សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ស្ដីពីរមណីយដ្ឋានអង្គរ-សំបូរព្រៃគុក
សារលិខិតជូនពរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុរបស់ សម្តេចមហារដ្ឋសភា ធិការធិបតី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមលំឱនកាយវាចាចិត្តបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយគាំពារបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់សូមមានជន្មាយុយឺនយូរ សុខមាលភាពល្អ បរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ តាមរយៈការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងសមត្ថភាពស្ថាប័ន និងការចូលរួមចំណែកកសាងសមិទ្ធផលសង្គមនានា ដើម្បីអភិវឌ្ឍប្រទេសជាតិមាតុភូមិដ៏បវរនៃយើងជានីតិរដ្ឋដ៏រឹងមាំ និងសម្បូររុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។
ក្នុងឱកាសដ៏មមាញឹកអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤នៃអន្តររដ្ឋាភិបាលស្តីពីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយលោកជំទាវ អ៊ុន បូផាន់ណា ឯកអគ្គរាជទូតប្រតិភូអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូនៅប៉ារីស ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកជំទាវ Rima ABDUL MALAK រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំងចូលជួបពិភាក្សាការងារមួយចំនួនលើវិស័យវប្បធម៌ និងបេតិកភណ្ឌ៕
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃព្រះរាជសវនាការរវាង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណៈរដ្ឋបារាំង នៅវិមានប្រធានាធិបតីបារាំង Élysée នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គម្រោងកិច្ចសហប្រត្តិបត្តិការរវាងកម្ពុជានិងបារាំងលើវិស័យវប្បធម៌ធំៗមួយចំនួនត្រូវបានបារាំងប្រកាសពីការប្តេជ្ញាចិត្ត គាំទ្រដើម្បីសម្រេចបានជោគជ័យ ក្នុងនោះរួមមាន៖ ១.គម្រោងពង្រីកសារមន្ទីរជាតិ និងកិច្ចសហការរវាងសារមន្ទីរជាតិ(កម្ពុជា)ជាមួយសារមន្ទីរGuimet (បារាំង) ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានារបស់ភ្ញៀវទេសចរ និងកំណើនសមុច្ច័យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានគិតពីលទ្ធភាពនៃការពង្រីកសារមន្ទីរទៅទីតាំងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបច្ចុប្បន្នឬទីតាំងថ្មី។ ដើម្បីមានមូលដ្ឋានក្នុងការរៀបចំគម្រោងនេះ ក្រសួងបានចេញសេចក្តីអំពាវនាវកាលពីកំឡុងឆ្នាំ២០២២ទៅដៃគូបរទេសនានា ក្នុងបំណងដើម្បីស្នើសុំជួយបញ្ជូនអ្នកជំនាញចុះជួយផ្តល់យោបល់លើគម្រោងនៃការពង្រីកសារមន្ទីរនេះ។ ក្រោយសេចក្តីអំពាវនាវ ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានឆ្លើយតបជាផ្លូវការកាលពីដើមឆ្នាំ២០២៣ ថានឹងចាត់ចែងបញ្ជូនក្រុមអ្នកជំនាញដើម្បីចុះមកពិនិត្យនិងពិភាក្សាការងារពង្រីកសារមន្ទីរជាមួយក្រសួង។ នៅពាក់កណ្តាលឆ្នាំ២០២៣ ក្រុមជំនាញទាំងពីរបានជួបប្រជុំពិភាក្សាគ្នានៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្ននេះក្រុមជំនាញបារាំងកំពុងរៀបចំរបាយការណ៍បច្ចេកទេសបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំនាពេលកន្លងមក។ ២.គម្រោងជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរឹទ្ធ គម្រោងជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរឹទ្ធ ជាគម្រោងមួយដែលនឹងត្រូវអនុវត្តចាប់ពីពាក់កណ្តាលឆ្នាំ២០២៤នេះតទៅ។ គម្រោងនេះ គឺការបញ្ជូនរូបព្រះវិស្ណុផ្ទុំពីសំរឹទ្ធដ៏ធំពីសារមន្ទីរជាតិ យកទៅជួសជុលនិងអភិរក្សពង្រឹងផ្ទៃលោហៈដែលកំពុងរងការខូចខាតដោយកត្តាធម្មជាតិ។ ក្រៅពីកិច្ចការនៃការអភិរក្សនិងជួសជុល រូបលោហៈនេះនឹងត្រូវយកទៅសិក្សានិងវិភាគបន្ថែមទៀតដើម្បីឈ្វេងយល់ពីមាសធាតុផ្សំនិងបច្ចេកទេសនៃការសិតលោហៈនាសម័យបុរាណ។ ទន្ទឹមនឹងនោះ ក្រុមការងារជំនាញនឹងប្រើប្រាស់ពេលវេលានៃការអភិរក្ស ដើម្បីសាកល្បងផ្គុំបំណែកផ្សេងទៀតភ្ជាប់ទៅនឹងតួខ្លួនរបស់ព្រះវិស្ណុនេះ។ គម្រោងនេះ រំពឹងថានឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៥។ ៣. គម្រោងកិច្ចសហប្រតិបត្តិការជាមួយបារំាង លើយន្តការគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចការអភិរក្ស និងអភិវឌ្ឍរមណីដ្ឋានអង្គរ សំបូរព្រៃគុក(ICC-Angkor Sambo…
ខ្លោងទ្វារខាងត្បូង ឬខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ ជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់ទេសចរមកទស្សនា ហើយកន្លែងនេះតែងមានភាពមមាញឹកខ្លាំងនៅពេលព្រឹក។ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំខ្លោងទ្វារទន្លេអុំលោក ឈឹម សុវណ្ណដេត បានលើកឡើងថា ភ្ញៀវទេសចរតែងនិយមទស្សនាខ្លោងទ្វារទន្លេអុំ ឬក្រុងអង្គរធំ បន្ទាប់ពីការទស្សនាថ្ងៃរះនៅអង្គរវត្ត។ ទីនេះមានចំណុចពិសេសៗមួយចំនួនដូចជា ចម្លាក់ទេវតា និងយក្សនៃរឿងរ៉ាវកូរសមុទ្រទឹក កសិន្ធុទឹក និងខ្លោងទ្វារដ៏ធំស្កឹមស្កៃ។ លោក សុវណ្ណដេត បញ្ជាក់ថា ភាគច្រើនភ្ញៀវទេសចរចំណាយពេលក្នុងការដើរទស្សនាខ្លោងទ្វារនេះចាប់ពី១០ទៅ២០នាទី ហើយពេលខ្លះ ពួកគាត់ទៅទស្សនាប្រាសាទក្បែរៗនោះ ដូចជាប្រាសាទបាយក្អែក និងប្រាសាទបក្សីចាំក្រុង ក៏ដូចជាការជិះទូកកម្សាន្តនៅកសិន្ធុនៅជ្រុងខាងលិច ជាដើម។ ក្រៅពីនេះ ខ្លោងទ្វារទន្លេអុំក៏ជាកន្លែងទស្សនាថ្ងៃលិចដ៏ទាក់ទាញផងដែរ ក្រៅពីភ្នំបាខែងដែលនៅក្បែរនោះ។ ពន្លឺពណ៌មាសបានចាំងប៉ះលើផ្ទៃទឹកនៃកសិន្ធុអង្គរធំ ដែលជាទិដ្ឋភាពមួយដ៏ស្រស់ត្រកាលសម្រាប់ភ្ញៀវទេសចរ។ តាមការប៉ាន់ស្មានរបស់ប្រធានភ្នាក់ងារទេសចរណ៍នៅទីនោះ បច្ចុប្បន្ននេះ ក្នុងមួយថ្ងៃមានភ្ញៀវទេសចរចូលទស្សនាខ្លោងទ្វារទន្លេអុំចន្លោះពី១០០០នាក់ទៅជាង២០០០នាក់។ ដើម្បីសម្រួលដល់កិច្ចការងារនេះ លោក សុវណ្ណដេត បានបញ្ជាក់ថា ក្រុមការងារលោកក៏បានជួយសម្រួលការដើរទស្សនា ពិសេសសម្រួលចរាចរណ៍បង្កាកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុដល់ទេសចរផងដែរ៕ អត្ថបទ៖ នាង សំណាង រូបភាព៖ យី សុថា
ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន ដែលរងការខូចខាតជាច្រើន ដោយសារតែកត្តាអាយុកាល កម្តៅថ្ងៃ សំណើម និងទឹកភ្លៀងឡើងវិញ។ មន្ត្រីបច្ចេកទេសកិច្ចការងារជួសជុល លោក ជិន សុខម៉េង មានប្រសាសន៍ថា ក្រុមអ្នកបច្ចេកទេសបានប្រមូលបំណែកថ្មភក់ ដែលទទួលរងដោយទឹកភ្លៀងហូរច្រោះ បាក់បែកធ្លាក់រាយប៉ាយមកជួសជុលពង្រឹងគ្រឹះឡើងវិញ ដើម្បីកុំឱ្យដីខ្សាច់ហូរចេញ ដែលនាំឱ្យមានការស្រុតស៊ុមទ្វារទាំងសងខាង និងធ្វើឱ្យមានការរង្គៀកផ្នែកខាងលើផង។ លោក សុខម៉េង មានប្រសាសន៍ទៀតថា ការជួសជុលស៊ុមទ្វារផ្នែកខាងលិច នៃប្រាសាទបាយ័ន គឺកំពុងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។ ការជួសជុលនេះ គឺជាការងារអាទិភាពទី១សម្រាប់ទប់ស្កាត់កុំឱ្យដួលរលំ និងម្យ៉ាងទៀត ផ្តោតទៅលើការថែរក្សាសុវត្ថិភាពភ្ញៀវទេសចរដែលដើរឆ្លងកាត់នៅទីនេះផង។ បន្ទាប់ពីបញ្ចប់ការជួសជុលស៊ុមទ្វារនេះ អាជ្ញាធរជាតិអប្សរា នឹងបន្តជួសជុលជញ្ជាំង និងជើងសរសរផ្នែកខាងលិចនៃប្រាសាទបាយ័ន៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក ភោគ ជា
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអមដំណើរដោយឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧០ នៃ”ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា” ដែលប្រព្រឹត្តទៅនៅសាធារណរដ្ឋបារាំង និងមានការសម្តែងសិល្បៈទស្សនីយភាព ដោយក្រុមសិល្បៈ ACK ដែលជាក្រុមសិល្បកររស់នៅប្រទេសបារាំង ព្រមទាំងមានការអញ្ជើញចូលរួមពីភ្ញៀវជនជាតិខ្មែរដែលរស់នៅប្រទេសបារាំង និងភ្ញៀវបរទេសជាច្រើន។
សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងការចែករំលែកក្នុងបណ្តាញផ្សព្វផ្សាយសង្គមនូវវីដេអូខ្លីថតនៅប្រាសាទអង្គរ ដែលមានរូបភាពខ្លឹមសារប៉ះពាល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។
នាថ្ងៃព្រឹកសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តនិរោធរង្សី ឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាបានអញ្ជើញប្រទានភ្លើងសពឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។ ឯកឧត្តម អ៊ុក សុជាតិ បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:០៤នាទី រំលងអធ្រាត្រ ដោយរោគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ។ មរណភាពរបស់ ឯកឧត្តម គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ដែលជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូន ចៅ និងជាការបាត់បង់នូវធនធានមនុស្សដែលជាឥស្សរជនដ៏ឆ្នើមមួយរូប របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាព្រឹទ្ធាចារ្យវីរសិល្បករ និងជាថ្នាក់ដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើ ថែរក្សា ការពារ និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ឱ្យមានភាពរីកចម្រើន ដែលជាគំរូវីរភាព និងជាគុណបំណាច់របស់ ឯកឧត្តម…
នៅថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បុគ្គលិកអប់រំ និងនិស្សិតផ្នែកគ្រប់គ្រងទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះកម្មសិក្សានៅតំបន់រមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ ក្រោមប្រធានបទ “គោលនយោបាយក្នុងការអភិរក្ស អភិវឌ្ឍន៍ និងគ្រប់គ្រងទេសចរណ៍នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកប្រកបដោយនិរន្តរភាព” ដែលដឹកនាំដោយសាស្រ្តាចារ្យ រិត សំអុល ប្រធានតេប៉ាតឺម៉ងទេសចរណ៍។ គោលបំណងគឺស្វែងយល់ពីតម្លៃលេចធ្លោជាសាកលនៃសម្បត្តិបេតិកភណ្ឌ និងគោលនយោបាយក្នុងការគ្រប់គ្រងទេសចរណ៍ដោយនិរន្តរភាព។ ជាចុងក្រោយសាស្រ្តាចារ្យ ព្រមទាំងសិស្សានុសិស្ស បានផ្លាស់ប្តូរបទពិសោធន៍និងចំណេះដឹងអំពីវិស័យទេសចរណ៍ ជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារប្រកបដោយភាពស្និទ្ធស្នាលនិងរីករាយ។