News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ភ្ញៀវទេសចរសប្បាយចិត្ត ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំធ្វើកៅអីឈើនៅក្រោមម្លប់ដើមឈើក្នុងបរិវេណប្រាសាទអង្គរ

    ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទអង្គរវត្ត សម្តែងការសប្បាយចិត្ត ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំធ្វើជាកៅអីឈើនៅក្រោមម្លប់ដើមឈើក្នុងបរិវេណប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីជាផ្នែកមួយជួយសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអំឡុងពេលដើរទស្សនាប្រាសាទ បានសម្រាកពីការនឿយហត់ ចុករោយដៃជើង ពិសេសអ្នកមានវ័យចំណាស់ជាដើម។ លោកយាយ ឃួន មុំ អាយុ៦៨ឆ្នាំ និងលោកយាយ ឃួន ទូច អាយុ៧៣ឆ្នាំ ជាបងប្អូនមកពីខេត្តត្បូងឃ្មុំ អង្គុយសម្រាករង់ចាំកូនចៅនៅក្នុងបរិវេណប្រាសាទអង្គរវត្ត មានប្រសាសន៍ដោយទឹកមុខរីករាយថា ការរៀបចំឱ្យមានកៅអីសម្រាប់ឱ្យភ្ញៀវទេសចរអង្គុយពិតជាល្អប្រសើរណាស់។ ពិសេសចំពោះមនុស្សចាស់ដូចលោកយាយ ដែលមានជំងឺប្រចាំកាយ ដើរក៏ឆាប់ហត់ផងនោះ។ លោកយាយទាំងពីរបញ្ជាក់ទៀតថា ពីមុនមិនធ្លាប់មានកៅអីសម្រាប់ឱ្យភ្ញៀវអង្គុយរបៀបនេះឡើយ។ បច្ចុប្បន្នអាជ្ញាធរបានរៀបចំកៅអីអង្គុយនៅក្រោមម្លប់ឈើផង មានភាពត្រជាក់ ទីតាំងដែលរៀបចំដាក់កៅអីមានបរិយាកាសល្អ អាចមើលឃើញទេសភាពប្រាសាទ ភ្ញៀវទេសចរដើរឆ្លងកាត់ទៅវិញទៅមក ជួយឱ្យអារម្មណ៍ធូរស្បើយពីការនឿយហត់ ទោះបីលោកយាយមិនបានចូលទៅខាងក្នុងប្រាសាទក៏អាចអង្គុយមើលពីចម្ងាយទាំងសប្បាយចិត្ត។ លោក សែម ចន្ធា មកពីខេត្តកណ្តាល បានឱ្យដឹងថា បរិវេណក្នុងនិងក្រៅប្រាសាទអង្គរវត្តបានផ្លាស់ប្តូរជាច្រើន មានដើមឈើតូចធំ ស្មៅបៃតងគ្រប់រដូវកាល មានសណ្តាប់ធ្នាប់ និងអនាម័យ ពិសេសការរៀបចំឱ្យកៅអីអង្គុយនៅក្រោមដើមឈើ។ លោកបានសម្តែងការរំភើប និងថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានរៀបចំសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិអង្គុយសម្រាកដើម្បីស្រូបខ្យល់អាកាសដ៏បរិសុទ្ធនៅលើទឹកដីអង្គរ។…

  • អបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែល សម្ដេចតេជោ បានទទួលគោរមងារកិត្តិយស ជា “ពុទ្ធមាមកាភិបាល”

    អបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែល សម្ដេចតេជោ បានទទួលគោរមងារកិត្តិយស ជា “ពុទ្ធមាមកាភិបាល” របស់អង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ” ពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃប្រទេសឥណ្ឌូណេសុី។ សូមគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ និងជួបប្រទះតែ​​ពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។

  • អបអរសាទរ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែល ឯកឧត្ដមបណ្ឌិត បានទទួលគោរមងារកិត្តិយស ជា “ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពុទ្ធសាសនិកពិភពលោក”

    សូមឯកឧត្ដមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ និងជួបប្រទះតែ​​ពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ

  • លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញចុះសួរសុខទុក្ខសិល្បករសិល្បការិនី និងពិនិត្យសកម្មភាពហាត់សមទស្សនីយភាពសម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាសុីហ្គេម

    នាល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិតេជោមរតក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចុះសួរសុខទុក្ខសិល្បករសិល្បការិនី លោកគ្រូ អ្នកគ្រូ ដែលកំពុងហ្វឹកហាត់ត្រៀមសម្តែងទស្សនីយភាពសម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំ។ លោកជំទាវបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការលះបង់កម្លាំងកាយ ចិត្តប្រាជ្ញាស្មារតី របស់សិល្បករ សិល្បការិនី និងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំហ្វឹកហាត់ការសម្តែងរយៈពេលជាង៣ខែមក ប្រកបដោយឆន្ទះ ម្ចាស់ការខ្ពស់ការ។ ការខិតខំប្រឹងរបស់សិល្បករ សិល្បការិនី និងលោកគ្រូ អ្នកគ្រូទាំងអស់គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ពិសេសបានញ៉ុំាងអោយព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាន់តែកក្រើក និងអធិកអធម ដើម្បីបន្សល់ទុកអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះដល់កូនខ្មែរគ្រប់ជំនាន់។ គួរបញ្ជាក់ជូនថា ពិធីបើកផ្លូវការព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិតេជោមរតក ក្រោមអធិបតីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…

  • ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្ត្រនៃការបង្រៀន និងគ្រប់គ្រងថ្នាក់រៀន ជូនលោកគ្រូអ្នកគ្រូសាលាមធ្យមវិចិត្រសិល្ប:សរុប៨៥នាក់

    ថ្ងៃសុក្រ ៩ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំបិទវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្ត្រនៃការបង្រៀន និងគ្រប់គ្រងថ្នាក់រៀន ជូនលោកគ្រូអ្នកគ្រូ សាលាមធ្យមវិចិត្រសិល្ប:សរុប៨៥នាក់ ក្រោមអធិបតីភាព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចូលរួមមតិសំណេះសំណាល និងផ្តាំផ្ញើ ដល់សិក្ខាកាម: ១. គ្រូបង្រៀន​ក៏​ជា​អ្នក​មគ្គុទេសក៍ ដ៏​ចំណាន​ក្នុងការ​បង្ហាញផ្លូវ ជា​អ្នក​បំភ្លឺ​ផ្លូវ ដែលមាន​ភាពស្មោះត្រង់ មាន​គុណធម៌​ខ្ពស់​ចំពោះសិស្ស​។ ក្នុងនោះ​ដែរ គ្រូបង្រៀន​ត្រូវធ្វើ​ជាទី​ប្រឹក្សា ដែល​ត្រូវ​ដើរតួនាទី​ជា​អ្នក​អប់រំ ជា​អ្នកដឹកនាំ ព្រមទាំង​ផ្ដល់​ឲ្យ​សិស្ស​បានឃើញ បាន​យល់​ពី​ឧត្ដមគតិ​ជឿនលឿន និង​បង្ហាញ​សិស្ស​ពី​មាគ៌ា​អភិវឌ្ឍន​ចំណេះដឹង សមត្ថភាព ប្រកបដោយ​ភាពត្រឹមត្រូវ​។ ២. គ្រូបង្រៀនត្រូវតែរក្សាទឹកចិត្តស្រឡាញ់​រាប់អាន​សិស្ស​ប្រៀបដូចជា​កូន​របស់ខ្លួន…

  • Letter of Condolence

    It is with great sadness that we received the news of the recent passing of Darryl Leon Collins. For the past 30 years Darryl Collins has devoted his considerable expertise and talents to researching, documenting and highlighting to the world the beauty of Cambodian culture, especially via his…