

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ចូលរួមពិធីអបអរសាទរខួបលើកទី៧០ នៃ”ទិវាបុណ្យឯករាជ្យជាតិ”
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអមដំណើរដោយឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧០ នៃ”ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា” ដែលប្រព្រឹត្តទៅនៅសាធារណរដ្ឋបារាំង និងមានការសម្តែងសិល្បៈទស្សនីយភាព ដោយក្រុមសិល្បៈ ACK ដែលជាក្រុមសិល្បកររស់នៅប្រទេសបារាំង ព្រមទាំងមានការអញ្ជើញចូលរួមពីភ្ញៀវជនជាតិខ្មែរដែលរស់នៅប្រទេសបារាំង និងភ្ញៀវបរទេសជាច្រើន។
-
សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងការចែករំលែកក្នុងបណ្តាញផ្សព្វផ្សាយសង្គមនូវវីដេអូខ្លីថតនៅប្រាសាទអង្គរ ដែលមានរូបភាពខ្លឹមសារប៉ះពាល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។
សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងការចែករំលែកក្នុងបណ្តាញផ្សព្វផ្សាយសង្គមនូវវីដេអូខ្លីថតនៅប្រាសាទអង្គរ ដែលមានរូបភាពខ្លឹមសារប៉ះពាល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។
-
ឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាបានអញ្ជើញប្រទានភ្លើងសពឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
នាថ្ងៃព្រឹកសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តនិរោធរង្សី ឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាបានអញ្ជើញប្រទានភ្លើងសពឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។ ឯកឧត្តម អ៊ុក សុជាតិ បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:០៤នាទី រំលងអធ្រាត្រ ដោយរោគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ។ មរណភាពរបស់ ឯកឧត្តម គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ដែលជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូន ចៅ និងជាការបាត់បង់នូវធនធានមនុស្សដែលជាឥស្សរជនដ៏ឆ្នើមមួយរូប របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាព្រឹទ្ធាចារ្យវីរសិល្បករ និងជាថ្នាក់ដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី…
-
ដំណើរកម្មសិក្សារបស់បុគ្គលិកអប់រំ និងនិស្សិតផ្នែកគ្រប់គ្រងទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតំបន់រមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
នៅថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បុគ្គលិកអប់រំ និងនិស្សិតផ្នែកគ្រប់គ្រងទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះកម្មសិក្សានៅតំបន់រមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ ក្រោមប្រធានបទ “គោលនយោបាយក្នុងការអភិរក្ស អភិវឌ្ឍន៍ និងគ្រប់គ្រងទេសចរណ៍នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកប្រកបដោយនិរន្តរភាព” ដែលដឹកនាំដោយសាស្រ្តាចារ្យ រិត សំអុល ប្រធានតេប៉ាតឺម៉ងទេសចរណ៍។ គោលបំណងគឺស្វែងយល់ពីតម្លៃលេចធ្លោជាសាកលនៃសម្បត្តិបេតិកភណ្ឌ និងគោលនយោបាយក្នុងការគ្រប់គ្រងទេសចរណ៍ដោយនិរន្តរភាព។ ជាចុងក្រោយសាស្រ្តាចារ្យ ព្រមទាំងសិស្សានុសិស្ស បានផ្លាស់ប្តូរបទពិសោធន៍និងចំណេះដឹងអំពីវិស័យទេសចរណ៍ ជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារប្រកបដោយភាពស្និទ្ធស្នាលនិងរីករាយ។
-
ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមកម្មវិធីបើកសម្ពោធ Kawaii-Con Cambodia 2023
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសម្ពោធ Kawaii-Con Cambodia 2023 នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងបង្កើតឱកាសនិងកិច្ចសហប្រតិបត្តិការ ក្នុងការបំផុសគំនិតច្នៃប្រឌិតនិងពង្រឹងចំណងមិត្តភាពកម្ពុជានិងជប៉ុនឱ្យកាន់តែរឹងមាំថែមទៀត។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺជាផ្នែកនៃខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និងខួបលើកទី៥០ឆ្នាំនៃគម្រោងរំលឹកមិត្តភាពនិងកិច្ចសហប្រតិបត្តិការជប៉ុន-អាស៊ាន៕
-
កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរ ចុះទស្សនកិច្ចសិក្សានៅក្រុងអង្គរធំ
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្មវិធីអប់រំបេតិកភណ្ឌ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ បានដឹកនាំសិស្សានុសិស្សចំនួន១៨៥នាក់ រួមមានថ្នាក់ទី៥ និងទី៦នៃសាលាបឋមសិក្សាក្របីរៀល ចុះទស្សនកិច្ចសិក្សានៅប្រាសាទបាយ័ន ដែលស្ថិតនៅក្នុងអតីតរាជធានីអង្គរធំសម័យអង្គរ ដើម្បីឱ្យកុមារដែលរស់នៅក្បែររមណីយដ្ឋានអង្គរ បានសិក្សាស្វែងយល់ពីអារ្យធម៌ ការរៀបចំក្រុងអង្គរធំ រួមទាំងផាត់ពណ៌រូបភាពផ្សេងៗជាផ្នែកមួយកម្មវិធីអប់រំបំណិនជីវិត។ ជាពិសេសបង្ហាញនូវភាពជាក់ស្តែងនៃកិច្ច ការពារ ថែរក្សា អភិរក្ស ការងារគ្រប់គ្រង និងការអភិវឌ្ឍចីរភាពជាអង្វែងសម្រាប់តំបន់អង្គរ៕ រូបភាព: លោក ភោគ ជា



