នៅទីស្នាក់ការរបស់អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្ទៃក្នុង ស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ក្នុងគោលបំណងទី១: ផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ទី២: ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ បង្កើនប្រសិទ្ធភាពការងារ និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដល់មន្រ្តី-បុគ្គលិកសរុបចំនួន១០០នាក់ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។ សិក្ខាសាលានាឱកាសនេះ មានធ្វើបទបង្ហាញចំនួន៣សំខាន់ៗ ទី១: បទបង្ហាញស្តីពី អង្គរ និងបរិស្ថាន ទី២:បទបង្ហាញស្តីពីការបង្កើតគម្របព្រៃឈើ និងចែកចាយកូនឈើ ទី៣: បទបង្ហាញស្តីពីមន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសាធារណជនជាតិ អន្តរជាតិយល់ដឹងពីការងារអាជ្ញាធរជាតិអប្សរា ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងការពារបរិស្ថាន រួមទាំងសំណួរ-ចម្លើយ និងមតិសំណូមពរផ្សេងៗ ដែលសិក្ខាកាមអាចលើកឡើងដែរ ដើម្បីឱ្យសិក្ខាសាលាកាន់តែមានភាពស្និទ្ធស្នាល និងប្រសិទ្ធភាព៕ អត្ថបទ: លោក យី សុថា រូបភាព: លោក ហាប់ គឹមអាន
សារលិខិតរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរពអបអរសាទរយ៉ាងស្ម័គ្រស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម ស្រុី ថាមរុង្គ ក្នុងឱកាសដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងជា “ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស”។ សូមគោរពជូនពរបវរប្រសើរថ្លៃថ្លាជូន ឯកឧត្តមទេសរដ្ឋមន្រ្តី និងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរបវរប្រសើរថ្លៃថ្លាជូន ឯកឧត្តមទេសរដ្ឋមន្រ្តី និងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សារលិខិតរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរពអបអរសាទរយ៉ាងស្ម័គ្រស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងជា “ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ”។ សូមគោរពជូនពរបវរប្រសើរថ្លៃថ្លាជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពស់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលស្វាគមន៍ប្រតិភូ ទីម័រលេស្តេ មកពីស្ថាប័ន ពាក់ព័ន្ធចំនួន ១៥រូប នៅសារមន្ទីរទួលស្លែង។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល ៣ថ្ងៃ ដោយប្រតិភូគ្រោងនឹងទស្សនកិច្ចនៅ សារមន្ទីរទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បណ្ណសារដ្ឋានជាតិកម្ពុជា សារមន្ទីរជាតិ សារមន្ទីរព្រះឦសានវរ្ម័ន និងព្រះបរមរាជវាំង។ គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីការអភិរក្សឯកសារប្រវត្តិសាស្រ្តសម័យខ្មែរក្រហម សកម្មភាពអប់រំផ្សព្វផ្សាយ ការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិនៅកម្ពុជា។ កម្មវិធីនេះ សហការរៀបចំដោយការិយាល័យយូណេស្កូប្រចាំកម្ពុជា ជាមួយនឹងការិយាល័យយូណេស្កូប្រចាំប្រទេសឥណ្ឌូណេស៊ី ក្រោមជំនួយឧបត្ថម្ភពីអង្គការ KOICA ។ ក្នុងថ្ងៃដំបូងនៃទស្សនកិច្ចនេះ មន្រ្តីជំនាញសារមន្ទីរទួលស្លែងបានធ្វើបទបង្ហាញ និងជូនគណៈប្រតិភូទស្សនាអតីតមន្ទីរឃុំឃាំង ស-២១ ដើម្បីស្វែងយល់អំពីការងារអភិរក្សឯកសារ និងកម្មវិធីអប់រំផ្សព្វផ្សាយប្រវត្តិសាស្ត្រឧក្រិដ្ឋកម្មនៃសម័យខ្មែរក្រហម។ ប្រតិភូទាំងអស់បានសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះដំណើរការរៀបចំរបស់សារមន្ទីរទួលស្លែង ជាពិសេសលើការងារអភិរក្សឯកសារ និងកម្មវិធីអប់រំផ្សព្វផ្សាយនានាដែលបានបំផុសការចូលរួមរបស់យុវជនកម្ពុជាក្នុងការស្វែងយល់ពីប្រវត្តិសាស្ត្រតាមរយៈការជជែកពិភាក្សានៅក្នុងថ្នាក់រៀន និងការស្វែងយល់ដោយផ្ទាល់ នៅសារមន្ទីរទួលស្លែង។ សូមជម្រាបដែរថាកម្មវិធីនេះ ជាផ្នែកមួយនៃគម្រោង “Timor-Leste Benchmarking…
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរពជូនពរ និងអបអរសាទរដោយស្មោះស្ម័គ្រ ជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានប្រជុំរួម ហើយអនុម័តជាឯកច្ឆន្ទ ជូន នាមាភិធេយ្យកិត្តិយសជាន់ខ្ពស់ ក្នុងឋានៈជា អភិសិរីបវរពុទ្ធសាសនូបការធរជោតិកោ។
សារលិខិតគោរពជូនពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូនសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។
ញត្តិគាំទ្ររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី «ការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ»។ បទបញ្ជាដ៏ម៉ឺងម៉ាត់នេះ គឺជាកិច្ចការមួយក្នុងចំណោមកិច្ចការជាច្រើននៃគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្ដេចធិបតីនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំវ័យក្មេងដ៏មានថាមពល ក្នុងការពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផល នៅតាមស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសការលុបបំបាត់បញ្ហានៃការប្រើប្រាស់ និងការពាក់ព័ន្ធនឹងគ្រឿងញៀន ចេញពីសង្គមកម្ពុជា ព្រមទាំងបង្កបរិយាកាសស្អាតស្អំដល់យុវជនគ្រប់រូប។
ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពភ្នាក់ងារទេសចរណ៍ និងសង្គ្រោះបឋម នៅរមណីយដ្ឋានប្រាសាទព្រះវិហារ រយៈពេល ០២ថ្ងៃដឹកដោយ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។ ចាប់ពីថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៤ មានភ្នាក់ងារទេសចរណ៍ចូលរួមសរុប ចំនួន ៣៧នាក់(ស្រី ២២នាក់)។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ផ្តល់ចំណេះដឹងបន្ថែមដល់ភ្នាក់ងារទេសចរណ៍ ឱ្យទទួលបាននូវចំណេះ ជំនាញ អំពីការជួយសង្រ្គោះបឋមជូនភ្ញៀវទេសចរ ដែលជួបគ្រោះថ្នាក់ផ្សេងៗ ក្នុង កំឡុងពេលទស្សនាក្នុងរមណីយដ្ឋាន ព្រមទាំងពង្រឹងនូវតួនាទីភារកិច្ចរបស់ខ្លួន ឲ្យកាន់តែមាន ប្រសិទ្ធភាព និងបម្រើសេវាកម្មជូនភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរឡើង។
អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួខ្លោងទ្វារខាងកើត ប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង ។ ការជួសជុលនេះ បានផ្តោតលើការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងរចនាសម្ពន្ធថ្មភក់ និងថ្មបាយក្រៀមផ្នែកខាងក្រោម ជួសជុលពង្រឹងឡើងវិញរចនាសម្ព័ន្ធឥដ្ឋផ្នែកខាងលើដែលមានសភាពពុកផុយ បិទបាយអតាមស្នាមប្រេះការពារជម្រាបទឹក ព្រមទាំងទល់ទ្រដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូលដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សាលើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។ សូមបញ្ជាក់ថា ប្រាសាទមេបុណ្យត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយចំពោះព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។