សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍ឆ្លងកាត់ខ្លោងទ្វារពីប្រាសាទបាភួន ទៅប្រាសាទភិមានអាកាសជាបណ្តោះ អាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់បញ្ចប់ការងាររួចរាល់ ដើម្បីអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសនៃ អាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័ន CCSA នៃប្រទេសចិនធ្វើការទល់ទ្រសង្គ្រោះបន្ទាន់ខ្លោងទ្វារនេះ ដែលបច្ចុប្បន្នស្ថិតក្នុងសភាពទ្រុឌទ្រោមខ្លាំង។
នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ មានអាយុកាល២០ឆ្នាំហើយ បន្ទាប់ពីបង្កើតនៅឆ្នាំ២០០៤ ដែលកាលណោះមានឈ្មោះថា នាយកដ្ឋានទឹក និងព្រៃឈើ។ ២០ឆ្នាំនេះ នាយកដ្ឋាននេះបានដាំកូនឈើ និងចែកចាយដល់ពលរដ្ឋស្ទើរទូទាំងប្រទេសសរុបជាង២លានដើម។ ហើយនៅឆ្នាំ២០២៣កន្លងទៅ ការដាំក្នុងរមណីយដ្ឋានអង្គរ និងការចែកចាយសរុបជាង១៣ម៉ឺនដើម។ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ បូករួមទាំងការចែកចាយទៅប្រជាពលរដ្ឋតាមបណ្ដា រាជធានី ខេត្តនានាសរុបជាង១៣ម៉ឺនដើម ក្នុងនោះដាំក្នុងឧទ្យានអង្គរជាង៣ម៉ឺនដើម។ លោកបន្ថែមថា សម្រាប់គម្រោងឆ្នាំថ្មីនេះ អាជ្ញាធរជាតិអប្សរាគម្រោងពង្រីកស្ថានីយ៨ហិកតា ដែលជាស្ថានីយបណ្ដុះកូនឈើប្រណីត ដូចជាធ្នង់ បេង ច្រេះជាដើម ព្រោះតម្រូវការប្រភេទឈើប្រណីតច្រើន និងបង្កើតស្ថានីយពីរកន្លែងបន្ថែមទៀត។ ជាមួយគ្នានេះ សាធារណជនដែលមានបំណងស្នើសុំកូនឈើយកទៅដាំ អាចមកស្នើសុំបានចន្លោះពីខែមិថុនា (ដើមរដូវវស្សា) រហូតដល់ពាក់កណ្ដាលខែ កញ្ញា គឺនៅចុងរដូវវស្សា។ សូមបញ្ជាក់ថា ស្ថានីយបណ្ដុះកូនឈើទាំង១០នៅក្នុងរមណីយដ្ឋានអង្គររួមមាន ស្ថានីយប្រាសាទតាកែវ ស្ថានីយ៨ហិកតា ស្ថានីយមណ្ឌល៣ ស្ថានីយបារាយណ៍ខាងលិច ស្ថានីយអូរខ្លូត ស្ថានីយក្រាំងក្រូច ស្ថានីយព្រះខ័ន ស្ថានីយបាល់ឡុង ស្ថានីយអង្គមោល និងស្ថានីយតាសោម។…
នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអនុញ្ញាតឱ្យមន្រ្តីរាជការ ៩រូប ដែលទើបបញ្ចប់ការបណ្ដុះបណ្ដាលវគ្គវិក្រឹតការនៅសាលាភូមិន្ទរដ្ឋបាលដែលការសិក្សាមានរយៈពេល០៩ខែ គឺចាប់ពីថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែធ្នូ ២០២៣ ដោយទទួលបានលទ្ធផលជោគជ័យ បានចូលជួបសម្ដែងការគួរសម និងរាយការណ៍អំពីការសិក្សារបស់ខ្លួន។ នាឱកាសនៃជំនួបសំណេះសំណាល និងសម្តែងការគួរសមនេះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំល្អជាច្រើន ជាពិសេសបទពិសោធក្នុងជីវិតការងាររបស់លោកជំទាវផ្ទាល់ និងបានណែនាំដល់មន្រ្តីរាជការដែលទើបបញ្ចប់ការបណ្ដុះបណ្ដាល នៅពេលត្រឡប់ចូលបំពេញការងារនៅតាមបណ្ដាអង្គភាពដើមរបស់ខ្លួនវិញ ត្រូវចូលរួមសហការ និងចែករំលែកនូវចំណេះដឹងដែលខ្លួនបានរៀនសូត្រថ្មីៗពីសាលា ទៅជួយរៀបចំ និងអភិវឌ្ឍអង្គភាពឱ្យមានការរីកចម្រើនកាន់តែល្អប្រសើរឡើង និងរួមគ្នាបន្តជួយស្ថាបនានូវរាល់កង្វះខាតការងាររបស់អង្គភាពកន្លងមក៕
ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញផ្តល់កិត្តិយសសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ក្រុមការងារស្រាវជ្រាវ ចងក្រងឯកសារទម្រង់ល្ខោនបាសាក់ក្នុងទសវត្សឆ្នាំ១៩៦០ និងថ្នាក់ដឹកនាំសាលាមធ្យមវិចិត្រសិល្បៈ។ ឆ្លៀតក្នុងខណៈនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានអញ្ជើញពិនិត្យមើលការរៀបបណ្ណាល័យ ការហាត់រៀនរបស់សិស្សានុសិស្សនៅសាលារបាំផ្នែកប្រពៃណី និងសាលាតូរ្យតន្ត្រីទាំងឧបករណ៍សម័យ និងបុរាណ ក៏ដូចជាកន្លែងស្នាក់នៅរបស់សិស្សានុសិស្ស ពិសេសសិស្សនារី នៅសាលាមធ្យមវិចិត្រសិល្បៈ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអបអរសាទរទីក្រុងបាត់ដំបងដែលត្រូវបានអង្គការយូណេស្កូចុះក្នុង “បណ្តាញទីក្រុងច្នៃប្រតិដ្ឋ” (UNESCO Creative Cities Network ឬហៅកាត់ថា UCCN) ផ្នែកម្ហូបអាហារ (Gastronomy) https://www.unesco.org/…/55-new-cities-join-unesco…
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីចូលរួម អបអរសារទរខួប៣១ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី “រំលឹកគុណអង្គរ” នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពី ថ្ងៃទី០៧-១៦ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់ពិធីបើកព្រឹត្តការណ៍នេះនឹងប្រព្រឹត្តទៅនាពេលព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «តួនាទីនៃវិស័យវប្បធម៌ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» ដោយមានការចូលរួមពីថ្នាក់ដឹកនាំតំណាងស្ថាប័ន អគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋាន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត សិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សរុបប្រមាណ១៨០នាក់។ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះក្រសួងបានចូលរួមសហការយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក្នុងគោលដៅកាត់បន្ថយនិងលុបបំបាត់នូវសកម្មភាពអមនុស្សធម៌ទាំងនេះចេញពីសង្គមកម្ពុជា។ កន្លងមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងបានរៀបចំសិក្ខាសាលា រៀបចំការជួបជុំគ្នា និងបានចូលរួមក្នុងសកម្មភាពផ្សេងៗដែលមានគោលដៅអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសកម្មភាពនិងហានិភ័យដែលកើតចេញពីសកម្មភាពនៃការជួញដូរមនុស្ស។ លោកជំទាវបានបញ្ជាក់ជាថ្មីថា មានតែការរួមកម្លាំងសហការគ្នា បង្កើតការឯកភាពគ្នា និងធ្វើការផ្សព្វ ផ្សាយតាមគ្រប់មធ្យោបាយប៉ុណ្ណោះ ទើបអាចយកឈ្នះលើបទល្មើសគួរឱ្យស្អប់ខ្ពើមនេះបាន ស្របពេលដែលអំពើជួញដូរមនុស្សត្រូវបានគេចាត់ទុកជាទាសភាពសម័យទំនើប ដែលមានចរិកស្មុគស្មាញប្រកប ដោយល្បិចកលពាក់ព័ន្ធទៅនឹងរបត់នៃផ្នត់គំនិត ចិត្តសាស្រ្តសង្គម ការរីកចម្រើននៃវិទ្យាសាស្រ្តបច្ចេកវិទ្យា ការវិវត្តនៃសេដ្ឋកិច្ច នយោបាយជាតិនិងអន្តរជាតិជាដើម ដែលត្រូវការចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា…
ប្រទីបរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ទទួលបានការចាប់អារម្មណ៍ ក្រោយពីបានបង្ហាញសម្រស់ក្នុងយប់ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ សូមបញ្ជាក់ជូនថា ប្រទីបក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរចនាឡើងក្នុងទម្រង់សាជី មានកម្ពស់ ១៦ម៉ែត្រ និងបាតប្រវែង ៣៤ម៉ែត្រ តំណាងឱ្យលំនឹង និងភាពរឹងប៉ឹងនៃភ្នំព្រះសុមេរុ។ ប្រទីបនេះ ផ្គុំឡើងនូវរូបទាំងឡាយ ជានិម្មិតរូបសម្បត្តិវប្បធម៌ជាតិ ដែលជាស្នាដៃ និងបញ្ញាញាណដ៏កំពូលរបស់បុព្វបុរសខ្មែរនិងជាតម្លៃអមតៈនៃមនុស្សជាតិរបស់កម្ពុជា។ ផ្នែកខាងក្រោមប្រទីបលម្អដោយរូបកូរសមុទ្ទទឹកដោះរវាងអសុរ និងទេវតាស្វែងរកជីវិតអមតៈ តំណាងដោយល្បែងទាញព្រ័ត្រ ជាបេតិកភណ្ឌវប្បធម៌អរូបីចុះបញ្ជីឆ្នាំ២០១៥ នៅក្រុងវិនឌុក ប្រទេសណាមីប៊ី។ នៅចំកណ្តាលប្រទីបបង្ហាញរូបរាងប្រាសាទប្រាង្គពណ៌មាសនៃរមណីយដ្ឋានប្រាសាទកោះកេរចុះបញ្ជីបេតិកភណ្ឌពិភពលោកឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅកំពូលរំលេចដោយប្រាង្គបីនៃប្រាសាទអង្គរ ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២ ក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក។ នៅផ្នែកខាងស្តាំមានរូបប្រាសាទព្រះវិហារដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ ២០០៨ ក្រុងកេបិក ប្រទេសកាណាដា។របាំព្រះរាជទ្រព្យបេតិកភណ្ឌវប្បធម៌អរូបីចុះបញ្ជីនៅឆ្នាំ២០០៣ នៅក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី។ ល្ខោនខោលបេតិកភណ្ឌអរូបីចុះបញ្ជីឆ្នាំ២០១៨ នៅក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស។នៅផ្នែកខាងឆ្វេងមានរូបតោនៃប្រាសាទសំបូរព្រៃគុក បេតិកភណ្ឌពិភពលោក ដែលចុះបញ្ជី ឆ្នាំ២០១៧ នៅក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ រូបល្ខោនស្បែកធំបេតិកភណ្ឌវប្បធម៌អរូបីចុះបញ្ជី២០០៥ ក្រុងប៉ារីស ប្រទេសបារាំង។ចាប៉ីដងវែងបេតិកភណ្ឌអរូបីចុះបញ្ជីឆ្នាំ២០១៦ នៅក្រុងអេតទិសអាបេបា ប្រទេសអេត្យពី។ ល្បុក្កតោបេតិកភណ្ឌអរូបីចុះបញ្ជីឆ្នាំ២០២២ នៅក្រុងរាំបាត…
ប្រទីបក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានត្រៀមជាស្រេចក្នុងការចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី ២៦-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង ដែលក្នុងនោះមានប្រទីបចំនួន៣០ នឹងត្រូវបង្ហាញខ្លួនក្នុងព្រះរាជពិធីនេះ។ សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានគេតំណាលថា ជាពិធីបុណ្យរំលឹកគុណ ចំពោះកងទ័ពជើងទឹកកម្ពុជា។ ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏មហោឡារិកដេីម្បីផ្តល់ក្តីរីករាយជូនប្រជាពលរដ្ឋកម្ពុជាក្រោមម្លប់នៃសន្តិភាព៕ ជយោ ! ព្រះរាជាណាចក្រកម្ពុជា កម្ពុជា ! ព្រះរាជាណាចក្រនៃវប្បធម៌ អរគុណសន្តិភាព សូមភ្ជាប់ជូននូវអត្ថបទអត្ថាធិប្បាយនៃប្រទីបក្រសួងវប្បធម៌និងវិចិត្រសិល្ប: