នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: នាព្រឹកថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេ៉រិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនពរសព្ទសាធុការជាថ្មីដល់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:ទាំងអស់នាឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីរំភើប ស្ងើចសរសើរចំពោះវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមអបអរសាទរចំពោះការរៀបចំពិធីផ្សេងៗរបស់កម្ពុជានាឱកាសចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧នេះ ដោយមានការចូលរូមយ៉ាងច្រើនកុះករពីមហាជន ថ្នាក់ដឹកនាំ សិល្បករ-សិល្បការិនី និងអ្នកជួយឧបត្ថម្ភពីផ្នែកឯកជនជាច្រើនទៀត។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យវប្បធម៌ និងសិល្បៈរបស់សហរដ្ឋអាមេ៉រិកជាមួយកម្ពុជា ជាពិសេសកិច្ចឧបត្ថម្ភគាំទ្រក្នុងការងារអភិរក្សប្រាសាទបុរាណ ការនាំមកកម្ពុជាវិញនូវសម្បត្តិវប្បធមខ្មែរ ដែលត្រូវបានគេលួចដោយខុសច្បាប់នាអំឡុងពេលកន្លងមក និងកិច្ចការផ្សេងទៀតក្នុងការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ៕
នាល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៣ ជាថ្ងៃទី២ ហៅថាថ្ងៃវ័នប័ត នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ សិល្បករ សិល្បការិនីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ចូលរួមដង្ហែរក្បួនអង្គរសង្រ្កាន្ត «ក្តីស្រមៃ និងក្តីសង្ឃឹម» នៅបរិវេណព្រះលានជល់ដំរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ការដង្ហែក្បួនអង្គរសង្រ្កាន្តឆ្នាំ២០២៣ មាន៤ផ្នែក ចែកជា៤៤ផែន និងមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងយុវជនស្ម័គ្រចិត្តរាប់ពាន់នាក់។ ការរៀបចំកម្មវិធីនេះដើម្បីគាំទ្រដល់ចក្ខុវិស័យរួមមួយរបស់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងក្នុងគោលបំណងរបស់ សម្តេចតេជោ ដោយបង្ហាញពីក្តីស្រមៃ និងក្តីសង្ឃឹម «ចង់ឱ្យយុវជនកម្ពុជាមានភាពមោះមុត ចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឥតឈប់ឈរ»។ ការបង្កើតជាផ្ទាំងទស្សនីយភាពនេះមានការចូលរួមពីសិល្បករ សិល្បការិនី យុវជន យុវនារីខ្មែរ និងបរទេស ព្រមទាំងប្រជាពលរដ្ឋ ក្នុងការដើរជាក្បួន បែងចែកជាផែន បង្កប់ដោយខ្លឹមសារទិដ្ឋភាព និងអត្ថន័យយ៉ាងជ្រាលជ្រៅរបស់ព្រឹត្តិការណ៍។ អត្ថបទ និងរូបភាព នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
នាព្រឹកថ្ងៃទៅ១៤ ខែមេសា ឆ្នាំ២០២៣ ត្រូវជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញទស្សនាការសម្តែងសិល្ប:ចម្រុះ សម្តែងដោយសិល្បករ សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅក្នុងបរិវេណភូមិខ្ញុំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ក្នុងឱកាសនោះក៏មានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំក្រសួងស្ថាប័ន ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍អង្គរសង្រាន្តនាឆ្នាំនេះ គឺជាឆ្នាំទី១០ ដែលមានកម្មវិធីសិល្បៈវប្បធម៌ជាច្រើន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅតំបន់រមណីយដ្ឋានអង្គរ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជារដ្ឋបាលខេត្តសៀមរាប អាជ្ញាធរអប្សរា និងក្រសួងស្ថាប័នមួយចំនួនទៀត។ អត្ថបទ និងរូបភាព នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
នៅព្រឹក ថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ និងអបអរសាទរខួប១០ឆ្នាំ នៃការបើកព្រឹត្តិករណ៍អង្គរសង្ក្រាន្ត នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ក្រោមប្រធានបទ”ក្តីស្រមៃ និងក្តីសង្ឃឹម” នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់ក៏ដូចជាមិត្តភ័ក្តិអន្តរជាតិទាំងអស់បានជួបជុំគ្នារីករាយ និងទទួលបានបទពិសោធន៍មិនអាចបំភ្លេចបានក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយដែលបានអញ្ជើញចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍បំផុសការស្រឡាញ់សម្បត្តិវប្បធម៌ដ៏មានអត្ថន័យ។ សម្តេចតេជោបានមានប្រសាសន៍ថា សល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ នឹងមានការផ្លាស់ទេវតាឆ្នាំចាស់ ជំនួសដោយទេវតាឆ្នាំថ្មី ហើយទោះទេវតាចាស់ ឬថ្មី គឺសុទ្ធតែជាកូនទេវតាដូចគ្នា។ សម្តេចតេជោបានមានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជាការជួបគ្នារវាងវប្បធម៌រូបិយ និងអរូបនិយ។…
កាលពីព្រឹកថ្ងៃពុធ ៧រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៩:០០ព្រឹក ឯកឧត្តមបណ្ឌិត គឹម ពិនន់ អនុរដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង Mr. Roy Manalili អគ្គនាយកក្រុមហ៊ុន JTI ប្រចាំកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រយួរដៃចំនួន៣០គ្រឿង អេក្រង់កុំព្យូទ័រចំនួន៣០គ្រឿង និងម៉ាស៊ីនថតចម្លងចំនួន១គ្រឿងពីក្រុមហ៊ុនជេធី អ៊ីនធើណេសិនណល(ខេបូឌា) ឯ.ក. JT INTERNATIONAL (CAMBODIA)CO.LTD. ផ្តល់ជូនបណ្ណាល័យជាតិដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្ស និស្សិត និងសាធារណជនក្នុងការសិក្សាស្រាវជ្រាវតាមប្រព័ន្ធអេឡិកត្រូនិក។ ក្នុងឱកាសនោះ ឯកឧត្តមតំណាងលោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គនាយកក្រុមហ៊ុននិងសហការីដែលបានផ្តល់នូវសម្ភារដ៏មានតម្លៃចូលរួមចំណែកជំរុញដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិតជាយុវជននិងសាធារណជនគ្រប់រូប។ -អត្ថបទនិងរូបភាព : នាយកដ្ឋានសៀវភៅនិងការអាន
នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត មានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ សុំពរជ័យពីទេវតា វត្ថុស័ក្ដសិទ្ធ ម្ចាស់ទឹក ម្ចាស់ដីដែលនៅថែរក្សាអង្គរវត្ត ដើម្បីបើកព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដខួបលើកទី១០ឆ្នាំ២០២៣ នាពេលខ្លីខាងមុខនេះ ប្រព្រឹត្តទៅបានដោយរលូន និងជោគជ័យត្រចះត្រចង់។ អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្ដីសុខនៅក្ដារបែនក្នុងបរិវេណប្រាសាទអង្គរវត្តនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិការរាជរដ្ឋាភិបាល និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ស.ស.យ.ក.ជាច្រើនរូបចូលរួមដែរ៕ អត្ថបទ: លោក យី សុថា រូបភាព: លោក រ៉ុង អង្គររ៉ែល, ភោគ ជា, រដ្ឋ…
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣ ចាប់ទទួលពាក្យសុំសិទ្ធិប្រឡងពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ បេក្ខជនអាចទាញយកពាក្យសុំសិទ្ធិប្រឡងតាមរយៈតំណនេះ ៖ https://bit.ly/40LQELv
អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគម ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបើកឱ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្ត ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទឣង្គរវត្ត នាឱកាសនៃការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ចាប់ពីថ្ងៃទី១០ដល់២៣ ខែមេសា ឆ្នាំ២០២៣។
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សូមអបអរសាទរ ជូនចំពោះលោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានគោរមងារជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។
កាលពីថ្ងៃសៅរ៍ ៣ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយសាលាខេត្តពោធិ៍សាត់ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ រៀបចំព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី១ ឆ្នាំ២០២៣ « មរតកយើង » នៅសួនច្បារ១៤មករា នៃក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ចូលរួមជាអធិបតីបើកកម្មវិធីព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី១ ដោយឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តមឡាយ វិសិដ្ឋ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ការរៀបចំឲ្យមានព្រឹត្តិការណ៍មរតកយើង ក្នុងគោលបំណងនាំយកសិល្បៈនិងមរតកវប្បធម៌អរូបីជូនដល់សាធារណជន ហើយក៏ជាយន្ដការផ្សព្វផ្សាយដ៏មានសក្តានុពលសម្រាប់ឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្ស និស្សិត បានឃើញ បានស្គាល់ និងបណ្ដុះទឹកចិត្តស្រឡាញ់មត៌កវប្បធម៌។ យន្ដការនេះស្ថិតក្នុងគោលនយោបាយអាទិភាពរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គឺ“អភិរក្សនិងលើកកម្ពស់មត៌កវប្បធម៌អរូបីកម្ពុជា”។ បន្ថែមពីនេះ ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ គឺដើម្បីផ្សព្វផ្សាយនិងលើកតម្កើងសិល្បៈសហគមន៍តាមតំបន់ ក៏ដូចជាឱកាសសំរាប់ការកសាងបណ្តាញ និងទីផ្សារសំរាប់សិល្បករនិងសិប្បករ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរ ចំណូលសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផង។ ទន្ទឹមនេះព្រឹត្តិការណ៍មរតកយើង…