

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
សារលិខិតរំលែកទុក្ខរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ចំពោះមរណភាព របស់លោកសាស្ត្រាចារ្យ Damian Evans.
សារលិខិតរំលែកទុក្ខរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ចំពោះមរណភាព របស់លោកសាស្ត្រាចារ្យ Damian Evans.
-
បេសកកម្មពិនិត្យ និងវាយតម្លៃការអនុវត្តរបស់មន្រ្តីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី ទាក់ទងនឹងគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ក្រោយវិបត្តិកូវីដ-១៩ សម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ ក្នុងភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម
មន្រ្តីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី អង្គភាពប្រតិបត្តិគម្រោងមកពីអង្គភាពវេទិកាសម្ពន្ធសង្គមស៊ីវិល ទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងទីប្រឹក្សាជាតិ និងអន្តរជាតិ បានចុះបេសកកម្មត្រួតពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពការងារនៃ “គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ក្រោយវិបត្តិកូវីដ-១៩” នៅភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត នាថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបានចុះពិនិត្យមើលទីតាំងគម្រោងនៅទំនប់អូរស្វាយ ទីតាំងគ្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលទេសចរណ៍សហគមន៍ ផ្ទះស្នាក់សហគមន៍ក្នុងភូមិ និងប្រាសាទព្រះវិហារ។ នៅក្នុងដំណើបេសកកម្មនេះក៏មានការរៀបចំកិច្ចប្រជុំផងដែរ ដែលធ្វើនៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ។ កិច្ចប្រជុំនេះ មានអ្នកចូលរួមសរុបចំនួន ៣០នាក់ សម្របសម្រួលដោយអង្គភាពអនុវត្តគម្រោងអាជ្ញាធរជាតិព្រះវិហារ ក្រោមអធិបតីយភាព លោក ហែម ចាន់ធូ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា ឯកឧត្តម ដួង វីរ័ត្ន ប្រធានអង្គភាពប្រតិបត្តិគម្រោង និងចូលរួមដោយមន្រ្តីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី មន្រ្តីអង្គភាពប្រតិបត្តិគម្រោង មន្រ្តីអង្គភាពអនុវត្តគម្រោង អាជ្ញាធរដែនដី ទីប្រឹក្សាគម្រោង និងសមាជិកគណៈកម្មការទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ។ តាមរយៈលទ្ធផលការងារនេះ ឯកឧត្តមប្រធានអង្គភាពប្រតិបត្តិគម្រោង បានវាយតម្លៃខ្ពស់ពីវឌ្ឍនភាពការងារ ដែលសម្រេចបាន…
-
ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តនឹងកើតឡើងនៅខែកញ្ញានេះ
អាជ្ញាធរជាតិអប្សរា មានសោមនស្សជូនដំណឹងថា ព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាល នារដូវវស្សានេះ នឹងកើតទ្បើងចំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង៦ព្រឹកតទៅ។ គឺជាសមរាត្រីរដូវវស្សា ដែលវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍កើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា៕
-
អង្គការយូណេស្កូ នាទីក្រុងរីយ៉ាដ ប្រទេសសាអូឌីអារាប៊ីត (Saudi Arabia) សម្តែងនូវការអបអរសាទរចំពោះឆន្ទៈដ៏មោះមុតនិងយន្តការប្រព្រឹត្តទៅនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរនិងសំបូរព្រៃគុក ដែលយន្តការនេះបានក្លាយជាគំរូនៃក្របខណ្ឌកិច្ចសហការពហុភាគីក្នុងក្របខណ្ឌអង្គការយូណេស្កូ
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ នាទីក្រុងរីយ៉ាដ ប្រទេសសាអូឌីអារាប៊ីត (Saudi Arabia) សម្តែងនូវការអបអរសាទរចំពោះឆន្ទៈដ៏មោះមុតនិងយន្តការប្រព្រឹត្តទៅនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរនិងសំបូរព្រៃគុក ដែលយន្តការនេះបានក្លាយជាគំរូនៃក្របខណ្ឌកិច្ចសហការពហុភាគីក្នុងក្របខណ្ឌអង្គការយូណេស្កូ។ ទម្រង់និងយន្តការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអាយស៊ីស៊ីអង្គរនិងសំបូរព្រៃគុកនឹងក្លាយជាគំរូនៃទម្រង់កិច្ចសហប្រតិបត្តិការអភិរក្សបេតិកភណ្ឌនៅប្រទេសអូសហ្សាបេគីស្ថាន (Uzbekistan) និងប្រទេសណេប៉ាល់ (Nepal)។
-
អាជ្ញាធរជាតិព្រះវិហារ ស្វាគមន៍អ្នកជំនាញការអាដហុក ចុះពិនិត្យ និងផ្តល់អនុសាសន៍អំពីការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
លោកសាស្រ្តាចារ្យ Koen VAN Balen ជំនាញការអាដហុក ICC Preah Vihear បានចុះពិនិត្យ និងផ្តល់យោបល់លើការងារអភិរក្ស ជួសជុល និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងដំណើរបេសកកម្មនៅរមណីយដ្ឋានប្រាសាទកោះកេរ អាជ្ញាធរជាតិព្រះវិហារ និងជំនាញការអន្តរជាតិ បានចុះពិនិត្យ និងពិភាក្សា អំពីកិច្ចការងារអភិរក្ស និងជួសជុលប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង និងការរៀបចំសៀគ្វីប្រាសាទប្រាង្គ ក្រុមប្រាសាទលិង្គ ប្រាសាទខ្នារ និងត្រពាំងអង្គខ្នារ ប្រាសាទចិន ប្រាសាទប្រាំ ប្រព័ន្ធផ្លូវទឹកបុរាណ និងការរៀបចំជណ្តើរឡើងប្រាសាទប្រាង្គ ដើម្បីលើកតម្លៃបេតិកភណ្ឌពិភពលោក និងធានានូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ដែលចូលមកទស្សនាកម្សាន្តក្នុងរមណីយដ្ឋាន។ ដោយឡែកនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ក្រុមការងារបានធ្វើបទបង្ហាញ ពិភាក្សា និងស្នើសុំអនុសាសន៍ពីជំនាញការ អំពីកិច្ចការអភិរក្ស ជួសជុល និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋាន ក្នុងនោះមាន លទ្ធផលកំណាយ និងវិធីសាស្រ្តជួសជុលស្ពានហាលខាងលិចនៃគោបុរៈទី៥ ជណ្តើរបុរាណខាងជើង គម្រោងជួសជុលរានហាលចន្លោះគោបុរៈទី៥…
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យ លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌ និងជម្រាបលា
ក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងលោកជំទាវ Carmen Moreno បានបង្ហាញការពេញចិត្តចំពោះសមិទ្ធផលនានា នៃកិច្ចសហប្រតិបតិ្តរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងសភាពអឺរ៉ុប លើកិច្ចការងារវប្បធម៌ ដែលក្នុងនោះរួមមានទាំងសកម្មភាពជាច្រើនរៀងរាល់ឆ្នាំ ដូចជា៖ ព្រឹតិ្តការណ៍មហោស្រពភាពយន្ត ការប្រគុំតន្រី្តដ៏អស្ចារ្យសម្លេងស្រាល ស៊ីហ្វូនី ជាពិសេសក្នុងព្រឹត្តិការណ៍នេះ មានការចូលរួមពីថ្នាក់ដឹកនាំកំពូល ដើម្បីបង្ហាញពីកិច្ចសហប្រតិបតិ្តដ៏ល្អរវាងកម្ពុជា និងសហភាពអឺរ៉ុប។ សហភាពអឺរ៉ុប មិនមែនជួយឧបត្ថម្ភគាំទ្រតែក្នុងកម្រិតរាជរដ្ឋាភិបាលប៉ុណ្ណោះទេ គឺនៅក្នុងក្របខ័ណ្ឌអង្គការមិនមែនរដ្ឋាភិបាល ក៏បានចូលរួមជួយឧបត្ថម្ភគាំទ្រ ដូចជា៖ អង្គការហ្វាពន្លឺសិល្បៈ ខេត្តបាត់ដំបង និងអង្គការមួយចំនួនផ្សេងទៀត ដែលសភាពអឺរ៉ុប បានជួយក្នុងការអនុវត្តវិស័យវប្បធម៌តាមទីជនបទ ក៏ដូចជាវប្បធម៌ច្នៃប្រឌិតផ្សេងៗ ដែលជាផ្នែកមួយក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ក្នុងនោះភាគីទាំងពីរ បានស្វាគមន៍នូវគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀតរវាងកម្ពុជា សហភាពអឺរ៉ុប ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ឲ្យកាន់តែមានការរីកចម្រើន ជាពិសេសការផ្លាស់ប្តូរព័ត៌មាន និងការផ្សព្វផ្សាយវប្បធម៌។ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានជូនពរ លោកជំទាវឯកអគ្គរដ្ឋទូត សូមជួបប្រទះនូវសុខភាពល្អ…



