

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានអនុញ្ញាតឲ្យប្រធានក្រុមប្រឹក្សាភិបាលសមាគមអភិរក្សដំរីអៃរាវត្តា Airavata Elephant Foundation និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅរសៀលថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងទី៦ ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអនុញ្ញាតឲ្យលោកស្រី ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាលសមាគមអភិរក្សដំរីអៃរាវត្តា Airavata Elephant Foundation និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ ក្នុងកិច្ចជំនួប លោកស្រីប្រធានក្រុមប្រឹក្សាភិបាលសមាគមបានថ្លែងប្រាប់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ពីសកម្មភាពនានារបស់សមាគមជាច្រើនរួមមាន: កម្មវិធីលើកតម្លៃវិស័យបរិស្ថានតាមរយ:ការដាំដើមឈើ កម្មវិធីអប់រំកាត់បន្ថយសំរាមប្លាស្ទីក និងកម្មវិធីបង្កាត់ពូជដំរីជាដើម។ ជាការឆ្លើយតបលោកជំទាវបណ្ឌិតសភាចារ្យ បន្តគាំទ្រសមាគមក្នុងការចូលរួមការពារនិងអភិរក្សសត្វដំរី ដែលជាសត្វកម្រនិងជិតផុតពូជ។ក្នុងកិច្ចជំនួបនេះដែរ លោកស្រីប្រធានក្រុមប្រឹក្សាភិបាលសមាគម ក៏បានស្នើសុំអនុសាសន៍បន្ថែមទាក់ទងនឹងបេសកកម្មខាងលើ ព្រមទាំងបានអញ្ជើញលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ជាអធិបតីក្នុងកម្មវិធីរាត្រីសមោសរ ដើម្បីស្វែងរកមូលនីធិអភិរក្សសត្វដំរីដែលត្រៀមនឹងប្រារព្ធធ្វើឡើងនាពេលខាងមុខ៕ អត្ថបទ:នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន រូបភាព នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
-
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយ ដែលគាំទ្រដល់ផែនការយុទ្ធសាស្រ្ត ក្នុងការផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោក
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយ ដែលគាំទ្រដល់ផែនការយុទ្ធសាស្រ្ត ក្នុងការផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោក សំដៅជំរុញកម្ពុជា ឱ្យក្លាយជាដែនដីទាក់ទាញនៃការថតភាពយន្តជាតិ និងបរទេស ស្របតាមចក្ខុវិស័យ នៃគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។ នៅពិធិបិទមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣ នៅរោងភាពយន្ត លេជេន អូឡាំព្យា កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហាប់ ទូច រដ្ឋលខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានមានប្រសាសន៍ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តការណ៍ដ៏ សំខាន់មួយ ដែលគាំទ្រដល់ផែនការយុទ្ធសាស្រ្ត ក្នុងការ ផ្សព្វផ្សាយ អំពីកម្ពុជាទៅកាន់ពិភពលោក សំដៅជំរុញកម្ពុជា ឱ្យក្លាយជាដែនដីទាក់ទាញនៃការថតភាពយន្តជាតិ និងបរទេស ស្របតាមចក្ខុវិស័យ នៃគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។ ក្នុងឱកាសឯកឧត្ដម ក៏បានអំណរគុណ ចំពោះការឧបត្ថម្ភគាំទ្ររបស់ ស្ថានទូត អូស្រ្តាលី ស្ថានទូ ត អង់គ្លេស ទីភ្នាក់ងាស្វី…
-
សកម្មភាពសម្អាតស្មៅ និងរុក្ខជាតិតូចៗ នៅប្រាសាទតាព្រហ្មម ដូវវស្សាជារដូវដែលមានភ្លៀងធ្លាក់ធ្វើឱ្យរុក្ខជាតិតូចធំដុះយ៉ាងស្រស់បំព្រង
រដូវវស្សាជារដូវដែលមានភ្លៀងធ្លាក់ធ្វើឱ្យរុក្ខជាតិតូចធំដុះយ៉ាងស្រស់បំព្រង តែរុក្ខជាតិទាំងនោះក៏មានផលប៉ះពាល់ខ្លះៗដែរ ដូច្នេះ អាជ្ញាធរជាតិអប្សរាតែងតែធ្វើការសម្អាតស្មៅ និងរុក្ខជាតិតូចៗដែលដុះនៅលើប្រាសាទជាប្រចាំ ដើម្បីរក្សាសោភ័ណភាព ការពារកុំឱ្យស្មៅ និងរុក្ខជាតិទាំងនោះបំផ្លាញភាពស្រស់ស្អាត។ ចំណែកឯ ឫសរបស់វាក៏បង្កឱ្យខូចខាតដល់ថ្ម និងរចនាសម្ពន្ធប្រាសាទផ្សេងៗជាច្រើនទៀតរបស់ប្រាសាទដែរ នេះបើយោងតាមប្រសាសន៍របស់លោក ងិន ធី ប្រធានកម្មករផ្នែកសម្អាតប្រាសាទ។ លោកបានបន្តទៀតថា ការសម្អាតនេះ ធ្វើឡើងជាញឹកញាប់ជាងគេ គឺនៅរដូវវស្សា ព្រោះមានភ្លៀងធ្លាក់ងាយធ្វើឱ្យរុក្ខជាតិតូចៗ និងស្មៅដុះលឿន។ រីឯ បច្ចេកទេសក្នុងការសម្អាតតាមប្រាសាទធ្វើឡើងដោយមានជណ្ដើរ មួកសុវត្ថិភាពក្នុងការរក្សាសុវត្ថិភាពពេលឡើងទៅលើកំពូលប្រាសាទឬផ្នែកផ្សេងៗ ដើម្បីដកស្មៅនិងកូនរុក្ខជាតិតូចៗ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ យី សុថា/ ភោគ ជា
-
សិល្បករ សិល្បការិនីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមសម្តែងទស្សនីយភាពអបអរសាទរពិធីបើកព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២
-
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា នាពេលថ្មីៗនេះ ក្រសួងពិនិត្យឃើញមានការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា នាពេលថ្មីៗនេះ ក្រសួងពិនិត្យឃើញមានការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ដែលបានបរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរ និងបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសាធារណមតិ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនថារហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានឯកសារស្រាវជ្រាវប្រវត្តិសាស្រ្តណាមួយដែលមានលក្ខណៈវិទ្យាសាស្រ្តគ្រប់គ្រាន់ បញ្ជាក់ច្បាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យរវ្ម័នទី៧នៅឡើយទេ។ ការផលិតបទចម្រៀងខាងលើ គឺពុំមានភស្តុតាងពិតប្រាកដ ដែលជាហេតុបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជា។ ថ្វីត្បិតតែក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈសង្កេតឃើញថាបទចម្រៀងនេះបានលុបចេញពីគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ហើយក៏ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទូចសុំឲ្យអ្នកនាង មាស សុខសោភា អ្នកនិពន្ធបទចម្រៀង និងអ្នកពាក់ព័ន្ធផ្សេងទៀតលុបចោលបទចម្រៀង មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតជាបន្ទាន់។ ស្របជាមួយគ្នានេះ ក្រសួងស្នើសុំចំពោះសាធារណជនមេត្តាកុំចែករំលែកផ្សព្វផ្សាយបទចម្រៀងនេះបន្ត។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីស្រឡាញ់ថែរក្សាការពារវប្បធម៌ និងប្រវត្តិសាស្រ្តជាតិរបស់សាធារណជន ហើយក៏សូមអំពាវនាវចំពោះសិល្បករ ក៏ដូចជាផលិតករទាំងអស់ដែលចង់បង្កើតនិងផលិតស្នាដៃពាក់ព័ន្ធនឹងវប្បធម៌ ឬប្រវត្តិសាស្រ្តជាតិ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ…
-
ម្ចាស់គណនីFacebookឈ្មោះនីសា ចេញលិខិតសុំជាសាធារណៈមកអាជ្ញាធរជាតិអប្សរា
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ម្ចាស់គណនីFacebookឈ្មោះនីសា ឈ្មោះពិត ផន នីសា អាយុ៣៨ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៨០៦៩១៣៥០ រស់នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានចេញលិខិតសុំទោសជាសាធារណៈ មកកាន់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយសារកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះតាមរយៈបណ្តាញទំនាក់ទំនងសង្គមFacebookដែលផ្ទុយពីការពិត ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ភាពត្រឹមត្រូវ និងកិត្តិយស របស់ស្ថាប័នអាជ្ញាធរជាតិអប្សរា និងមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា។ ម្ចាស់គណនីFacebookរូបនេះ ក៏បានសំណូមពរដល់សាធារណៈជន ដែលបានចែកចាញបន្តចំពោះការបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន សូមមេត្តាលុបចោលនូវខ្លឹមសារដែលផ្ទុយពីការពិតនេះ៕



