

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ចម្លាក់តោថ្មចំនួន៦ ត្រូវបានក្រុមគ្រួសារលោកអ៊ុំ ទិត ភុំ ជាប្រជាពលរដ្ឋ បានប្រគល់ជូនអាជ្ញាធរនិងមន្ទីរជំនាញ ដើម្បីយកមកអភិរក្សជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺនិងសហការីបានចុះទៅធ្វើពិធីប្រគល់-ទទួលបដិមាតោថ្ម ចំនួន០៦រូប ដែលស្ថិតនៅភូមិចំការហ្លួង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ក្រោមការដឹកនាំដោយឯកឧត្តម សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមទាំងវត្តមានលោក ព្រាប កុយវឌ្ឍនៈ អភិបាលក្រុងឧដុង្គម៉ែជ័យ និងសហការី អាជ្ញាធរសង្កាត់វាំងចាស់ ប្រជាពលរដ្ឋ និងអ្នករក្សាបដិមាតោថ្ម ក្នុងភូមិសាស្រ្ដខាងលើផងដែរ។ ចំពោះបដិមាតោថ្មទាំង០៦នេះ បើតាមការវាយតម្លៃពីមន្រ្ដីជំនាញបានសន្និដ្ឋានជាបឋម លើចំណុចចំនួន២គឺ៖ ទី១.សិល្បៈចម្លាក់បដិមាតោនេះ ប្រហែលស្ថិតក្នុងសម័យក្រោយអង្គរ (សម័យកណ្ដាល អំឡុងសតវត្សរ៍ទី១៦) ជាសម័យកាលដែលជាងចម្លាក់និយមតែចម្លាក់ឈើ មិនសូវនិយមចម្លាក់ថ្ម ហើយចម្លាក់តោថ្មដែលដាក់លម្អតាមក្លោងទ្វារចូល ផ្ទះ វត្ត ចេតិយ ដែលបន្សល់មកតិចតួច គឺជាចម្លាក់បដិមាតោយកតាមគម្រូនៃសិល្បៈសម័យមុនអង្គរ។ និង ទី២.បដិមាតោថ្មទាំង០៦នេះ ប្រហែលជាសិល្បៈចម្លាក់ ស្ថិតក្នុងរចនាបថ បាយ័ន? ប៉ុន្តែបើតាមស្ថានភាពនៃទម្រង់សិល្បៈចម្លាក់ទាំងនេះ ភាគច្រើនអាចជាស្នាដៃនៃសិល្បៈចម្លាក់បែបជនបទ ឬជាសិល្បៈចម្លាក់ដែលមានការវិវត្តជាបន្តពេលក្រោយៗមកទៀត ដែលយើងមើលទៅមិនមានក្បាច់លម្អតាមសិល្បៈចម្លាក់ដើម…។…
-
អាជ្ញាធរជាតិអប្សរា ជួសជុលគំនូរបុរាណព្រះវិហារវត្តរាជបូណ៌ ក្រោមការឧបត្ថម្ភថវិការបស់រដ្ឋាភិបាលឥណ្ឌា
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណ ដែលមានអាយុរាប់រយឆ្នាំ នៅក្នុងព្រះវិហារនៃវត្តរាជបូណ៌ ក្នុងទីរួមខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព្រះវិហាររបស់វត្តរាជបូណ៌ បានសាងសង់ឡើងតាំងពីសតវត្សរ៍ទី១៨នៃគ្រីស្ដសករាជ។ ទាំងស្ថាបត្យកម្ម និងការតុបតែងនៅក្នុងទីវត្តនេះ គឺធ្វើតាមរចនាបថខ្មែរសុទ្ធសាធ ដែលបង្ហាញឱ្យឃើញពីស្នាដៃការច្នៃប្រឌិត និងមរតកវប្បធម៌ខ្មែរដ៏សម្បូរបែប។ នៅលើជញ្ជាំងនៃវត្តរាជបូណ៌មានគំនូរបុរាណចំនួនប្រមាណ១៥៧ផ្ទាំង ដែលបង្ហាញពីជីវិតរបស់ព្រះសម្មាសម្ពុទ្ធ រឿងរាមាយណៈ(រាមកេរ្តិ៍)មានបង្ហាញពីឋាននរក និងឋានសួគ៌ ព្រមទាំងជីវិតប្រចាំថ្ងៃរបស់មនុស្សដែរ។ បច្ចុប្បន្ន ស្ថានភាពរបស់ផ្ទាំងគំនូរទាំងអស់នេះ គឺស្ថិតក្នុងការប្រឈមពុកផុយដែលទាមទារឱ្យមានការជួសជុល និងអភិរក្សឡើងវិញជាបន្ទាន់។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណនោះថា លោកជំទាវក៏ដូចជាពលរដ្ឋកម្ពុជា គឺពិតជាមានមោទនភាពបំផុត ដែលបានចូលរួមក្នុងគម្រោងអភិរក្ស និងជួសជុលផ្ទាំងគំនូរបុរាណដ៏មានតម្លៃ និងកិត្យានុភាព។ លោកជំទាវ ភឿង សកុណា មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដើម្បីអភិរក្សគំនូរបុរាណនៅក្នុងព្រះវិហារនៃវត្តរាជបូណ៌នេះតាំងតែពីថ្ងៃទី១២ ខែវិច្ឆិកា…
-
អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ចុះអនុស្សរណៈយោគយល់ចំនួន២លើគម្រោងថែទាំស្ពានហាលអង្គរវត្ត និងការបណ្ដុះបណ្ដាលធនធានមនុស្ស
នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានចុះអនុស្សរណៈយោគយល់ចំនួនពីរ ដែលរួមមាន ទី១អនុស្សរណៈនៃការយោគយល់គ្នានៃគម្រោង ថែទាំស្ពានហាលខាងលិចប្រាសាទអង្គរវត្ត និងទី២ អនុស្សរណៈនៃការយោគយល់គ្នានៃគម្រោងបណ្ដុះបណ្ដាល និងស្រាវជ្រាវនៅរមណីយដ្ឋានអង្គរ។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក អូហ្គូស្ទីន សាលី (AUGUSTINE Sali) អធិការបតីសាកលវិទ្យាល័យសូហ្វីយ៉ា លោក យ៉ូស៊ីអាគី អីស៊ីហ្សាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសូហ្វីយ៉ា ដើម្បីការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត៕ អត្ថបទ៖ នាង សំណាង រូបភាព៖ ហ៊ុំ រិទ្ធី, ហាប់ គឹមអាន
-
សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤៕
សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤៕
-
អាជ្ញាធរជាតិអប្សរាកំពុងរៀបចំរបាសុវត្ថិភាព នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្រោយពេលបើកដំណើរការឱ្យភ្ញៀវទេសចរឆ្លងកាត់
ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឆ្លងចូលទស្សនាប្រាសាទអង្គរវត្ត ក្រោយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របាសុវត្ថិភាព បង្ការគ្រោះថ្នាក់ដោយយថាហេតុណាមួយសម្រាប់ភ្ញៀវធ្វើដំណើរនៅលើស្ពានហាលនេះ។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា រចនាសម្ព័ន្ធរបស់ស្ពានហាល ត្រូវបានជួសជុលរួចរាល់ទាំងស្រុង នឹងបើកឱ្យភ្ញៀវជាតិ និងអន្តរជាតិបានឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្តឡើងវិញ នាពេលខាងមុខ។ ដោយគិតគូរខ្ពស់អំពីសុវត្ថិភាពរបស់ភ្ញៀវ ដែលបានផ្តោតការចាប់អារម្មណ៍ទៅតែសម្រស់របស់ស្ពានដែលទើបជួសជុលរួចរាល់ និងប្រាង្គប្រាសាទអង្គរវត្តដ៏ទាក់ទាញនោះ ភ្ញៀវអាចនិងភ្លេចខ្លួនដើរហួសតួស្ពានអាចបណ្តាលឱ្យធ្លាក់ទឹក បង្កជាគ្រោះថ្នាក់ទៅវិញ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របាសុវត្ថិភាព នៅសងខាងនៃតួស្ពានហាលមានលក្ខណៈជាខ្សែបង្កប់ស្ទើរតែមិនអាចមើលឃើញនិងភ្នែកឡើយ។ ប៉ុន្តែ នៅពេលដើរចូលទៅកៀក ភ្ញៀវទេសចរនឹងទទួលបានការពញ្ញាក់អារម្មណ៍ឱ្យបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ។ មួយវិញទៀត ឯកឧត្តម អគ្គនាយករង មានប្រសាសន៍បន្ថែមទៀតថា ដោយការព្រួយបារម្ភអំពីភាពសឹករិចរិលរបស់ថ្ម ទៅថ្ងៃអនាគត ដោយសារកំណើនរបស់ភ្ញៀវធ្វើដំណើរឆ្លងកាត់នោះ អាជ្ញាធរជាតិអប្សរា នៅតែបន្តរក្សាទុកស្ពានបណ្តែតទឹកឱ្យបន្តដំណើរការដដែល។ ដោយកំណត់ទិសដៅធ្វើដំណើរផ្សេងគ្នា គឺស្ពានហាលនឹងអនុញ្ញាតឱ្យភ្ញៀវធ្វើដំណើរឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្ត ស្ពានបណ្តែតទឹកនឹងជាទិសដៅសម្រាប់ភ្ញៀវចាកចេញពីទស្សនាប្រាសាទមកវិញ៕
-
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថាប័ន Smithsonian
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងស្ថាប័ន Smithsonian បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ តាមរយៈប្រព័ន្ធវីដេអូ។ ពិធីចុះហត្ថលេខានេះ រៀបចំឡើងក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍវិជ្ជាជីវៈក្នុងការគ្រប់គ្រងបេតិកភណ្ឌ បង្កើនការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយវប្បធម៌កម្ពុជា។ ការចុះហត្ថលេខានេះ គឺជាសក្ខីភាពថ្មីមួយទៀត ដែលបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជានិងសហរដ្ឋអាម៉េរិកលើការអភិរក្សបេតិកភណ្ឌវប្បធម៌ និងប្រឆាំងការជួញដូរដោយខុសច្បាប់នូវវត្ថុបុរាណដែលជាដួងព្រលឹងជាតិខ្មែរ៕



