News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលាស្តីពីការលើកតម្លៃវប្បធម៌ ការពង្រឹងសីលធម៌សង្គម តាមរយៈការផលិត ការផ្សព្វផ្សាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តក្នុងបណ្តាញសង្គម

    នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំសិក្ខាសាលាស្តីពីការលើកតម្លៃវប្បធម៌ ការពង្រឹងសីលធម៌សង្គម តាមរយៈការផលិត ការផ្សព្វផ្សាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តក្នុងបណ្តាញសង្គម ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ ចូលរួមក្នុងឱកាសនោះ មានឯកឧត្ដម លោកជំទាវតំណាងក្រសួងកិច្ចការនារី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងធម្មការ និងសាសនា អគ្គស្នងការគនរបាលជាតិ ព្រមទាំងលោក លោកស្រីតំណាងអង្គការ សមាគម ផលិតករ សិល្បៈករសិល្បការិនី អ្នកផលិតមាតិកាកម្សាន្តសរុប ១៥០រូប។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ ដើម្បីធ្វើការអប់រំ ចែករំលែកបទ ពិសោធន៍ និងបញ្ច្រាបចំណេះដឹង ជូនដល់បងប្អូនដែលកំពុងប្រកបរបរ ជាអ្នកផលិត វីដេអូខ្លី មាតិកាកម្សាន្ត ព្រមទាំង អ្នកសម្តែងក្រៅប្រព័ន្ធ ដើម្បីរួមចំណែកទប់ស្កាត់នូវភាពអនាធិបតេយ្យក្នុងការផ្សព្វផ្សាយស្នាដៃ ឬមាតិកាកម្សាន្ត…

  • អបអរសាទរទីក្រុងបាត់ដំបង ដែលត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបណ្តាញទីក្រុងច្នៃប្រតិដ្ឋ (UNESCO Creative Cities Network) ផ្នែកម្ហូបអាហារ(Gastronomy)។

    អបអរសាទរទីក្រុងបាត់ដំបង ដែលត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបណ្តាញទីក្រុងច្នៃប្រតិដ្ឋ (UNESCO Creative Cities Network) ផ្នែកម្ហូបអាហារ(Gastronomy)។

  • អាជ្ញាធរជាតិអប្សរាកំពុងរៀបចំរបាសុវត្ថិភាព នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្រោយពេលបើកដំណើរការឱ្យភ្ញៀវទេសចរឆ្លងកាត់

    ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឆ្លងចូលទស្សនាប្រាសាទអង្គរវត្ត ក្រោយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របាសុវត្ថិភាព បង្ការគ្រោះថ្នាក់ដោយយថាហេតុណាមួយសម្រាប់ភ្ញៀវធ្វើដំណើរនៅលើស្ពានហាលនេះ។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា រចនាសម្ព័ន្ធរបស់ស្ពានហាល ត្រូវបានជួសជុលរួចរាល់ទាំងស្រុង នឹងបើកឱ្យភ្ញៀវជាតិ និងអន្តរជាតិបានឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្តឡើងវិញ នាពេលខាងមុខ។ ដោយគិតគូរខ្ពស់អំពីសុវត្ថិភាពរបស់ភ្ញៀវ ដែលបានផ្តោតការចាប់អារម្មណ៍ទៅតែសម្រស់របស់ស្ពានដែលទើបជួសជុលរួចរាល់ និងប្រាង្គប្រាសាទអង្គរវត្តដ៏ទាក់ទាញនោះ ភ្ញៀវអាចនិងភ្លេចខ្លួនដើរហួសតួស្ពានអាចបណ្តាលឱ្យធ្លាក់ទឹក បង្កជាគ្រោះថ្នាក់ទៅវិញ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របាសុវត្ថិភាព នៅសងខាងនៃតួស្ពានហាលមានលក្ខណៈជាខ្សែបង្កប់ស្ទើរតែមិនអាចមើលឃើញនិងភ្នែកឡើយ។ ប៉ុន្តែ នៅពេលដើរចូលទៅកៀក ភ្ញៀវទេសចរនឹងទទួលបានការពញ្ញាក់អារម្មណ៍ឱ្យបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ។ មួយវិញទៀត ឯកឧត្តម អគ្គនាយករង មានប្រសាសន៍បន្ថែមទៀតថា ដោយការព្រួយបារម្ភអំពីភាពសឹករិចរិលរបស់ថ្ម ទៅថ្ងៃអនាគត ដោយសារកំណើនរបស់ភ្ញៀវធ្វើដំណើរឆ្លងកាត់នោះ អាជ្ញាធរជាតិអប្សរា នៅតែបន្តរក្សាទុកស្ពានបណ្តែតទឹកឱ្យបន្តដំណើរការដដែល។ ដោយកំណត់ទិសដៅធ្វើដំណើរផ្សេងគ្នា គឺស្ពានហាលនឹងអនុញ្ញាតឱ្យភ្ញៀវធ្វើដំណើរឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្ត ស្ពានបណ្តែតទឹកនឹងជាទិសដៅសម្រាប់ភ្ញៀវចាកចេញពីទស្សនាប្រាសាទមកវិញ៕

  • សិក្ខាសាលា ស្តីពី ការលើកតម្លៃវប្បធម៌៖ ការពង្រឹងសីលធម៌សង្គម តាមរយៈការផលិត ការផ្សព្វផ្សាយវីដេអូនិងមាតិកាកម្សាន្តក្នុងបណ្តាញផ្សព្វផ្សាយសង្គម

    កម្មវិធីនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ (សាលអង្គរវត្ត)។ ទីតាំង៖ https://maps.app.goo.gl/f1h16yZjR7NpKpKRA?g_st=ic

  • កម្ពុជាស្វាគមន៍ការផលិតកម្មវិធីទូរទស្សន៍របស់ប្រទេសអូស្ត្រាលី The Amazing Race Australia

    យោងតាមផេកផ្លូវការរបស់កម្មវិធីទូរទស្សន៍មួយរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Amazing Race Au បានជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ។ ការផលិតនូវកម្មវិធីទូរទស្សន៍ខាងលើ ផលិតករបានបង្ហាញនូវស្នាមញញឹមរបស់ប្រជាជនកម្ពុជា និង វប្បធម៌ដ៏ផូរផង់ មានតម្លៃមិនអាចកាត់ថ្លៃបានមានដូចជា ក្រមា គុនល្បុក្កតោ សិប្បកម្មតម្បាញពីសរសៃដើមឈូកដ៏មានតម្លៃ ព្រមទាំងបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ គឺតំបន់រមណីយដ្ឋានវប្បធម៌អង្គរ។ ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាជាដែនដីទទួលស្វាគមន៍ការថតភាពយន្តនៅកម្ពុជា! រួមគ្នាដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ! រូបភាព និង វីដេអូ៖ The Amazing Race Australia, Celebrity Edition #TheAmazingRaceAU

  • សេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ស្ដីពីការផ្អាកចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច (ស្ពានបណ្ដែតទឹក)

    សេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ស្ដីពីការផ្អាកចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច (ស្ពានបណ្ដែតទឹក) ក្នុងគោលដៅដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងព្រះរាជពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ២០២៣ រហូតចប់កម្មវិធី៕