

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
អបអរសាទរ ខួបលើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ
៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣
-
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ផលិតកម្ម LD Picture និងសូមជំរុញលើកទឹកចិត្តដល់លោកអគ្គនាយកផលិតកម្ម ព្រមទាំងក្រុមការងារទាំងអស់ឱ្យបន្តសកម្មភាពដ៏មានសារៈសំខាន់នេះ ព្រមទាំងបង្កើតឱកាសវិនិយោគថ្មីៗបន្ថែមទៀតក្នុងវិស័យភាពយន្ត
ថ្លែងក្នុងឱកាសសម្ពោធចាក់បញ្ចាំងភាពយន្តរឿង ប្រុសលក់ខ្លួន របស់ផលិតកម្ម LD Picture នៅរោងភាពយន្ត Major Cineplex សាខាអេអន១ កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ផលិតកម្ម LD Picture និងសូមជំរុញលើកទឹកចិត្តដល់លោក អគ្គនាយកផលិតកម្ម ព្រមទាំងក្រុមការងារទាំងអស់ឱ្យបន្តសកម្មភាពដ៏មានសារៈសំខាន់នេះ ព្រមទាំងបង្កើតឱកាសវិនិយោគថ្មីៗបន្ថែមទៀតក្នុងវិស័យភាពយន្ត។ សូមបញ្ជាក់ថាភាពយន្តរឿង ប្រុសលក់ខ្លួន បានចាប់ផ្តើមផលិតនៅពាក់កណ្តាលឆ្នាំ២០២៣ ដោយមានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និងប្រទេសវៀតណាម។ ភាពយន្តនេះគ្រោងនឹងចាក់បញ្ចាំងនៅក្នុងតាមរោងភាពយន្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ ព្រមទាំងមានការចាក់បញ្ចាំងនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
-
គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣)
——————————————— រាជធានីភ្នំពេញ ៖ រសៀលថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ដែលជាថ្ងៃកម្ពុជាបានទទួលឯករាជ្យពេញបរិបូរណ៍ ក្រោមព្រះរាជបូនីយកិច្ចរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវិរៈក្សត្រ ព្រះបិតាឯករាជ្យជាតិ ក្រោយពីបារាំងបានដាក់អាណានិគមមកលើកម្ពុជាអស់រយៈពេល ៩០ឆ្នាំ។ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ ដែលជាយុវជនជំនាន់ក្រោយ នៃក្រសួងវប្បធម៌…
-
អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល សម្រាប់ឆ្នាំ២០២៣នេះ
បន្ទាប់ពីបានចាប់ផ្តើមកម្មវិធីសិក្សា អស់រយៈពេល១១ខែ កន្លងមក នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាបរិវេណសាលាបឋមសិក្សាក្របីរៀល ក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី៖ ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស ថ្នាក់ទី៥ និងទី៦ ចំនួន៤០០នាក់ នៃសាលាបឋមសិក្សា ក្របីរៀល សម្រាប់ឆ្នាំសិក្សា២០២៣នេះ។ អញ្ជើញចូលរួមក្នុងឱកាសនោះ មានឯកឧត្តម ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា លោកអ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងជាសមាជិកក្រុមការងារអប់រំបេតិកភណ្ឌ លោកអ៊ុន មណីនីតា ប្រធានអង្គការមរតកវប្បធម៌ខ្មែរ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងតំណាងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ ក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ចំនួន៤០០នាក់ ដែលបានបញ្ចប់កម្មវិធីសិក្សាអប់រំបេតិកភណ្ឌថា…
-
សេចក្តីជូនដំណឹង ស្តីពីការប្រកាសនិងប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២៣
លេខាធិការដ្ឋាននៃគណៈកម្មការរៀបចំប្រលងស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២៣ សូមជូនដំណឹងដល់បេក្ខជនដែលបានដាក់ស្នាដៃប្រលងតែងនិពន្ធនិងសាធារណជនមេត្តាជ្រាបថា ពិធីប្រកាសនិងប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃ២០ វិច្ឆិកា ២០២៣ វេលាម៉ោង៧:៣០ព្រឹក នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ចុះត្រួតពិនិត្យនិងឆ្លងស្នាដៃសិល្បៈទស្សនីយភាពរបាំ សម្រាប់សម្ដែងក្នុងពិធីអបអរសាទរខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ
នាពេលព្រឹកថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាមធ្យមវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងសិល្ប: ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការ លោកនាយកសាលាស្តីទី លោកនាយករង លោកគ្រូ អ្នកគ្រូជំនាញ បានអញ្ជើញចុះត្រួតពិនិត្យការហាត់សម និងឆ្លងស្នាដៃសិល្បៈទស្សនីយភាពរបាំ សម្រាប់ចូលរួមសម្ដែងក្នុងពិធីអបអរសាទរខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ៕



