News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ពិធីសែនព្រេនបើកការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅស្ពានហាលខាងលិច ប្រាសាទព្រះវិហារ

    ថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារបានរៀបចំពិធីសែនព្រេនបើកការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅស្ពានហាលខាងលិច និងពើយតាឌីនៃប្រាសាទព្រះវិហារ ដើម្បីស្រាវជ្រាវរចនាសម្ព័ន្ធស្ពានហាលមុននឹងសាងសង់ស្ពានឈើ និងរៀបចំកំរាលក្តារនៅពើយតាឌី ដើម្បីអភិរក្សការដ្ឋានយកថ្មបុរាណនៅទីនោះ។ សូមបញ្ជាក់ថាការសាងសង់បស្ពានឈើថ្មីនៅស្ពានហាលខាងលិចដើម្បីលើកតម្លៃការប្រើប្រាស់ស្ពានហាលពីបុរាណឡើងវិញ និងរៀបចំសៀគ្វីទេសចរណ៍ថ្មី។ រីឯ ការសាងសង់កំរាលក្តារនៅពើយតាឌីដើម្បីការពារសំណឹកទីតាំងការដ្ឋានថ្មបុរាណ និងរៀបចំលើកតម្លៃពើយតាឌីឲ្យបានសមរម្យជាតំបន់ទេសចរណ៍។

  • នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ ផ្សព្វផ្សាយដល់ប្រជាជននៅភូមិកោះកេរ ពីវិស័យទេសចរណ៍ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍នៅរមណីយដ្ឋានប្រាសាទកោះកេរ

    នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បានរៀបចំកម្មវិធីផ្សព្វផ្សាយដល់ប្រជាជននៅក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ អំពីវិស័យទេសចរណ៍ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ ដល់ភ្ញៀវទេសចរ ដូចជាការ រៀបចំផ្ទះស្នាក់សហគមន៍ (Home Stay) និងផលិតផលទេសចរណ៍ធម្មជាតិដែលមាននៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយ ស្តីពីការរៀបចំផ្ទះស្នាក់សហគមន៍ និងការសិក្សាគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិព្រះវិហារ បានពន្យល់ដល់ប្រជាជននៅភូមិកោះកេរ អំពីអត្ថប្រយោជន៍ជាច្រើននៃវិស័យទេសចរណ៍ ដែលអាចរកប្រាក់ចំណូលបានមួយផ្នែកសម្រាប់ប្រជាសហគមន៍ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ដល់ភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្សាន្តនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ លោកបន្ថែមថា សេវាកម្មទេសចរណ៍ក្រៅពីប្រាសាទ មានដូចជា ការរៀបចំផ្ទះស្នាក់សហគមន៍ និងផលិតផលទេសចរណ៍ធម្មជាតិផ្សេងៗ។ នៅក្នុងពិធីនោះក៏មានការធ្វើបទបង្ហាញអំពីរបៀបនៃការរៀបចំផ្ទះស្នាក់ និងការផ្តល់នូវសេវាកម្មទេសចរណ៍ផ្សេងៗពីលោក ប៉ាន់ លឿង មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ និងការធ្វើបទបង្ហាញពីលោក ឃន់ វិច្ឆិកា មន្រ្តីនាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ អំពីការបង្កើតនូវសួនបន្លែកសិកម្មលក្ខណៈគ្រួសារ និងអត្ថប្រយោជន៍ដែលទទួលបានពីការបង្កើតសួនបន្លែធម្មជាតិ ក្នុងវិស័យទេសចរណ៍។…

  • កិច្ចពិធីឆ្លងឆ្នាំតាមទំនៀមទម្លាប់អ្នកស្រុកកំពង់ក្តី

    ជារៀងរាល់ឆ្នាំ ក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាផ្លូវការបញ្ចប់ អ្នកស្រុករស់នៅជុំវិញស្ពានបុរាណនៅកំពង់ក្តី មានភូមិត្រាច ភូមិប្រាសាទ ភូមិរំលងជាដើម (ចំណុះជើងវត្តកំពង់ក្តី) តែងមូលមាត់គ្នារៀបចំកិច្ចពិធីឆ្លងឆ្នាំ ដែលជាទំនៀមបុរាណបានបន្តរៀងមកជាយូរយារណាស់មកហើយ។ ពិធីនេះក៏មានអ្នកភូមិផ្សេងទៀតនៅក្បែរៗបានសហការចូលរួមដែរ ដែលជាបរិបទវប្បធម៌តែមួយ មិនគិតពីព្រំដែនរដ្ឋបាលបច្ចុប្បន្ន។ ពេលព្រឹកអ្នកស្រុករៀបចំកិច្ចពិធីនៅក្នុងបរិវេណវត្តកំពង់ក្តីតាមទំនៀមព្រះពុទ្ធសាសនា។ ពេលរសៀលគឺមានសារសំខាន់ទាក់ទងនឹងទំនៀមអ្នកស្រុកផ្ទាល់ ដោយពុំមានវត្តមានព្រះសង្ឃទេ។ គឺចាស់ទុំព្រឹទ្ធាចារ្យក្នុងសហគមន៍ដឹកនាំកិច្ចពិធី។ កម្មវិធីដំបូង អ្នកស្រុកបានរៀបចំពិធីបន់ស្រន់សុំម្ចាស់ទឹកដី ដែលជាអ្នកតាប្រចាំសហគមន៍នៅទីមួយខាងឥសានស្ពានកំពង់ក្តី ដែលមានឈ្មោះបីផ្សេងគ្នា គឺអ្នកតាគង់ អ្នកតាសំរោងឬដំបងដែក និងអ្នកតាមុខរាហ៍។ គ្រឿងរណ្តាប់នៅចំពោះអ្នកតាទាំងបីនេះមានភ្ញីផ្កា បាយសី គ្រឿងក្រអូប ទៀនធូប ផ្លែឈើ បង្អែម ភេសជ្ជៈ ចំអាបមាន់ស្ងោរ ក្បាលជ្រូក បាយសម្លច្រើនមុខជាដើម ដែលមានដូចគ្នានឹងកិច្ចពិធីបួងសួងដទៃទៀតដែរ។ ប៉ុន្តែនៅទីនេះ មានអ្វីដែលប្លែកហើយពុំមាននៅទីណាក្នុងពិធីរបៀបនេះ នោះគឺខ្សែព្រ័ត្រ ស្រូវ រនាស់ ចប ជនីក អំបោស។ល។ រីឯដំណើរការកម្មវិធីវិញ មានបញ្ចូលរូបស្នងលោកតាទាំងបី ភ្ជួររាស់ កាប់គាស់ បោសសម្អាត ព្រោះស្រូវ…

  • លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានអនុញ្ញាតឲ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ

    នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: ជប៉ុនប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌កម្ពុជា-ជប៉ុន និងបន្តជួយអភិរក្ស អភិវឌ្ឍវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:។ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ ក្នុងនាមជាមិត្តជិតស្និទ្ធរបស់កម្ពុជា និងក្នុងអណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌កម្ពុជា-ជប៉ុន ឲ្យបានរឹងមាំមួយកំរិតថែមទៀត និងបន្តជួយអភិរក្ស អភិវឌ្ឍវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវក្តីរំភើប ស្ងើចសរសើរចំពោះវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមអបអរសារទរចំពោះការរៀបចំពិធីផ្សេងៗរបស់កម្ពុជា នាឱកាសចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧នេះ ប្រកបដោយភាពរលូននិងជោគជ័យខ្ពស់ ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យវប្បធម៌ និងសិល្បៈរបស់ជប៉ុនជាមួយកម្ពុជា ជាពិសេសកិច្ចឧបត្ថម្ភគាំទ្រក្នុងការអភិរក្សប្រាសាទបុរាណ និងសកម្មភាពវប្បធម៌ផ្សេងៗទៀត រួមទាំងការអភិរក្ស…

  • ការធ្វើយុទ្ធនាការប្រមូលសំរាម ក្នុងភូមិកោះកេរ តាមវង់ទស្សនា និងបរិវេណប្រាសាទក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

    ថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក្រោយពេលចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរជាតិព្រះវិហារប្រចាំការនៅរមណីយដ្ឋានប្រាសាទ កោះកេរ បានធ្វើយុទ្ធនាការប្រមូលសំរាម នៅក្នុងភូមិកោះកេរ តាមវង់ទស្សនា និងបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលដឹកនាំដោយលោក ខា ហោ អនុប្រធាននាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក និងមានការចូលរួមពីមន្រ្តី ឆ្មាំអភិរក្ស ពលករជំនាញ ពលករអនាម័យ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារអភិរក្សព្រៃឈើ សន្តិសុខអភិរក្ស នគរបាលបេតិកភណ្ឌ នគរបាលទេសចរណ៍ មេភូមិកោះកេរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាកោះកេរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវទេសភាពធម្មជាតិ និងរក្សាបាននូវបរិស្ថានស្អាតក្នុងរមណីយដ្ឋាន។

  • លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានអនុញ្ញាតឲ្យឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សហរដ្ឋអាមេ៉រិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: នាព្រឹកថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេ៉រិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនពរសព្ទសាធុការជាថ្មីដល់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:ទាំងអស់នាឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីរំភើប ស្ងើចសរសើរចំពោះវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមអបអរសាទរចំពោះការរៀបចំពិធីផ្សេងៗរបស់កម្ពុជានាឱកាសចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧នេះ ដោយមានការចូលរូមយ៉ាងច្រើនកុះករពីមហាជន ថ្នាក់ដឹកនាំ សិល្បករ-សិល្បការិនី និងអ្នកជួយឧបត្ថម្ភពីផ្នែកឯកជនជាច្រើនទៀត។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យវប្បធម៌ និងសិល្បៈរបស់សហរដ្ឋអាមេ៉រិកជាមួយកម្ពុជា ជាពិសេសកិច្ចឧបត្ថម្ភគាំទ្រក្នុងការងារអភិរក្សប្រាសាទបុរាណ ការនាំមកកម្ពុជាវិញនូវសម្បត្តិវប្បធមខ្មែរ ដែលត្រូវបានគេលួចដោយខុសច្បាប់នាអំឡុងពេលកន្លងមក និងកិច្ចការផ្សេងទៀតក្នុងការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ៕