

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
សេចក្តីជូនព័ត៌មាន ស្តីពីការប្រគល់មកវិញនូវសម្បត្តិវប្បធម៌របស់កម្ពុជា ៖ វត្ថុបុរាណខ្មែរចំនួន ៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញ ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក។
-
ប្រាសាទបន្ទាយសំរ៉ែជម្រើសទស្សនាល្អសម្រាប់ទេសចរចូលចិត្តភាពស្ងប់ស្ងាត់
ស្ថិតនៅក្នុងបរិវេណវង់ធំនៃតំបន់រមណីយដ្ឋានអង្គរ ប្រាសាទបន្ទាយសំរ៉ែហាក់នៅដាច់ឆ្ងាយពីគេបន្ដិច។ យ៉ាងណា ប្រាសាទនេះក៏ជាទីទាក់ទាញដល់ភ្ញៀវទេសចរមួយផងដែរ។ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍នៅប្រាសាទបន្ទាយសំរ៉ែ និងភ្នំបូក លោក សៀន បណ្ឌិត បានឱ្យដឹងថា ប្រាសាទបន្ទាយសំរ៉ែមានលំហូរទស្សនារៀងមមាញឹកគួរសមនារយៈចុងក្រោយនេះ ពិសេសក្រោយរាជរដ្ឋាភិបាលរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការចរាចរឆ្លងកាត់ពីភូមិព្រះដាក់ឆ្ពោះទៅភូមិរុនតាឯក ក៏បានស្រូបទាញទេសចរឱ្យចូលកម្សាន្តប្រាសាទនេះដែរ។ តាមការបញ្ជាក់ពីលោក បណ្ឌិត ក្នុងមួយថ្ងៃមានទេសចរបរទេសចន្លោះពី១០០ទៅ២០០នាក់ ដែលមកកម្សាន្តប្រាសាទបន្ទាយសំរ៉ែនេះ។ មូលហេតុដែលទេសចរ ចាប់អារម្មណ៍ប្រាសាទនេះ ក៏ដោយសារប្រាសាទនេះមានភាពស្ងប់ស្ងាត់ល្អ ធម្មជាតិត្រឈឹងត្រឈៃ បរិយាកាសបរិសុទ្ធ។ ភ្ញៀវទេសចរដែលមកកម្សាន្តប្រាសាទបន្ទាយសំរ៉ែ គឺច្រើនផ្សារភ្ជាប់ជាមួយវង់ទស្សនាទៅកាន់ប្រាសាទបន្ទាយស្រី។ លោក បណ្ឌិត បញ្ជាក់ថា ជួនកាលពួកគេចូលទស្សនាប្រាសាទបន្ទាយសំរ៉ែមុន ទើបចេញទៅបន្ទាយស្រី ឬក៏ទៅទស្សនាបន្ទាយស្រីរួច ទើបចូលបន្ទាយសំរ៉ែ។ ចំណុចពិសេសនៃប្រាសាទបន្ទាយសំរ៉ែ ជាទីតាំងដ៏ល្អសម្រាប់ទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់ និងមានបរិស្ថានដ៏ស្រស់បំព្រង។ ក្រៅពីទស្សនាប្រាសាទ ទេសចរក៏អាចអង្គុយអានសៀវភៅ ដែលក្នុងនោះក្រុមការងារភ្នាក់ងារទេសចរណ៍បានរៀបចំកន្លែងសម្រាប់ទេសចរអង្គុយលេងនៅក្រោមម្លប់ដើមឈើនៅក្នុងបរិវេណប្រាសាទនេះផងដែរ៕ អត្ថបទ៖ នាង សំណាង រូបភាព៖ យី សុថា
-
ភ្ញៀវទេសចរចូលទស្សនាប្រាសាទក្រោលគោ កាន់តែមានភាពងាយស្រួល
ក្រុមការងារភ្នាក់ងារទេសចរណ៍ សហការជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ ក្រុមការងាររៀបចំវង់ទស្សនា និងក្រុមបរិក្ខាទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា និងក្រុមការងារ HCC-Angkor កំពុងបន្តរៀបចំសម្អាតដី ធ្វើផ្លូវ កាត់ក្រីរុក្ខជាតិតូចៗ ដាំស្មៅ និងដាំដើមឈើក្នុងបរិវេណផ្លូវដើរថ្មីសម្រាប់ចូលទៅទស្សនាប្រាសាទក្រោលគោ។ លោក ភឿន សុភាន់ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ បានឱ្យដឹងថា ក្រុមការងារបានរៀបចំធ្វើផ្លូវដើរថ្មី និង សម្អាតរុក្ខជាតិតូចៗដើម្បីអាចឲ្យភ្ញៀវទេសចរមើលឃើញទេសភាពដ៏ស្រស់ស្អាតរបស់ប្រាសាទពីចម្ងាយ និងអាចទស្សនាគ្រប់ជ្រុងជ្រោយនៅក្នុងបរិវេណប្រាសាទ។ បន្ថែមពីនេះ បន្ទាប់ពីរៀបចំផ្លូវថ្មីបានជាបណ្តើរៗ ក្រុមការងារសង្កេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់ផ្តើមចូលទស្សនាប្រាសាទក្រោលគោច្រើនជាងមុន៕ អត្ថបទ៖ យី សុថា រូបភាព៖ ភោគ ជា
-
អាជ្ញាធរជាតិព្រះវិហារ បានចូលរួមបើកវគ្គបណ្តុះបណ្តាល ហូកា លើផ្នែកសេវាកម្មម្ហូបអាហារ (ភេសជ្ជៈ)សម្រាប់ឆ្នាំ២០២៣ នៅរមណីយដ្ឋានប្រាសាទកោះកេរ ដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ
នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៌ ឆ្នាំខាល បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ មានបើកវគ្គបណ្តុះបណ្តាលអំពីសេវាកម្មម្ហូបអាហារ ដែលរៀបចំឡើងដោយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ក្រោមអធិបតីយភាព ឯកឧត្តមសុខ សាន្តតារា អភិបាល នៃគណៈអភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមអគ្គនាយករង ផេង សំអឿន តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងលោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៨ ខែកញ្ញា ឆ្នាំ២០២៣ និងមានសិក្ខាកាមចូលរួមសរុបចំនួន១២រូប។ គោលបំណងសំខាន់នៅក្នុងវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបង្កើននូវចំណេះជំនាញលើផ្នែកសេវាកម្មម្ហូបអាហារ ដល់សេវាករដែលកំពុងប្រកបអាជីវកម្មនៅរមណីយដ្ឋានប្រាសាទកោះកេរ។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏មានចែកជូននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមចំនួន៣៤រូប ដែលបានបញ្ចប់វគ្គសិក្សាខាងលើកាលពីពេលថ្មីៗកន្លងទៅនេះ។
-
ក្រៅពីការទស្សនាថ្ងៃរះ និងថ្ងៃលិច ប្រាសាទភ្នំបាខែងក៏ក្លាយជាគោលដៅហាត់ប្រាណរបស់ភ្ញៀវជាតិ
បើនិយាយដល់ប្រាសាទភ្នំបាខែង ភ្ញៀវទេសចរពិតជានឹកឃើញដល់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច គួរជាទីគយគន ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតពីខាងលើប្រាសាទ។ មិនតែប៉ុណ្ណោះ ប្រាសាទភ្នំបាខែង ក៏បានក្លាយជាទីតាំងដើរហាត់ប្រាណយ៉ាងសប្បាយរីករាយរបស់ភ្ញៀវជាតិ។ កញ្ញា ឃាង សុខេង ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំបាខែង បានលើកឡើងថា ចាប់ពីម៉ោងប្រមាណ៥ព្រឹកមក មានភ្ញៀវទេសចរជាតិបានយកជម្រាលផ្លូវដើរឡើងប្រាសាទភ្នំបាខែងជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណ។ កញ្ញាបញ្ជាក់ថា ការដើរហាត់ប្រាណឡើងទៅទស្សនាប្រាសាទភ្នំបាខែង ព្រោះពួកគាត់អាចគយគនធម្មជាតិស្រស់បំព្រងនៅជុំវិញនោះ ស្រូបខ្យល់អាកាសល្អបរិសុទ្ធ ជាពិសេសរងចាំទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិចនៅទីនោះថែមទៀតផង។ សូមបញ្ជាក់ថា ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏រៀបចំកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាព ដូចជាការលះមែកឈើខ្លះៗ រៀបចំផ្លូវដើរជុំវិញប្រាសាទឱ្យស្អាត ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារកន្លែងមានហានិភ័យ ដើម្បីការពារសុវត្ថិភាពអ្នកទេសចរទាំងឡាយ។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏សំណូមពរដល់ភ្ញៀវទេសចរ ឬមគ្គទេសក៍ទេសចរណ៍ឱ្យនាំភ្ញៀវដើរទស្សនាតាមទិសដៅដែលបានរៀបចំ ដើម្បីឱ្យពួកគាត់បានឃើញនូវអ្វីដែលថ្មីៗ និងមានសណ្តាប់ធ្នាប់ល្អ៕ អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖លោក ហាប់ គឹម អាន
-
គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត
នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្តែងនៃការអបអរសាទរចំពោះប្រទេសកម្ពុជា ជាពិសេសចំពោះ អាជ្ញាធរជាតិអប្សរាស្តីអំពីការអភិរក្សតំបន់អង្គរតាមរយៈសេចក្តីសម្រេចលេខ 45 COM 7B.152 និងអាជ្ញាធរជាតិសំបូរព្រៃគុកស្តីអំពីតំបន់អភិរក្សសំបូរព្រៃគុកតាមរយៈសេចក្តីសម្រេចលេខ 45 COM 7B.151 ។ ប្រភពៈ អាជ្ញាធរជាតិអប្សរា



