Catégorie : ព័ត៌មាន


  • នារាត្រីថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ប្រធានស្តីទីនៃនាយកដ្ឋានសិល្បៈទស្សនីយភាព និងសហការី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក សូ សំអាត នៅគេហដ្ឋាននៃសព ភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ លោកប្រធានស្តីទី បានពាំនាំនូវការចូលរួមរំលែកទុក្ខ​ ព្រមទាំងបច្ច័យ របស់លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ដើម្បីសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងក្តីអាឡោះអាឡ័យ ជាមួយគ្រួសារនៃសពដែលបាត់បង់នូវស្វាមី លោកឪពុក និងព្រឹទ្ធាចារ្យសិល្បៈដ៏មានតម្លៃម្នាក់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងបុព្វហេតុវប្បធម៌ជាតិ។ សូមរំលឹកផងដែរថា ឧបាសក សូ សំអាត គឺអតីតតន្ត្រីករផ្នែកឧបករណ៍ឃឹម។ លោកបានទទួលមរណភាពកាលពីថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២និង០០នាទីយប់ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ។

  • លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានអញ្ជើញចូលរួមពិធីក្រុងពាលីតាមបែបសាសនា មុនបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងពិធីប្រកាសបើកព្រឹត្តិការណ៍កីឡាអាស៉ីអាគ្នេយ៍លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នារសៀល ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ៕ អត្ថបទ និងរូបភាព នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

  • ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទអង្គរវត្ត សម្តែងការសប្បាយចិត្ត ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំធ្វើជាកៅអីឈើនៅក្រោមម្លប់ដើមឈើក្នុងបរិវេណប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីជាផ្នែកមួយជួយសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអំឡុងពេលដើរទស្សនាប្រាសាទ បានសម្រាកពីការនឿយហត់ ចុករោយដៃជើង ពិសេសអ្នកមានវ័យចំណាស់ជាដើម។ លោកយាយ ឃួន មុំ អាយុ៦៨ឆ្នាំ និងលោកយាយ ឃួន ទូច អាយុ៧៣ឆ្នាំ ជាបងប្អូនមកពីខេត្តត្បូងឃ្មុំ អង្គុយសម្រាករង់ចាំកូនចៅនៅក្នុងបរិវេណប្រាសាទអង្គរវត្ត មានប្រសាសន៍ដោយទឹកមុខរីករាយថា ការរៀបចំឱ្យមានកៅអីសម្រាប់ឱ្យភ្ញៀវទេសចរអង្គុយពិតជាល្អប្រសើរណាស់។ ពិសេសចំពោះមនុស្សចាស់ដូចលោកយាយ ដែលមានជំងឺប្រចាំកាយ ដើរក៏ឆាប់ហត់ផងនោះ។ លោកយាយទាំងពីរបញ្ជាក់ទៀតថា ពីមុនមិនធ្លាប់មានកៅអីសម្រាប់ឱ្យភ្ញៀវអង្គុយរបៀបនេះឡើយ។ បច្ចុប្បន្នអាជ្ញាធរបានរៀបចំកៅអីអង្គុយនៅក្រោមម្លប់ឈើផង មានភាពត្រជាក់ ទីតាំងដែលរៀបចំដាក់កៅអីមានបរិយាកាសល្អ អាចមើលឃើញទេសភាពប្រាសាទ ភ្ញៀវទេសចរដើរឆ្លងកាត់ទៅវិញទៅមក ជួយឱ្យអារម្មណ៍ធូរស្បើយពីការនឿយហត់ ទោះបីលោកយាយមិនបានចូលទៅខាងក្នុងប្រាសាទក៏អាចអង្គុយមើលពីចម្ងាយទាំងសប្បាយចិត្ត។ លោក សែម ចន្ធា មកពីខេត្តកណ្តាល បានឱ្យដឹងថា បរិវេណក្នុងនិងក្រៅប្រាសាទអង្គរវត្តបានផ្លាស់ប្តូរជាច្រើន មានដើមឈើតូចធំ ស្មៅបៃតងគ្រប់រដូវកាល មានសណ្តាប់ធ្នាប់ និងអនាម័យ ពិសេសការរៀបចំឱ្យកៅអីអង្គុយនៅក្រោមដើមឈើ។ លោកបានសម្តែងការរំភើប និងថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានរៀបចំសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិអង្គុយសម្រាកដើម្បីស្រូបខ្យល់អាកាសដ៏បរិសុទ្ធនៅលើទឹកដីអង្គរ។ លោក ចន្ធា ចង់ឱ្យភ្ញៀវទេសចរដែលមកទស្សនានៅតាមប្រាសាទហើយមានភាពហត់នឿយ អាចមកអង្គុយសម្រាកនៅកៅអីក្រោមម្លប់ឈើវិញ ចៀសវាងអង្គុយលើថ្មប្រាសាទ កាត់បន្ថយការកកស្ទះ រួមទាំងចូលរួមថែរក្សាកៅអី…

  • អបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែល សម្ដេចតេជោ បានទទួលគោរមងារកិត្តិយស ជា “ពុទ្ធមាមកាភិបាល” របស់អង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ” ពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃប្រទេសឥណ្ឌូណេសុី។ សូមគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ និងជួបប្រទះតែ​​ពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។

  • សូមឯកឧត្ដមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ និងជួបប្រទះតែ​​ពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ

  • នាល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិតេជោមរតក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចុះសួរសុខទុក្ខសិល្បករសិល្បការិនី លោកគ្រូ អ្នកគ្រូ ដែលកំពុងហ្វឹកហាត់ត្រៀមសម្តែងទស្សនីយភាពសម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំ។ លោកជំទាវបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការលះបង់កម្លាំងកាយ ចិត្តប្រាជ្ញាស្មារតី របស់សិល្បករ សិល្បការិនី និងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំហ្វឹកហាត់ការសម្តែងរយៈពេលជាង៣ខែមក ប្រកបដោយឆន្ទះ ម្ចាស់ការខ្ពស់ការ។ ការខិតខំប្រឹងរបស់សិល្បករ សិល្បការិនី និងលោកគ្រូ អ្នកគ្រូទាំងអស់គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ពិសេសបានញ៉ុំាងអោយព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាន់តែកក្រើក និងអធិកអធម ដើម្បីបន្សល់ទុកអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះដល់កូនខ្មែរគ្រប់ជំនាន់។ គួរបញ្ជាក់ជូនថា ពិធីបើកផ្លូវការព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិតេជោមរតក ក្រោមអធិបតីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ អត្ថបទនិងរូបភាព នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

  • ថ្ងៃសុក្រ ៩ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំបិទវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្ត្រនៃការបង្រៀន និងគ្រប់គ្រងថ្នាក់រៀន ជូនលោកគ្រូអ្នកគ្រូ សាលាមធ្យមវិចិត្រសិល្ប:សរុប៨៥នាក់ ក្រោមអធិបតីភាព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចូលរួមមតិសំណេះសំណាល និងផ្តាំផ្ញើ ដល់សិក្ខាកាម: ១. គ្រូបង្រៀន​ក៏​ជា​អ្នក​មគ្គុទេសក៍ ដ៏​ចំណាន​ក្នុងការ​បង្ហាញផ្លូវ ជា​អ្នក​បំភ្លឺ​ផ្លូវ ដែលមាន​ភាពស្មោះត្រង់ មាន​គុណធម៌​ខ្ពស់​ចំពោះសិស្ស​។ ក្នុងនោះ​ដែរ គ្រូបង្រៀន​ត្រូវធ្វើ​ជាទី​ប្រឹក្សា ដែល​ត្រូវ​ដើរតួនាទី​ជា​អ្នក​អប់រំ ជា​អ្នកដឹកនាំ ព្រមទាំង​ផ្ដល់​ឲ្យ​សិស្ស​បានឃើញ បាន​យល់​ពី​ឧត្ដមគតិ​ជឿនលឿន និង​បង្ហាញ​សិស្ស​ពី​មាគ៌ា​អភិវឌ្ឍន​ចំណេះដឹង សមត្ថភាព ប្រកបដោយ​ភាពត្រឹមត្រូវ​។ ២. គ្រូបង្រៀនត្រូវតែរក្សាទឹកចិត្តស្រឡាញ់​រាប់អាន​សិស្ស​ប្រៀបដូចជា​កូន​របស់ខ្លួន មាន​ក្ដី​ស្រឡាញ់ មានការ​អាណិតអាសូរ រក្សា​ទឹកចិត្ត​អត់ឱន ស្និទ្ធស្នាល​ក្នុងឋានៈ​ជា​ឪពុកម្ដាយ​ ៣. ​ក្នុងនោះ​ផងដែរ គ្រូបង្រៀន​ក៏​ជា​អ្នកស្រាវជ្រាវ…

  • It is with great sadness that we received the news of the recent passing of Darryl Leon Collins. For the past 30 years Darryl Collins has devoted his considerable expertise and talents to researching, documenting and highlighting to the world the beauty of Cambodian culture, especially via his professionalism in cataloguing and documenting the collection…

  • ខេត្តកណ្តាល ៖ ព្រឹកថ្ងៃពុធ​ ៧កេីត ខែពិសាខ​ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា​ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​ ម៉ែន​ សាអ៊ុន​ ម្ដាយបង្កេីត​ ឯកឧត្ដមបណ្ឌិតសភាចារ្យ​ ហង់ជួន​ ណារ៉ុន​ រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន​ និងកីឡា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។ ក្នុងនាមថ្នាក់ដឹកនាំ​ មន្រ្តីរាជការទាំងអស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្ដែងនូវសមានទុក្ខ អាឡោះអាល័យ និងក្ដីសង្វេគជាពន្លឹកជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​ ម៉ែន​ សាអ៊ុន គឺការបាត់បង់ម្ដាយ ម្ដាយក្មេក…

  • ដោយមានប្រទេសចំនួន ២២ និងអង្គការអន្តរជាតិចំនួន ៣ ចូលរួម សន្និបាតសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ បានចូលរួមសន្និបាតខាងលើក្នុងនាមក្រសួងវប្បធម៌និងវិចិត្រ សិល្បៈនៃព្រះរាជាណាចក្រកម្ពុជានិងជាតំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី។ សន្និបាតនេះ មានរបៀបវារៈសំខាន់ៗចំនួន៤គឺ ១.ការអនុម័តលើសេចក្តីព្រាងលក្ខន្តិកៈ ២.គ្រោងការងារសម្រាប់ឆ្នាំ២០២៣-២០២៤ ៣.ការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ និង៤.ការអនុម័តសេចក្តីប្រកាសទីក្រុងស៊ីអាននៃសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី។ ជាមោទកភាពសម្រាប់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម គង់ វីរៈ ត្រូវបានអង្គសន្និបាត បោះឆ្នោតឱ្យធ្វើជាអគ្គលេខាធិការសម្រាប់អាណត្តិដំបូងរបស់សម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី នាអាណត្តិឆ្នាំ២០២៣-២០២៤ ដោយសម្លេងភាគច្រើន។ សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១០ ដែលជាស្ថាបនិករបស់សម្ព័ន្ធ ភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី។ ហើយសម្ព័ន្ធភាពនេះបង្កើតឡើងក្នុងគោលបំណង រៀបចំយន្តការអន្តររដ្ឋាភិបាលសម្រាប់កិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌ក្នុងចំណោមប្រទេសអាស៊ី៕