News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងសមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សាហកម្មកែច្នៃនៃកម្ពុជា

    នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ប៉ែន មុនីមករា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយនឹងសមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សាហកម្មកែច្នៃនៃកម្ពុជា នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ គោលបំណងនៃការចុះអនុស្សរណៈនេះគឺដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារប្រកបដោយនិរន្តភាព និងបរិយាបន្នមួយដល់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះដើម្បីពង្រឹងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងដៃគូឯកជនតាមរយៈការពង្រឹងសមត្ថភាព ចែករំលែកចំណេះដឹង និងផ្សព្វផ្សាយស្នាដៃសេវាកម្ម និងផលិតផលនៃឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋរបស់កម្ពុជា។

  • មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិករួមគ្នាដាំដើមឈើខាងលិចប្រាសាទអង្គរវត្ត

    នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រារព្ធពិធីដាំដើមផ្កាព្កុល មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ “យើងរួមគ្នាអភិវឌ្ឍអនាគតកុមារី និងយុវតី” នាបរិវេណត្រពាំងសេស ខាងលិចប្រាសាទអង្គរវត្ត ស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាសមាជិក Gold Award របស់ FAPW និងជាសមាជិក Global Award របស់សហគម OB-PS៕ រូបភាព៖លោក ហាប់ គឹមអាន និងលោក ហ៊ុំ រិទ្ធី

  • ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្ហាញពីមោទកភាពនៅពេលបានដើរឆ្លងកាត់ស្ពានហាលប្រាសាទអង្គរវត្ត

    ក្រោយពីបញ្ចប់ការងារជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងមួយថ្ងៃៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរយនាក់ដើរឆ្លងកាត់ស្ពានហាលខាងលិចដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត បានពោលពាក្យកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងជួសជុល និងអភិរក្សស្ពានហាលនេះបានល្អប្រសើរឡងវិញ។ បន្ថែមលើនេះ ភ្ញៀវទេសចរក៏បង្ហាញពីមោទកភាពនៃកេរដំណែលដូនតាខ្មែរមួយនេះដែរ។ លោកតា កាយ កាន អាយុ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយក្រោយរូបគាត់បានដើរឆ្លងកាត់ស្ពានហាលសារជាថ្មី ដោយគាត់រៀបរាប់ថាគាត់ធ្លាប់ឆ្លងកាត់ស្ពានហាលនេះតាំងពីឆ្នាំ២០០៥ ដែលកាលណោះ ស្ពានមានស្ថានភាពបាក់បែក និងស្រុតដោយកន្លែងពិបាកធ្វើដំណើរ។ ប៉ុន្តែពេលនេះ គាត់បានដើរលើស្ពានបុរាណម្តងទៀត ឃើញថា មានភាពរឹងមាំឡើងវិញ ព្រមទាំងធ្វើឱ្យភ្ញៀវដែលមកលេងអង្គរងាយស្រួលធ្វើដំណើរជាងមុនផង។ ចំណែកពលរដ្ឋម្នាក់ទៀតរស់នៅខេត្តកណ្តាល អ៊ំស្រី នូ យ៉ន បានសរសើរថា ស្ពានហាលខាងលិចអង្គរវត្តពិតជាស្រស់ស្អាតប្លែក ស្រួលដើរជាងកាលពីមុន។ គាត់យល់ថា កាជួសជុលស្ពានហាលឱ្យប្រសើរឡើងវិញនេះ គឺបានថែរក្សាទុកស្នាដៃរបស់បុព្វបុរសខ្មែរឱ្យនៅគង់វង្សបានយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀតបានឃើញ។ លោកស្រី Linda និង អ្នកស្រី Hidi ជនជាតិអាម៉េរិក ដែលបានដើរឆ្លងកាត់ស្ពានហាលជាលើកដំបូង បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើសំណង់ប្រាសាទបុរាណដ៏អច្ឆរិយៈរបស់ប្រទេសកម្ពុជានេះ ពិសេស គឺការជួសជុលថែទាំស្ពានហាលនេះជាដើម។ អ្នកទេសចរបរទេសទាំង២ បង្ហាញអារម្មណ៍រំភើប ដោយចាត់ទុកថា…

  • សូមអបអរសាទរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសទទួលបាន​ ពានកិត្តិយស​ថ្នាក់មាស​ របស់​ មិត្តកាយឫទ្ធិនារីតំបន់អាសុីប៉ាសុីហ្វិក​ និង​ប្រកាសនីយបត្រ​ ថ្នាក់សកលរបស់​ OB-PS

    សូមអបអរសាទរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសទទួលបាន​ ពានកិត្តិយស​ថ្នាក់មាស​ របស់​ មិត្តកាយឫទ្ធិនារីតំបន់អាសុីប៉ាសុីហ្វិក​ និង​ប្រកាសនីយបត្រ​ ថ្នាក់សកលរបស់​ OB-PS #សន្និបាតមិត្តកាយឫទ្ធិនារីលើកទី៧ #សកនក

  • កម្រងរូបភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣

    កម្រងរូបភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រូបភាព៖ ហ៊ុ រិទ្ធី/ហាប់ គឹមអាន/រដ្ឋ ផល្លីន/ ភោគ ជា

  • ព្រះមហាក្សត្រយាងសម្ពោធដាក់ឱ្យប្រើប្រាស់“ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត”ជាផ្លូវការ

    ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ដែលពិធីនេះប្រព្រឹត្ដទៅនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការរៀបចំព្រះរាជពិធីសម្ពោធនេះ ធ្វើឡើងបន្ទាប់ពីគម្រោងអភិរក្ស និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ។ មានប្រសាសន៍ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ« ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានឱ្យដឹងថាការងារអភិរក្ស និងអភិវឌ្ឍនៅតំបន់រមណីយដ្ឋានអង្គរដែលទទួលជោគជ័យបានគឺអាស្រ័យលើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នទាំងជាតិ និងអន្តរជាតិជាតិនានា ជាពិសេសប្រទេសជប៉ុន។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបន្តថា ក្រៅពីការងារអភិរក្ស និងអភិវឌ្ឍ ជប៉ុនក៏បានជួយដល់កម្ពុជា លើការងារបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ ដែលរហូតមកទល់នឹងពេលនេះ ធនធានមនុស្សទាំងនោះ បានក្លាយ ជាអ្នកជំនាញដ៏សំខាន់នៅក្នុងការងារអភិរក្ស និងអភិវឌ្ឍ តាមតំបន់បុរាណដ្ឋាននានានៅកម្ពុជា។ លោកជំទាវបានរម្លឹកឱ្យដឹងថា ថ្មីៗកន្លងមកនេះ ជប៉ុនក៏បានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា ដើម្បីបន្ត ការងារអភិរក្ស ស្រាវជ្រាវ និងអភិវឌ្ឍ តំបន់បុរាណដ្ឋាននៅកម្ពុជាបន្ថែមទៀតផងដែរ។…