ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានសេចក្តីរន្ធត់ក្តុកក្តួល និងក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់ មហាឧបាសិកា យិប ចាំកេសន ដែលបាន ទទួលមរណភាពនៅថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:២០នាទីរសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានសេចក្តីរន្ធត់ក្តុកក្តួល និងក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់ មហាឧបាសិកា យិប ថាំ កេសន ដែលបាន ទទួលមរណភាពនៅថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:២០នាទីរសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។
សេចក្តីជូនដំណឹង …………………… ស្តីពីការចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្របង់ថ្លៃ នៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន(ឆ្នាំទី១)នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:(RUFA) សម្រាប់ឆ្នាំសិក្សាថ្មី២០២៣-២០២៤។ បញ្ជាក់: រាល់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ការិយាល័យសេវានិស្សិត តាមរយ:លេខទូរសព្ទ: ០៩៩ ៣២១ ២៩៩ ឬស្កេន QR Code តេឡេក្រាម ដូចមានភ្ជាប់ជូនខាងលើ៕
បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក សយ សុភារិន្ទ ឱ្យដឹងថា រយៈពេលបីខែនេះ ក្រុមការងាររបស់លោក បានខិតខំប្រឹងប្រែងជួសជុល បង្កាន់ដៃនាគ និងខឿនជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្តបានសម្រេចជាង៩០ភាគរយហើយ។ លោក សុភារិន្ទ បន្តថា ក្រុមការងារបានជួសជុលពង្រឹងគ្រឹះខឿនជណ្តើរ និងបង្កាន់ដៃនាគដោយបែងចែកជា៣ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលពង្រឹងខឿនជណ្តើរដែលស្រុត ដោយរៀបថ្មខឿន ទាំងឡាយដែលក្រៀកហែកឱ្យត្រូវតាមលំនាំដើម និងស្តារប្រព័ន្ធរំដោះទឹកបុរាណឡើងវិញ។ ដំណាក់កាលទី២ គឺជួសជុលក្បាលនាគដែលមិនមានលំនឹងឱ្យឈររឹងមាំឡើងវិញ ដោយថែមថ្មថ្មីជំនួសខ្លួននាគដែលបាត់បង់ផង។ ដំណាក់កាលទី៣ ជួសជុលបង្កាន់ដៃនាគប្រវែង១៥ម៉ែត្រ រួមទាំងរចនាសម្ពន្ធនៃគ្រឿងបង្គុំនាគ ដើម្បីឱ្យខ្លួននាគរត់ត្រង់ស្មើគ្នាដូចដើមឡើងវិញ។ ក្នុងនោះការជួសជុលតួខ្លួននាគ និងក្បាលនាគសម្រេចបានប្រវែងសរុប១៨ម៉ែត្រ។ លោក សយ សុភារិន្ទ បញ្ជាក់ថា ការងារជួសជុលបង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងនៃប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមជួសជុលតាំងតែពីពាក់កណ្ដាលខែកក្កដា។ ចំណែកការងារមួយចំនួនទៀតដែលនៅសេសសល់មានដូចជា ការដាប់រំលីងថ្មតួខ្លួននាគថ្មី ការបុកបង្ហាប់ដីនៅតាមជើងទ្រខាងក្រោមនៃទ្រនាប់ជើងនាគ ការពារការហូរច្រោះទឹក និងការបញ្ចៀសការខូចខាតជាបន្តទៀត ហើយគ្រោងនឹងបញ្ចប់នៅមុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ អត្ថបទ៖ លោក យី សុថា រូបភាព៖ លោក ភោគ ជា
នៅថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុន ហាយលែន គ្រុប (HIGHLAND GROUP) ដែលមានអ្នកចូលរួមសរុបជិត៥០នាក់ បានដាំកូនឈើចម្រុះចំនួន៣៤០ដើម និងដាំស្មៅចំនួន៥០០ម៉ែត្រការ៉េ នៅបរិវេណកសិន្ធុខាងត្បូងប្រាសាទអង្គរវត្ត ទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងការចូលរួមបង្កើតទេសភាពបៃតង និងលើកតម្លៃរមណីយដ្ឋានអង្គរផង៕ អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រារព្ធពិធីប្រកាសនិងប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានបេក្ខជន កវីនិពន្ធ អ្នកនិពន្ធ និងភ្ញៀវកិត្តិយសចូលរួមប្រមាណ១៧០នាក់។ *ជយលាភីពានឥន្ទ្រទេវី២០២៣ផ្នែកប្រលោមលោកខ្នាតខ្លី : ១-រឿងព្រលឹងគុហនគរ និពន្ធដោយលោក ផាត ភឿក (ខេត្តកំពង់ចាម) ២-រឿងរចនា និពន្ធដោយលោកស្រី ធា សុភី (រាជធានីភ្នំពេញ) ៣-រឿងរាជិនីល្បុក្កតោ និពន្ធដោយលោក វង្ស សុភាជ (ខេត្តព្រៃវែង) ៤-រឿងភ្លើងឆេះរោងរបាំ និពន្ធដោយលោក ចាន់ ថាភារុន (ខេត្តកំពង់ចាម) ៥-រឿងមេ និពន្ធដោយកញ្ញា ជា សុលីនី (រាជធានីភ្នំពេញ) *ជយលាភីពានឥន្ទ្រទេវី២០២៣ផ្នែកកំណាព្យរឿង : ១-រឿងវណ្ណៈស្នេហ៍ប្រែព័ណ៌ និពន្ធដោយលោក ចំរើន សុភ័ក្ត្រ (ខេត្តកំពត) ២-រឿងរំដួលវត្តី និពន្ធដោយលោក សុវណ្ណ សិរីវុឌ្ឍ (រាជធានីភ្នំពេញ) ៣-រឿងសម្បាច់នារី…
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសារមន្ទីរ Guimet លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជួបជាមួយលោកស្រី Yannick Lintz ប្រធានសារមន្ទីរជាតិនៃសិល្បៈអាស៊ី – Guimet ដើម្បីពិភាក្សាកិច្ចការងារមួយចំនួន
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយអាជ្ញាធរដែនដី និងសាលារៀនបឋមសិក្សា និងមធ្យមសិក្សាក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន រៀបចំយុទ្ធនាការប្រមូលសំរាមប្លាស្ទិចតាមដងផ្លូវក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងគោលបំណងសំខាន់ចំនួនបីគឺ ទី១)សម្អាតសំរាមរាយប៉ាយតាមដងផ្លូវដើម្បីលើកកម្ពស់សោភណ្ឌភាពក្នុងភូមិ ទី២) អប់រំដល់ប្រជាសហគមន៍ឱ្យយល់អំពីបញ្ហាសំរាមដល់សុខភាព បរិស្ថាន និងជីវភាពរស់នៅប្រចាំថ្ងៃ និងទី៣) បញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យចេះទុកដាក់សំរាមបានត្រឹមត្រូវនៅតាមផ្ទះ និង កុំបោះសំរាមចោលតាមទីសាធារណៈ ដើម្បីរក្សាបាននូវបរិស្ថានស្អាតក្នុងសហគមន៍រស់នៅរបស់ខ្លួន។ យុទ្ធនាការនេះ មានអ្នកចូលរួមសរុបចំនួន៧០នាក់ រួមមានថ្នាក់ដឹកនាំនិងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ សមាជិកក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រអែម មេភូមិ អនុភូមិ និង ប្រជាការពារភូមិ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុន សែន ស្រះក្ដុល។
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជួបជាមួយលោក Nicolas Fiévé នាយកសាលាបារាំងចុងបូព៌ា (EFEO) ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងសាលាបារាំងចុងបូព៌ា ជាមួយប្រទេសកម្ពុជា៕