វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា បានផ្តល់ឱកាស និងចំណេះដឹងជាមូលដ្នានលើជំនាញបច្ចេកទេសនៃការផលិតភាពយន្ត ជូនដល់យុវជនរបស់យើង ហើយសកម្មភាពនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ពិសេសជួយជំរុញលើកស្ទួយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ។ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា (Cambodia Film Lap 2023) នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅរោងភាពយន្ត Legend សាខា Noro Mall ឯកឧត្ដម សុីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានថ្លែងថា វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា បានផ្តល់ឱកាស និងចំណេះដឹងជាមូលដ្នានលើជំនាញបច្ចេកទេសនៃការផលិតភាពយន្ត ជូនដល់យុវជនរបស់យើង ហើយសកម្មភាពនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ពិសេសជួយជំរុញលើកស្ទួយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ។ វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា (Cambodia Film Lap 2023) រៀបចំដោយនាយកដ្ឋានសិល្បភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្ត, Cine-Hub និង Cine-Studio ដោយបានធ្វើការបណ្តុះបណ្តាលជា ៣ដំណាក់កាល ក្នុងនោះ…
សន្និបាតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងឆ្នាំនេះ គឺបានរៀបចំក្នុងកាល:ទេស:នៃការតភ្ជាប់នូវសកម្មភាពការងារកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការរៀបចំសន្និបាតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងឆ្នាំនេះ គឺស្ថិតក្នុងកាលៈទេសៈដ៏ពិសេសនៃការតភ្ជាប់នូវសកម្មភាពការងារកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងអាជ្ញាធររាជធានីខេត្ត ព្រមទាំងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សរុបចំនួន៦២០នាក់។ ក្នុងសន្និបាតរយៈពេល…
ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ អង្គភាពអនុវត្តគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ក្រោយវិបត្តិកូវីដ-១៩ ប្រចាំខេត្តព្រះវិហារ បានសម្របសម្រួលរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យទេសចរណ៍និងកសិកម្ម ដល់សមាជិកគណៈកម្មការគ្រប់គ្រងសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ ប្រធានភូមិ និងសមាជិក ក្រុមប្រឹក្សាឃុំស្រអែម ដែលមានអ្នកចូលរួមសរុប ២១នាក់(ស្រី ៨នាក់)។ កម្មវិធីបណ្តុះបណ្តាលនេះ ដឹកនាំដោយ ឯកឧត្តម ង៉ោ សិទ្ធិគុណ មន្រ្តីទទួលបន្ទុកយេនឌ័រគម្រោង និងឯកឧត្តម ឃូ អៀងហួត នាយកអនុវត្តគម្រោងប្រចាំខេត្តព្រះវិហារ និងបង្រៀនដោយ លោក ប៉ិច ស៊ីថន ទីប្រឹក្សាជាតិផ្នែកយេនឌ័រ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង។ កម្មវិធីបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងចំណែករំលែកចំណេះដឹងអំពីយេនឌ័រ និងលើកកម្ពស់កាចូលរួមរបស់បុរសនិងស្រ្តីក្នុងវិស័យទេសចរណ៍និងគម្រោង ។
នៅថ្ងៃ២១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយ ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៅប្រចាំការក្នុងរមណីយដ្ឋានប្រាសាទកោះកេរ បានអញ្ជើញចុះពិនិត្យ តាមដាន និងពិភាក្សាគម្រោងការងារក្នុងផែនការអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ មានដូចខាងក្រោម៖ – ផែនការអភិរក្សប្រាសាទបាក់ – ផែនការរៀបចំផ្លូវវង់ទស្សនានៅត្រពាំងអង្គខ្នារ – ការងារអភិរក្សនៅប្រាសាទបន្ទាយពីរជាន់ – ផែនការអភិរក្សនៅប្រាសាទក្រចាប់ – ពិនិត្យការដ្ឋានធ្វើជណ្តើរឡើងប្រាសាទប្រាង្គ – ពិនិត្យមើលទីតាំងសមរម្យដែលអាចធ្វើសមាធិនិងយូហ្គាសម្រាប់ភ្ញៀវទេសចរណ៍ – ពិនិត្យមើលការងាររៀបចំសាងសង់ចំណតនៅជិតប្រាសាទធំ – ពិនិត្យមើលការងារសាងសង់ជណ្តើរឡើងប្រាសាទប្រាង្គ។ អត្ថបទ និងរូបភាព ៖ ថាច់ ផានិត
ក្នុងឱកាសដ៏បវរសួស្តី វិសេសវិសាលនៃពិធីចម្រើនជន្មាយុគម្រប់៤៣ ឈានចូល៤៤ឆ្នាំ នាថ្ងៃទី២២ ខែ មករា ឆ្នាំ២០២៤ នេះរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគម កាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមឧទ្ទិសបួងសួង ដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គលគ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន និងសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ដែល ជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ។
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ អ្នកសារព័ត៌មានចំនួន២២រូប មកពីស្ថាប័នផ្សេងៗបានធ្វើដំណើរពីរាជធានីភ្នំពេញ ធ្វើទស្សនកិច្ចសិក្សានៅក្នុងសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីសិក្សាស្វែងយល់ការងារអភិរក្សនៅក្នុងសារមន្ទីរ និងធ្វើការផ្សព្វផ្សាយបន្ត។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមអគ្គនាយករង បានអញ្ជើញទទួលស្វាគមន៍ និងឆ្លៀតផ្តល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន អំពីកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ៕ អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖លោកសឿន ប៊ុនស៊រ
ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានរៀបចំដំឡើងរន្ទាសម្រាប់កាត់ក្រីមែកឈើមួយចំនួននៅក្នុងបរិវេណវត្តតាំងតុ កាលពីថ្ងៃថ្ងៃទី១៧ ខែមករាឆ្នាំ២០២៤ ប្រយោជន៍ដើម្បីការពារកុំឱ្យប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្ត ព្រមទាំងការពារគ្រោះថ្នាក់នានាផង។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ លោក គង់ សុវណ្ណារិទ្ធ ឱ្យដឹងថា ដើមឈើទាល ដើមពង្រ និងដើមស្លែង ដែលដុះជាប់នឹងបរិវេណវត្តតាំងតុ មានអាយុកាលច្រើនឆ្នាំមកហើយ កំពុងតែមានសភាពពុកផុយដោយអន្លើ។ ក្រុមការងារគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងរន្ទាដែកដើម្បីកាត់ក្រីមែកឈើទាំងនោះមួយចំនួនចេញ ដើម្បីបញ្ចៀសការបាក់ធ្លាក់ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់និងការប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្ត។ លោក គង់ សុវណ្ណារិទ្ធ បញ្ជាក់ទៀតថា ថ្វីដ្បិតតែមានការព្រួយបារម្ភអំពីគ្រោះថ្នាក់ដែលអាចបង្កឡើងពីមែកឈើបាក់ធ្លាក់ ក៏ប៉ុន្តែព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ជារបាំងសម្រាប់ការពារខ្យល់បក់ បាំងប្រាសាទ ជាម្លប់ ជាប្រភពទាក់ទាញទឹកភ្លៀង និងជាសោភ័ណភាពទាក់ទាញភ្ញៀវទេសចរដែរ។ ដូច្នេះ ដើមឈើដែលក្រុមការងារកាត់ក្រីមែកចេញលុះត្រាតែដើមឈើនោះងាប់ ពុកគល់ ឬក៏ពុកមែក។ ក្រៅពីការងារជួសជុលថែរក្សាប្រាសាទ ការងារគ្រប់គ្រងព្រៃឈើក្នុងរមណីយដ្ឋានអង្គរ ក៏ជាកិច្ចការចាំបាច់របស់អាជ្ញាធរជាតិអប្សរាដែរ។ អាជ្ញាធរជាតិអប្សរា តែងបន្តធ្វើការកាត់ក្រីមែកឈើនៅតំបន់រមណីយដ្ឋានអង្គរជាប្រចាំ ដើម្បីការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រាសាទនិងថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក យី សុថា/ភោគ…
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្នុងនាមខ្ញុំ ផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរជូនចំពោះ ឯកឧត្តម ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។ យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តម ដែលបាន ខិតខំប្រឹងប្រែងរួមចំណែកដឹកនាំប្រទេសជាតិមាតុភូមិដ៏បវរនៃយើង ឱ្យទទួលបានភាពសម្បូរសប្បាយរុងរឿង ប្រកបដោយភាពថ្លៃថ្នូរក្នុងសុខសន្តិភាព និងស្ថិរភាពសង្គម។ ឆ្លៀតឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ ឯកឧត្តម សូមមានជន្មាយុ យឺនយូរ សុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តនិរន្តរភាពក្នុងការបំពេញបេសកកម្មដើម្បីបុព្វហេតុ ជាតិមាតុភូមិ ឱ្យទទួលបាននូវជោគជ័យត្រចះត្រចង់ថ្មីៗបន្ថែមទៀត ដែលជាឧត្តមប្រយោជន៍សម្រាប់សង្គម ជាតិទាំងមូល ឈានឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។
រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍» ដែលជាគម្រោងដាំកូនឈើចំនួនជាង១០ ០០០ដើម មានដូចជា ដើមធ្នង់ គគីរ និងដើមបេង លើផ្ទៃដី៥.៥ហិកតា ដែលមានការអញ្ជើញចូលរួមជាអធិបតីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នៅទីតាំងខាងជើងបរិវេណប្រាសាទបន្ទាយប្រី ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាប មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសិស្សានុសិស្សប្រមាណ៣០០នាក់។ ថ្លែងក្នុងពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ដើមឈើរាប់លានដើម ទាំងក្នុងគម្រោងរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ រួមទាំងវិស័យឯកជននានា ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំដុះជាបន្តបន្ទាប់នៅក្នុងឧទ្យានអង្គរ។ នេះជាភារកិច្ចថ្មីមួយទៀត បន្ថែមលើកិច្ចការដែលយើងជាកូនខ្មែរត្រូវថែរក្សាបរិស្ថាន។ ហេតុអ្វី? ដោយសារនៅលើទឹកដីនេះ មានប្រាសាទរាប់រយ ដែលប្រាសាទ គឺជាចំណងមួយរវាងប្រាសាទ ធម្មជាតិ និងមនុស្ស។ អ្វីទាំងអស់នោះ បើសិនជាគ្មានព្រៃឈើជួយទេ បញ្ហាវានឹងកកើតឡើងដូចជា…
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានចូលរួមជាអធិបតីភាព កម្មវិធីប្រឡងសរសេរតាមអាន «សំណេរអង្គរ» លើកទីមួយ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដែលមានបេក្ខជនចូលរួមជាង៧០០ អង្គ/នាក់។ ពិធីខាងលើនេះដែរក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្រ្តីរាជការជាច្រើនរូបទៀត។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអានអត្ថបទប្រឡងទៅកាន់បេក្ខជនក្នុងរយៈពេលមួយម៉ោង ដែលអត្ថបទទាក់ទងនឹងរមណីយដ្ឋានអង្គរ ជាការរៀបចំសម្រិតសម្រាំងទុកដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមចំណងជើងថា «អង្គរ អាណាចក្រនៃអរិយធម៌ខ្មែរ»។ សូមបញ្ជាក់ថា កម្មវិធីសំណេរអង្គរ ជាកម្មវិធីថ្មីដែលបង្កើតឡើងក្នុងបំណងលើកកម្ពស់អក្សរសាស្រ្តខ្មែរ តាមរយៈការប្រឡងប្រជែងសរសេរតាមអាន។ កម្មវិធីនេះក៏អាចនឹងក្លាយជាព្រឹត្តិការណ៍ថ្នាក់ជាតិជាប្រចាំឆ្នាំផងដែរនាពេលអនាគត៕ អត្ថបទ៖ នាង សំណាង រូបភាព៖ ហាប់ គឹមអាន, ភោគ ជា និង យី សុថា