Catégorie : ព័ត៌មាន


  • បន្ទាប់ពីបានចាប់ផ្តើមកម្មវិធីសិក្សា អស់រយៈពេល១១ខែ កន្លងមក នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាបរិវេណសាលាបឋមសិក្សាក្របីរៀល ក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី៖ ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស ថ្នាក់ទី៥ និងទី៦ ចំនួន៤០០នាក់ នៃសាលាបឋមសិក្សា ក្របីរៀល សម្រាប់ឆ្នាំសិក្សា២០២៣នេះ។ អញ្ជើញចូលរួមក្នុងឱកាសនោះ មានឯកឧត្តម ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា លោកអ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងជាសមាជិកក្រុមការងារអប់រំបេតិកភណ្ឌ លោកអ៊ុន មណីនីតា ប្រធានអង្គការមរតកវប្បធម៌ខ្មែរ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងតំណាងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ ក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ចំនួន៤០០នាក់ ដែលបានបញ្ចប់កម្មវិធីសិក្សាអប់រំបេតិកភណ្ឌថា កិច្ចខិតខំប្រឹងប្រែងរៀនសូត្រ មិនថាកម្មវិធីរបស់សាលារៀន ឬកម្មវិធីអប់រំអំពីបេតិកភណ្ឌ ផ្សារភ្ជាប់ការទំនាក់ទំនង និងភាពស្មោះត្រង់ គឺជាស្ពាននៃការកសាងអនាគតដ៏ប្រសើរក្នុងថ្ងៃខាងមុខរបស់ក្មួយៗទាំងអស់គ្នា ដើម្បីក្លាយទៅជាធនធានមនុស្ស…

  • ——————————————— រាជធានីភ្នំពេញ ៖ រសៀលថ្ងៃពុធ​ ១០រោច ខែអស្សុជ​ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣​ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០​ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ដែលជាថ្ងៃកម្ពុជាបានទទួលឯករាជ្យពេញបរិបូរណ៍ ក្រោមព្រះរាជបូនីយកិច្ចរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវិរៈក្សត្រ ព្រះបិតាឯករាជ្យជាតិ ក្រោយពីបារាំងបានដាក់អាណានិគមមកលើកម្ពុជាអស់រយៈពេល ៩០ឆ្នាំ។ ក្នុងនាមថ្នាក់ដឹកនាំ​ មន្រ្តីរាជការទាំងអស់ ដែលជាយុវជនជំនាន់ក្រោយ ​ នៃក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ សូមចងចាំជានិច្ចមិនអាចភ្លេចបាននូវស្នាព្រះហត្ថ ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដ៏ឧត្ដុង្គឧត្ដម នៃព្រះករុណា​ ព្រះបរមរតនកោដ្ឋ​ និងគុណណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល…

  • លេខាធិការដ្ឋាននៃគណៈកម្មការរៀបចំប្រលងស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២៣ សូមជូនដំណឹងដល់បេក្ខជនដែលបានដាក់ស្នាដៃប្រលងតែងនិពន្ធនិងសាធារណជនមេត្តាជ្រាបថា ពិធីប្រកាសនិងប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃ២០ វិច្ឆិកា ២០២៣ វេលាម៉ោង៧:៣០ព្រឹក នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

  • នាពេលព្រឹកថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាមធ្យមវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងសិល្ប: ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការ លោកនាយកសាលាស្តីទី លោកនាយករង លោកគ្រូ អ្នកគ្រូជំនាញ បានអញ្ជើញចុះត្រួតពិនិត្យការហាត់សម និងឆ្លងស្នាដៃសិល្បៈទស្សនីយភាពរបាំ សម្រាប់ចូលរួមសម្ដែងក្នុងពិធីអបអរសាទរខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ៕

  • នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ប៉ែន មុនីមករា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយនឹងសមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សាហកម្មកែច្នៃនៃកម្ពុជា នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ គោលបំណងនៃការចុះអនុស្សរណៈនេះគឺដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារប្រកបដោយនិរន្តភាព និងបរិយាបន្នមួយដល់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះដើម្បីពង្រឹងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងដៃគូឯកជនតាមរយៈការពង្រឹងសមត្ថភាព ចែករំលែកចំណេះដឹង និងផ្សព្វផ្សាយស្នាដៃសេវាកម្ម និងផលិតផលនៃឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋរបស់កម្ពុជា។

  • នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រារព្ធពិធីដាំដើមផ្កាព្កុល មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ “យើងរួមគ្នាអភិវឌ្ឍអនាគតកុមារី និងយុវតី” នាបរិវេណត្រពាំងសេស ខាងលិចប្រាសាទអង្គរវត្ត ស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាសមាជិក Gold Award របស់ FAPW និងជាសមាជិក Global Award របស់សហគម OB-PS៕ រូបភាព៖លោក ហាប់ គឹមអាន និងលោក ហ៊ុំ រិទ្ធី

  • ក្រោយពីបញ្ចប់ការងារជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងមួយថ្ងៃៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរយនាក់ដើរឆ្លងកាត់ស្ពានហាលខាងលិចដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត បានពោលពាក្យកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងជួសជុល និងអភិរក្សស្ពានហាលនេះបានល្អប្រសើរឡងវិញ។ បន្ថែមលើនេះ ភ្ញៀវទេសចរក៏បង្ហាញពីមោទកភាពនៃកេរដំណែលដូនតាខ្មែរមួយនេះដែរ។ លោកតា កាយ កាន អាយុ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយក្រោយរូបគាត់បានដើរឆ្លងកាត់ស្ពានហាលសារជាថ្មី ដោយគាត់រៀបរាប់ថាគាត់ធ្លាប់ឆ្លងកាត់ស្ពានហាលនេះតាំងពីឆ្នាំ២០០៥ ដែលកាលណោះ ស្ពានមានស្ថានភាពបាក់បែក និងស្រុតដោយកន្លែងពិបាកធ្វើដំណើរ។ ប៉ុន្តែពេលនេះ គាត់បានដើរលើស្ពានបុរាណម្តងទៀត ឃើញថា មានភាពរឹងមាំឡើងវិញ ព្រមទាំងធ្វើឱ្យភ្ញៀវដែលមកលេងអង្គរងាយស្រួលធ្វើដំណើរជាងមុនផង។ ចំណែកពលរដ្ឋម្នាក់ទៀតរស់នៅខេត្តកណ្តាល អ៊ំស្រី នូ យ៉ន បានសរសើរថា ស្ពានហាលខាងលិចអង្គរវត្តពិតជាស្រស់ស្អាតប្លែក ស្រួលដើរជាងកាលពីមុន។ គាត់យល់ថា កាជួសជុលស្ពានហាលឱ្យប្រសើរឡើងវិញនេះ គឺបានថែរក្សាទុកស្នាដៃរបស់បុព្វបុរសខ្មែរឱ្យនៅគង់វង្សបានយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀតបានឃើញ។ លោកស្រី Linda និង អ្នកស្រី Hidi ជនជាតិអាម៉េរិក ដែលបានដើរឆ្លងកាត់ស្ពានហាលជាលើកដំបូង បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើសំណង់ប្រាសាទបុរាណដ៏អច្ឆរិយៈរបស់ប្រទេសកម្ពុជានេះ ពិសេស គឺការជួសជុលថែទាំស្ពានហាលនេះជាដើម។ អ្នកទេសចរបរទេសទាំង២ បង្ហាញអារម្មណ៍រំភើប ដោយចាត់ទុកថា រូបគាត់ទាំងពីរមានសំណាងណាស់ ពីព្រោះដំណើរកម្សាន្តនៅរមណីយដ្ឋានអង្គរ ស្របពេលសំណង់ស្ពានហាលបានជួសជុលរួចរាល់ ហើយបានដើរឆ្លងកាត់ជាលើកដំបូង។ ការពោលសរសើរអំពីការងាររបស់អាជ្ញាធរជាតិអប្សរា ក្នុងការជួសជុលព្រមទាំងសម្រស់ស្ពានហាលខាងលិចអង្គររបស់ភ្ញៀវទេសចរចម្រុះជាតិសាសន៍នេះ កើតមានឡើងបន្ទាប់ពីស្ពានហាលខាងលិចអង្គរ…

  • សូមអបអរសាទរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសទទួលបាន​ ពានកិត្តិយស​ថ្នាក់មាស​ របស់​ មិត្តកាយឫទ្ធិនារីតំបន់អាសុីប៉ាសុីហ្វិក​ និង​ប្រកាសនីយបត្រ​ ថ្នាក់សកលរបស់​ OB-PS #សន្និបាតមិត្តកាយឫទ្ធិនារីលើកទី៧ #សកនក

  • កម្រងរូបភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រូបភាព៖ ហ៊ុ រិទ្ធី/ហាប់ គឹមអាន/រដ្ឋ ផល្លីន/ ភោគ ជា

  • ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ដែលពិធីនេះប្រព្រឹត្ដទៅនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការរៀបចំព្រះរាជពិធីសម្ពោធនេះ ធ្វើឡើងបន្ទាប់ពីគម្រោងអភិរក្ស និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ។ មានប្រសាសន៍ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ« ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានឱ្យដឹងថាការងារអភិរក្ស និងអភិវឌ្ឍនៅតំបន់រមណីយដ្ឋានអង្គរដែលទទួលជោគជ័យបានគឺអាស្រ័យលើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នទាំងជាតិ និងអន្តរជាតិជាតិនានា ជាពិសេសប្រទេសជប៉ុន។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបន្តថា ក្រៅពីការងារអភិរក្ស និងអភិវឌ្ឍ ជប៉ុនក៏បានជួយដល់កម្ពុជា លើការងារបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ ដែលរហូតមកទល់នឹងពេលនេះ ធនធានមនុស្សទាំងនោះ បានក្លាយ ជាអ្នកជំនាញដ៏សំខាន់នៅក្នុងការងារអភិរក្ស និងអភិវឌ្ឍ តាមតំបន់បុរាណដ្ឋាននានានៅកម្ពុជា។ លោកជំទាវបានរម្លឹកឱ្យដឹងថា ថ្មីៗកន្លងមកនេះ ជប៉ុនក៏បានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា ដើម្បីបន្ត ការងារអភិរក្ស ស្រាវជ្រាវ និងអភិវឌ្ឍ តំបន់បុរាណដ្ឋាននៅកម្ពុជាបន្ថែមទៀតផងដែរ។ កម្ពុជាត្រូវបានសហគមន៍អន្តរជាតិ ចាត់ទុកជាប្រទេសមហាអំណាច នៃសម្បត្តិវប្បធម៌។ កម្ពុជាបច្ចុប្បន្នដោយមិនរាប់បញ្ចូលបុរាណដ្ឋាន ដែលបានបាត់បង់ទៅប្រទេសជិតខាងផងនោះ កម្ពុជានៅតែមានបុរាណដ្ឋានជាច្រើន ដែលត្រូវស្រាវជ្រាវ…