

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
អបអរសាទរខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គឺជាខួប ៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN)…
-
អង្គភាពជំនាញនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបធ្វើមុខខ្មុកដល់កូនល្ខោននៃក្រុមល្ខោនខោលវត្តស្វាយអណ្តែត
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលរបៀបធ្វើមុខខ្មុកដល់កូនល្ខោនខោលវត្តស្វាយ និងសិស្សានុសិស្សនៅសាលារៀនវត្តស្វាយអណ្តែត ខេត្តកណ្តាល ក្រោមអធិបតីរបស់ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌។ កម្មវិធីបណ្តុះបណ្តាលដោយឥតគិតថ្លៃនេះត្រូវបានរៀបចំឡើង ដើម្បីបង្រៀនដល់កូនល្ខោននៃក្រុមល្ខោនខោលវត្តស្វាយអណ្តែត ព្រមទាំងអ្នកស្រុក ក្នុងគោលបំណងឱ្យពួកគេអាចធ្វើនិងជួសជុលមុខខ្មុកល្ខោនបានដោយខ្លួនឯង។ ទន្ទឹមនេះក៏អាចរកប្រាក់កម្រៃបានដែរ ដូចចាស់លោកថា “បើចេះប្រាកដ ប្រាក់រត់តាមហៅ”។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះលោកគ្រូអ្នកគ្រូនៃនាយកដ្ឋានសិល្ប:សូនរូបនិងសិល្ប:សិប្បកម្ម ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តក្នុងការបង្រៀននិងធ្វើដំណើរយ៉ាងឆ្ងាយ ដោយមានឆ្លងទឹកផង ដើម្បីបុព្វហេតុដ៏មានតម្លៃនេះ។ ឯកឧត្តមអគ្គនាយក ក៏បានថ្លែងអំណរគុណចំពោះព្រឹទ្ធាចារ្យល្ខោនទាំងអស់ លោកពូផៃ ចៅសង្កាត់ និងជាប្រធានក្រុមដឹកនាំល្ខោន ហើយពិសេសជាងនេះ គឺអរព្រះគុណព្រះចៅអធិការវត្តស្វាយតែម្តង។ ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលដ៏មានសារ:សំខាន់ខាងលើនេះដែរ ឯកឧត្តមអគ្គនាយកក៏បានស្នើសុំឲ្យអ្នកចូលរួមពិសេសក្មួយៗទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រ ដើម្បីតបស្នងចំពោះការលះបង់ប្រឹងប្រែងនៃរៀមច្បង និងដើម្បីបន្តថែរក្សានូវមរតករបស់យើងទាំងអស់គ្នា៕
-
រូបថតមុនពេលនិងក្រោយពេលជួសជុលរោងទងទី៣ ខាងជើង ផ្នែកស្លាបខាងលិចនៃប្រាសាទបន្ទាយឆ្មារ
រូបថតមុនពេលនិងក្រោយពេលជួសជុលរោងទងទី៣ ខាងជើង ផ្នែកស្លាបខាងលិចនៃប្រាសាទបន្ទាយឆ្មារ។ ប្រភព : Chan Vai
-
ប្រទះឃើញកាស សម័យបុរាណចំនួន១១៦កាស នៅជើងសសរនៃព្រះវិហារវត្តល្អក់ ក្នុងខេត្តសៀមរាប
ក្រុមការងារជួសជុលព្រះវិហារវត្តល្អក់របស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញប្រាក់កាស(ស្លឹង)បុរាណសរុបទាំងអស់ប្រមាណ១១៦កាស ដែលគេបញ្ចុះនៅតាមជើងសសររបស់ព្រះវិហារវត្តល្អក់ ឬហៅវត្តអរញ្ញរង្សី ដែលស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗ។ កាសបុរាណ ដែលគេប្រទះឃើញទាំងនោះ មានបីប្រភេទ ដោយកាសនីមួយៗមានទំហំពី១៣-១៥មីលីម៉ែត្រ មានរូបសត្វ«ហង្ស» មួយបែបទៀតក៏មានរូប«ហង្ស»ដែរ តែលាយដោយអក្សរចិនអានថា«ជី»មានន័យថា«សំណាងល្អ»និងកាសម្យ៉ាងទៀតមានអក្សរថា«ព្រះតំបង» ឯផ្ទៃម្ខាងទៀតមានរូបគ្រុឌ។ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន លោក ប្លែស គីលីយ៉ង់ បានពន្យល់ថា កាសដែលមានរូប«ហង្ស»គឺបានបោះពុម្ព ឱ្យប្រើប្រាស់នៅស្រុកខ្មែរចាប់ពីអំឡុងសតវត្សរ៍ទី១៦-១៩នៃគ្រិស្ដសករាជ ឯកាសមួយបែបទៀត មានរូប«ហង្ស»ដែរនិងមានអក្សរចិនអានថា«ជី»នោះ ភាគច្រើនបានបោះពុម្ព និងដាក់ឱ្យចរាចរនៅខេត្តបាត់ដំបងក្នុងអំឡុងសតវត្សរ៍ទី១៩។ ចំណែកកាសមួយប្រភេទទៀត មានអក្សរថា«ព្រះតំបង» ហើយផ្ទៃម្ខាងទៀតមានរូបគ្រុឌ គឺបោះពុម្ពនិងចរាចរនៅខេត្តបាត់ដំបង អំឡុងនាសតវត្សរ៍ទី១៩។ គេដឹងថា ព្រះវិហារវត្តល្អក់ មានតម្លៃប្រវត្តិសាស្ត្រ ទាំងវិស័យសាសនា និងសិល្បៈដោយសារតែវត្តនេះមានអាយុកាលយូរលង់មកហើយ។ វត្តល្អក់ បានសាងសង់ឡើងដោយគ្រឿងបង្គុំធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងជុំវិញធ្វើពីឥដ្ឋបូកកំបោរបាយអរ។ សំណង់នេះ មានសសរ៤ជួរ ដោយមាន២ជួរនៅកណ្តាលជាសសរកន្លោងនិង២ជួរទៀតជាសសរជើងរាង។ បច្ចុប្បន្ន សសរឈើរបស់ព្រះវិហារ…
-
កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរ ដឹកនាំសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តលលៃ ចុះទស្សនកិច្ចសិក្សានៅប្រាសាទលលៃ
ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារអប់រំបេតិកភណ្ឌ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ ដឹកនាំសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តលលៃ ថ្នាក់ទី៥ និងទី៦ សរុបចំនួន៦៥នាក់ ចុះទស្សនកិច្ចសិក្សានៅប្រាសាទលលៃ។ ការដឹកនាំកុមារចុះសិក្សាផ្ទាល់នៅទីតាំងប្រវត្តិសាស្រ្ត គឺដើម្បីឱ្យកុមារសិក្សាពីប្រវត្តិសាស្រ្តតាមភស្តុតាងដែលបន្សល់មកដល់បច្ចុប្បន្ន ស្គាល់ជាក់ស្តែងនូវលក្ខណៈស្ថាបត្យកម្មខ្មែរបុរាណ។ ជាមួយគ្នានេះដែរក៏បង្រៀនសិស្សានុសិស្សបន្ថែមអំពីការផាត់ពណ៌ បង្កើតជាល្បែងសម្រាប់កុមារបឋមសិក្សា ផ្ដល់ឱ្យកុមារនូវចំណេះដឹង និងទេព្យកោសល្យចំពោះការផាត់ពណ៌ អប់រំកុមារឱ្យស្គាល់សម្បត្តិវប្បធម៌កាន់តែច្បាស់តាមរូបភាពនីមួយៗ ក៏ដូចជាបង្កើនស្មារតីកុមារឱ្យស្រឡាញ់ និងជួយថែរក្សា ការពារបេតិកភណ្ឌបន្ថែមទៀត។ សូមបញ្ចាក់ដែរថា ទាំងខ្លឹមសារ រូបភាព និងពាក្យពេចន៍អាចជំរុញឱ្យមនុស្សគ្រប់រូបយល់កាន់តែច្បាស់នូវសារៈសំខាន់នៃការថែរក្សា-ការពារ មរតកដូនតា ថែមទាំងជំរុញឱ្យសហគមន៍មនុស្សទាំងនេះ អាចធ្វើជាភ្នែក ជាត្រចៀក ជាច្រមុះ ជួយឃ្លាំមើល ជួយការពារ ជួយអភិរក្ស និងជួយលើកកម្ពស់ដល់កិច្ចអភិរក្សនូវសម្បត្តិវប្បធម៌ទាំងនេះឱ្យបានគង់វង្ស៕ អត្ថបទ: យី សុថា រូបភាព: ក្រុមការងារអប់រំបេតិកភណ្ឌ
-
សកម្មភាពដ៏មមាញឹកនៃការរៀបចំប្រព័ន្ធដោះទឹកភ្លៀង និងស្ដារសម្អាតប្រឡាយតាមបណ្តោយផ្លូវកៅស៊ូជុំវិញប្រាសាទអង្គរវត្ត
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំប្រព័ន្ធរំដោះទឹកភ្លៀង និងស្ដារសម្អាតប្រឡាយតាមបណ្ដោយផ្លូវកៅស៊ូជុំវិញប្រាសាទអង្គរ ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ មុនមានការស្ដារសម្អាតនេះ ប្រឡាយនេះមានសំរាម កំណកដីក្រាស់ ស្លឹកឈើ ដែលធ្វើឱ្យស្ទះដល់លំហូរទឹក និងមានទឹកដក់ថែមទៀត ដែលធ្វើឱ្យមានបរិស្ថានមិនស្អាត។ ក្រោយពេលការងារស្ដារសម្អាតនេះរួចរាល់ អាជ្ញាធរជាតិអប្សរារំពឹងថា នឹងធ្វើឱ្យបរិស្ថានស្អាត និងមានសោភណ្ឌភាព ស្រស់ស្អាតដែលជាទីទាក់ទាញ់ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះបន្ថែម។ អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ



