News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត

    នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងផ្តល់ការគាំទ្រដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) សម្រាប់ផ្ទៀងផ្ទាត់ឯកសារ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិតនៅក្នុងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងការសហការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលដើម្បីចូលរួមអភិវឌ្ឍវិស័យវប្បធម៌និងវិចិត្រសិល្បៈ។ ក្នុងពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងទាំងពីរផងដែរ។ អនុស្សរណៈដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋបាលសាធារណៈនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ របស់ក្រសួង ស្ថាប័ន ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ទន្ទឹមនឹងនេះ អនុស្សរណៈនេះក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបុរេសកម្មរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងការចូលរួមប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) តាមរយៈការដាក់បញ្ចូល QR Code ស្តង់ដានៅលើឯកសារ និងការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលរបស់ខ្លួនផងដែរ។ សូមបញ្ជាក់ថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ( verify.gov.kh) គឺជាថ្នាលរបស់រាជរដ្ឋាភិបាល…

  • អ្នកជំនាញ នឹងបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិលឱ្យរួចរាល់នាចុងឆ្នាំ២០២៣នេះ

    ក្រុមអ្នកជំនាញ ជិតបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិលហើយ ពោលគឺនៅបង្ហើយតែការងារនៅសេសសល់មួយចំនួនទៀតប៉ុណ្ណោះ បើសិនមិនមានបញ្ហារាំងស្ទះណាមួយទេ កិច្ចការនេះនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខ។ លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបានឱ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែងកន្លងមករបស់ក្រុមអ្នកជំនាញ បានដំណើរការជួសជុលប្រាសាទតាព្រហ្មកិល ដោយចាប់ផ្តើមកាលពីពាក់កណ្តាលឆ្នាំ២០២៣មក។ បច្ចុប្បន្នកិច្ចការងារនេះ សម្រេចលទ្ធផលបានប្រមាណ៧០ភាគរយ គ្រោងនឹងបញ្ចប់គម្រោងជួសជុលនាចុងឆ្នាំ២០២៣ខាងមុខ។ លោកបន្តថា ប្រាសាទព្រហ្មកិលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារថ្មខ្លះបានធ្លាក់កប់ដី នៅរាយប៉ាយ ហើយតួប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាងលិច។ ដោយឡែកដំណើរការជួសជុលវិញ បានបែងចែកជាបីដំណាក់កាល រួមមាន៖ ជួសជុលខឿន ជញ្ជាំង និងកំពូលនៃប្រាសាទ។ ខណៈការជួសជុលផ្នែកខឿន និងជញ្ជាំង បានរួចរាល់ហើយ នៅសល់តែការជួសជុលរួតទាំង៥ នៃកំពូលប្រាសាទប៉ុណ្ណោះ។ លោក ម៉ៅ សុខនី បានបញ្ជាក់ទៀតថា ការងារបន្ទាប់ក្រោយបញ្ចប់ ការជួសជុលតួប៉ម នៃប្រាសាទតាព្រហ្មកិលហើយ ក្រុមអ្នកជំនាញគ្រោងរៀបចំកែសម្រួល នៅចំណុចខ្លោងទ្វារច្រកចូលនៃប្រាសាទ ឱ្យមានភាពរឹងមាំឡើងវិញ។ សូមជម្រាបថា…

  • សិក្ខាកាមចំនួន២២រូប បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញរៀបចំនិងកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញនិងគួរឱ្យចង់ទស្សនា

    អាជ្ញាធរជាតិអប្សរា បានបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ការរៀបចំនិងកែលម្អសារមន្ទីរឱ្យក្លាយទៅជាកន្លែងទាក់ទាញគួរឱ្យចង់ទស្សនា នៅឯសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លោក ប៉ែន ចំរុង មានប្រសាសន៍ថា សិក្ខាកាមចំនួន២២រូប ដែលបានទទួលវគ្គបណ្ដុះបណ្ដាលជំនាញនេះ មួយចំនួនគឺជាមន្ត្រី និងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា និងមួយចំនួនទៀត មកពីសារមន្ទីរទួលស្លែង អាជ្ញាធរជាតិសំបូរព្រៃគុក និងអាជ្ញាធរជាតិព្រះវិហារ។ សិក្ខាកាម បានទទួលការបណ្ដុះបណ្ដាលលើជំនាញជាច្រើន ដូចជា ឱ្យស្គាល់ពីអ្វីជាសារមន្ទីរ? តួនាទីរបស់អ្នករៀបចំតាំងពិព័រណ៍(Curator) គោលការណ៍នៃការគ្រប់គ្រងវត្ថុសិល្បៈ តើសិល្បៈប្រភេទណាខ្លះដែលគួរលើកយកទៅដាក់តាំងពិព័រណ៍? ការបង្ហាញអំពីការរៀបចំពិព័រណ៍ បរិយាកាសជុំវិញការរៀបចំតាំងពិព័រណ៍និងសុវត្ថិភាពនៃការតាំងពិព័រណ៍ជាដើម។ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល បានចាត់ទុកវគ្គបណ្ដុះបណ្ដាលជំនាញរៀបចំនិងកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញនិងគួរឱ្យចង់ទស្សនានេះថា គឺជាកិច្ចការមួយដែលប្រព្រឹត្តឡើងក្នុងក្របខណ្ឌជាតិ ក្នុងគោលបំណងជំរុញធ្វើយ៉ាងណាដើម្បីឱ្យសារមន្ទីរមានភាពប្រសើរឡើង ក្នុងការទាក់ទាញភ្ញៀវទស្សនា ហើយក៏ធ្វើឱ្យសារមន្ទីរក្លាយទៅជាកន្លែងប្រវត្តិសាស្ត្រ និងកន្លែងអប់រំចំណេះដឹងផងដែរ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ ហ៊ុំ រិទ្ធី

  • សិក្ខាសាលាអន្តរជាតិ Climate Futures #2 សៀមរាប ព្រះរាជាណាចក្រនៃវប្បធម៌សិក្ខាសាលាអន្តរជាតិ

    នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត មិន ចណ្ឌីណាវុធ អនុរដ្ឋលេខាធិការ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិ ស្ដីពី Climate Futures #2 ក្រោមប្រធានបទ “Belonging and Shared Responsibilities” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៣ នៅទីរួមខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា សិក្ខាសាលា Climate Futures #1 បានរៀបចំឡើងកាលពីដើមខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ ចំពោះសិក្ខាលើកទី២នេះ ក្រុមការងាររៀបចំបានជ្រើសរើសទីតាំងខេត្តសៀមរាប ដែនដីអច្ឆរិយៈ នៃព្រះរាជាណាចក្រកម្ពុជា ដែលសិក្ខាសាលានេះស្ថិតក្រោមមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-ស.កូរ៉េ (ASEAN-Korea Cooperation Fund) ដឹកនាំប្រតិបត្តិដោយ KONNECT ASEAN ដែលមានការចូលរួមពីតំណាងមន្ត្រីរដ្ឋាភិបាល វាគ្មិន និងអ្នកចូលរួមមកពីប្រទេសបណ្ដាសមាជិកអាស៊ាន និងស.កូរ៉េ…

  • ខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតានិងធម្មនន្ទនឹងសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរកាន់តែងាយស្រួល

    អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ដើម្បីសម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរកាន់តែងាយស្រួល និងគ្រប់ជ្រុងជ្រោយ។ លោក ខឿន កុសល់ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទចៅសាយទេវតា ធម្មនន្ទ និងខ្លោងទ្វារជ័យ លើកឡើងថា ខ្សែទស្សនាថ្មីនេះអាជ្ញាធរជាតិអប្សរាបានរៀបចំជាពីរខ្សែ : – ខ្សែទី១ គឺមានចម្ងាយខ្លី ដែលភ្ញៀវអាចឈប់យានជំនិះនៅផ្នែកខាងជើង និងដើរចូលតាមច្រកខាងកើត ប្រាសាទចៅសាយទេវតា ហើយចេញតាមច្រកខាងជើងដដែល។ – ខ្សែទី២ ជាខ្សែទស្សនាវែង ដែលភ្ញៀវចាប់ផ្តើមចូលទស្សនានៅប្រាសាទធម្មនន្ទ ដើរចូលតាមសួនបណ្ដុះកូនឈើប្រាសាទតាកែវ និងចូលតាមច្រកខាងកើតប្រាសាទចៅសាយទេវតា។ ពេលកន្លងមក ភ្ញៀវចូលទស្សនារបៀបសេរី មិនមានគោលដៅចាប់ផ្តើម និងបញ្ចប់ត្រឹមត្រូវនោះទេ។ បច្ចុប្បន្ន វង់ទស្សនានេះបានដាក់ឱ្យដំណើរការហើយ ចំណែកភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទនេះ កំពុងរៀបចំ និងកែលម្អ ចាក់ដីបំពេញជង្ហុគខ្លះ ដើម្បីឱ្យការដើររបស់ភ្ញៀវកាន់តែមានភាពងាយស្រួល។ សូមបញ្ជាក់ថា ប្រាសាទចៅសាយទេវតា កសាងឡើងនៅចុងសតវត្សទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។ ដ្បិតជាប្រាសាទតូច តែចៅសាយទេវតាមានក្បួនក្បាច់ចម្លាក់ជាច្រើនមិនចាញ់ប្រាសាទធំប៉ុន្មានទេ និងមានស្ពានហាលដ៏ទាក់ទាញនៅច្រកចូលខាងកើត ដែលទេសចរអាចផ្ដិតរូបភាពនៅទីនោះបាន៕ អត្ថបទ៖ នាង…

  • នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងជួលជុលនិងកែលម្អកំណាត់ផ្លូវមុខអតីតព្រលានយន្តហោះអន្ដរជាតិសៀមរាប ឆ្ពោះទៅប្រាសាទអង្គរវត្ត ក្នុងបំណងដើម្បីលើកតម្លៃ និងសម្រួលដល់ការធ្វើដំណើរឱ្យបានស្រួលឡើងវិញ

    នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងជួលជុលនិងកែលម្អកំណាត់ផ្លូវមុខអតីតព្រលានយន្តហោះអន្ដរជាតិសៀមរាប ឆ្ពោះទៅប្រាសាទអង្គរវត្ត ក្នុងបំណងដើម្បីលើកតម្លៃ និងសម្រួលដល់ការធ្វើដំណើរឱ្យបានស្រួលឡើងវិញ អត្ថបទ : យី សុថា