

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ពិធីបិទសិក្ខាសាលាស្ដីពី «តម្លៃបេតិកភណ្ឌវប្បធម៌ និងការអនុវត្តច្បាប់នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក» នៅទីរួមខេត្តកំពង់ធំ
ថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរជាតិសំបូរព្រៃគុកបានរៀបចំពិធីបិទសិក្ខាសាលាស្ដីពី «តម្លៃបេតិកភណ្ឌវប្បធម៌ និងការអនុវត្តច្បាប់នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក» ដែលបានប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃ ប្រកបដោយជោគជ័យ ដោយចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ទីរួមខេត្តកំពង់ធំ ដោយមានការចូលរួមបើកជាអធិបតីនៅថ្ងៃទី១៩ ខែមិថុនា ពីសំណាក់ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៌ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ទូច សុខា អភិបាលរង តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងចូលរួមជាអធិបតីបិទដោយ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៌ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌…
-
ចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្តបានដំឡើងឡើងវិញ បន្ទាប់ពីជួសជុលរួចរាល់
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្ត ដែលធ្វើពីថ្មភក់ឱ្យនៅតាមកន្លែងដើមឡើងវិញ ដើម្បីអភិរក្សថែរក្សាមរតកដូនតាដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចម្រឹងបង្អួចធ្វើពីថ្មភក់មានទម្ងន់ជាង៥០-៦០គីឡូក្រាម កម្ពស់ជាង១.៧២ម៉ែត្រ ដែលអ្នកជំនាញបានរៀបចំដំឡើងឡើងវិញនៅតាមកន្លែងដើមនេះ ធ្លាប់ទទួលរងការខូចខាតធ្ងន់ធ្ងរ និងជ្រុះធ្លាក់នៅរាយប៉ាយជាយូរមកហើយ។ លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថា ក្រុមការងាររបស់លោកបានចាប់ផ្តើមជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់ទាំងនេះ តាំងតែពីកំឡុងដើមខែមេសា ឆ្នាំ២០២៣ មកម៉្លេះ។ ការងារជួសជុលនេះ ចាប់ផ្តើមឡើងតាំងពីការដើរប្រមូលបំណែកតូចធំរបស់ចម្រឹងបង្អួចដើម្បីយកមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ។ លោក សយ សុភារិន្ទ ឱ្យដឹងទៀតថា ការជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់នៅរួតទី២ នៃប្រាសាទអង្គរវត្តនេះ អនុវត្តន៍ដោយក្រុមអ្នកជំនាញ ព្រមទាំងប្រើបច្ចេកទេសជួសជុលសមស្របទៅតាមបទដ្ឋានដែលអាចធានាបាននូវលក្ខណៈដើម និងសុវត្ថិភាព យូរអង្វែងតទៅមុខទៀត។ ចំណែកបច្ចេកទេស និងការជួសជុលមានដូចជា ការបោសសម្អាត ការដកជាតិអំបិលចេញ ការបិទកាវ ការបិទបាយអរ ដើម្បីពង្រឹងឡើងវិញ ត្រូវបានទទួលស្គាល់ដោយក្រុមអ្នកជំនាញអាដហុករបស់គណៈកម្មការអាយស៊ីស៊ី-អង្គរផងដែរ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ ភោគ ជា
-
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតជូនលោកប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ
នៅព្រឹកថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា (Prof. Ishizawa Yoshiaki) ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងកិច្ចជំនួបខាងលើ ភាគីទាំងពីរបានពិភាក្សាការងារស្តីពី: -គម្រោងរៀបចំប្រារព្ធពិធីបិទការដ្ឋានស្ពានហាលប្រាសាទអង្គរវត្ត -សំណើសុំបន្តអនុស្សរណ:នៃការយោគយល់គ្នារវាងសាកលវិទ្យាល័យសូហ្វីយ៉ានិងអាជ្ញាធរជាតិអប្សរា -និងការរៀបចំសន្និសីទអន្តរជាតិ ដោយផ្តោតលើរបាយការណ៍ស្តីពីការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត៕ អត្ថបទ:នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិនិងកិច្ចការអាស៊ាន រូបភាព:នាយកដ្ឋានសិល្ប:ភាពយន្តនិងផ្សព្វផ្សាយវប្បធម៌
-
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: អញ្ជើញជួបសំណេះសំណាលជាមួយសមាគមអ្នកភ្លេង
នៅក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោកជំទាវបណ្ឌិតសភា ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: នៅព្រឹកថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមអ្នកភ្លេង ដឹកនាំដោយមហាគរុ ឯល ប៊ុនណា ព្រឹទ្ធាចារ្យអ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀង៥ជំនាន់ ជាប្រធានកិត្តិយសសមាគមអ្នកភ្លេង។លោក ភោគ សំអុន អគ្គលេខាធិការសមាគមអ្នកភ្លេង បានធ្វើរបាយការណ៍ជម្រាបពីចក្ខុវិស័យ និងគោលបំណងរបស់សមាគម គឺការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ បន្ទាប់ពីមានការព្រួយបារម្ភទាក់ទងនឹងបរិបទសង្គមផ្សេងៗព្រមទាំងការវិវត្តន៍នៃបច្ចេកវិទ្យាទំនើប។ម្យ៉ាងទៀតលោកបានបន្តជម្រាបជូនពីដំណើរការរៀបចំចងក្រងសមាគមដោយមានការចូលរួមជួយជ្រោមជ្រែងពីតន្ត្រីករ សិល្បករ សិល្បការិនី កម្មករ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ព្រមទាំងមន្ត្រីរាជការគ្រប់ស្ថាប័ននិងគ្រប់ថ្នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះដែរ លោក ម៉ិញ សុធីវណ្ណ ប្រធានសមាគមអ្នកភ្លេង និងជាសាស្ត្រាចារ្យតូរ្យតន្ត្រី ឯកទេសហ្គីតាសូឡូ ៥ជំនាន់ រួមជាមួយសាស្ត្រាចារ្យសិល្ប: និងតូរ្យតន្ត្រីបុរាណ៥ជំនាន់…
-
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ ស្ដីពី “ការគ្រប់គ្រង និងកំណត់ប្រព័ន្ធចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណក្រៅឃ្លាំង
នៅថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ ស្ដីពី “ការគ្រប់គ្រង និងកំណត់ប្រព័ន្ធចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណក្រៅឃ្លាំង”។ នាយកដ្ឋានបុរាណវត្ថុ អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី “ការគ្រប់គ្រង និងកំណត់ប្រព័ន្ធចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណក្រៅឃ្លាំង” ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីគោលការណ៍ថ្មីនៃការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណក្រៅឃ្លាំងដោយក្រសួងវប្បធម៌បានដាក់អោយប្រើប្រាស់នាពេលថ្មីៗកន្លងទៅ និងអំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ផ្ទុកនិងចែករំលែកទិន្នន័យបញ្ជីសារពើភណ្ឌបុរាណវត្ថុលើបណ្ដាញអ៊ិនធឺណែតអនឡាញ។ កម្មវិធីនេះមានសមាសភាពការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរវប្បធម៌រាជធានី/ខេត្តទាំង២៥ មន្ត្រីសង្ឃនៃគណៈសង្ឃនាយក មន្ត្រីនគរបាលការពារបេតិកភណ្ឌ មន្ត្រីគយនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មន្ត្រីនៃអង្គភាពក្រោមចំណុះអគ្គនាយកដ្ឋានបេតិកភណ្ឌ និងអាជ្ញាធរពាក់ព័ន្ធសរុបចំនួន១០០នាក់ ព្រមទាំងការចូលរួមធ្វើបទបង្ហាញពីសំណាក់វាគ្មិនជំនាញៗជាច្រើនរូប។ ជាលទ្ធផល សិក្ខាកាមទទួលបាននូវចំណេះដឹងគួរជាទីមោទនៈ តាមរយៈចូលរួមពិគ្រោះពិភាក្សាយ៉ាងផុសផុល និងការសាកល្បងអនុវត្តការចុះបញ្ជីជាក់ស្ដែង និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្មីនេះ។…
-
សេចក្តីជូនដំណឹងស្តីពីការប្រកាសលទ្ធផលប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣ សម័យប្រឡងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្តីពីការប្រកាសលទ្ធផលប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣ សម័យប្រឡងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។ បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវមកដាក់ពាក្យសុំចូលបម្រើការងារយ៉ាងយូរត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។



