«ដាល់អំបុក» ឬអ្នកស្រុកខ្លះហៅថា «បុកអំបុក» គេច្រើនតែធ្វើនៅពេលច្រូតស្រូវដើមដៃ។ ហើយស្រូវដែលគេយកមកបុកច្រើនជាស្រូវដំណើបថ្មី ឬជួនកាលក៏មានស្រូវខ្សាយខ្លះដែរ។ ការដែលដាល់អំបុកគឺមិនមែនដើម្បីតែបានអំបុកទទួលទានម្យ៉ាងទេ បំណងមួយទៀតគឺថាដើម្បីនឹងយកអំបុកទៅប្រើក្នុងពិធី។ រីឯពិធីដែលអ្នកស្រុកធ្វើរួមគ្នានៅតាមវត្តហៅថា «អកអំបុកសំពះព្រះខែ» ។ ខាងក្រោមនេះជាកម្រងរូបភាពទំនៀមទម្លាប់ដាល់អំបុកដែលអ្នកភូមិ ពោធិ៍អណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ ក្រុងសំពៅពូន ខេត្តកណ្ដាល តែងតែធ្វើជារៀងរាល់ឆ្នាំ។ អត្ថបទ: យសោធរ រូបថត: ញាំ-nham
ថ្ងៃទី២៤ វិច្ឆិកា ២០២៣ #ហ៊ុនម៉ាណែត#Hunmanet#កម្ពុជា#Cambodia
យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលេខ ៣៩៨០១អពដ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ និងផ្អែកតាមចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល សម្រេចផ្ដល់ការលើកទឹកចិត្តក្នុងការបន្តការអនុគ្រោះពន្ធសម្រាប់រយៈពេល ៥ ឆ្នាំ បន្ថែមទៀត (២០២៤-២០២៨) ជូនដល់ផលិតករភាពយន្តក្នុងស្រុក ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យសិល្បៈនិងការផលិតភាពយន្តខ្មែរ ដូចខាងក្រោម៖ ១. អនុញ្ញាតព្យួរទុកការអនុវត្តពន្ធកាត់ទុក១៥% លើសួយសារនៃទ្រព្យអរូបី (ការផ្ដល់សិទ្ធិបញ្ចាំងខ្សែភាពយន្តផលិតក្នុងស្រុក) ២. អនុញ្ញាតព្យួរទុកពន្ធលើប្រាក់ចំណូលជូនក្រុមហ៊ុនផលិតកម្មភាពយន្តខ្មែរ ៣. អនុញ្ញាតព្យួរទុកការអនុវត្តអាករពិសេសលើសេវាលំហែកំសាន្ត (១០%) ជូនដល់សិល្បៈសៀក នៃក្រុមហ្វាពន្លឺសិល្បៈខេត្តសៀមរាប (PHARE PERFORMING SOCIAL ENTERPRISE)។ ទន្ទឹមនឹងនេះ ផលិតករភាពយន្តក្នុងស្រុកនិងសៀក ត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ កត់ត្រានិងកាន់កាប់បញ្ជីកាគណនេយ្យ ដាក់លិខិតប្រកាសពន្ធប្រចាំខែនិងប្រចាំឆ្នាំ ព្រមទាំងបំពេញកាតព្វកិច្ចពន្ធដារផ្សេងទៀត ឱ្យបានត្រឹមត្រូវដូចក្រុមហ៊ុនអាជីវកម្មដទៃទៀតដែរ ដើម្បីជាការចូលរួមចំណែកពង្រឹងអនុលោមភាពសារពើពន្ធ និង វប្បធម៌ពន្ធដារនៅកម្ពុជា។
សេចក្ដីជូនដំណឹង របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: អំពីដំណើរការទទួលពាក្យចុះឈ្មោះចូលរៀនសម្រាប់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឡើងថ្នាក់ឆ្នាំទី២ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤។ និស្សិតត្រូវដោនឡូតយកពាក្យតាម តំណភ្ជាប់លីង ពាក្យសុំចុះឈ្មោះចូលរៀនសម្រាប់និស្សិតឆ្នាំទី២ https://drive.google.com/…/1l2XQllxr4YH2bV6Nl8g4…/view
នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជា រួមជាមួយស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀតប្រចាំនៅសាធារណរដ្ឋសិង្ហបុរី បានរួមគ្នារៀបចំព្រឹត្តិការណ៍ «ASEAN Gala Night 2023» នៅសណ្ឋាគារ Orchard ដោយមានការបង្ហាញនូវផលិតផល វត្ថុវប្បធម៌ មុខម្ហូប និងបង្អែមជាតិ រួមនឹងការសម្តែងសិល្បៈរបស់ប្រទេសសមាជិកអាស៊ាននីមួយៗ ដើម្បីផ្សព្វផ្សាយពីភាពចម្រុះនិងសំបូរបែបនៃវប្បធម៌ក្នុងតំបន់។ ស្ថានទូតបាននាំយកអ្នកគុនល្បុក្កតោ៤នាក់ពីព្រះរាជាណាចក្រកម្ពុជាមកសម្តែងក្នុងព្រឹត្តិការណ៍នេះ។ នៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ ក៏ទទួលបានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីឯកឧត្តម Albert Chua អគ្គលេខាធិការក្រសួងការបរទេសសិង្ហបុរី រួមនឹងវត្តមានភ្ញៀវចូលរួមសរុបប្រមាណ៣៥០នាក់៕
ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានជួសជុល ពង្រឹងស៊ុមទ្វារបញ្ចោតទាំងបីដែលសាងសង់ពីថ្មភក់របស់ប្រាសាទបក្សីចាំក្រុង ដែលទទួលរងការខូចខាតពុកផុយដោយកត្តាផ្សេងៗ ក្នុងគោលបំណងថែរក្សាប្រាសាទបុរាណដ៏មានតម្លៃនេះឱ្យបានយូរអង្វែងបន្តទៀត។ បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក ទុយ សីហច័ន្ទ មានប្រសាសន៍ថា ដោយសារតែអាយុកាល កម្ដៅថ្ងៃ សំណើម លាមកសត្វ និងស្លែ ធ្វើឱ្យស៊ុមទ្វារទាំងបីទិសរបស់ប្រាសាទបក្សីចាំក្រុង រួមមានទិសខាងជើង ទិសខាងត្បូង និងជាពិសេសទិសខាងលិច បានរងការខូចខាតយ៉ាងខ្លាំងផ្នែកជើងខាងក្រោម៕ អត្ថបទ: ឆាយ ផាន់នី រូបភាព: ភោគ ជា និង ជា វណ្ណៈ
នៅគេហដ្ឋានភូមិព្រែកស្វាយ(ឆ្មាបាត់) សង្កាត់ស្ទឹងសែន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ——————————————— ខេត្តកោះកុង ៖ ល្ងាចថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ នេត្រ ភូម៉ារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សពមហាឧបាសិកា យិប ថាំកេសន ដែលត្រូវជាម្ដាយក្មេក សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:២០នាទី ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយរោគាពាធ។ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់…
ពិព័រណ៍ដ៏មានសារៈសំខាន់ខាងលើ នឹងរៀបចំរយៈពេល១៥ថ្ងៃ នៅសារមន្ទីរខ្លែងខ្មែរ ក្នុងបរិវេណនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ស្ថិតនៅលើបណ្តោយវិថីរដ្ឋសភាថ្មី (ខាងត្បូងរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ក្នុងរយៈពេលនេះ សូមអញ្ជើញសាធារណជនទាំងអស់ចូលទស្សនាស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌ខ្មែរកាលពីជាង៣០ឆ្នាំកន្លង ដោយសេរី៕ *ទីតាំង៖ https://maps.app.goo.gl/JMUmdTY9WnYCML1w8?g_st=it
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សកម្មភាពសិល្បករសិល្បការិនី ក្នុងនិងក្រៅប្រព័ន្ធកំពុងហាត់សមយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមសម្ដែងក្នុងព្រឹត្តិការណ៍ “រាត្រីចងចាំ” លើកទី៤ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប៕ ព្រឹត្តិការណ៍វប្បធម៌រាត្រីចងចាំ២០២៣ !