

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
លោកជំទាវបណ្ឌិយសភាចារ្យ ភឿង សកុណា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធចាក់បញ្ចាំងជា ផ្លូវការភាពយន្តឯកសាររឿង ការរស់ឡើងវិញនៃគុនល្បុក្កតោ
នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធចាក់បញ្ចាំងភាពយន្តឯកសារមានចំណងជើងថា ការរស់ឡើងវិញនៃគុនល្បុក្កតោ នៅរោងភាពយន្ត ឡេជេន ស៊ីណេមា សាខាអូឡាំព្យាមល។ ការរស់ឡើងវិញនៃគុនល្បុក្កតោ គឺជារឿងបែបជីវិតពិត ស្តីពីការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោ។ ជាដំណើររឿងដ៏អស្ចារ្យអំពីជ័យជំនះ ការបាត់បង់ និងការរស់រានមានជីវិត ដើម្បីទាមទារអត្តសញ្ញាណ វប្បធម៌ខ្មែរឡើងវិញ និងកសាងសម្ព័ន្ធភាពរពីជំនាន់មួយទៅជំនាន់ មួយ។ ចំណាយពេលថតជាង៥ឆ្នាំ ភាពយន្តនេះតាមដានដំណើរតស៊ូរបស់លោកគ្រូតា គុនល្បុក្កតោ សាន គឹមស៊ាន អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍កម្ពុជា ដែលជួយឱ្យក្បាច់គុនបុរណនេះរស់ឡើងវិញ និងរក្សាគុននេះឱ្យ គង់នៅ សម្រាប់កូនខ្មែរជំនាន់ក្រោយ។ គុនល្បុក្កតោបានប្រឈមនឹងការបាត់បង់ក្នុងសម័យខ្មែរក្រហម ដូចនឹងប្រពៃណីវប្បធម៌ជាច្រើនទៀតរបស់កម្ពុជាផងដែរ ។ ដោយសារតែការខិតខំប្រឹងប្រែងរបស់លោកគ្រូតា និងគ្រូដែលនៅរស់រានមានជីវិត សព្វថ្ងៃនេះ ល្បុក្កតោបានក្លាយជានិមិត្តរូបនៃមោទនភាពជាតិ និងកម្លាំងចិត្តរបស់ខ្មែរ។ ភាពយន្តនេះ បានសហការផលិតដោយផលិតកម្ម តេជៈ ភាពយន្ត រួមជាមួយផលិតកម្ម កងចក្រ…
-
សិក្ខាសាលាស្តីពី ការរៀបចំឯកសារដាក់បញ្ចូលទីក្រុងបាត់ដំបងជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ
ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងបាត់ដំបង។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះដើម្បី (១) ពិគ្រោះយោបល់ជាមួយ ភាគីពាក់ព័ន្ធទាំងអស់, (២) ប្រមូលធាតុចូលបន្ថែម, (៣) ធ្វើបច្ចុប្បន្នភាពលើឯកសារស្នើសុំ និង (៤) ដើម្បីផ្សព្វផ្សាយ UCCN ទៅកាន់ទីក្រុងសក្តានុពលផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា បណ្ដាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ ឬហៅជាអង់គ្លេសថា UNESCO Creative Cities Network (UCCN) បង្កើតឡើងក្នុងឆ្នាំ២០០៤ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ ឬក្នុងចំណោមទីក្រុងដែលបានកំណត់យកការច្នៃប្រតិដ្ឋជាកត្តាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងរៀបចំឯកសារដាក់បញ្ចូលក្រុងបាត់ដំបងជាសមាជិក UCCN នៅក្នុងឆ្នាំ២០២៣នេះ។ សិក្ខាសាលានេះសហការរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, អង្គការយូណេស្កូការិយាល័យភ្នំពេញ, រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង, ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ឯកឧត្តម…
-
ក្រុមការងារដឹកជញ្ជូនថ្មទៅជួសជុលរួតបាកាណនៃប្រាសាទអង្គរវត្ត មានអារម្មណ៍ថាពួកគេដូចជាបាននៅក្នុងសម័យកាលនៃការសាងសង់ប្រាសាទ
ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកអូសថ្មភក់ឡើងទៅលើរួតបាកាណនៃប្រាសាទអង្គរវត្ត ដើម្បីជួសជុលនិងពង្រឹងឡើងវិញនៅតាមកន្លែងថ្មដែលញែកចេញពីគ្នា និងបាត់បង់ថ្មឱ្យប្រសើរឡើងវិញ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៣មក។ ដោយសារតែទីតាំងក្នុងបរិវេណប្រាសាទ មានទីធ្លាតូចចង្អៀតមិនអំណោយផលក្នុងការប្រើឧបករណ៍ទំនើបដូចជា ឡានស្ទួចសម្រាប់លើកថ្មធំៗបាន និងដើម្បីការពារកុំឱ្យប៉ះពាល់ដល់ប្រាសាទក្នុងកំឡុងពេលដឹកជញ្ជូនថ្មផង ក្រុមការងារបានរៀបចំរន្ទាធ្វើជាស្ពានសម្រាប់អូសថ្ម ចាប់ពីចំណុចកណ្តាលនៃថែវកូរសមុទ្រទឹកដោះ ដោយប្រើរទេះអូស។ ផុតពីដំណាក់កាលនេះ ក្រុមការងារត្រូវប្រើកៅឡាក់ស្ទួចយកថ្មទៅជាន់ទី២នៃប្រាសាទបន្តទៀត និងអូសដោយរទេះម្តងមួយដុំៗទៅកាន់ការដ្ឋានជួសជុលដែលត្រូវប្រើកម្លាំងមនុស្សសុទ្ធសាធ។ សកម្មភាពនេះ បានធ្វើឱ្យក្រុមការងារមានអារម្មណ៍ថា ពួកគេហាក់ដូចជាបានវិលត្រឡប់ទៅកាន់សម័យកាល ដែលកំពុងសាងសង់ប្រាសាទ ហើយគេគិតថា ខ្លួនឯងកាលពីជាតិមុនអាចជាអ្នកសាងសង់ប្រាសាទផងក៏មិនដឹង។បើទោះបីជាការអូសទាញថ្មមានការលំបាកយ៉ាងណា ក្រុមការងារជួសជុលនៅតែមានមោទនភាព ដោយសារតែពួកគេបានចូលរួមការងារដ៏មានតម្លៃមួយនេះ និងរឹតតែជំរុញទឹកចិត្តពួកគាត់មានទឹកចិត្តតស៊ូ ជំនៈនូវឧបសគ្គផ្សេងៗ ព្រមទាំងសាមគ្គីគ្នាជាកម្លាំងតែមួយក្នុងការអូសថ្មដែលមានទម្ងន់ធ្ងន់ៗឱ្យបានដល់គោលដៅ។ លោក ម៉ៅ ឡាន ក្រុមការងារអូសថ្មម្នាក់មានប្រសាសន៍ថា កន្លងមកមិនមានការដ្ឋានការងារណាមានឧបសគ្គច្រើន ត្រូវប្រើកម្លាំងមនុស្សអូសទាញដុំថ្មធំៗ ច្រើនដំណាក់កាលដូចនៅប្រាសាទអង្គរវត្តនោះទេ។ លោកមានប្រសាសន៍បន្តទៀតថា រូបលោកគឺជាអ្នកដែលមានវ័យចំណាស់ជាងគេនៅក្នុងក្រុម ដែលមានតួនាទីអូសថ្ម។ បើទោះបីជាយ៉ាងណា ក្នុងនាមជាអ្នកមានបទពិសោធន៍លើការងារជួសជុលប្រាសាទជាច្រើនឆ្នាំមកហើយ លោកតែងតែផ្តល់យោបល់ដល់ក្មេងៗជំនាន់ក្រោយជានិច្ច។ លោក ម៉ៅ ឡាន ឱ្យដឹងទៀតថា ការអូសថ្ម១ដុំៗយកទៅជួសជុលប្រាសាទបាន គឺត្រូវរៀបរន្ទាដោយប្រើដែក…
-
ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា ចូលរួមទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៣
ឯកឧត្តម គឹម សុធិន អគ្គនាយករង ដែលតំណាងឱ្យឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីមួយចំនួនទៀត បានអញ្ជើញចូលរួមក្នុងទិវាជាតិនៃការចងចាំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ឧសភា ឆ្នាំ២០២៣ រៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប នៅក្នុងវត្តទេពពោធិ៍វង្ស នាភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ទិវាជាតិចងចាំនេះ បាននិមន្តព្រះមេគុណ និងព្រះថេរានុថេរៈ សរុបចំនួន៧៤អង្គ ដើម្បីធ្វើពិធីរាប់បាត្របង្សុកូលឧទ្ទិសរម្លឹកដល់វិញ្ញាណក្ខន្ធជនស្លូតត្រង់ខ្មែររាប់លាននាក់ ដែលបានស្លាប់ផង និងរម្លឹកដល់សោកនាដកម្មដែលរបបអាវខ្មៅប្រព្រឹត្តមកលើជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃផង។ នៅក្នុងការប្រារព្ធពិធីទិវាជាតិចងចាំឆ្នាំនេះ ក៏មានការអញ្ជើញចូលរួបជាអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ…
-
អាជ្ញាធរជាតិអប្សរាកំពុងសម្អាតនិងជួសជុលវត្ថុសិល្បៈ ដែលបានមកពីការធ្វើកំណាយ នៅទំនប់ខាងត្បូង ឈៀងខាងលិចនៃស្រះស្រង់
មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងសម្អាត និងជួសជុលវត្ថុសិល្បៈចំនួន១០៥៥ បន្ទាប់ពីបានរកឃើញនៅក្នុងការធ្វើកំណាយបុរាណវិទ្យានៅទំនប់ខាងត្បួង ឈៀងខាងលិច នៃស្រះស្រង់។ បច្ចុប្បន្ន សកម្មភាពសម្អាតទាំងនេះ កំពុងប្រព្រឹត្តទៅនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងកំពុងធ្វើការបង្ហាញជាសាធារណៈ ក្នុងកំឡុងពេលមានការរៀបចំតាំងពិព័រណ៌មិនអចិន្ត្រៃយ៍ នៃវត្ថុសិល្បៈទាំងនោះ ចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ លោកស្រី បេ ស៊ីនួន មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា វត្ថុសិល្បៈចំនួន១០៥៥សមុច្ច័យ ភាគច្រើនជារូបចម្លាក់ព្រះពុទ្ធ ស្ថិតក្នុងសតវត្សទី១២ និងទី១៣នៃគ្រឹស្តរាជ និងសម័យក្រោយអង្គរ។ បច្ចុប្បន្នក្រុមការងារ កំពុងធ្វើការសម្អាតកម្រិតមធ្យម ដោយវត្ថុធ្វើពីលោហៈ មានការខូចខាតជាច្រើនដូចជា៖ រុំព័ទ្ធទៅដោយកំណកដីក្តាំង ស្នឹមព័ណ៌បៃតង ពុកផុយ សឹក ច្រេះ ស្នាមប្រេះ និងបាក់ជាបំណែក។ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីវិធីសាស្ត្រ នៃការសម្អាតវត្ថុសិល្បៈទាំងនេះ សូមអញ្ជើញសាធារណជន ចូលទៅទស្សនាដោយផ្ទាល់ ការតាំងពិព័រណ៌មិនអចិន្ត្រៃយ៍ នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដែលមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម…
-
អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អឺបែន លីវីង សឺលូសិន ចុះអនុស្សរណៈយោគយល់លើគម្រោងសិក្សារួម ក្នុងការអភិរក្សផ្លូវបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន អឺបែន លីវីង សឺលូសិន ដឹកនាំដោយលោក គាន គីមលាង នាយកប្រតិបត្តិក្រុមហ៊ុន លើគម្រោងសិក្សារួមក្នុងការអភិរក្ស និងលើកតម្លៃផ្លូវបុរាណ ចាប់ពីមុខភ្នំបាខែង រហូតដល់តំបន់រលួស។ អនុស្សរណៈនេះនឹងរួមចំណែកក្នុងការងារអភិរក្ស និងលើកតម្លៃផ្លូវបុរាណពីអតីតរាជធានីអង្គរ ទៅតំបន់រលួស នៃរមណីយដ្ឋានអង្គរ ក៏ដូចជាការជួយជំរុញការចូលរួមពីវិស័យឯកជនផ្សេងទៀត ក្រោមទម្រង់កិច្ចសហការភាពជាដៃគូរវាសាធារណៈ និងឯកជន៕ អត្ថបទ៖ នាង សំណាង រូបភាព៖ ហ៊ុំ រិទ្ធី



