« សាមគ្គីភាព មិត្តភាព ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជននៅតាមក្រសួង និងស្ថាប័នរដ្ឋទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា » សូមរង់ចាំចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” រវាងយុវជនក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងយុវជនក្រសួងអប់រំយុវជន និងកីឡា នៅទីលានបាត់ទាត់វិទ្យាល័យបឹងត្របែក នាថ្ងៃទី២៩ មករា ឆ្នាំ២០២៤ វេលាម៉ោង១៧:២០ នាទីតទៅ។ តើលោក អ្នកត្រៀមខ្លួនហើយឬនៅសម្រាប់ការគាំទ្រការប្រកួតខាងលើនេះ?
លិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី បានដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា នីតិកាលទី៧។ ក្នុងកិច្ចប្រជុំខាងលើ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារសំខាន់ក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងរយ:ពេល ០៥ឆ្នាំកន្លងមក (២០១៨-២០២៣) រួមទាំងផែនការយុទ្ធសាស្រ្ត ២០២៤-២០២៨ ដើម្បីអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ក្នុងក្របខណ្ឌយុទ្ធសាស្ត្ររបស់ក្រសួងស្របតាមគោលនយោបាយជាតិស្តីវប្បធម៌ និងផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៣០នាទីរសៀល នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីទទួលជួបលោកស្រី អុឹម សុគន្ធា អ្នកគ្រប់គ្រងថ្នាក់ជាតិ កម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា និងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២៣ លំដាប់កំពូលទាំង៥ ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នដើម្បីជួបសម្តែងការគួរសម សំណេះសំណាល និងពិភាក្សាការងារ។ ក្នុងជំនួបនេះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានសំណូមពរអោយបេក្ខនារីជ័យលាភីទាំងអស់ចូលរួមសហការជាមួយក្រសួងក្នុងការលើកស្ទួយអត្តសញ្ញាណជាតិតាមរយៈសម្លៀកបំពាក់នៅលើឆាកអន្តរជាតិ ក៏ដូចជាការស្វែងយល់អំពីវប្បធម៌ជាតិអោយបានជ្រៅជ្រះផងដែរ។
ពេលបច្ចុប្បន្ននេះ អ្នកបើករថយន្តគ្រប់ធុន និងរ៉ឺម៉កដឹកភ្ញៀវទេសចរខ្លះមិនព្រមចូលទៅចតយានយន្តតាមការណែនាំរបស់ភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការនៅទីនោះឱ្យបានត្រឹមត្រូវឡើយ បែរជាទៅចតនៅតាមចិញ្ចើមផ្លូវដើម្បីចាំទទួលភ្ញៀវនិងចតខុសកន្លែងជាដើម។ បញ្ហានេះ វាមិនត្រឹមតែធ្វើឱ្យមានគំរូអាក្រក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាក៏បានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ គ្មានរបៀបរៀបរយ ព្រមទាំងបង្កឱ្យមានភាពកកស្ទះចរាចរណ៍នៅតាមដងផ្លូវ និងក៏អាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ អនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរ កញ្ញា នៅ ចិន្តា បានឱ្យដឹងថា បច្ចុប្បន្ន បើទោះបីជាអ្នកបើកបររថយន្ត និងរ៉ឺម៉កដឹកភ្ញៀវទេសចរជាច្រើនបានយល់ដឹង និងធ្វើតាមការណែនាំរបស់បុគ្គលិកដោយចូលចតរថយន្តនៅក្នុងចំណតបានត្រឹមត្រូវក្តី ក៏ប៉ុន្តែ អ្នកបើករថយន្តជាពិសេស គឺរ៉ឺម៉កដឹកភ្ញៀវខ្លះ នៅតែមិនព្រមសហការជាមួយអាជ្ញាធរក្នុងការជួយរក្សាសណ្ដាប់ធ្នាប់សារធារណៈនៅឡើយទេ។ ក្រុមអ្នកបើករ៉ឺម៉កខ្លះ នៅតែចតរ៉ឺម៉កនៅលើចិញ្ចើមផ្លូវដែលជាកន្លែងហាមឃាត់ ដើម្បីចាំទទួលយកភ្ញៀវដែលចេញពីទស្សនាអង្គរ និងមួយចំនួនទៀត បានចតរថយន្តឬរ៉ឺម៉កនៅចំផ្លូវចេញ-ចូលរំខានដល់គេឯងជាដើម។ កញ្ញា នៅ ចិន្តា មានប្រសាសន៍ទៀតថា បញ្ហាមួយចំនួនទៀត គឺមានអ្នកលក់អីវ៉ាន់នៅក្នុងចំណតរថយន្តខ្លះតែងតែទៅចោមរោមភ្ញៀវ និងបង្ខំឱ្យទិញសម្ភារៈរបស់ខ្លួន ប៉ុន្តែនៅពេលដែលភ្ញៀវមិនទិញគឺបានប្រើពាក្យសម្តីមិនសមរម្យដាក់ភ្ញៀវថែមទៀតផង។ បញ្ហានេះ គឺជាទង្វើគ្មានសុជីវធម៌ដែលធ្វើឱ្យអ្នកទេសចរជាតិ និងអន្តរជាតិមិនសប្បាយចិត្ត។ អាជ្ញាធរជាតិអប្សរា សំណូមពរដល់ក្រុមអ្នកបើកបររយន្ត ឬរ៉ឺម៉កដឹកភ្ញៀវទេសចរទាំងឡាយដែលមិនទាន់បានគោរពតាមគោលការណ៍ណែនាំឱ្យបានត្រឹមត្រូវទាំងអស់ សូមមេត្តាយោគយល់ និងសហការជាមួយបុគ្គលិកដែលប្រចាំការនៅទីនោះ ធ្វើយ៉ាងណាចតយានយន្តនៅក្នុងចំណតឱ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយ ដើម្បីរួមគ្នារក្សាសណ្ដាប់ធ្នាប់សាធារណៈឱ្យបានប្រសើរ ព្រមទាំងជាការជួយលើកតម្លៃនៃជនជាតិខ្មែរ ព្រមទាំងអង្គររបស់ខ្មែរឱ្យបានស័ក្ដិសមសម្បត្តិបេតិកភណ្ឌ ដែលល្បីល្បាញបំផុតនៅក្នុងពិភពលោកនេះផង។ ហើយសូមភ្ញៀវទេសចរជាតិទាំងអស់ ដែលបាននាំគ្រួសារមកលេងអង្គរ មាននំចំណីអាហារយកមកទទួលទាននៅតាមតំបន់ឧទ្យានអង្គរ សូមជួយរក្សាបរិស្ថានឱ្យបានស្អាត…
អាជ្ញាធរជាតិអប្សរាបានសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។ លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរនៅឆ្នាំ២០២០ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត។ ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរប្រវែងសរុបជាង ២៣គីឡូម៉ែត្រ ហើយក្នុងនោះក៏មានឆ្លងស្ទឹងចំនួន៤ទីតាំងផងដែរ។ ស្ពានផ្លូវកង់ប្រាសាទតាកែវ គឺជាទីតាំងមួយក្នុងចំណោម៤ទីតាំងខាងលើ ដែលអាជ្ញាធរជាតិអប្សរា សាងសង់សម្រួលដល់អ្នកជិះកង់ ដោយចង់បែងចែកឱ្យដាច់រវាងផ្លូវឬស្ពានធ្វើដំណើរទូទៅ និងផ្លូវកង់។ ស្ពាននេះមានទទឹង២.៥ម៉ែត្រ និងបណ្ដោយ៦៥ម៉ែត្រ។ ចំណែកស្ពានកង់៣ទីតាំងទៀត រួមមាន ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ ក្រៅពីនេះ ក៏មានស្ពានខ្នាតតូចឆ្លងកាត់២ទីតាំងទៀត ដូចជាកសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ។ គោលបំណងសំខាន់នៃការបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ គឺការចង់បែងចែកឱ្យដាក់ពីគ្នារវាងផ្លូវ ចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ ការកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវរវាងអ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេសកាត់បន្ថយផ្សែងយានយន្តដែលប៉ះពាល់ដល់ថ្មប្រាសាទ។ ចំពោះរចនាបថនៃការសង់ស្ពានកង់នេះ លោក សុខ សូសិលា បញ្ជាក់ថា បានជ្រើសរើសការរៀបចំបែបសាមញ្ញស្រដៀងនឹងធម្មជាតិជុំវិញ ដោយមិនបង្កើតអ្វីដែលថ្មីលេចធ្លោពេកទេ គឺស្របតាមគោលគំនិតរបស់ថ្នាក់ដឹកនាំថា ការអភិរក្សដើរស្របនឹងការអភិវឌ្ឍ។ ជាមួយគ្នានេះ លោក សុខ សូសិលា សំណូមពរឱ្យភ្ញៀវទេសចរ…
សេចក្តីជូនដំណឹងអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា។
ឱកាសចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្រ្តបង្រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងប្រវត្តិមន្ទីរ ស-២១” សម្រាប់គ្រូបង្រៀនឯកទេសប្រវត្តិវិទ្យា ដែលកំពុងបង្រៀនសិស្សថ្នាក់ទី១០ ដល់ ១២ នៃបណ្តារាជធានី-ខេត្តនានាទូទាំងប្រទេសកម្ពុជា។ ព័ត៌មានលម្អិត សូមមើលសេចក្តីជូនដំណឹងខាងក្រោម! #TSGM#TSGMEdJAM#TSGM2024
ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) រួមគ្នាជួសជុលពង្រឹងថ្មប្រាសាទជមដែលរងការខូចខាត ដូចជាបែកបាក់ និងពុកផុយចំនួនជាង៧០០ដុំ ឱ្យមានភាពរឹងមាំអាចប្រើប្រាស់ឡើងវិញបាន មុននឹងយកដើម្បីយកទៅរៀបដាក់នៅទីតាំងដើម ខណៈនេះដែលក្រុមការងារទាំង២ កំពុងជួសជុលយ៉ាងយកចិត្តទុកដាក់។ អ្នកស្រី នឿង ភីរ៉ា បុគ្គលិកបច្ចេកទេសទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចំនួនថ្មប្រាសាទជម ដែលរងការខូចខាត បាក់បែកត្រូវការតភ្ជាប់ថ្មថ្មី និងយកបំណែកថ្មដែលបាក់បែកមកផ្គុំតគ្នាឡើងវិញ និងមួយចំនួនទៀតត្រូវធ្វើការពង្រឹងទៅតាមបច្ចេកទេសដើម្បីយកទៅប្រើប្រាស់ឡើងវិញ សរុបមានចំនួនពី៦០០ដុំទៅ៧០០ដុំ។ មកដល់បច្ចុប្បន្ននេះ ក្រុមការងារបានជួសជុល តភ្ជាប់ ពង្រឹងថ្មឱ្យមានគុណភាពអាចប្រើការបានជាង៤៨៩ដុំហើយ និងយកទៅរក្សាទុកនៅឃ្លាំងនៅក្បែរការដ្ឋានជួសជុលប្រាសាទជម ដើម្បីឱ្យក្រុមអ្នកជួសជុលយកទៅប្រើប្រាស់រៀបដាក់ទីតាំងដើមជាបន្តបន្ទាប់។ អ្នកស្រី ភីរ៉ា ឱ្យដឹងទៀតថា ដំណាក់កាលដំបូង មុននឹងយកថ្មមកជួសជុល គឺត្រូវត្រួតពិនិត្យការខូចខាតនៃថ្ម ដើម្បីរៀបចំជាឯកសារបច្ចេកទេស និងថតរូប។ ដំណាក់កាលទី២ យកថ្មទាំងនោះមកសម្អាតជាមួយនិងទឹកគ្មានជាតិរ៉ែនូវផ្ទៃដែលត្រូវតភ្ជាប់។ ក្រោយពីសម្អាតរួចរាល់ ប្រើម៉ាស៊ីនUltrasonic Pulse Velocity Measurement Instruments ពិនិត្យមើលគុណភាពថ្ម ដើម្បីដឹងពីគុណភាព ដែលអាចប្រើចំនួន និងទំហំនៃដែកឬពន្លួញពេលជួសជុលតភ្ជាប់គ្នា។ ដំណាក់កាលទី៣ បំពេញថ្មថ្មីនៅកន្លែងដែលបាក់បែកបាត់បង់ថ្មនៃផ្នែកណាដែលចាំបាច់។ ដំណាក់កាលទី៤ បិទបំពេញបាយអរជុំវិញថ្នេរដែលបានតភ្ជាប់។ អ្នកជំនាញរូបនេះ បន្តថា ការងារនេះមានការពិបាកជាខ្លាំង…
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ (Khmer Heritage Organization) បានបើកកម្មវិធីអប់រំបេតិកភណ្ឌដល់កុមារសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤ នៅសាលាបឋមសិក្សាវត្តលលៃ ស្ថិតនៅឃុំបាគង ស្រុកប្រាសាទបាគងខេត្តសៀមរាប។ នាឱកាសនោះ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ បានលើកឡើងពីគោលបំណងនៃកម្មវិធីអប់រំបេតិកភណ្ឌ ដើម្បីឱ្យកូនចៅអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរយល់ពីតួនាទីរបស់ខ្លួន ក្នុងនាមអ្នកស្នងតំណក្នុងការថែរក្សា និងអភិរក្សតម្លៃអង្គរជារហូតទៅកុំឱ្យបាត់បង់។ លោកបន្តថា ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរ គួរមានមោទនភាពលើខ្លួនឯង ដែលបានកើតលើទឹកដីប្រាសាទបុរាណ ដែលអន្ដរជាតិឱ្យតម្លៃ និងត្រូវបានលើកតម្កើងខ្ពស់ តួយ៉ាង រូបប្រាសាទអង្គរវត្តត្រូវបានដាក់នៅលើទង់ជាតិខ្មែរនាគ្រប់ជំនាន់។ ដូច្នេះ បច្ចុប្បន្ននេះ យើងជាម្ចាស់ស្រុក ម្ចាស់តំបន់ដ៏ពិសិដ្ឋនេះ ត្រូវមានឆន្ទៈប្រឹងប្រែងរៀនសូត្រ និងស្វែងយល់នូវវប្បធម៌ អារ្យធម៌របស់ខ្លួនឱ្យបានច្បាស់ ដើម្បីចូលរួមចំណែកថែរក្សាមរតកវប្បធម៌ឱ្យបានគង់វង្ស។ ចំពោះសិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តលលៃដែលនឹងចូលរួមក្នុងកម្មវិធីអប់រំបេតិកភណ្ឌនៅពេលនេះ មានសិស្សថ្នាក់ទី៤ និងទី៥ សរុប៦៩នាក់។ សូមបញ្ជាក់ថា កម្មវិធីអប់រំបេតិកភណ្ឌបាននឹងកំពុងដំណើរការនៅ២ទីតាំង ទី១សាលាបឋមសិក្សាវត្តលលៃនិងទី២ សាលាបឋមសិក្សាក្របីរៀល។ ជាទូទៅ កម្មវិធីអប់រំបេតិកភណ្ឌមានរយៈពេល៩ខែក្នុង១ឆ្នាំ៕ អត្ថបទ៖ នាង សំណាង រូបភាព៖ ភោគ ជា