News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញបើក “មហោស្រពភាពយន្តជប៉ុន លើកទី៩ ឆ្នាំ២០២៣” នៅផ្សារទំនើប អេអន១ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣

    ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើក “មហោស្រពភាពយន្តជប៉ុន លើកទី៩” នៅផ្សារទំនើប អេអន១ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដៃគូសហការ និង អ្នកឧបត្ថម្ភ ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើន។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហាប់ ទូច បានមានប្រសាសន៍គាំទ្រនូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ និងសូមជំរុញលើកទឹកចិត្តដល់ផលិតករនៃប្រទេសទាំងពីរ ចាប់ដៃគ្នាបង្កើតឱកាសវិនិយោគលើវិស័យភាពយន្តតាមរយៈការផ្លាស់ប្តូរបទពិសោធន៍លើការផលិតភាពយន្ត ជាពិសេសសហការផលិតខ្សែភាពយន្តរួមគ្នាក្នុងគោលដៅពង្រឹងឧស្សាហកម្មភាពយន្តកម្ពុជានិងក្នុងចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ជាដែនដីស្វាគមន៍នៃការថតភាពយន្តជាតិនិងបរទេសឱ្យកាន់តែមានភាពរស់រវើកថែមទៀត។ ក្នុងនាម លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលជប៉ុននិងប្រជាជនជប៉ុន ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការ និងចូលរួមចំណែកយ៉ាងសំខាន់ផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ…

  • ដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សនៃអង្គការ Kulen Outreach នៅរមណីយដ្ឋានប្រាសាទកោះកេរ

    នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកChristopher Michael និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សរបស់អង្គការ Kulen Outreach សរុបចំនួន៥០នាក់ បានមកទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ។ គោលបំណង គឺសិក្សាស្វែងយល់ពីចំណេះដឹងប្រវត្តិសាស្រ្ត ប្រវត្តិសិល្បៈ សំណង់ស្ថាបត្យកម្ម និងការរៀបចំក្រុងក្នុងរាជព្រះបាទជ័យវរ្ម័នទី៤។ ជាចុងក្រោយប្រធានអង្គការ Kulen Outreach លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារសម្របសម្រួលដំណើរទស្សនកិច្ចសិក្សានេះរហូតដល់ចប់ដោយសេចក្តីសប្បាយរីករាយ។

  • រួតបាកាណជាកន្លែងដែលគេជឿថា មានបារមីសក្តិសិទ្ធិ ដែលអ្នកទេសចរគ្រប់ជាតិសាសន៍ឡើងទៅទស្សនា និងគោរពបូជា

    រួតបាកាណ ឬកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តដែលមានកម្ពស់ប្រមាណ៦៥ម៉ែត្រ គឺជាគោលដៅដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលតែងតែឡើងទៅទស្សនា។ ជារៀងរាល់ថ្ងៃ មន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរដែលឡើងទៅទស្សនាផង និងថ្វាយគ្រឿងសក្ការៈបូជាផង នៅលើរួតបាកាណនៃប្រាសាទអង្គរវត្តនេះ។ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ប្រចាំការប្រាសាទអង្គរវត្ត លោក ឡេក គិមលីន មានប្រសាសន៍ថា ដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ភ្ញៀវដែលឡើងទៅទស្សនារួតបាកាណ។ ការឡើងលើរួតបាកាណនេះ គឺមានបញ្ញត្តិមួយចំនួនដូចជា ទី១ ការឡើងទៅលើកំពូលប្រាសាទ គឺមិនឱ្យលើសពី១០០នាក់ទេក្នុងពេលទស្សនាម្ដងៗ ដើម្បីបង្ការពីសុវត្ថិភាពរបស់ភ្ញៀវ និងដើម្បីការពារប្រាសាទ។ ទី២ តម្រូវឱ្យភ្ញៀវទេសចរទាំងឡាយគោរពទៅតាម(ក្រមប្រតិបត្តិអង្គរ)មិនស្លៀកពាក់ខ្លី មិនសមរម្យ ត្រូវរក្សាភាពស្ងៀមស្ងាត់ និងសណ្តាប់ធ្នាប់ក្នុងកំឡុងពេលទស្សនា ហើយរយៈពេលទស្សនាទៀតសោត គឺមិនលើសពី១៥នាទីឡើយ។ ទី៣ ហាមក្មេងដែលមានអាយុក្រោម១២ឆ្នាំ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានជំងឺខ្សោយបេះដូងឡើងទៅលើរួតបាកាណ ពីព្រោះតែជណ្ដើរមានរាងចោតខ្លាំង៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក យី សុថា/ ក្រុមភ្នាក់ងារទេសចរណ៍ប្រាសាទអង្គរវត្ត

  • លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម អ៊ុក សុជាតិ។

    នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ព្រមទាំងឯកឧត្ដម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានធ្វើមរណកាលនារំលងអាធ្រាតថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ លោកជំទាវរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បានសម្តែងសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹក ជាមួយក្រុមគ្រួសារសព ចំពោះមរណភាពរបស់ឯកឧត្ដម អ៊ុក សុជាតិ ដែលជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីកោរពស្រឡាញ់ប្រកបដោយព្រហ្មវិហាធម៌ និងជាការបាត់បង់ឥស្សរជនមួយរូបដែលបានបូជាកម្លាំងកាយចិត្ត ក្នុងការបម្រើជាតិមាតុភូមិគ្រប់កាលៈទេសៈ ព្រមទាំងបានបូជាកម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងពេលវេលាចូលរួមចំណែកយ៉ាងសកម្មក្នុ្ងការបម្រើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ។

  • សារលិខិតរំលែកមរណទុក្ខរបស់ក្រសួង​វប្បធម៌ជូន លោកជំទាវ សូ សូលីដារី ព្រមទាំងក្រុមគ្រួសារ!

    សារលិខិតរំលែកមរណទុក្ខរបស់ក្រសួង​វប្បធម៌ជូន លោកជំទាវ សូ សូលីដារី ព្រមទាំងក្រុមគ្រួសារ! All reactions: 113113

  • នាក់ដឹកនាំ និងមន្ត្រីរាជការទាំអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានក្តីស្រណោះសោកស្តាយ និងសូមសម្ដែងនូវសេចក្តីសោកស្រណោះអាឡោះអាល័យជាពន់ពេកនេះ ជាមួយលោកជំទាវ សូ សូលីដារី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានក្តីស្រណោះសោកស្តាយ និងសូមសម្ដែងនូវសេចក្តីសោកស្រណោះអាឡោះអាល័យជាពន់ពេកនេះ ជាមួយលោកជំទាវ សូ សូលីដារី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:០៤នាទី រំលងអាធ្រាត ដោយរោគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ។ មរណភាពរបស់ ឯកឧត្តម អ៊ុក សុជាតិ គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ដែលជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូន ចៅ និងជាការបាត់បង់នូវធនធានមនុស្សដែលជាឥស្សរជនដ៏ឆ្នើមមួយរូប របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជា ព្រឹទ្ធាចារ្យវិរៈសិល្បករ និងជាថ្នាក់ដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើ ថែរក្សា ការពារ…