

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ពិធីសម្ពោធសៀវភៅ “ស្ថាប័ននៃសេចក្ដីស្លាប់ ស-២១៖ កន្លែងចូលមិនដែលចេញ” ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសៀវភៅ “ស្ថាប័ននៃសេចក្ដីស្លាប់ ស-២១៖ កន្លែងចូលមិនដែលចេញ” ដែលរៀបចំឡើងដោយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ពិធីនេះមានការអញ្ជើញចូលរួមពីបណ្តាអង្គទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និស្សិតជាច្រើនរូបផងដែរ។ សៀវភៅ “ស្ថាប័ននៃសេចក្ដីស្លាប់ ស-២១ ៖ កន្លែងចូលមិនដែលចេញ” ចងក្រងឡើងក្នុងបំណង រំលឹកពីការរងទុក្ខវេទនា និងការទទួលរងទារុណកម្មរបស់ជនរងគ្រោះ ព្រមទាំងការកាប់សម្លាប់របស់ខ្មែរក្រហមមកលើប្រជាជនស្លូតត្រង់នៅអតីតមន្ទីរ ស-២១។ សៀវភៅនេះ ជាស្នាដៃទីមួយរបស់កូនខ្មែរជំនាន់ក្រោយ ដែលជាអតីតនិស្សិតប្រវត្តិវិទ្យា ហើយក៏កំពុងបម្រើការងារក្នុងសារមន្ទីរទួលស្លែង ដែលបានចងក្រងសរសេររឿងរ៉ាវប្រវត្តិសាស្ត្រ ដែលកើតមាននៅក្នុងអតីតមន្ទីរឃុំឃាំងខ្មែរក្រហម ស-២១ យ៉ាងលម្អិត។ ស្នាដៃនេះ ក៏ជាផ្នែកមួយនៃការដាស់តឿនដល់មិត្តអ្នកអានបានយល់ពីព្រឹត្តិការណ៍សោកនាដកម្ម ព្រមទាំងជាឯកសារសំខាន់សម្រាប់ការសិក្សាស្រាវជ្រាវនាពេលអនាគត ជាពិសេសស្វែងយល់ពីតម្លៃនៃសន្តិភាព តម្លៃនៃការយោគយល់ ពង្រឹងស្មារតីខ្មែរស្រលាញ់ខ្មែរ និងចៀសវាងកុំឲ្យប្រវត្តិរបៀបនេះកើតមានម្តងទៀតនៅលើទឹកដីកម្ពុជា៕
-
ជំនួបពិភាក្សាការងាររវាង លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក
នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង។ នៅក្នុងជំនួបពិភាក្សានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានរំលឹកពីកិច្ចសហប្រតិបត្តិការកន្លងមកជាមួយនឹងរដ្ឋាភិបាលឆែកលើវិស័យវប្បធម៌។ នាពេលអនាគត ភាគីកម្ពុជា និងឆែក នឹងពង្រឹងកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើវិស័យវប្បធម៌៕ អត្ថបទ៖ នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌ អន្តរជាតិនិងកិច្ចការអាស៊ាន
-
សំណង់ព្រះវិហារដ៏ចំណាស់ និងស្ថាបត្យកម្មល្អឯក នៅវត្តល្អក់ ឬអារញ្ញរង្សី ត្រូវបានអភិរក្ស
វត្តល្អក់ ឬ អារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទីអារាមមួយនេះមានព្រះវិហារចំណាស់មួយ ដែលមានអាយុកាលប្រមាណ៩០ឆ្នាំ ក្នុងកំឡុងគ្រប់គ្រងវត្តនេះដោយព្រះគ្រូចៅអធិការព្រះនាមដួង នេះបើយោងតាមអក្សរចារិកនៅលើបុស្បក ក្បែរបល្ល័ង្គព្រះ និងការផ្តល់ព័ត៌មានពីសំណាក់ព្រះគ្រូចៅអធិការ សព្វថ្ងៃ។ ព្រះវិហារបុរាណនេះជាទីសក្ការៈមួយ ដែលមានទម្រង់ស្ថាបត្យកម្ម និងសិល្បៈដ៏ល្អ និងរស់រវើកប្លែក ទៅតាមនិយមក្នុងតំបន់នោះ។ សំណង់នេះសង់ឡើងអំពីឈើ រួមមានសសរខាងក្នុង និងគ្រឿងបង្គំដំបូល លើកលែងតែជញ្ជាំង និងសសរជុំវិញតួព្រះវិហារ សង់អំពីឥដ្ឋ។ ដំបូលព្រះវិហារមានសណ្ឋានជាដំបូលកឹង ប្រក់ក្បឿងស្រកាលិញ និងមានជហ្វាចំនួនបួន ដែលជហ្វានេះសាងសង់អំពីឈើ ហើយមានសណ្ឋានជារូបនាគពេញលេញ និងប្លែកត្រង់គែនៃជហ្វា បានច្នៃឆ្លាក់ជារូបមុខមនុស្ស។ ចំពោះហោជាងសងខាងនៃព្រះវិហារ ត្រូវបានសាងអំពីឈើ នៅហោជាងខាងកើតមានឆ្លាក់រូបព្រះចូឡាមណីចេតិយ នៅឋានត្រ័យត្រិង្ស គឺឋានសួគ៌ជាន់ទី២ ដែលតម្កល់នូវព្រះកេសាព្រមទាំងស្នៀតព្រះកេស និងព្រះចង្កូមកែវខាងស្តាំ នៃព្រះសក្សមុនីសម្មាសម្ពុទ្ធ។ បច្ចុប្បន្នព្រះវិហារកំពុងត្រូវបានជួសជុល និងអភិរក្សឡើងវិញ ដើម្បីរក្សានូវស្នាដៃដ៏ពិសិដ្ឋ ដែលស្តែងឡើងតាមរយៈស្ថាបត្យកម្ម និងជាមរតករបស់បុព្វការីជនយើង ឱ្យនៅគង់វង្សជាបន្តទៅទៀត៕ អត្ថបទនិងរូបភាព៖ នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ
-
លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនឯកឧត្ដម ប្រាក់ សុខុន ក្នុងឱកាសព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។
-
លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនឯកឧត្ដម កែ គឹមយ៉ាន ក្នុងឱកាសព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
-
លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនឯកឧត្ដម យឹម ឆៃលី ក្នុងឱកាសព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនឯកឧត្ដម យឹម ឆៃលី ក្នុងឱកាសព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។



