News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ការជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ននឹងបញ្ចប់នៅពេលឆាប់ៗ

    គម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន ជិតរួចរាល់ជាស្ថាពរហើយ ដោយបច្ចុប្បន្ន ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា នៅតែជួសជុលបង្ហើយពង្រឹងជើងទំនប់ខាងលិច(នៃបារាយណ៍ជ័យតដាក)ដែលតភ្ជាប់ពីខឿនកំពង់ទឹកទៅកាន់ផ្លូវចូលប្រាសាទព្រះខ័នខាងកើតមានសភាពទ្រុឌទ្រោមខ្លាំង ដោយសារតែទឹកហូរច្រោះកំណកដី។ បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន លោក ជា សារិទ្ធ មានប្រសាសន៍ថា ក្រុមការងារកំពុងតែមមាញឹកការស្តារកំណកដីពីផ្លូវចូលខាងកើត ហើយយកទៅចាក់បិទខ្នងទំនប់បារាយណ៍ជ័យតដាក ដើម្បីបំពេញត្រង់ចំណុចដែលបាក់ស្រុត ដោយសារទឹកហូរច្រោះឱ្យឃើញនូវរូបរាងដើមវិញ។ ម្យ៉ាងវិញទៀត ការស្ដារកំណកដីផ្លូវចូលនេះ គឺដើម្បីជួយសម្រួលដល់ទេសចរ នឹងបង្ហាញឱ្យឃើញឡើងវិញនូវរចនាសម្ព័ន្ធផ្លូវដែលក្រាលដោយថ្មបាយក្រៀម និងថ្មគោលព្រះពុទ្ធសាសនានៅអមសងខាងផ្លូវ ជាសំណង់ប្រវត្តិសាស្ត្រមួយចំណោមសំណង់ផ្សេងទៀតនៅប្រាសាទព្រះខ័ន។ សព្វថ្ងៃ ទាំងកម្រាលថ្មបាយក្រៀម និងថ្មគោលព្រះពុទ្ធសាសនាកប់ក្នុងដីជម្រៅប្រមាណជាង១ម៉ែត្រ បណ្តាលឱ្យថ្មរងការពុកផុយ។ កន្លងមក អភិរក្សដ្ឋានអង្គរនៃសាលាបារាំងចុងបូព៌ាធ្លាប់ធ្វើកំណាយសម្អាតដីលើផ្លូវនេះរួចម្តងហើយ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ យី សុថា/ ភោគ ជា/ ជា សារិទ្ធ/សាលាបារាំងចុងបូព៌ា

  • ក្រុមការងារអភិរក្ស ជួសជុលពង្រឹងគ្រឹះ និងរចនាសម្ព័ន្ធតួប្រាសាទឥដ្ឋនៅទិសអាគ្នេយ៍ប្រាសាទបាគង

    ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលគ្រឹះ និងរចនាសម្ពន្ធមួយចំនួនទៀត នៃតួប្រាសាទឥដ្ឋ នៅទិសអាគ្នេយ៍របស់ប្រាសាទបាគង ដែលរងការខូចខាតខ្លាំង ដោយសារអាយុកាលជាង១០០០ឆ្នាំ បញ្ចៀសពីការប្រឈមនឹងគ្រោះថ្នាក់ និងការខូចខាតជាបន្តទៀត។ បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស លោក សារាយ គឹមហួល ឱ្យដឹងថា បច្ចុប្បន្នតួប្រាសាទឥដ្ឋនេះ មានហានិភ័យខ្ពស់ ដោយគ្រឹះនៅជ្រុងអាគ្នេយ៍បានហែកហើយផ្ទៃជញ្ជាំងបានប្រេះរហែកប្រមាណ៤ទៅ៥កន្លែង ដែលទាមទារឱ្យក្រុមការងារជួសជុលសង្គ្រោះដោយប្រើរយៈពេលវែង។ លោក គឹមហួល មានប្រសាសន៍ទៀតថា នៅក្នុងដំណាក់កាលនេះ ក្រុមការងារបានពង្រឹងគ្រឹះដែលហែកឡើងវិញ ដោយរៀបឥដ្ឋនៅកន្លែងដែលបានពុកផុយ ដើម្បីទល់ទ្រកម្លាំងសង្កត់របស់ជញ្ជាំង។ រីឯជញ្ជាំងដែលប្រេះរហែក គឺប្រើប្រាស់ដែកក្រវាត់ជុំវិញ ដើម្បីជួយទប់កុំឱ្យកម្លាំងសង្កត់របស់ជញ្ជាំងធាក់មកទៀត។ ក្រៅពីនេះក្រុមការងារ បានបិទភ្ជិតស្នាមប្រេះនៅតាមជញ្ជាំង និងពង្រឹងរចនាសម្ព័ន្ធជាច្រើនកន្លែងទៀត នៅផ្នែកខាងលើនៃតួប្រាសាទ ដែលកំពុងមានស្ថានភាពពុកផុយខ្លាំងដែរ៕ អត្ថបទ: លោក យី សុថា រូបភាព: លោក ភោគ ជា

  • លោកជំទាវបណ្ឌិតសភាចារ្យអនុញ្ញាតឱ្យឯកឧត្តមប្រធានសមាគមកម្មសិទ្ធិបញ្ញាចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

    នៅថ្ងៃសុក្រ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអនុញ្ញាតឱ្យឯកឧត្តមប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) បានចូលជួបសម្ដែងការគួរសមនិងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រកម្មសិទ្ធិបញ្ញាផ្នែកសិទ្ធិអ្នកនិពន្ធនៅកម្ពុជា។ កិច្ចពិភាក្សានេះផ្តោតលើកិច្ចការងារសំខាន់ៗដូចជា៖ 1. ការចុះអនុស្សារណ:យោគយល់គ្នា រវាងក្រសួង និង សមាគម 2. ការរៀបចំវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលានានាស្តីពី – អនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រនិងសិល្បៈ Berne Convention – អង្គភាពគ្រប់គ្រងសិទិ្ធរួមCMOs 3. កិច្ចសហប្រតិបត្តិការទូទៅរវាងក្រសួង និងសមាគម ក្នុងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា 4. ជួយអភិវឌ្ឍទៅលើផ្នែក CMOs ឱ្យមានដំណើរការល្អ 5. ជួយពង្រឹងនិងជួយសម្របសម្រួលផ្នែកច្បាប់នូវសេចក្ដីព្រាងនិងលិខិតបទដ្ឋានគតិយុត្តនានា ទាំងច្បាប់បេតិកភណ្ឌវប្បធម៌និងច្បាប់សិទិ្ធអ្នកនិពន្ធនិងសិទិ្ធប្រហាក់ប្រហែល ឆ្លើយតបនឹងសំណើរបស់សមាគមខាងលើ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឯកភាព និងគាំទ្រទាំងស្រុងព្រមទាំងអនុញ្ញាតឲ្យមន្ត្រីជំនាញបន្តសហការអនុវត្តកិច្ចការទាំងអស់នេះ។ ជាកិច្ចបញ្ចប់នៃជំនួបពិភាក្សា លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានគោរពជូនពរក្នុងការសម្រេចជោគជ័យលើការចូលរួមអភិវឌ្ឍកិច្ចការប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជានិរន្តន៍។ អត្ថបទដោយ៖ នាយកដ្ឋានសិទិ្ធអ្នកនិពន្ធនិងសិទិ្ធប្រហាក់ប្រហែល

  • សារលិខិតជូនពរ របស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏សែនមហានក្ខត្តឫក្សចម្រើនជន្មាយុ គម្រប់៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣

  • លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនឯកឧត្ដម ប៊ិន ឈិន ក្នុងឱកាសព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។

  • ជំនួបពិភាក្សាការងាររវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រុមហ៊ុន ZHONGTIAN GROUP លើការលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា

    តបតាមការអញ្ជើញរបស់ក្រុមហ៊ុន ZHONGTIAN GROUP នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំក្រុមការងាររបស់នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ បានជួបពិភាក្សាការងារមួយក្រុមហ៊ុន ZHONGTIAN GROUP និងអ្នកវិនិយោគផ្សេងៗទៀតដែលជាដៃគូ ក្នុងគោលបំណងលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា។