Catégorie : ព័ត៌មាន


  • ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកអូសថ្មភក់ឡើងទៅលើរួតបាកាណនៃប្រាសាទអង្គរវត្ត ដើម្បីជួសជុលនិងពង្រឹងឡើងវិញនៅតាមកន្លែងថ្មដែលញែកចេញពីគ្នា និងបាត់បង់ថ្មឱ្យប្រសើរឡើងវិញ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៣មក។ ដោយសារតែទីតាំងក្នុងបរិវេណប្រាសាទ មានទីធ្លាតូចចង្អៀតមិនអំណោយផលក្នុងការប្រើឧបករណ៍ទំនើបដូចជា ឡានស្ទួចសម្រាប់លើកថ្មធំៗបាន និងដើម្បីការពារកុំឱ្យប៉ះពាល់ដល់ប្រាសាទក្នុងកំឡុងពេលដឹកជញ្ជូនថ្មផង ក្រុមការងារបានរៀបចំរន្ទាធ្វើជាស្ពានសម្រាប់អូសថ្ម ចាប់ពីចំណុចកណ្តាលនៃថែវកូរសមុទ្រទឹកដោះ ដោយប្រើរទេះអូស។ ផុតពីដំណាក់កាលនេះ ក្រុមការងារត្រូវប្រើកៅឡាក់ស្ទួចយកថ្មទៅជាន់ទី២នៃប្រាសាទបន្តទៀត និងអូសដោយរទេះម្តងមួយដុំៗទៅកាន់ការដ្ឋានជួសជុលដែលត្រូវប្រើកម្លាំងមនុស្សសុទ្ធសាធ។ សកម្មភាពនេះ បានធ្វើឱ្យក្រុមការងារមានអារម្មណ៍ថា ពួកគេហាក់ដូចជាបានវិលត្រឡប់ទៅកាន់សម័យកាល ដែលកំពុងសាងសង់ប្រាសាទ ហើយគេគិតថា ខ្លួនឯងកាលពីជាតិមុនអាចជាអ្នកសាងសង់ប្រាសាទផងក៏មិនដឹង។បើទោះបីជាការអូសទាញថ្មមានការលំបាកយ៉ាងណា ក្រុមការងារជួសជុលនៅតែមានមោទនភាព ដោយសារតែពួកគេបានចូលរួមការងារដ៏មានតម្លៃមួយនេះ និងរឹតតែជំរុញទឹកចិត្តពួកគាត់មានទឹកចិត្តតស៊ូ ជំនៈនូវឧបសគ្គផ្សេងៗ ព្រមទាំងសាមគ្គីគ្នាជាកម្លាំងតែមួយក្នុងការអូសថ្មដែលមានទម្ងន់ធ្ងន់ៗឱ្យបានដល់គោលដៅ។ លោក ម៉ៅ ឡាន ក្រុមការងារអូសថ្មម្នាក់មានប្រសាសន៍ថា កន្លងមកមិនមានការដ្ឋានការងារណាមានឧបសគ្គច្រើន ត្រូវប្រើកម្លាំងមនុស្សអូសទាញដុំថ្មធំៗ ច្រើនដំណាក់កាលដូចនៅប្រាសាទអង្គរវត្តនោះទេ។ លោកមានប្រសាសន៍បន្តទៀតថា រូបលោកគឺជាអ្នកដែលមានវ័យចំណាស់ជាងគេនៅក្នុងក្រុម ដែលមានតួនាទីអូសថ្ម។ បើទោះបីជាយ៉ាងណា ក្នុងនាមជាអ្នកមានបទពិសោធន៍លើការងារជួសជុលប្រាសាទជាច្រើនឆ្នាំមកហើយ លោកតែងតែផ្តល់យោបល់ដល់ក្មេងៗជំនាន់ក្រោយជានិច្ច។ លោក ម៉ៅ ឡាន ឱ្យដឹងទៀតថា ការអូសថ្ម១ដុំៗយកទៅជួសជុលប្រាសាទបាន គឺត្រូវរៀបរន្ទាដោយប្រើដែក និងឈើធ្វើជាស្ពានជាមុន ដើម្បីការពារកុំឱ្យប៉ះពាល់ដល់ថ្មប្រាសាទ។ ចំណែកការងារទៀតសោតក៏ត្រូវមានភាពអត់ធ្មត់ និងធ្វើដោយក្តីស្រលាញ់ ពីព្រោះប្រាសាទអង្គរវត្តគឺជាដួងព្រលឹងរបស់ខ្មែរ តាំងពីបុរាណកាលដែលមិនអាចកាត់ថ្លៃបាន។ លោក…

  • ឯកឧត្តម គឹម សុធិន អគ្គនាយករង ដែលតំណាងឱ្យឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីមួយចំនួនទៀត បានអញ្ជើញចូលរួមក្នុងទិវាជាតិនៃការចងចាំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ឧសភា ឆ្នាំ២០២៣ រៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប នៅក្នុងវត្តទេពពោធិ៍វង្ស នាភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ទិវាជាតិចងចាំនេះ បាននិមន្តព្រះមេគុណ និងព្រះថេរានុថេរៈ សរុបចំនួន៧៤អង្គ ដើម្បីធ្វើពិធីរាប់បាត្របង្សុកូលឧទ្ទិសរម្លឹកដល់វិញ្ញាណក្ខន្ធជនស្លូតត្រង់ខ្មែររាប់លាននាក់ ដែលបានស្លាប់ផង និងរម្លឹកដល់សោកនាដកម្មដែលរបបអាវខ្មៅប្រព្រឹត្តមកលើជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃផង។ នៅក្នុងការប្រារព្ធពិធីទិវាជាតិចងចាំឆ្នាំនេះ ក៏មានការអញ្ជើញចូលរួបជាអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងក្រុងសៀមរាប កងកម្លាំងប្រដាប់អាវុធ នគរបាល…

  • មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងសម្អាត និងជួសជុលវត្ថុសិល្បៈចំនួន១០៥៥ បន្ទាប់ពីបានរកឃើញនៅក្នុងការធ្វើកំណាយបុរាណវិទ្យានៅទំនប់ខាងត្បួង ឈៀងខាងលិច នៃស្រះស្រង់។ បច្ចុប្បន្ន សកម្មភាពសម្អាតទាំងនេះ កំពុងប្រព្រឹត្តទៅនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងកំពុងធ្វើការបង្ហាញជាសាធារណៈ ក្នុងកំឡុងពេលមានការរៀបចំតាំងពិព័រណ៌មិនអចិន្ត្រៃយ៍ នៃវត្ថុសិល្បៈទាំងនោះ ចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ លោកស្រី បេ ស៊ីនួន មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា វត្ថុសិល្បៈចំនួន១០៥៥សមុច្ច័យ ភាគច្រើនជារូបចម្លាក់ព្រះពុទ្ធ ស្ថិតក្នុងសតវត្សទី១២ និងទី១៣នៃគ្រឹស្តរាជ និងសម័យក្រោយអង្គរ។ បច្ចុប្បន្នក្រុមការងារ កំពុងធ្វើការសម្អាតកម្រិតមធ្យម ដោយវត្ថុធ្វើពីលោហៈ មានការខូចខាតជាច្រើនដូចជា៖ រុំព័ទ្ធទៅដោយកំណកដីក្តាំង ស្នឹមព័ណ៌បៃតង ពុកផុយ សឹក ច្រេះ ស្នាមប្រេះ និងបាក់ជាបំណែក។ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីវិធីសាស្ត្រ នៃការសម្អាតវត្ថុសិល្បៈទាំងនេះ សូមអញ្ជើញសាធារណជន ចូលទៅទស្សនាដោយផ្ទាល់ ការតាំងពិព័រណ៌មិនអចិន្ត្រៃយ៍ នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដែលមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក…

  • នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន អឺបែន លីវីង សឺលូសិន ដឹកនាំ​ដោយលោក គាន គីមលាង នាយកប្រតិបត្តិក្រុមហ៊ុន លើគម្រោងសិក្សារួមក្នុងការអភិរក្ស និងលើកតម្លៃផ្លូវបុរាណ ចាប់ពីមុខភ្នំបាខែង រហូតដល់តំបន់រលួស។ អនុស្សរណៈនេះនឹងរួមចំណែកក្នុងការងារអភិរក្ស និងលើកតម្លៃផ្លូវបុរាណពីអតីតរាជធានីអង្គរ ទៅតំបន់រលួស នៃរមណីយដ្ឋានអង្គរ ក៏ដូចជាការជួយជំរុញការចូលរួមពីវិស័យឯកជនផ្សេងទៀត ក្រោមទម្រង់កិច្ចសហការភាពជាដៃគូរវាសាធារណៈ និងឯកជន៕ អត្ថបទ៖ នាង សំណាង រូបភាព៖ ហ៊ុំ រិទ្ធី

  • សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ នឹងរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេលខ្លីចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ ពិព័រណ៍នេះ នឹងរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និង​ទើបរកឃើញពីកំណាយស្រាវជ្រាវ​នៅតំបន់រមណីយដ្ឋានអង្គរ រួមនិងកុលាលភាជន៍​ដែលមានប្រភពពីឡដុតកុលាលភាជន៍បុរាណ​តំបន់ភ្នំគូលែនផងដែរ។ សមុច្ច័យដែលនឹងតាំងបង្ហាញក្នុងពិព័រណ៍ខាងលើនេះ ចែកជា៣ប្រភេទ ក្នុងនោះវត្ថុដែលធ្វើពីដីឥដ្ឋមាន លោហៈធាតុ សំរឹទ្ធ ស្ពាន់ ដែកសំណរ សមុច្ច័យវត្ថុបុរាណជាត្បូងគ្រីស្តាល់ និងគ្រាប់ក្វាតជាដើម។ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ មានសុទិដ្ឋិនិយមថា ពិព័រណ៍ខាងលើនេះ នឹងផ្តល់ព័ត៌មានថ្មីៗស្ដីពីវឌ្ឍនៈភាព និងភាពរីកចម្រើនក្នុងវិស័យស្រាវជ្រាវ និងកំណាយតាមបែបបុរាណវិទ្យា ក្នុងតំបន់ការពារបេតិកភណ្ឌរមណីយដ្ឋានអង្គរ។ សាធារណជន ក៏អាចស្វែងយល់បន្ថែមពីការងារថែទាំ និងជួសជុលវត្ថុបុរាណ ក្រោយពេលបញ្ចប់ការងារស្រាវជ្រាវ ពីការដ្ឋានកំណាយផងដែរ។ សូមបញ្ជាក់ថា ពិព័រណ៍ខាងលើនេះធ្វើឡើងដើម្បីអបអរទិវាសារមន្ទីរអន្ដរជាតិថ្ងៃទី១៨ ខែឧសភា។ ក្នុងថ្ងៃទី១៨នោះដែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិអាចចូលទស្សនាបានដោយឥតគិតថ្លៃ៕ អត្ថបទ​ និងរូបភាព៖ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

  • នាព្រឹកថ្ងៃពុធ១៣ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហុងគ្រី បានជួបសម្តែងការគួរសម និងពិភាក្សាការងារដោយផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។ ជាការឆ្លើយតប លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជារីករាយក្នុងការសហការជាមួយភាគីហុងគ្រី លើសកម្មភាពពង្រឹងនិងពង្រីកវិស័យវប្បធម៌កម្ពុជា-ហុងគ្រី៕

  • ដោយមានកិច្ចសហប្រតិបត្តិការរវាងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសាលាហ្គោគ្លូប៊លនៃគ្រឹះស្ថានអប់រំឯកជនក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី១៥ដល់ទី១៨ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំសិស្សានុសិស្សចំនួន១១៩នាក់ ក្នុងនោះមានសិស្សថ្នាក់ទី៥ និងថ្នាក់ទី៦ សរុបចំនួន៧ថ្នាក់ ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីស្វែងយល់ពីពិព័រណ៍ផលិតផលសូត្រមកពីបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ រួមមាន ឥណ្ឌា កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម ព្រមទាំងការអនុវត្តដោយផ្ទាល់លើការងារជ្រលក់ពណ៌។ អ្នកស្រី ឡៅ ស្រីម៉ុច ប្រធានផ្នែកមធ្យមសិក្សាចំណេះទូទៅនៃសាលាហ្គោគ្លូប៊ល បានឱ្យដឹងថា ការដឹកនាំសិស្សមកធ្វើទស្សនកិច្ចនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺចង់ឱ្យសិស្សទាំងអស់ បានសិក្សាបន្ថែមអំពីប្រវត្តិនៃសម្លៀកបំពាក់នៅតំបន់អាស៊ី ដែលស្ថិតនៅតាមទន្លេមេគង្គ មានសម្លៀកបំពាក់ប្រពៃណី ការផលិត ឧបករណ៍តម្បាញ វត្ថុធាតុដើម វិធីសាស្ត្រផលិត ដែលធ្វើឱ្យសិស្សស្វែងយល់ពីបានច្រើនពីវាយនភណ្ឌ។ នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន ឱ្យដឹងថា សារមន្ទីរមានសេចក្តីសោមនស្សរីករាយដែលគណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូដែលយល់ដឹងចង់បង្ហាញពីការយកចិត្តទុកដាក់ការលើកតម្លៃលើវិស័យវាយនភណ្ឌលើប្រទេសទាំង៦ ពិសេសប្រទេសកម្ពុជា។ លោកបន្តថា សារមន្ទីរបានផ្ដល់ជូនដល់សិស្សានុសិស្ស គឺឱ្យពួកគាត់ចូលទស្សនាតាមសាលតាំងពិព័រណ៍នីមួយៗដើម្បីឱ្យគាត់បានសិក្សាស្វែងយល់អំពីភាពខុសប្លែកគ្នានៃវាយនភណ្ឌប្រទេសទាំង៦។ បន្ថែមពីនេះ សិស្សានុសិស្សក៏អាចអនុវត្តជ្រលក់ពណ៌ ដែលជាផ្នែកមួយនៅក្នុងដំណាក់កាលនៃការត្បាញវាយនភណ្ឌ ដើម្បីបានពណ៌ផ្សេងតាមការចង់បានរបស់អ្នកត្បាញ៕ អត្ថបទ: លោក យី សុថា រូបភាព: លោក ភោគ…

  • ក្រុមការងារជួសជុលរបស់អាជ្ញាធរជាតិអប្សរា កំពុងរៀបចំរន្ទា ដើម្បីរើដុំថ្មធំៗដែលមានសភាពហែកចេញពីគ្នា ហើយរៀបចំឱ្យមានសភាពកិបគ្នាដូចដើមឡើងវិញ ព្រមទាំងសម្អាតកម្ទេចដុំថ្មតូចៗ ធូលីដីចេញផង នៅខឿនរួតបាកាណនាផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដែលកំពុងរងការខូចខាតជាច្រើនសតវត្សរ៍មកហើយ។ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាលោក ឃាម មុនី មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃក្រុមអ្នកជួសជុលបានប្រើកម្លាំងមនុស្សសុទ្ធសាធ ដើម្បីរើ អូសទាញឬលើកដុំថ្មធំៗចេញពីកន្លែងដើម ដែលមានសភាពហែករំកិលចេញពីគ្នាពី១ទៅ២៧សង់ទីម៉ែត្រ យកទៅដាក់នៅកន្លែងមានសុវត្ថិភាព ដោយយោងឡើង តាមការប្រើកៅឡាក់ចំនួន៥ ប្រទាញចុះឡើងយ៉ាងលំបាក ដោយប្រើពេលជាច្រើនម៉ោងក្នុងការទាញយកថ្មមួយដុំៗ។ ចំណែកឯដឹកជញ្ជូនថ្មថ្មីទៅបំពេញពង្រឹងតាមជ្រុងរបស់រចនាសម្ពន្ធរបស់ខឿនវិញ គឺប្រើរទេះអូសពីដីឡើងទៅលើ ដោយប្រើកម្លាំងមនុស្សយ៉ាងតិចចំនួន១៥នាក់ អូសផង ទាញផង និងរុញផង ដោយក្នុងមួយថ្ងៃៗអាចយកដុំថ្មបានតែចំនួនពី៦ទៅ៨ដុំប៉ុណ្ណោះ។ លោក ឃាម មុនី មានប្រសាសន៍បន្ថែមទៀតថា ការអូសទាញដុំថ្មធំៗឡើងទៅលើខឿនរួតបាកាណនៅផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តនេះ មិនមែនជាការងារងាយស្រួសទេ ដោយក្រុមការងារត្រូវប្រើកម្លាំងអូសឡើងទៅលើ កម្ពស់ ប្រហែលពី៣០ទៅ៤០ម៉ែត្រ ហើយថ្មមួយដុំៗក៏មានទម្ងន់ធ្ងន់ប្រមាណ១៥០០គីឡូក្រាម។ការលំបាកក្នុងការអូសទាញថ្មធំៗឡើងដោយដៃមនុស្សនេះ គឺទាមទារបំផុតឱ្យក្រុមអ្នកជំនាញតស៊ូ ភាពអត់ធ្មត់ និងរិះរកគ្រប់វិធីសាស្ត្រ គ្រប់បច្ចេកទេសប្រកបដោយគុណភាពខ្ពស់មិនប៉ះពាល់ដល់សំណង់ចាស់ដែលទ្រុឌទ្រោមខូចខាត ព្រមទាំងគិតពីសុវត្ថិភាពនៃក្រុមការងារដែលកំពុងតែអនុវត្តផង៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក ភោគ ជា,

  • នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការទទួលរៀបចំទស្សនីយភាពពិធីបើកបិទកីឡាសុីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បានអញ្ជើញចុះសួរសុខទុក្ខសិល្បករ សិល្បការិនី ដែលកំពុងសម្រាកព្យាបាល និងថែទាំសុខភាព ក្នុងអំឡុងពេលនៃការហាត់សមសម្តែងទស្សនីយភាពសម្រាប់ពិធីបិទកីឡាសុីហ្គេម នៅមណ្ឌលសុខភាព នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។ គួរបញ្ជាក់ជូនថា ពិធីបិទកីឡាសុីហ្គេមលើកទី៣២ នឹងប្រារព្ធធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានសិល្បករសិល្បការិនីចូលរួមសម្តែងសរុប ជាង ២០០០នាក់។

  • សារថ្វាយព្រះពររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជឱកាសចម្រើនព្រះជន្មាយុគម្រប់៧០ យាងចូល ៧១ ព្រះវស្សា ។