Catégorie : ព័ត៌មាន


  • សូមអញ្ជើញចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” រវាងយុវជនក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងយុវជនក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: នៅទីលានបាត់ទាត់វិទ្យាល័យបឹងត្របែក នាថ្ងៃទី១៦ មករា ឆ្នាំ២០២៤ វេលាម៉ោង១៨:៥០ នាទីតទៅ៕

  • ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុរបស់ សម្តេចក្រឡាហោម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមលំឱនកាយវាចាចិត្តបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយ បីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យសិរីមង្គលគ្រប់ប្រការជូនចំពោះ សម្តេចក្រឡាហោម ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តនិរន្តរភាពក្នុងការ រួមចំណែកដឹកនាំព្រះរាជាណាចក្រកម្ពុជា ជានីតិរដ្ឋដ៏រឹងមាំ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល។

  • ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាដែលសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) កំពុងដំណើរការជួសជុលរចនាសម្ព័ន្ធមួយចំនួនរបស់ព្រះលានជល់ដំរី ដែលរងការខូចខាតឱ្យប្រសើរឡើងវិញ។ អ្នកគ្រប់គ្រងគម្រោងមូលនិធិបេតិកភណ្ឌកូរ៉េ លោក PARK JIMIN មានប្រសាសន៍ថា ការជួសជុលព្រះលានជល់ដំរីកំពុងធ្វើនៅទីតាំងចំនួន២ផ្សេងគ្នា គឺមួយស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងមួយទៀត នៅផ្នែកខាងត្បូង ប្រវែង១៥ម៉ែត្រ។ ក្នុងដំណើរការជួសជុលក្រុមអ្នកបច្ចេកទេសផ្តោតការអនុវត្តលើការងារសំខាន់ៗមួយចំនួនដូចជា ពង្រឹងគ្រឹះ ពង្រឹងរចនាសម្ព័ន្ធពាក់ព័ន្ធផ្នែកខាងក្នុង និងខាងក្រោម ព្រមទាំងរៀបផ្គុំជញ្ជាំងនៃខឿនដែលទ្រេត និងថ្មពុកផុយឱ្យល្អឡើងវិញទៅតាមទម្រង់ដើម។ លោក PARK JIMIN បានឱ្យដឹងទៀតថា តាមការរកឃើញនៅទីតាំងទាំងពីរនេះ មានសភាពប្រហាក់ប្រហែលគ្នា គឺផ្ទៃជញ្ជាំងបានទ្រេតខ្លាំង អាចនឹងរលំ ព្រមទាំងថ្មបាយក្រៀម និងថ្មភក់ខ្លះបានពុកផុយបណ្ដាលមកពីអាយុកាល និងទឹកភ្លៀងហូរច្រោះខាងក្រោមធ្វើឱ្យគ្រឹះខាងក្រោមបាតបង់លំនឹង។ លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា មូលហេតុសំខាន់ៗមួយចំនួនដែលធ្វើឱ្យគ្រឹះជញ្ជាំងស្រុត និងទ្រេតខ្លាំង ដោយសារតែគ្រឹះខាងក្រោមមានកន្លែងខ្លះស្រុត បណ្ដាលមកពីឬសឈើដុះចាក់ចូលទៅក្នុងរចនាសម្ព័ន្ធធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើមបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម ជាហេតុធ្វើឱ្យទឹកហូរច្រោះចូលទៅតាមប្រហោងថ្មនាំល្បាយដីខ្សាច់ចេញមកក្រៅជាដើម។ ជាច្រើនខែមកនេះ ក្រុមអ្នកជំនាញបានរើថ្មកម្រាល និងជញ្ជាំងខឿនមួយផ្នែកដែលក្រៀកចេញ ដើម្បីពិនិត្យមើលស្ថានភាពជញ្ជាំងថ្មបាយក្រៀម និងរៀបថ្មភក់ ថ្មបាយក្រៀមទាំងនោះទៅតាមកន្លែងដើមឡើងវិញ ហើយចំពោះកន្លែងខ្លះដែលថ្មខូច គឺព្យាយាមជួសជុល ប៉ុន្តែ បើនៅតែមិនអាចជួសជុលបានទេ គឺត្រូវដាក់ថ្មថ្មីតិចតួចដើម្បីជំនួស៕…

  • នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្នុង បរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។ ពិធីនេះត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រសួងទេសចរណ៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់ភាគីចិន បានរៀបចំរៀបពិធីបើក ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លីស៊ូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ។ ក្នុងឱកាសនោះដែរក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំស្ថាប័ន និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូបទៀត។ ក្នុងនោះដែរព្រឹត្តិការណ៍បើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន» និង «កម្មវិធីទស្សនីយភាពសិល្បៈរួមគ្នាកម្ពុជា-ចិន» ដែលបានបង្ហាញអំពីតំណភ្ជាប់ នៃទំនាក់ទំនងល្អដ៏យូរអង្វែង គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន។ ព្រឹត្តិការណ៍ខាងលើនេះមានការចូលរួមពីសំណាក់គណៈប្រតិភូជាន់ខ្ពស់ អ្នកវិនិយោគ ធុរកិច្ចជន សិល្បករ សិល្បការិនី និងភ្ញៀវទេសចរចិនប្រមាណ ១០០០នាក់ អញ្ជើញមកបំពេញទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប…

  • នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅរោងភាពយន្ត Major Cineplex សាខាអេអន១ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិធីសម្ពោធការចាក់បញ្ចាំងភាពយន្ត រឿង អ៊ំចនម៉ែដោះ របស់ផលិតកម្ម ដើមត្នោត។ ចូលរួមក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ផលិតករ អ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកបច្ចេកទេសភាពយន្ត ព្រមទាំងសិល្បករសិល្បការិនី ជាច្រើននាក់។ ភាពយន្តរឿង អ៊ំចនម៉ែដោះ និពន្ធដោយ លោក ឆាយ បូរ៉ា និងលោកស្រី កូវ សុធារី ដឹកនាំរឿងដោយ លោក ឆាយ បូរ៉ា និងលោក ឆាយ បូរ៉ាពី សម្តែងដោយ លោក ជួង ជី ហៅ កុយ លោក ទេពរិនដារ៉ូ កញ្ញា ឌី សូនីតា…

  • តាមរយៈគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ “ថ្ងៃរះ” នៅក្នុងប្រទេសប្រមាណ៧២ នៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងចាត់ទុកថាជាកន្លែងដែលល្អបំផុតសម្រាប់ការមើលថ្ងៃរះ។ Hun Manet Samdech Thipadei Hun Manet, Prime Minister of Cambodia Instagram X(Twitter) YouTube Tiktok #ហ៊ុនម៉ាណែត#Hunmanet#កម្ពុជា#Cambodia#សន្តិភាពនៅកម្ពុជា​ #peaceofcambodia

  • សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គ្រោងនឹងតាំងពិព័រណ៍វត្ថុសិល្បៈក្វាត ចំនួន៦៩៥៦គ្រាប់ ដែលបានពីកំណាយស្រាវជ្រាវ ដើម្បីឱ្យសាធារណជនបានស្គាល់ និងទស្សនាចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤តទៅ។ ក្រុមអ្នកស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញវត្ថុសិល្បៈបុរាណក្វាត ចំនួន៦៩៥៦គ្រាប់នេះ នៅឯប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ២០២០កន្លងទៅ។ មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី មានប្រសាសន៍ថា វត្ថុសិល្បៈបុរាណក្វាត ចំនួន៦៩៥៦គ្រាប់នេះ នឹងដាក់តាំងពិពរណ៍ជាអចិន្ត្រៃយ៍ក្នុងសាលពិព័រណ៍សារមន្ទីរ។ វត្ថុសិល្បៈនេះ មានបីប្រភេទ គឺពណ៌ស្វាយ(កែវណាំហ្វាន)Amethyst ពណ៌លឿង(ស៊ីទ្រីន)Citine និងពណ៌សថ្លា(គ្រីស្តាល់)Crystal។ ក្រៅពីការដាក់តាំងក្វាតនេះ ក៏មានការដាក់តាំងបង្ហាញនូវវត្ថុមួយចំនួនទៀត ដែលបានមកពីកន្លែងតែមួយនៅប្រាសាទកណ្ដាលស្រះស្រង់ដែរដូចជា រូបអណ្ដើកថ្ម អាវុធត្រីសូល៍ អាវុធបញ្ចសូល៍ និងចតុសូល៍ជាដើម។ លោក គុន ផល្លី ឱ្យដឹងទៀតថា ការតាំងបង្ហាញពិព័រណ៍ជាអចិន្ត្រៃយ៍នេះ ក្នុងគោលបំណងបង្ហាញជូនសាធារណជនជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និងសិស្សានុសិស្សឱ្យមកទស្សនាសិក្សាស្វែងយល់អំពីវត្ថុសិល្បៈ វត្ថុសក្ការៈសម្រាប់បញ្ចុះនៅគ្រឹះប្រាសាទកាលពីសម័យបុរាណ ព្រមទាំងដឹងពីប្រវត្តិសាស្ត្រ វប្បធម៌ សាសនា និងទំនៀមទម្លាប់របស់ជាតិខ្មែរផង។ ជារៀងរាល់ថ្ងៃសៅរ៍ដើមខែនីមួយៗ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តែងតែបើកឱ្យភ្ញៀវជាតិ ចូលទស្សនាដោយមិនគិតថ្លៃ ដែលនេះ គឺជាចំណុចមួយដ៏ពិសេសសម្រាប់លើកទឹកចិត្តដល់ភ្ញៀវជាតិ សាធារណជន…

  • ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង១០​របស់អាជ្ញាធរជាតិអប្សរា ដែលបណ្ដុះកូនឈើច្រើនប្រភេទសម្រាប់ដាំក្នុងតំបន់រមណីយដ្ឋានអង្គរ និងសម្រាប់ចែកចាយ។ ស្ថានីយនេះ បណ្ដុះប្រភេទពូជឈើលេខ១ និងប្រភេទឈើលេខ២។ អ្នកស្រី ព្រំ ស៊ីណា អ្នកមើលការខុសត្រូវនៅក្នុងស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ បានឱ្យដឹងថា នារដូវប្រាំងនេះ ក្រុមការងារមានភាពមមាញឹកបន្ដិច ដែលត្រូវសម្រុកវាយដី លាយដី ច្រកថង់ ត្រៀមស្ទូងកូនឈើ។ អ្នកស្រីបន្តថា នៅកំឡុងខែ មីនា និងមេសា គ្រាប់ដើមឈើនឹងអាច ប្រមូលផលបានច្រើន ខណៈដែលបច្ចុប្បន្ននេះវាកំពុងចេញផ្កែ ដែលឈើទាំងនោះរួមមាន ឈើទាល គគីរ ត្រាច និងផ្ដេកជាដើម។ល។ តាមការបញ្ជាក់ពីអ្នកស្រី ព្រំ ស៊ីណា ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវមានបណ្ដុះពូជឈើសរុប ១៥មុខ ដែលជាប្រភេទឈើលេខ១ និងលេខ២។ ​ហើយនារដូវប្រាំងនេះ ការមើលថែទាំកូនឈើ​មានភាពលំបាកបន្ដិច ដោយសារត្រូវស្រោចទឹក និងដាក់ជីបំប៉នបន្ថែម ដែលខុសពីរដូវវស្សា​មានភ្លៀងធ្លាក់​គ្រប់គ្រាន់ និងមិនពិបាកមើលថែច្រើន។ តាមការបញ្ជាក់ពីអ្នកស្រី ព្រំ ស៊ីណា ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ដូចស្ថានីយផ្សេងៗទៀតដែរ គឺបណ្ដុះដើម្បីដាំដុះក្នុងតំបន់រមណីយដ្ឋានអង្គរ និងសម្រាប់ចែកចាយដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នើសុំទៅដាំនៅតាមតំបន់ ឬខេត្ត ក្រុងនានានៅក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ នាង…

  • នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យ ឯកឧត្តម ឌ្រីសម៉ាន់ អ៊ីហ្គោរ៍(DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ នៅក្នុងឱកាសនៃជំនួបនេះ ភាគីទាំងពីរបានរំលឹកពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមកដែលមានជាអាទិ៍ មហោស្រពភាពយន្តអឺរ៉ុបនៅកម្ពុជា ពិព័រណ៍សិល្បៈមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប។ នាពេលអនាគត ភាគីទាំងពីរប្តេជ្ញានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យវប្បធម៌៕