Catégorie : ព័ត៌មាន

  • រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ឱ្យតែមកដល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមមិនដែលខកខានជាលក្ខណៈសហគមន៍ គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណមក។ ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន។ ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។ លោក ពេជ្រ ឃិន មេភូមិបង្កោងមានប្រសាសន៍ថា ត្រីដែលចាប់បាននោះ មួយផ្នែកទុករួមសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ម្ហូបអាហារ និងចង្ហាន់ជាដើម សម្រាប់ប្រគេនព្រះសង្ឃ នៅថ្ងៃធ្វើកិច្ចពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតានៅសាលាឆាន់ក្នុងភូមិតាមទំនៀមបុរាណមិនដែលខកខាន៕ អត្ថបទ និងរូបភាព: យី សុថា

  • រសៀល ថ្ងៃសៅរ៍ ១ កើត ខែបុស្ស ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ នេត្រ ភូម៉ារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន ដែលត្រូវជាម្ដាយបង្កើត ឯកឧត្ដម ហូ សិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជា នាយកខុទ្ទកាល័យ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលមរណភាព នៅថ្ងៃសុក្រ ១៥ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០នាទីព្រឹក ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ។ ក្នុងនាមថ្នាក់ដឹកនាំ​ មន្រ្តីរាជការទាំងអស់ នៃក្រសួងវប្បធម៌…

  • ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍(TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួនបីទីតាំង នៅប្រាសាទអង្គរវត្តក្នុងគោលបំណង ជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរឱ្យងាយស្រួល និងសុវត្ថិភាពផង។ កន្លែងទាំងបី ដែលក្រុមការងារដំឡើងបង្កាន់ដៃជណ្ដើរនោះ គឺនៅរួតព្រះពាន់ នៅចំណុចកណ្តាល និងនៅអមសងខាង នៃរួតព្រះពាន់ឡើង-ចុះរួតបាកាណ(កំពូលកណ្ដាល)របស់ប្រាសាទអង្គរវត្ត។ ប្រធានក្រុមការងារពលករនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លោក ប៊ូ ផានេត ឱ្យដឹងថា ការដំឡើងបង្កាន់ដៃជណ្ដើរឈើទាំងនេះ ក្នុងគោលបំណងជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរផង និងក៏ជួយការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលអាចនឹងកើតឡើងជាយថាហេតុណាមួយផង។ ប្រការទី២ គឺជួយបង្ការកុំឱ្យភ្ញៀវទេសចរចាប់តោង ឬក៏ប៉ះផ្ទាល់ទៅលើថ្មប្រាសាទ ដែលអាចនាំឱ្យសឹករឹករិលក្បាច់ចម្លាក់ជាដើម ជាពិសេសជួយសម្រួលបានច្រើនដល់ភ្ញៀវទេសចរនៅរដូវធ្លាក់ភ្លៀងបង្ការកុំឱ្យរអិលទៀតផង។ លោក ផានេត បន្ថែមទៀតថា ការដំឡើងបង្កាន់ដៃនេះ បានប្រើឆ្អឹងដែកស្រោបឈើលើដើម្បីការពារកុំឱ្យច្រេះ និងមិនឱ្យប៉ះពាល់ដល់សោភ័ណភាពនៃប្រាសាទនោះទេ។ ក្រុមទេសចរចម្រុះជាតិសាសន៍ ព្រមទាំងមគ្គទេសក៍ទេសចរណ៍ជាច្រើន បានសម្តែងការសប្បាយចិត្តនៅពេលឃើញអាជ្ញាធរជាតិអប្សរាដំឡើងបង្កាន់ដៃជណ្ដើរទាំងនេះ។ មគ្គទេសក៍ទេសចរណ៍ ភាសាជប៉ុន លោក យ៉ែម រ៉ូហ្សា បានបង្ហាញក្តីរំភើប នៅពេលដែលរូបលោកបាននាំភ្ញៀវមកទស្សនាប្រាសាទអង្គរវត្ត ចំពេលដែលក្រុមការងារ នៃអាជ្ញាធរជាតិអប្សរាបានរៀបចំដំឡើងបង្កាន់ដៃជណ្ដើរនេះរួចរាល់ហើយ។ មគ្គទេសក៍រូបនេះនិយាយថា កាលពីមុនជណ្ដើរទាំងនោះ ពិបាកឡើងចុះ ហើយនៅកន្លែងខ្លះដែលងងឹតបន្តិចផងនោះ តែងធ្វើឱ្យភ្ញៀវទេសចរមួយចំនួន ដែលមានវ័យចាស់ៗ ពិតជាពិបាកឡើងចុះ ប៉ុន្តែពេលនេះ…

  • យើងខ្ញុំមានសេចក្តីរន្ធត់ ក្ដុកក្ដួល និងក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន ដែលបានទទួល មរណភាពនៅថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ០៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០ នាទីព្រឹក ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ ខ្ញុំសូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹក ជាមួយ ឯកឧត្តម និង ក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន ដែលជាការ បាត់បង់ ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទូត ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ក្នុងការថែរក្សាអប់រំ ផ្តល់ដំបូន្មានដល់កូនចៅ ឱ្យរស់នៅប្រកបដោយគន្លងធម៌ រហូតក្លាយជាបញ្ញវន្ត និងជាឥស្សរជនមួយរូបដែលបានបូជា កម្លាំងកាយចិត្តក្នុងការបម្រើបុព្វហេតុជាតិមាតុភូមិ។

  • បច្ចុប្បន្ននេះ ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា កំពុងងាកមកប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជា ឫស្សី ដែលនឹងផ្តល់ការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងធ្វើឱ្យបរិស្ថាននៅតាមការដ្ឋានក្នុងឧទ្យានអង្គរកាន់តែប្រសើរឡើង។ អាជ្ញាធរជាតិអប្សរា បានកែសម្រួលរោង និងរបងហ៊ុមព័ទ្ធនៅតាមការដ្ឋានជួសជុលនានាក្នុងតំបន់អង្គរ ដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាតង់ ឬស្បៃមួយជំហានម្តងៗ ដោយប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជា ឫស្សីជំនួសវិញ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក ហាប់ គឹមអាន

  • កាលពីថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤ សហគមន៍ត្រុំអង្គរបាន បានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលជំនាញដូនតាស្តីពីតម្បាញក្រមាត្រុំ ដែលជាទីតាំងនៅក្នុងសហគមន៍ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ កម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៤ រៀបចំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើមុខជំនាញចំនួន១១មុខ នៅទីតាំងចំនួន ១៣ នៃ៨រាជធានី-ខេត្ត ។ ត្រុំអង្គរបាន Trom Angkor Ban

  • កាលពីថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៤ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្ដាល បានបើកវគ្គបណ្ដុះបណ្ដាលជំនាញដូនតា ស្ដីពីការផលិតមុខខ្មុកស្មាច់ នៅវត្តស្វាយអណ្ដែត ស្រុកល្វាឯម ខេត្តកណ្ដាល។ កម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៤ រៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើមុខជំនាញមួយចំនួន១១មុខ នៅទីតាំងចំនួន ១៣ នៃ៨រាជធានី-ខេត្ត ។