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍វប្បធម៌ក្នុងយុគសម័យ ឌីជីថល » ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត និងមន្រ្តីទទួលបន្ទុកការងារ យេនឌ័រសរុបប្រមាណ១៣០នាក់។ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងថាតាមរយៈសិក្ខាសាលានេះ ការយល់ដឹងអំពីសុខភាពជា ផ្នែកមួយចម្បង ដើម្បីរក្សាសន្តិភាព នឹងចូលរួមកិច្ចការចំពោះមុខដែលត្រូវបំពេញ ប្រកបដោយ ថាមពលក្នុងការការពារ អភិរក្ស ថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ឲ្យមានការរីកចម្រើន ប្រកប ដោយការច្នៃប្រឌិត គិតដល់ការបង្កើតស្នាដៃថ្មី លៃឈរលើចំណេះដឹង ប្រពៃណីវប្បធម៌ ទំនៀមទម្លាប់ ដែលស្តែងចេញពីចំណេះដឹងរបស់ដូនតាដែលជាមរតកមិនអាចកាត់ថ្លៃបាន។ លោកជំទាវរដ្ឋលេខាធិការបានបន្តទៀតថា បច្ចុប្បន្នយើងទាំងអស់គ្នាបានរស់នៅក្រោមម្លប់សន្តិភាពយ៉ាងពេញលេញ ដែលសន្តិភាពនេះសម្តេចតេជោនាយករដ្ឋមន្រ្តី លោកបានយកជីវិតធ្វើជាដើមទុនប្តូរយកមកជូនដល់ប្រជាជនកម្ពុជា។ដូច្នេះយើងជាប្រជាជនកម្ពុជាត្រូវតែរួមគ្នាថែរក្សាសន្តិភាពមួយនេះ ឲ្យបានគង់វង្ស ដោយមិនអនុញ្ញាតឲ្យនរណាម្នាក់មកបំផ្លាញបានឡើយ។ម្យ៉ាងវិញទៀត ដើម្បីរក្សាបាននូវសុខសន្តិភាពនេះ យើងត្រូវពង្រឹងខ្លួនយើងឲ្យបានរឹងមាំ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យវប្បធម៌ដ៏ល្អផូរផង់របស់ដូនតាយើង…

  • ក្រុមអ្នកជំនាញការនៃអាយ ស៊ី ស៊ី-អង្គរ បន្តចុះពិនិត្យតាមការដ្ឋានជួសជុលក្នុងរមណីយដ្ឋានអង្គ

    នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុកនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ីស៊ី-អង្គរ (ICC-Angkor) ដោយមានការចូលរួមពីលេខាធិការដ្ឋាន អាយ ស៊ី ស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរាផងនោះ បានចុះត្រួតពិនិត្យការងារជួសជុលតាមការដ្ឋានប្រាសាទមួយចំនួនដូចជា ប្រាសាទមេបុណ្យខាងកើត ប្រាសាទបន្ទាយសំរ៉ែ ខ្លោងទ្វារទាំងបួននៃប្រាសាទតាព្រហ្ម ប្រាសាទបាលិលេយ្យ ព្រះរាជវាំង និងប្រាសាទបាយ័ន៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ ហ៊ុំ រិទ្ធី/ យី សុថា