

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ម្តាយបង្កេីត ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
ខេត្តកណ្តាល ៖ ព្រឹកថ្ងៃពុធ ៧កេីត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ម្ដាយបង្កេីត ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្ដែងនូវសមានទុក្ខ អាឡោះអាល័យ…
-
សន្និបាតសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី ដោយមានប្រទេសចំនួន ២២ និងអង្គការអន្តរជាតិចំនួន ៣ ចូលរួម
ដោយមានប្រទេសចំនួន ២២ និងអង្គការអន្តរជាតិចំនួន ៣ ចូលរួម សន្និបាតសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ បានចូលរួមសន្និបាតខាងលើក្នុងនាមក្រសួងវប្បធម៌និងវិចិត្រ សិល្បៈនៃព្រះរាជាណាចក្រកម្ពុជានិងជាតំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី។ សន្និបាតនេះ មានរបៀបវារៈសំខាន់ៗចំនួន៤គឺ ១.ការអនុម័តលើសេចក្តីព្រាងលក្ខន្តិកៈ ២.គ្រោងការងារសម្រាប់ឆ្នាំ២០២៣-២០២៤ ៣.ការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ និង៤.ការអនុម័តសេចក្តីប្រកាសទីក្រុងស៊ីអាននៃសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី។ ជាមោទកភាពសម្រាប់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម គង់ វីរៈ ត្រូវបានអង្គសន្និបាត បោះឆ្នោតឱ្យធ្វើជាអគ្គលេខាធិការសម្រាប់អាណត្តិដំបូងរបស់សម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី នាអាណត្តិឆ្នាំ២០២៣-២០២៤ ដោយសម្លេងភាគច្រើន។ សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១០ ដែលជាស្ថាបនិករបស់សម្ព័ន្ធ ភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី។ ហើយសម្ព័ន្ធភាពនេះបង្កើតឡើងក្នុងគោលបំណង រៀបចំយន្តការអន្តររដ្ឋាភិបាលសម្រាប់កិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌ក្នុងចំណោមប្រទេសអាស៊ី៕
-
កម្មវិធីផ្សព្វផ្សាយស្ដីពីវឌ្ឍនភាពទេសចរណ៍ នៅរមណីយដ្ឋានប្រាសាទកោះកេរ
នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីវឌ្ឍនភាពទេសចរណ៍នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដល់ប្រជាជនភូមិរំចេក ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ អំពីសមិទ្ធផល និងការងារដែលនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍សម្រេចបាននាពេលកន្លងមក។ ក្នុងពិធីនោះក៏មានការចូលរួមពីលោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ មន្រ្តីនៃអាជ្ញាធរជាតិព្រះវិហារ ភ្នាក់ងារទេសចរណ៍ លោកមេភូមិរំចេក អនុប្រធានភូមិរំចេក និងគណៈកម្មការភូមិ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន៤០នាក់។ ថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីវឌ្ឍនភាពទេសចរណ៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងអំពីអត្ថប្រយោជន៍ តាមរយៈការចូលរួមអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍ក្នុងរមណីយដ្ឋាន ក៏ដូចជាក្នុងសហគមន៍នៅរមណីយដ្ឋានប្រាសាទកោះកេរ។ លោកក៏បានរំលឹកអំពីស្ថានភាពទេសចរណ៍ ក្នុងបរិបទកូវីដ១៩ ដែលបានជះឥទ្ធិពល និងបញ្ហាប្រឈមមួយចំនួន នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅ ប៉ុន្តែចាប់តាំងពីស្ថានភាពកូវីដ១៩ បានវិលមករកភាពប្រក្រតីវិញ ឃើញថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាច្រើន ដើម្បីស្តារផលប៉ះពាល់នៃកូវីដ១៩ ក្នុងវិស័យទេសចរណ៍ឡើងវិញ និងកំពុងចាប់ផ្តើមមានសកម្មភាពល្អប្រសើរ ឡើងវិញជាបន្តបន្ទាប់។ លោកប្រធាននាយកដ្ឋាន…
-
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរៀបចំវគ្គបណ្តុះបណ្តាល គរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន ជូនលោកគ្រូ អ្នកគ្រូ សាលាមធ្យមវិចិត្រសិល្បៈ សរុបចំនួន៨៥នាក់
ថ្ងៃអង្គារ ៦ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី គរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន ក្រោមអធិបតីភាពឯកឧត្តម ស្រី សួន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់មតិផ្តាំផ្ញើ និងណែនាំដល់ សិក្ខាកាមផងដែរ៖ ១. ប្រើប្រាស់ចំណេះដឹងដែលបានសិក្សារៀនសូត្រ ទៅប្រើប្រាស់ឱ្យចំគោលដៅ និងជាប្រយោជន៍ដល់ស្ថាប័ន និងសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ។ ២. គោរពឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ដើម្បីសេចក្តីថ្លៃថ្នូ និងការគោរពស្រឡាញ់ពីសិស្សានុសិស្ស និងការផ្តល់តម្លៃពីស្ថាប័ន និងសង្គមជាតិ ។ ៣. រួមគ្នាលើស្ទួយការថែរក្សាវប្បធម៌កេរ្តិ៍តំណែលដូនតា បន្តសាបព្រោះ បណ្តុះពូជអ្នក សិល្បៈ អ្នកជំនាញវប្បធម៌…
-
សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃស្ថាប័នអាជ្ញាធរជាតិអប្សរា
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៥ ខែមេសារ ឆ្នាំ២០២៣ បើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា (JQA)។ គោលបំណងនៃសវនកម្ម គឺដើម្បីបញ្ជាក់ថា តើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃស្ថាប័នអាជ្ញាធរជាតិអប្សរា កំពុងបន្តអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាននៅក្នុងរយៈពេលនៃសុពលភាព (៣ឆ្នាំ) ស្ដង់ដារ ISO14001: 2015 ដែរឬទេ ហើយជាពិសេសជាមួយគ្នានេះ ការផ្លាស់ប្តូររចនាសម្ពន្ធរបស់អាជ្ញាធរជាតិអប្សរាក៏ត្រូវនឹងធ្វើការពិនិត្យដែរ ដោយយោងទៅលើសកម្មភាពពាក់ព័ន្ធបរិស្ថាន និងអ្នកទទួលខុសត្រូវលើបរិស្ថាន។ អញ្ចើញចូលរួមបើកសវនកម្មផ្ទៃក្រៅ ដោយឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) តំណាងស្ថាប័ន JQA និងជាសវនករ ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា…
-
ប្រតិភូសិល្បករកម្ពុជាបានចូលរួមព្រឹត្តិការណ៍ សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ានលើកទី១ នៅសាធារណរដ្ឋប្រជាមានិតចិន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអនុញ្ញាតឲ្យក្រុមសិល្បករកម្ពុជាចំនួន១២រូប ដឹកនាំដោយឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការ ចូលរួមកម្មវិធី “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបី ចិន-អាស៊ានលើកទី១” នៅទីក្រុងណាននីងនៃខេត្តក្វាងសុី សាធារណរដ្ឋប្រជាមានិតចិន តាមការអញ្ជើញរបស់គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ាន” នៃទីក្រុងណាននីង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងព្រឹត្តិការណ៍បេតិកភណ្ឌវប្បធម៌អរូបីនេះ ក្រុមសិល្បករកម្ពុជាបាននាំយកសកម្មភាពចូលរួមសំខាន់ៗចំនួន៣៖ (១) ការចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធីសប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ាន និងការធ្វើបទបង្ហាញអំពី “សមិទ្ធិផលសំខាន់ៗនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា” នៅក្នុងកម្មវិធីវេទិកាវប្បធម៌អរូបីចិន-អាស៊ាន របស់ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ (២) ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរចំនួន៦ទំរង់ និងការតាំងពិព័រណ៍អំពីផលិតផលក្នុងស្រុកធ្វើដោយដៃ ដែលក្នុងនោះរួមមាន សម្លៀកបំពាក់ប្រពៃណី, សំពត់ហូលពិដាន, មុខខ្មុក, ស្បែកតូច, ក្រម៉ា, បណ្តោងសោ, ស្ទីកគ័រគំនូរបុរាណ, រូបគំនូរបុរាណ, តែខ្ញី និងវត្ថុអនុស្សាវរីយ៍ដទៃទៀត។ ក្រុមនិស្សិតចិនដែលកំពុងរៀនភាសាខែ្មរ និងក្រុមនិស្សិតខ្មែរដែលកំពុងសិក្សានៅខេត្តក្វាងសុីបានមកចូលរួមជួយរៀបចំការដាក់តាំងពិព័រណ៍នេះផងដែរ និងបាននាំយកនំបញ្ចុក,…



